ក្រុមអធិរាជស Real Madrid បានផ្តល់ជំនួយដល់ក្មេងប្រុសសញ្ជាតិម៉ារ៉ុកម្នាក់ ដែលបានបាត់បង់សាច់ញាតិ និងក្រុមគ្រួសារទាំងស្រុង នៅក្នុងករណីគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសនេះ និងបណ្តាលឱ្យមនុស្សជិត៣ពាន់នាក់បានបាត់បង់ជីវិត។
ក្មេងប្រុសនោះ មានឈ្មោះថា Abdul Rahim Awhida អាយុ១៤ឆ្នាំ បានបាត់បង់ឪពុកម្តាយ បងប្អូនប្រុស២ នាក់ និងជីតា ដោយការរញ្ជួយដីកម្រិត៦.៨រុិវទ័រ។
នៅក្នុងកិច្ចសម្ភាសន៍មួយក្មេងប្រុសម្នាក់នេះ បានពាក់អាវក្រុមអធិរាជស Real Madrid ហើយនិយាយទាំងក្តុកក្តួលថា៖”ខ្ញុំគ្រាន់តែចង់រៀនអោយចប់តែប៉ុណ្ណោះ ខ្ញុំចង់សម្រេចក្ដីស្រម៉ៃរបស់ប៉ាខ្ញុំដែលចង់អោយខ្ញុំរៀនចប់ ហើយក្លាយជា Doctor ល្អមួយរូប”។
ក្រោយតែឃើញវីដេអូនេះហើយនោះ ថ្នាក់ដឹកនាំក្លិប Real Madrid បានប្រកាសទំនាក់ទំនងរកក្មេងប្រុសម្នាក់នេះ ដោយនឹងផ្គត់ផ្គង់ថ្លៃសិក្សាតាមអ្វីដែលគេប្រាថ្នាចង់បាន និងនាំចូលថ្នាលយុវជនថែមទៀតផងដែរ៕
ប្រភព៖ Sport Briefs










