Home តារាជាតិ ក្នុងនាមជាគ្រូបង្រៀនម្នាក់ កញ្ញា សាន្ត កុសុមៈ ថាមិនប្រកាន់ដែលសិស្សមិនចាំឈ្មោះនោះទេ

ក្នុងនាមជាគ្រូបង្រៀនម្នាក់ កញ្ញា សាន្ត កុសុមៈ ថាមិនប្រកាន់ដែលសិស្សមិនចាំឈ្មោះនោះទេ

88
0

ជុំវិញប្រធានបទដែលកំពុងក្តៅគគុកដែលអតីតសិស្សវិទ្យាល័យនិងជាអ្នកធ្វើវីដេអូមួយរូបមិនស្គាល់សូម្បីតែឈ្មោះគ្រូបង្រៀនបានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានេះក្នុងនាមជាគ្រូបង្រៀនម្នាក់កញ្ញា សាន្ត កុសុមៈ បានចេញវីដេអូដោយនិយាយថាមិនប្រកាន់នោះទេបើសិនជាសិស្សមិនចាំឈ្មោះគ្រូ។ នេះអាចបញ្ជាក់ថាទឹកចិត្តរបស់គ្រូបង្រៀនគឺមានទំហំធំធេងបើទោះបីជាសិស្សនោះដឹងគុណឬមិនដឹងគុណការបង្រៀនរបស់គាត់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoJDJPnLP3q2qhhBSBkIcbIXfJHAc7IMg4kuI8NFbSupXHQUWF6KdU8iMEzPsUySvnqz-ohSzCa0BLf3RjXUmjarlFimOtuCaN6k9pH3zBRAR0XJz5b4dU3Y7jwfrnBSMaicmv8wKlsn6qkIJPUh1MQV7QDhyphenhyphen9RHlVhNGO-udziU_DBwO7hXnE7TNAJ8/s2048/image_2026-06-24_08-46-58.png

នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា សាន្ត កុសុមៈ ដែលជាគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់បានចេញវីដេអូមួយដោយដាក់ចំណងជើងថា ១ក្នុងនាមជាគ្រូមិនដែលប្រកាន់ថាសិស្សមិនចាំឈ្មោះទេ តែ….»។ នៅក្នុងវីដេអូនេះកញ្ញាបាននិយាយថា ក្នុងពេលដែលខ្លួនធ្វើជាគ្រូបង្រៀននេះមិនរំពឹងឱ្យសិស្សចាំឈ្មោះ ឬដឹងគុណអ្វីនោះទេ។ តារាសម្តែងរូបនេះបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនដោយបញ្ជាក់ថាកាលពីកញ្ញារៀនថ្នាក់បឋមសិក្សាក៏ភ្លេចឈ្មោះគ្រូបង្រៀនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zUKqP4v24UR5_S82dm_q-iTYcpU_rkRwfkRy25knQApaWyPOxP0ssl1JlW_xXOyRqPZmqasgIVz8nMzLJvdny2GctdulsphnEXsq46zpQuXDM7rtE3I81hYfRDqoAMeNnabg5mdUfKlbM-hRbedW_K6B0hyphenhyphen9WcTTn0T0ZCNpVIxLjVyeRTW24jxgMIA/s2048/image_2026-06-24_08-47-02.png

កញ្ញា បានអះអាងថាការធ្វើជាគ្រូនេះមិនមែនជាការជួយសិស្សនោះទេផ្ទុយមកវិញគឺមានតែសិស្សទេដែលបានជួយខ្លួនដែលធ្វើឱ្យកញ្ញាមានឱកាសហ្វឹកហាត់បណ្តុះបណ្តាលចំណេះដឹង តេស្តភាពអត់ធ្មត់ កំហឹង ភាពឆេវឆាវ និងអារម្មណ៍របស់ខ្លួនឯង។ កញ្ញា សាន្ត កុសុមៈ បានបន្ថែមថាខ្លួនមិនបានទាមទារឱ្យសិស្សានុសិស្សចាំឈ្មោះឬនឹកដល់អ្វីផ្សេងនោះទេ ហើយជុំវិញរឿងថ្មីៗនេះបើសម្រាប់នាងគឺនាងមិនប្រកាន់ឡើយ ដោយជឿជាក់ថាលោកគ្រូ អ្នកគ្រូភាគច្រើនក៏មានអ្នកណាប្រកាន់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigZFDkNGcBZEj_qgpmUXGac6C6aw8rqQsXJbij-YBzk5nwVOoEFHz0QdR1DF170l4SBVw7KEIHIICdtfKOw5l2PYiuBrvPDmVgFSrm4IeAS0YNeUhocf3tQGyADntweHVBmGTZ8WDk778h7aOsMs4IHHBzDV7l16XBT1L62e23OajDDbAF8G8iYmNZFuY/s770/image_2026-06-24_08-47-03%20(2).png
យ៉ាងណាក៏ដោយទោះបីជាលោកគ្រូអ្នកគ្រូមិនប្រកាន់ចំពោះសិស្សចាំឈ្មោះគ្រូនេះ កញ្ញា សាន្ត កុសុមៈ ថាក្នុងនាមជាសិស្សការដឹងគុណជាបុណ្យកុសលមួយដែលផ្តល់កម្លាំងឱ្យយើងធ្វើអ្វីបានសម្រេចនៅក្នុងជីវិត។ កញ្ញាថាបើក្នុងខ្លួនមានភាពខ្មៅងងឹតខ្លាំងពេក ឃើញពីចំណុចអវិជ្ជមានរបស់គ្រូខ្លាំងពេកនោះជីវិតរបស់យើងក៏មិនបានរុងរឿងដូចគ្នា។ ដូច្នេះសម្រាប់គ្រូមិនបានទាមទារឱ្យសិស្សដឹងគុណនោះទេ ប៉ុន្តែក្នុងនាមយើងជាសិស្សដើម្បីឱ្យជីវិតរុងរឿងទទួលបានឱកាសល្អៗទាល់តែយើងគិតល្អដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyXvshqASV4tb-oBJYUwTuIcQJCsetZojYdPtlzaOhP7T3i7bprFX_UyJcV_eVCxeXcx1N1qUqrUtNxXQRIl7lFOAq1hX4BZ_083JmXxbzMYCUgFtnu2jxOpIORe16tPTDC7lJ3W7u8VgoTNrDFHnNaVlKWmWotwngvjr1AOPR8F3JeQ7DYVBDj2Ls3o0/s871/image_2026-06-24_08-47-03.png

ការលើកឡើងរបស់អ្នកគ្រូ សាន្ត កុសុមៈ ជុំវិញប្រធានបទដែលកំពុងក្តៅគគុកនៅលើបណ្តាញសង្គមនេះទទួលបានមតិប្រតិកម្មចម្រុះផងដែរដោយអ្នកមួយចំនួនបង្ហាញការយល់ស្របនិងយល់ពីអ្វីដែលកញ្ញាបាននិយាយ ប៉ុន្តែមតិខ្លះទៀតពុំពេញចិត្តឡើយ៕