Home Blog Page 1550

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគ្រោងនឹងទិញយន្តហោះបន្ថែមទៀតចំនួន ៥០ គ្រឿង

0

បរទេស៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ៧៣៧ Max ចំនួន ៥០ គ្រឿង ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកញ្ញា។ យន្តហោះថ្មីប្រភេទ Boeing ៧៣៧ Max អាចផ្ទុកអ្នកដំណើរអតិបរមាពី ២១០ ទៅ ២៣០ នាក់ ជាមួយនឹងចម្ងាយហោះហើរជាង ៣,០០០ គីឡូម៉ែត្រ។Vietnam Airlines | Lotusmiles | SkyTeam

កិច្ចព្រមព្រៀងនេះនឹងបម្រើដល់ផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការជំនួសយន្តហោះចាស់ដែលមានអាយុកាលជាងមួយទសវត្សរ៍។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានប្រកាសដេញថ្លៃយន្តហោះចាស់ៗមួយចំនួនផងដែរ។Vietnam Airlines launches orange flights to raise awareness of violence  against women | UN Women – Asia-Pacific បច្ចុប្បន្ន តម្រូវការយន្តហោះសកលបានកើនឡើង ខណៈដែលតម្រូវការធ្វើដំណើរបានងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្នុងអំឡុងទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Vietjet Air ក៏បានចុះកិច្ចសន្យាទិញ យន្តហោះ Boeing ៧៣៧ Max ចំនួន ១០០ គ្រឿងផងដែរ។Vietnam Airlines among top 10 Vietnamese brands 2022 | Business | Vietnam+  (VietnamPlus) ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរនៅលើពិភពលោកគឺ Boeing និង Airbus គ្រោងនឹងចេញលក់នូវចំនួនយន្តហោះថ្មីៗប្រណិតបន្ថែមទៀតនៅចុងឆ្នាំ ២០៣០ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕
ប្រភព៖vnexpress

ជាមេប៉ុស្តិ៍ថ្មីថ្មោង មានប្រវត្តិធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ឥឡូវត្រូបានដកតំណែង

0

ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ពេលនេះមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម ត្រូវបានដកតំណែងចេញនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង។

សូមបញ្ជាក់ថាដែលថាលោក ហុង សារ៉ុម ធ្លាប់ជាប់ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង។ ប្រវត្តិប្លន់នេះ កើតមានកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយកាលណោះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិគ្រឿងអលង្កាសរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំ៕

 

កសិករថៃស្នើឱ្យរដ្ឋាភិបាលថ្មីដាក់កញ្ឆាជាគ្រឿងញៀនដូចមុន

0

ប្រទេសថៃ ៖ កសិករដាំដុះកញ្ឆានៅតំបន់ភាគឦសានប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីដាក់កញ្ឆាជាគ្រឿងញៀនដូចមុន ហើយជំរុញឱ្យដាំកញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន ពួកគេទទួលរងផលប៉ះពាល់ដោយសារគោលនយោបាយកញ្ឆាសេរី ។

គេសង្កេតឃើញថា ចម្ការកញ្ឆាមួយកន្លែងនៅស្រុកមឿងមហាសារខាម ខេត្តមហាសារខាម ប្រទេសថៃ បានផ្លាស់ប្តូរមកដាំដំណាំចេកវិញ ដោយសារកញ្ឆាគ្មានទីផ្សារលក់ចេញ ។ លោក សាំលី រ៉ាក់សុទ្ធី សមាជិកសហគ្រាសសហគមន៍ «ណងម៉ង ផារួយ» លើកឡើងថា កាលពីមុន លោកបានដាំកញ្ឆាចំនួន៥០០ដើម និងចំណាយប្រាក់អស់២សែនបាត ប៉ុន្តែពេលនេះ នៅសល់ដើមកញ្ឆាត្រឹមតែ២ដើមប៉ុណ្ណោះ ព្រោះគ្មានទីផ្សារលក់ចេញ ។ លោករំពឹងថា លោក អនុថិន ឆាយវីរៈគូន នឹងលើកកម្ពស់ការដាំកញ្ឆាសេរី និងរកទីផ្សារឱ្យកសិករ ។Thailand legalises growing, consumption of marijuana | Reuters

ចំណែកលោក ម៉ន់ទ្រី យៀមស៊ុងនឺម ប្រធានសហគ្រាសសហគមន៍ប្រចាំខេត្តនគរាជសីម៉ា លើកឡើងថា បច្ចុប្បន្ន កសិករដាំកញ្ឆានៅខេត្តនគរាជសីម៉ា បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារគោលនយោបាយកញ្ឆាសេរី ហើយកសិករមិនអាចលក់ទិន្នផលកញ្ឆាបានទេ ។ ដូច្នេះ ធ្វើឱ្យសមាជិកចំនួន៤៣២នាក់រងផលប៉ះពាល់ជាខ្លាំង ។ គោលនយោបាយកញ្ឆាសេរីបានធ្វើឱ្យកសិករដាំកញ្ឆានៅទូទាំងប្រទេសថៃរងផលប៉ះពាល់ ដោយសារស្លឹក, ឫស, ដើម និងទិន្នផលផលិតមិនអាចលក់ចេញបាន ព្រមទាំងធ្វើឱ្យតម្លៃធ្លាក់ចុះ ។ ម្យ៉ាងទៀត ប្រទេសថៃបាននាំចូលកញ្ឆាជាច្រើនពីក្រៅប្រទេសទៀតផង ។

លោក ម៉ន់ទ្រី យៀមស៊ុងនឺម សង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងដាក់កញ្ឆាជាគ្រឿងញៀនដូចមុន និងជំរុញឱ្យដាំកញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ដើម្បីគ្រប់គ្រងមិនឱ្យកញ្ឆារាលដាលទៅគ្រប់លំនៅឋានពលរដ្ឋ ។Who Will Win in Thailand's Cannabis Industry?

រីឯកសិករនៅខេត្តឈៀងម៉ៃបាននាំគ្នាដាក់លិខិតស្នើទៅកាន់សាលាខេត្តឈៀងម៉ៃផងដែរ ដោយសារពួកគេទទួលក្លិនចេញពីរោងចក្រកែច្នៃកញ្ឆា ដែលមានទីតាំងនៅក្នុងទីប្រជុំជនមានអ្នកស្រុករស់នៅជាច្រើននាក់ និងជាតំបន់ពាណិជ្ជកម្មច្រើនជាងកសិកម្ម ។ ហេតុនេះ អាជ្ញាធរមិនគួរអនុញ្ញាតឱ្យដាំកញ្ឆា និងបង្កើតរោងចក្រកែច្នៃកញ្ឆាទេ ព្រោះក្លិនកញ្ឆាធ្វើឱ្យប៉ះពាល់សុខភាពអ្នកស្រុករស់នៅក្បែរនេះ ។ ដូច្នេះ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលថ្មីចុះមកត្រួតពិនិត្យ និងពិចារណាផ្អាក ឬលុបចោលលិខិតអនុញ្ញាតដាំកញ្ឆា ។Weed is now legal in Thailand. How long will the high times last? - The  Japan Times

លោក វីរៈផុង វង្សសែនស៊ី អ្នកជំនាញប្រចាំខេត្តឈៀងម៉ៃ លើកឡើងថា ជាបឋម លោកបានជ្រាបពីការបារម្ភរបស់អ្នកស្រុក បន្ទាប់មក លោកនឹងដាក់លិខិតទៅកាន់មន្ត្រីថ្នាក់ខេត្តឈៀងម៉ៃ ដើម្បីពិចារណាពីបញ្ហានេះបន្តទៀត ៕ ប្រភព ៖ Thai PBS

សម្ដេចធិបតីចេញបទបញ្ជាឱ្យស្រាវជ្រាវព័ត៌មានការតែងតាំងបុគ្គលម្នាក់ធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើជាមេប៉ុស្តិ៍

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ តេឡេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរ និងចេញផ្សាយថា “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ។ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ”។

សូមបញ្ជាក់ថាដែលទើបនឹងតែងតាំងជាមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម ជាមេប៉ុស្តិ៍ថ្មីថ្មោង មានប្រវត្តិមិនល្អ ដោយសារជាប់ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង។ ប្រវត្តិប្លន់នេះ កើតមានកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយកាលណោះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិគ្រឿងអលង្កាសរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំ៕

 

V BTS បំបែកឯតទគ្គកម្មលក់អាល់ប៊ុមទោលក្នុង១ថ្ងៃបានខ្ពស់បំផុតដោយសិល្បករទោល

0

ថ្ងៃទី៨ ខែកញ្ញា V សមាជិក BTS បានចេញបទចម្រៀងទោលជាផ្លូវការជាមួយនឹងអាល់ប៊ុមទោលដំបូងមានចំណងជើងថា “Layover” និងបទដែលមានចំណងជើងថា “Slow Dancing”។ នៅថ្ងៃបន្ទាប់ Hanteo Chart បានប្រកាសថាអាល់ប៊ុម “Layover” បានលក់ដាច់ដ៏អស្ចារ្យចំនួន ១,៦៧២,១៣៨ បន្ទះនៅថ្ងៃទី ខែកញ្ញា ដោយបំបែកកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុមទោលថ្ងៃដំបូងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Hanteo ។For Us - V (BTS) - LETRAS.MUS.BR

មិនត្រឹមតែ V ទទួលបានការលក់ខ្ពស់បំផុតក្នុងថ្ងៃដំបូងរបស់សិល្បករទោលក៏ដោយរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែ V ក៏ជាសិល្បករទោលទីបីក្នុងប្រវត្តិសាស្ត្រ Hanteo ដែលលក់អាល់ប៊ុមបានជាងមួយលានកូពីនៅថ្ងៃដំបូងនៃការចេញផ្សាយរបស់វា។ ជាមួយគ្នានេះ Jimin និង Suga សមាជិករួមក្រុម BTS ក៏បានរក្សាកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុមថ្ងៃដំបូងខ្ពស់បំផុតដោយសិល្បករទោលផងដែរ។Taehyung is coming: BTS' V collaborates with Min Hee-jin for solo album

លើសពីនេះទៅទៀត សូម្បីតែរាប់បញ្ចូលទាំងក្រុមក៏ដោយ ពេលនេះ V បានក្លាយជាសិល្បករដែលមានការលក់ថ្ងៃដំបូងខ្ពស់បំផុតទីប្រាំ ដែលល្អបំផុតដោយ SEVENTEEN ,BTS ក្រុមរបស់គេផ្ទាល់, Stray Kids និង TXT ៕Netizen Heboh, V BTS Like Foto Aktris Wanita Ini

វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករជាមួយហ្វីលីពីន

0

ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករជាមួយរដ្ឋាភិបាលហ្វីលីពីន នាពេលឆាប់ៗនេះ ដើម្បីជួយធានាដល់សន្តិសុខស្បៀង ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។Vietnam to sign 5-year rice trade pact with the Philippines to ensure food  security | The Straits Times

ការប្រកាសរបស់រដ្ឋាភិបាលវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែករវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី ។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដែលបានគ្រោងទុកនោះទេ ។Vietnam, Philippines to sign rice pact as global prices soar | Reuters

កាលពីឆ្នាំ២០២២ ប្រទេសវៀតណាមបាននាំចេញអង្ករក្នុងបរិមាណយ៉ាងច្រើនស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ។ ចំណែកហ្វីលីពីន គឺជាប្រទេសទិញអង្ករដ៏ច្រើនបំផុតរបស់វៀតណាម ។Vietnam, Philippines to sign rice trade agreement | The Peninsula Qatar

នៅខែកក្កដា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាដែលបានកាន់កាប់ចំណែកទីផ្សារជាង៤០% នៃពាណិជ្ជកម្មអង្ករលើពិភពលោក បានបញ្ជាឱ្យផ្អាកការនាំចេញអង្ករទៅក្រៅប្រទេស ។ ការផ្អាកការនាំចេញអង្កររបស់ឥណ្ឌា គឺដើម្បីដោះស្រាយបញ្ហាតម្លៃអង្ករក្នុងប្រទេស ទើបធ្វើឱ្យតម្លៃអង្ករនៅទូទាំងពិភពលោក កើនឡើងខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំ ហើយធ្វើឱ្យប្រទេសផ្សេងៗបារម្ភអំពីតម្លៃស្បៀង ខណៈបច្ចុប្បន្ន វាបានឡើងថ្លៃស្រាប់ហើយ ៕Vietnam, Philippines to sign rice pact as global prices soar - Markets -  The Jakarta Post ប្រភព ៖ mgronline

មនុស្សជាង ៦៣០ នាក់បានស្លា…ប់ក្នុងការរញ្ជួយដីនៅប្រទេសម៉ារ៉ុក

0

បរទេស៖ ការរញ្ជួយដីដែលបានកើតឡើងនៅក្នុងតំបន់ High Atlas កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦៣២ នាក់ស្លាប់ និង ៣២៩ នាក់ទៀតរងរបួស ក្នុងនោះ ៥១ នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុកដែលបានធ្វើបច្ចុប្បន្នភាពអំពីអ្នកស្លាប់និងរបួស។
ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១៨.៥ គីឡូម៉ែត្រ ក្នុងតំបន់ដាច់ស្រយាល Ighil ប្រហែល ៧២ គីឡូម៉ែត្រពីទីក្រុង Marrakech ដែលជាទីក្រុងមានមនុស្សរស់នៅ ៨៤០,០០០ នាក់ ។ មន្ត្រីក្នុងតំបន់នោះបាននិយាយថា អ្នកស្លាប់ភាគច្រើនគឺនៅតំបន់ភ្នំដែលពិបាកទៅដល់។Magnitude-6.8 earthquake leaves hundreds dead and injured in Morocco - ABC News

យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក អាជ្ញាធរបានប្រមូលធនធានចាំបាច់ទាំងអស់ ដើម្បីអន្តរាគមន៍ និងគាំទ្រតំបន់ដែលរងផលប៉ះពាល់។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា នេះគឺជាការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាហ្វ្រិកខាងជើងនេះក្នុងរយៈពេលមួយសតវត្ស។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាលម៉ារ៉ុក នៅក្នុង “កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់” ។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ក៏បានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនេះផងដែរ។Morocco earthquake death toll jumps to 632

ម៉ារុក មានទីតាំងនៅអាហ្រ្វិកខាងជើង ដែលមានព្រំប្រទល់ជាប់ប្រទេសអាល់ហ្សេរី នៅភាគខាងកើត ឆ្លងកាត់ច្រកសមុទ្រ Gibraltar ពីប្រទេសអេស្ប៉ាញ។
ប្រទេសនេះមានផ្ទៃដី ៤៤៦,០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៣៥ លាននាក់។ ភាគច្រើននៃភាគខាងកើតប្រទេសម៉ារ៉ុកគឺជាវាលខ្សាច់សាហារ៉ាដែលមានប្រជាជនតិច ហើយ Casablanca គឺជាទីក្រុងធំបំផុតរបស់ប្រទេសម៉ារ៉ុក និងជាកំពង់ផែដ៏សំខាន់របស់ប្រទេស៕Powerful earthquake in Morocco kills 632 people - state TV | ReutersAt least 630 dead as powerful earthquake hits Morocco near Marrakesh | Earthquakes News | Al JazeeraMorocco earthquake: At least 296 dead after powerful tremors - BBC News
ប្រភព៖vnexpress

វិធីងាយៗ ដើម្បីជៀសវាង “ការហត់នឿយ” នៅកន្លែងធ្វើការ

0

ជារៀងរាល់ព្រឹកនៅពេលដែលអ្នកក្រោកពីគេងទៅធ្វើការ អ្នកនឹងមានកម្លាំងថាមពលស្វាហាប់ក្នុងការធ្វើការ ប៉ុន្តែជាទូទៅបន្ទាប់ពីអាហារថ្ងៃត្រង់រួច មានមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាអស់កម្លាំង ឬហត់នឿយ និងគ្មានថាមពលក្នុងការផ្ដោតអារម្មណ៍ធ្វើការទៀតឡើយ។ ដូច្នេះដើម្បីជៀសវាង “ការហត់នឿយ” នៅកន្លែងធ្វើការ អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖

១.សើច៖ យោងតាមការសិក្សាវិទ្យាសាស្ត្របានរកឃើញថាការសើចជួយឱ្យរាងកាយបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដែលជួយទប់ទល់នឹងភាពតានតឹង រួមជាមួយជំងឺផ្សេងៗទៀត។ ដូច្នេះហើយ អ្នកគួរតែរកឱកាសឱ្យខ្លួនឯងសើច ដូចជានិយាយជាមួយមិត្តរួមការងារដែលជាមនុស្សកំប្លែងជាដើម ឬមើលរឿងកំប្លែងដើម្បីបំបាត់ភាពតានតឹងបន្ទាប់ពីការងារ។Using Humour to Increase Employee Engagement - HR ASIA

២.រាប់អានមនុស្សក្នុងសង្គម៖ អ្នកគួររកពេលជួបមិត្តភ័ក្ដិនៅក្រៅការងារ ដើម្បីបំពេញអារម្មណ៍និងតម្រូវការរបស់អ្នក ព្រោះបើយើងស្គាល់តែអ្នកធ្វើការក៏មិនល្អដែរ ដូច្នេះអ្នកគួររាប់អានមនុស្សក្នុងសង្គមឱ្យបានច្រើន។Laughing at work can actually make people take your career more seriously -  MarketWatch

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមានឥទ្ធិពលវិជ្ជមានទាំងរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ធ្វើឱ្យការចងចាំរបស់អ្នកកាន់តែប្រសើរឡើង និងជួយការពារការហត់នឿយដែលបណ្តាលមកពីការអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។This Quick (and Sorta Subtle) Workout at the Office Can Help Your Health -  Muscle & Fitness

៤.រៀននិយាយថាទេ៖ ការចេះជួយគ្នាទៅវិញទៅមកក្នុងកន្លែងការងារគឺជារឿងល្អ ប៉ុន្តែប្រសិនបើការងារយើងច្រើនហើយយើងនៅតែបន្តជួយការងារអ្នកផ្សេងទៀត វាអាចជាសម្ពាធការងារ ដូច្នេះអ្នកគួរចាំបាច់និយាយថាទេប្រសិនបើមានកិច្ចការផ្សេងៗដែលមិនមែនជាការងាររបស់អ្នក។ រឿងសំខាន់គឺត្រូវកំណត់អាទិភាពការងារទៅតាមនោះ ដោយជ្រើសរើសធ្វើការងារសំខាន់បំផុត ឬចាំបាច់បំផុតជាមុនសិន៕
ប្រភព៖sanook

ឱក សុគន្ធកញ្ញា ទាញបេះដូងមហាជនកាន់តែខ្លាំងក្រោយពីបង្ហើរសំឡេងច្រៀងចង្វាក់រាំក្បាច់នៅក្នុងកម្មវិធីមង្គលមួយ

0

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែជាតារាជួរមុខប្រជាប្រិយភាពមិនថមថយឡើយបើទោះបីជាមិនចេញបទចម្រៀងញឹកញាប់ជាពិសេសសម្រស់តារាចម្រៀងរូបនេះនៅតែឆក់បេះដូងអ្នកគាំទ្រទៅលើសម្រស់របស់នាងទោះបីជាកំពុងពរពោះកូនទី២ក្តីនៅតែស្រស់ស្អាត។ ថ្មីៗនេះ អ្នកគាំទ្ររឹតតែពោលសរសើរទៅដល់តារាចម្រៀងរូបនេះក្រោយពីបង្ហើរសំឡេងដ៏ពីរោះរណ្តំនៅក្នុងបទចម្រៀងមួយបទ។May be an image of 2 people

នៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានច្រៀងបទ «ស្រស់ដូចគ្នា» នៅឯពិធីមង្គលរបស់ជាងផាត់មុខដ៏ល្បីប្រចាំប្រទេស។ មិនត្រឹមតែបកស្រាយចង្វាក់ក្បាច់ជាមួយភ្លេងបុរាណខ្មែរយ៉ាងពីរោះរណ្តំប៉ុណ្ណោះទេ តែតារាចម្រៀងរូបនេះក៏បានធ្វើជាអ្នកដឹកដៃឱ្យខាងកូនកំលោះផងដែរ។May be an image of 1 person and text

ក្រោយពីតារាចម្រៀងនិងជាគ្រូបង្វឹករូបនេះបកស្រាយចង្វាក់ក្បាច់នេះហើយ មហាជនពោលសរសើរមិនដាច់ពីមាត់ថា ឱក សុគន្ធកញ្ញា អាចបកស្រាយបានគ្រប់ទម្រង់មិនថាទម្រង់សម័យឬបុរាណឡើយគឺពីរោះទាំងអស់។May be an image of 1 person

បច្ចុប្បន្ននេះ ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងជួរមុខប៉ុណ្ណោះទេតែនាងឆក់ឱកាសធ្វើជាគណៈកម្មការ និងគ្រូបង្វឹកនៅក្នុងកម្មវិធីធំៗលំដាប់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាសរួមទាំងជាBAឱ្យគ្រឿងអលង្ការពេជ្រទៀតផង។ លើសពីនេះមិនត្រឹមតែមានឈ្មោះបោះសំឡេងលើអាជីពសិល្បៈប៉ុណ្ណោះទេ តែក្រឡេកទៅកាន់ជីវិតក្នុងគ្រួសារវិញ ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គលខណៈកំពុងពរពោះកូនទី២៕

 

អាកាសធាតុក្តៅធ្វើឱ្យជំងឺគ្រុនឈាមកើនឡើងនៅអាស៊ីខាងត្បូង

0

នៅឆ្នាំ២០២៣ ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតយ៉ាងខ្លាំងនៅអាស៊ីខាងត្បូង ជាពិសេស មានអ្នកស្លា.ប់ជាច្រើននាក់នៅប្រទេសបង់ក្លាដែស ។ អ្នកជំនាញបញ្ជាក់ថា ជំងឺគ្រុនឈាមកើនឡើងដោយសារអាកាសធាតុក្តៅ និងរដូវមូសុងអូសបន្លាយពេលយូរ ។Florida health officials warn of spreading dengue fever cases - UPI.com

ប្រទេសបង់ក្លាដែសមានអ្នកស្លា.ប់ដោយសារជំងឺគ្រុនឈាម យ៉ាងតិចចំនួន៦៩១នាក់នៅឆ្នាំ២០២៣ និងមានអ្នកឆ្លងជំងឺនេះជាង១៣ម៉ឺន៨ពាន់នាក់ ។ វាធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំមានអ្នកស្លា.ប់ដោយសារជំងឺគ្រុនឈាមច្រើនបំផុត បើគិតតាំងពីជំងឺនេះចាប់ផ្តើមរាតត្បាតនៅឆ្នាំ២០០០ ហើយវាកើនឡើងយ៉ាងខ្លាំង បើធៀបជាមួយស្ថិតិខ្ពស់បំផុតនាឆ្នាំ២០២២ គឺស្មើត្រឹមតែ២៨១នាក់ ។

ចំណែកប្រទេសនេប៉ាល់មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមយ៉ាងតិចចំនួន១៣នាក់ និងអ្នកឆ្លងជំងឺនេះជាង២១.២០០នាក់នៅឆ្នាំ២០២៣ ។ មន្ត្រីសុខាភិបាលបារម្ភថា ចំនួនអ្នកស្លា.ប់នៅឆ្នាំ២០២៣ អាចស្មើជាមួយឆ្នាំ២០២២ ដែលមានអ្នកស្លា.ប់៨៨នាក់ និងអ្នកឆ្លងចំនួន៥៤.០០០នាក់ ។

ជំងឺគ្រុនឈាម មិនត្រឹមតែឆ្លងនៅតំបន់អាស៊ីខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកឆ្លងជំងឺគ្រុនឈាមកើនឡើងនៅទូទាំងពិភពលោកផងដែរ រហូតដល់៤,២លាននាក់នៅឆ្នាំ២០២២ កើនឡើង៨ដង បើធៀបនឹងឆ្នាំ២០០០ ។ អង្គការសុខភាពពិភពលោក (WHO) ដាស់តឿនថា ជំងឺគ្រុនឈាម គឺជាជំងឺកើតនៅតំបន់ក្តៅ, ឆ្លងលឿនបំផុត និងឆ្លងនៅទូទាំងពិភពលោកផងដែរ ។A surge in dengue cases adds to the hospital burden in Covid-racked South  Asia. - The New York Times

អ្នកជំនាញផ្នែកជំងឺរាតត្បាតបញ្ជាក់ថា សីតុណ្ហភាពកើនឡើង និងរដូវមូសុងអូសបន្លាយពេលយូរបានធ្វើឱ្យសត្វមូសងាយស្រួលបង្កាត់ពូជ ។ អ្នកជំនាញផ្នែកជំងឺរាតត្បាតនៅប្រទេសបង់ក្លាដែសនិយាយថា កង្វះខាតវិធានការការពារត្រឹមត្រូវធ្វើឱ្យមូសអាចចម្លងជំងឺគ្រុនឈាមស្ទើរគ្រប់តំបន់នៅទូទាំងប្រទេស ខណៈលក្ខខណ្ឌអាកាសធាតុបានអំណោយផលដល់ការបង្កាត់ពូជមូស ។ ក្រៅពីនេះ នឹងមានអ្នកឆ្លងជំងឺគ្រុនឈាមកាន់តែច្រើននៅខែកញ្ញា ។ តាមធម្មតា ជំងឺគ្រុនឈាមនឹងឆ្លងរាតត្បាតនៅរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែកញ្ញា ហើយចំនួនមូសនឹងកើនឡើងនៅតំបន់មានទឹកដក់ ។

ចំណែកអ្នកស្រាវជ្រាវនេប៉ាល់និយាយថា ជំងឺគ្រុនឈាមបានឆ្លងនៅទូទាំងប្រទេសយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានអ្នកឆ្លងជំងឺនេះនៅរដូវស្លឹកឈើជ្រុះ ដែលមានសីតុណ្ហភាពទាបជាងរដូវមូសុង ។ នៅតំបន់ព្រៃភ្នំ ដែលមិនធ្លាប់មានជំងឺគ្រុនឈាមឆ្លងរាតត្បាត អាជ្ញាធរក៏បានព្យាយាមគ្រប់គ្រងចំនួនអ្នកឆ្លងផងដែរ ។Asia battles surge in dengue cases amid fears of record infections  worldwide — BenarNews

អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា កត្តាធ្វើឱ្យជំងឺគ្រុនឈាមកើនឡើង គឺមួយផ្នែកដោយសារពិភពលោកកាន់តែក្តៅ ព្រមទាំងកត្តាផ្សេងទៀតដូចជា ការបម្លាស់ទីរបស់មនុស្ស និងសម្ភារៈ, ការពង្រីកទីក្រុង ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងអនាម័យ ។ កាលពីខែកក្កដា ឆ្នាំ២០២៣ អង្គការ WHO លើកឡើងថា បរិមាណភ្លៀងធ្លាក់ខុសធម្មតា, សីតុណ្ហភាពកើនឡើង និងមានសំណើមខ្ពស់បានធ្វើឱ្យចំនួនមូសកើនឡើងនៅទូទាំងប្រទេសបង់ក្លាដែស ។

ក្រៅពីនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសបង់ក្លាដែសបានជួបនឹងរដូវមូសុងអូសបន្លាយពេលយូរជាងធម្មតា ដោយមានភ្លៀងធ្លាក់ចាប់ពីខែមីនា រហូតដល់ខែតុលា និងមានទឹកដក់ជាច្រើនកន្លែង ដែលអំណោយផលដល់ការបង្កាត់ពូជមូស ៕ ប្រភព ៖ Nation World News