Jennie ត្រូវបានជាប់ឈ្មោះជាស្រ្តីមានឥទ្ធិពលបំផុតក្នុងចំណោមស្ត្រីទាំង៥០ របស់ WWD ឆ្នាំ ២០២៣
នៅក្នុងការលាតត្រដាងនាពេលថ្មីៗនេះដោយ Women’s Wear Daily (WWD) Jennie Kim សមាជិកក្រុម BLACKPINK ត្រូវបានគេទទួលស្គាល់ថាជានារីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ៥០ នៅក្នុងពិភពម៉ូដ និងសម្រស់សម្រាប់ឆ្នាំ២០២៣។
Jennie វ័យ២៧ឆ្នាំដែលជាជនជាតិកូរ៉េខាងត្បូងគឺជាតារា K-Pop តែមួយគត់នៅក្នុងបញ្ជីដ៏មានកិត្យានុភាពរួមជាមួយតារាល្បី ៗ នៅលើពិភពលោកដូចជា Selena Gomez ស្ថាបនិកនៃ Rare Beauty ,Scarlett Johansson និងស្ត្រីដែលនៅពីក្រោយម៉ាកយីហោដែលទទួលស្គាល់ទូទាំងពិភពលោកដូចជា Puma, Louis Vuitton, Nike,និង Chanel ជាដើម ។
ការដាក់បញ្ចូល Jennie នៅក្នុងបញ្ជីនេះគឺជាសក្ខីភាពមួយចំពោះឥទ្ធិពលដ៏សំខាន់របស់នាងនៅក្នុងពិភពម៉ូដដោយបានក្តោបតំណែងធ្វើការងារជាមួយម៉ាកល្បីៗជាច្រើន។ ការសហការរបស់នាងជាមួយ Calvin Klein ក្នុងខែឧសភា តាមសេចក្តីរាយការណ៍ទទួលបាន ៦.៨ លានដុល្លារ ក្នុងផលតម្លៃលើប្រព័ន្ធផ្សព្វផ្សាយ។ ការបង្ហោះតែម្តងនៃម៉ាកនេះ Jennie ទទួលបាន ២.១ លានដុល្លារ។
ជាងនេះទៅទៀត Jennie ជាមួយម៉ាក Chanel គឺជាភាពអស្ចារ្យដោយនាងបានចូលរួមនៃយុទ្ធនាការធំៗចំនួនពីរនៅឆ្នាំនេះ៖ គ្រឿងអលង្ការ Coco Crush នៅក្នុងខែមករា និងកាបូបម៉ាក Chanel 22 នៅក្នុងខែមីនា។ វត្តមានរបស់នាងនៅក្នុងកម្មវិធី Paris Fashion Week រកចំណូលបាន ៤.៥លានដុល្លារ ឯណោះក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្រៅពីការខិតខំដើរម៉ូដ Jennie នៅតែបន្តសកម្មភាពក្នុងពិភពតន្ត្រីជាមួយ BLACKPINK។ ក្រុមចម្រៀងនេះគ្រោងនឹងរៀបចំការប្រគំតន្ត្រីចុងក្រោយរបស់ពួកគេ “Born Pink” នៅទីក្រុងសេអ៊ូល ដែលជាការបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។
ការទទួលស្គាល់ Jennie នេះនៅក្នុងបញ្ជី Women in Power របស់ WWD បញ្ជាក់ពីទេពកោសល្យជាច្រើនរបស់នាង និងឥទ្ធិពលដែលមិនអាចប្រកែកបានរបស់នាងទាំងនៅក្នុងឧស្សាហកម្មតន្ត្រី និងម៉ូដ៕


។ អដ្ឋិធាតុរបស់វាត្រូវបានគេរកឃើញនៅ Urumaco Formation នៃប្រទេស Venezuela ភាគខាងជើងនៃទ្វីបអាមេរិកខាងត្បូង។ បច្ចុប្បន្នអណ្តើកយក្សដ៏ធំបំផុតលើលោកនេះ ត្រូវបានគេរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិហាវ៉ាដ។






:max_bytes(150000):strip_icc()/paper-straws-bartenders-blog1018-f4c97e1c0b90421598115d984c2de755.jpg)












លិខិតដដែលបានបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារក្នុងមួយតោន សម្រាប់អង្ករស។



នៅតំបន់នេះក្រៅពីទឹកធ្លាក់ចម្ការក្រូច ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ ថែមទៀតផងដែរ។ សំរាប់ទីតាំងទឹកធ្លាក់ចម្ការក្រូច ពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រើប្រាស់។
ក៏ប៉ុន្តែក្នុងការទៅលេងទឹកជ្រោះនេះ សូមភ្ញៀវទេសចរណ៍ប្រយ័ត្ន ព្រោះថ្មរអិល ប្រសិនបើមានមេឃភ្លៀង គួរណាស់សួរនាំពូប្រជាការពារជាមុន ព្រោះខ្លាចទឹកបុកមកខ្លាំងដោយសារវាមានប្រភពមកពីភ្នំ៕

រូបសំណាក Moai នេះ មានទីតាំងស្ថិតនៅប្រទេសឈីលី ដោយជាទូទៅរូបសំណាកនីមួយៗ មានកំពស់ចាប់ពី ២ម៉ែត្រ ដល់២០ម៉ែត្រ។ ក្រុមបុរាណវិទូ បានប្រទះឃើញថា នៅក្រោមរូបក្បាលមនុស្សយក្សគឺមានតួខ្លួន ហើយតួខ្លួនរបស់វាមានលម្អទៅដោយគំនូរខ្វាត់ខ្វែង តែពួកវាត្រូវបានកប់យ៉ាងជ្រៅនៅក្រោមដី។
ពួកគេបានសាកល្បងរុករកទៅលើរូបក្បាលមនុស្សយក្សប្រមាណជា ១៥០រូប ស្ថិតនៅតំបន់ Rano Raraku ប្រទេសឈីលី។ ឆ្លងកាត់កំណាយជាច្រើនឆ្នាំ ទីបំផុតក្រុមបុរាណវិទូបានរកឃើញការពិតថា តួខ្លួនរបស់រូបក្បាលមនុស្សយក្សមានកម្ពស់ចាប់ពី ៧ម៉ែត្រឡើង ហើយមានទម្ងន់ជាង ៨០តោន។ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ទើបតួខ្លួនទាំងនោះត្រូវបានលិចបាត់នៅក្រោមដី បន្សល់ទុកតែក្បាល៕


