Home Blog Page 154

អាមេរិកអំពាវនាវជាថ្មីឲ្យបញ្ចប់សង្គ្រា.មកម្ពុជា-ថៃជាបន្ទាន់ និងដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែន

0

មហាអំណាចអាមេរិកបានអំពាវនាវជាថ្មីម្តងទៀតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនប្រទេសទាំងពីរជាបន្ទាន់ ដែលនេះជាការអំពាវនាវលើកចុងក្រោយបង្អស់ បន្ទាប់ពីមើលឃើញកងទ័ពថៃនៅតែផ្គើនសម្រុកផ្លោងគ្រាប់ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កតាមទំនើងចិត្តក្នុងទឹកដីកម្ពុជា ដោយមិនស្តាប់ការសម្របសម្រួលរបស់មហាអំណាចនានា និងទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិ ។

មហាអំណាចអាមេរិកបានព្យាយាមសម្របសម្រួលម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាមអូសបន្លាយ ដែលបង្កឡើងជាថ្មីដោយកងទ័ពថៃកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រទេសទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែន និងឈប់ចោទប្រកាន់ការបង្កប់មីនថ្មីដែលធ្វើឱ្យសង្គ្រាមកាន់តែក្តៅគគុកខ្លាំងឡើង ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott និយាយកាលពីថ្ងៃទី២១ ខែធ្នូ ថា «យើងរីករាយដែលមេដឹកនាំអាស៊ាននឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស នៅថ្ងៃទី២២ ខែធ្នូ នេះ ដើម្បីជំរុញឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាមជាថ្មី និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងពេញលេញ» ។

ការអំពាវនាវរបស់មហាអំណាចអាមេរិកលើកចុងក្រោយនេះ គឺមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ដែលពិភាក្សាពីការបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃបានអូសបន្លាយជាច្រើនថ្ងៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ចំណែកលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំថា បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសនានាមិនអាចដាក់សម្ពាធថៃបានទេ ដោយសារថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមរហូតមក ។ លោកបាននិយាយទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុន ដើម្បីកុំឱ្យរងការស្តីបន្ទោសពីអន្តរជាតិក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ ។

លោកបន្តថា ក្រសួងការបរទេសថៃបានដាក់លក្ខខណ្ឌ ៣ចំណុចសម្រាប់កម្ពុជា ទើបថៃយល់ព្រមបញ្ចប់សង្គ្រាមឈ្លានពានលើកនេះ រួមមាន ៖ ១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ២-ត្រូវតែឈប់បាញ់ពិតប្រាកដ ឈប់បាញ់ជារៀងរហូត និងមានក្រុមសង្កេតការណ៍ត្រួតពិនិត្យ និង៣-កម្ពុជាត្រូវសហការដោះមីនជាមួយថៃដោយស្មោះត្រង់ ។

កាលពីថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថា នឹងជំរុញឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃឱ្យបាន យ៉ាងយូរត្រឹមថ្ងៃទី២២ ឬ២៣ ខែធ្នូ (ជាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស) ពីព្រោះមេដឹកនាំថៃបានសន្យាជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ បច្ចុប្បន្ន ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងចោទប្រកាន់កម្ពុជាមិនឈប់ឈរ ដូច្នេះ អាមេរិកមានតួនាទីជំរុញឱ្យប្រទសទាំងពីរចរចាឡើងវិញ ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ រីឯភាគីថៃទៅចូលរួមកិច្ចប្រជុំ គឺលោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេស ដោយលោកថា កិច្ចប្រជុំនេះ ថៃនឹងដាក់លក្ខខណ្ឌ ៣ចំណុច បើកម្ពុជាមិនទទួលយកទេ កងទ័ពថៃនឹងមិនបញ្ចប់សង្គ្រាមឡើយ ។

ថៃចោទប្រកាន់អស់ពីរឿងមួយចូលរឿងមួយទម្លាក់កំហុសលើកម្ពុជា ដើម្បីយកលេសធ្វើសង្គ្រាមទន្ទ្រានទឹកដីដោយការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកតាមទំនើងចិត្តក្នុងដែនអធិបតេយ្យកម្ពុជា បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាប្រកាសឈប់បាញ់មុន ។ ថៃចោទប្រកាន់កម្ពុជាឈ្លានពាន ប៉ុន្តែសង្គ្រាមជាច្រើនថ្ងៃនេះ ឃើញតែកងទ័ពថៃយកទង់ជាតិមកដោតក្នុងទឹកដីកម្ពុជា ហើយត្រូវបានវីរកងទ័ពកម្ពុជាបណ្តេញទៅវិញ ។ ថៃថាខ្លួនការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ប៉ុន្តែប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ បំផ្លាញវត្តអារ៉ាម សាលារៀន ផ្លូវ ស្ពាន និងផ្ទះសម្បែងពលរដ្ឋ ។

កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ឈ្លានពានចូលទឹកដីកម្ពុជារាល់ថ្ងៃ ដែលនេះជាទង្វើផ្គើន និងចំអកឡកឡឺយចំពោះអន្តរជាតិ ជាពិសេស ផ្គើនមហាអំណាចអាមេរិក-ចិន សហគមន៍អឺរ៉ុប និងអាស៊ាន ដែលបានអំពាវនាវឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាន និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព ៕

មិនខុសពីចោ.រ! ទាហានឈ្លានពានថៃបានចូលលុកលុយពេញផ្ទះប្រជាជនកម្ពុជានៅឃុំថ្មដា

0

យោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋ នៅថ្ងៃសៅរិ៍ទី២០ នេះបានបង្ហាញឲ្យឃើញថា ទាហានឈ្លានពានថៃបានរំលោ.ភចូលដែនអធិបតេយ្យកម្ពុជាកាន់តែជ្រៅ។ ក្នុងនោះពួកគេថែមទាំងបាននាំគ្នាចូលលុកលុយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងគគ្លើន ដែលបញ្ជាក់យ៉ាងច្បាស់ថាថៃពិតជាបានឈ្លានពានលើកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLR9m3RHj5NJoudE2CSXA6t-M_npld1eD8gYsgbebBOvR6h4TF6iBI1GQtF-UWZXUZgGFmKzaJ6cxbi2iySrhzt09KvJ-mhGN0E3Lob8G37slrbYIxzy87n2TeRlvll4GyPqMmo3m6ZgBGkwLnQZ7Q8qTgFPF4hO6plcCQxrUMYvQn121wPsshheaAV553/s1280/photo_2025-12-20_16-29-08%20(2).jpg

តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Faizah Aly បានសរសេរៀបរាប់ថា”ចប់ហើយ ថ្មដាយើង ទាហានចោរសៀមចូលក្នុងដីខាងខ្មែរយើង ពេញទឹកពេញដីអស់ហើយ ចូលដល់កន្លែងខ្ញុំរស់នៅទៀត”។

បន្ថែមលើនោះ នៅក្នុងការបង្ហោះខាងលើគាត់ក៏បានភ្ជាប់មកជាមួយនឹងរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅហាងរបស់គាត់ ដែលបង្ហាញឲ្យឃើញពីយោធាថៃមួយក្រុមបាននាំគ្នាធ្វើសកម្មភាពគាស់ទ្វារ និងចូលទៅលុកលុយនៅខាងក្នុង ដោយមិនខុសអ្វីពីចោ.រដែលកំពុងធ្វើសកម្មភាពលួចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmju8I-av-bvlTZ0FKJO4icrGIJvowfQ1LFTQPZzqeURRFCLcYrb9d9B47W3JEPjwQTAOSBftKXjob2Mwpzht1xB7CuOyC9Dr9HIixesD4bo_Pf63HgpeAkhthocq2vS5X1jDU4cc_Ag46kKkNIkWXrlsDsdMCT03b4S6DhEGfDuGeSPTnDMmVl0Ff2g5e/s1280/photo_2025-12-20_16-29-08.jpg

គួរជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានលើកម្ពុជាយ៉ាងសាហាវព្រៃ.ផ្សៃ ដោយបានធ្វើការវា.យប្រហារដោយអាវុ.ធធុនធ្ងន់ជាច្រើនប្រភេទមិនរើសគោលដៅឡើយ និងបានធ្វើឲ្យជនស៊ីវិលកម្ពុជាស្លា.ប់ និងរងបួសជាច្រើននាក់ ខណៈមានមនុស្សរាប់មុឺនគ្រួសារហើយត្រូវជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពនៅទូទាំងប្រទេស។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP8Lz0tMnD3YpNJ6uw6fTfdMip6Atgp6ZSxuKrQY21Q16VAwmzm4Sjo2fNk46tI2JNmxnpNu2lPDBJKzxykSIEW_0YpqyoDs7_UO4xaEqHgq9a6l9f5B2ZPEjxOlkV_pBbDY5px3SHQsr8TXwKbbRDjlqsM5gi_DYuSSnSdVzDhzvUsEuXGERTBqxTIP7M/s1280/photo_2025-12-20_16-29-08%20(3).jpg

សុភ័ក្រ កុសុម៉ា និង ផន សុផារី ចេញមុខនិយាយរឿងជនអ.គតិបន្លំបោ.កលុយសប្បុរសជន

0

ទន្ទឹមនឹងការជួយរបស់មហាគ្រួសារខ្មែរយ៉ាងផុសផុលទៅដល់វីរកងទ័ពនិងជនភៀសសឹករបស់កម្ពុជាដែលរងការឈ្លានពានពីថៃ បុគ្គលអគតិមួយចំនួនក៏ឆ្លៀតឱកាសយករឿងនេះមកធ្វើជាជំនួញដូចគ្នា។ មានការក្លែងបន្លំជាច្រើនបោកលុយពីសប្បុរសជនពិធីការិនី សុភ័ក្រ កុសុម៉ា និងអ្នកនាង ផន សុផារី ចេញមុខនិយាយជុំវិញរឿងនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgegSrZw_5hx84j7YcNsX5wQXPfYNaLFApyNDa-DyP6G3clz_YkVJfPGdnj5QDKQXuVwZgoTUH2E1mFIEyZ2zm_Bw6GLB69LS2t_Q9517SFbIaafJH9daFTY1BYBkUQ6uL8_bkirvtX9WEX3_p34eEEZ-3qV7l-r86-0n5Jx-8ylw_yEewcFQ1oRhD_fxRN/s2048/image_2025-12-20_14-16-41.png
តាមរយៈវីដេអូបង្ហោះនៅថ្ងៃទី២០ខែធ្នូ នេះ សុភ័ក្រ កុសុម៉ា បាននិយាយថានាងតឹងទ្រូងជាយូរមកហើយក៏សុំផ្តាំផ្ញើទៅកាន់ជនបោកប្រាស់ ជនខិលខូចដែលមានខួរក្បាលសត្វហើយរឿងនេះគឺតាំងពីមានសង្គ្រាមលើកទី១មកម្ល៉េះនាងទើសខ្លាំងមែនទែន។ កុសុម៉ា ថាជនបោកប្រាស់ទាំងនោះមិនដឹងមានខួរក្បាលជាអ្វី ដែលបង្កើតអាខោនឬក៏ QR Code ដូរឈ្មោះជាបងប្អូនរបស់វីរកងទ័ពដែលបានពលីឬក៏កំពុងសម្រាកព្យាបាលលួយយកលុយពីសប្បុរសជនទៅចាយហ៊ឺហាដោយខ្លួនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFayqXBU2xoYinwhi_brDNel8AUAJXJIIKjD0KznpsoOO50bIQba7bChlVZiWrlCKTle3TfAnPqAaTXfruh6KW9yu8_oDgZ989_LddYfoFmhQ74ei-blXXbhQKyZD5nqlOUUxXiWT7CphlqnI6W17CVU01lSYsO3qHO6dZpeAXvvKv0PWloyGDH5Cdd0p_/s2048/image_2025-12-20_14-16-40.png

ពិធីការិនីរូបនេះលើកឡើងទៀតថា ជនឆ្លៀតឱកាសទាំងនោះមិនថាមានខួរជាអ្វីនោះទេដែលធ្វើបែបនេះទៅរួច ខណៈនាងថាបាបមិនចាំជាតិក្រោយនោះទេ ហើយការធ្វើបែបនេះពិតជាជ្រុលហួសហេតុ។ កុសុម៉ា ថាកាលៈទេសៈពេលនេះត្រូវមានឆន្ទៈជាកូនខ្មែរបើមិនបានជួយ មិនបានរួបរួមទេកុំដើរទៅបោកប្រាស់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEbFx0aqot9kICibm0l8wVA848vsWFGevvgfWUogSKhDE_fpHmaQn0myPL8U2mjEBQAKg67oTbiXA-HLgEfb4JEzYeDDe1-J9YVUFR9PIzBwrqRU6JA9E8NqB1lXWrHf_32fUw9vMvL3A0jtQALzQ_PfbxfvUanGNKuTXnlRg1F4MYEN1k5p-ugIREYRGh/s2048/image_2025-12-13_16-39-35.png

មិនខុសគ្នាប៉ុន្មាននោះទេ អ្នកនាង ផន សុផារី វិញក៏បានចេញវីដេអូដូចគ្នាទាក់ទងនឹងជនបោកប្រាស់ដូចគ្នាដែលកេញចំណេញយកលុយសប្បុរសជនក្នុងពេលមានសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzTTAwDgWjD_UG72pOy77idiuWeO08t25YjfNy8_WcuCWGLtCfL2GKRsD2u7_pJkfHWhMTqwcGlAEe_nVUepAeP-j1gXKoj2p2fMx1hQUDk7VPs6PDsDr0NCrknLNOBpzthEAQ449AhSJXjhmrQT78EWdU0uQJQCAd08iIFq3dNBy8TO1ZFvumuOxBKwn/s1320/image_2025-12-13_16-39-30.png

អ្នកនាង ផន សុផារី បានលើកឡើងថាជនឆ្លៀតឱកាសដែលធ្វើបែបនេះគឺពិតជាបាបខ្លាំងណាស់ ខណៈដែលពេលនេះមានបងប្អូនមួយចំនួនដែលជាសមាជិកគ្រួសារកងទ័ពពលី ឬរងរបួសកំពុងតែត្រូវការខ្លាំងអ្នកដែលត្រូវការមែនទែនគឺអត់មានអ្នកណាដែលជួយពួកគាត់ទេ។ កត្តាដែលគ្មានអ្នកជួយទៅលើគ្រួសារពលីនិងរងរបួសពិតប្រាកដគឺដោយសារតែជនក្លែងបន្លំកាត់មុខ ធ្វើឱ្យសប្បុរសជនពិបាកនឹងជួយដោយសារតែជួយខុសរហូត៕

ជី ដេវីត ប្រកាសបិទមូលនិធិ ខណៈខាង Vin Mart ផ្អាកយកស្បៀង

0

តារាចម្រៀង ជី ដេវីត បានប្រកាសបិទមូលធិនិ «អ្នកចម្បាំងឈាមខ្មែរ» ចាប់ពីយប់ថ្ងៃទី១៩ ខែធ្នូ ខណៈ ទេព បូព្រឹក្ស បានបញ្ជាក់ថានាងនិងស្វាមីនឹងបន្តជួយតាមរបៀបអ្នកទាំងពីរបន្តទៀតដោយមិនមើលនឹងភ្នែកនោះទេ។ ងាកមកខាងមូលនិធិនៅ Vin Mart វិញក៏បានប្រកាសឈប់ទទួលស្បៀងជាបន្តទៀតហើយ ប៉ុន្តែពួកគេនឹងនៅតែបន្តជួយ ខណៈបានបញ្ជាក់ថាសប្បុរសជនអាចបន្តយកស្បៀងដាក់នៅខាង Eat More ឬ ប៉ីប៉ី ឌី បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUWN3pbaOPfWd0Z5uhPt8TpkD3OW2feqPneHc2yECEwebkZHNLAlfMUq1sWFSU6N0KFXk89Djvsym7RB30E9llNbj-84bJuc4Q2-AbJJu0IDcI7rNOCwHPAMyNM7IyKhvz27uyaLpY7TbovZpwN6_zEETPekPPKs27xSLgMklsYeyaZaeUMcjNGNp11MX/s960/image_2025-12-18_10-06-40.png

នៅយប់ថ្ងៃទី១៩ ធ្នូ តារាចម្រៀង ជី ដេវីត បានបង្ហោះថា «មូលនិធិ ‘អ្នកចម្បាំងឈាមខ្មែរ’ សូមជម្រាបជូនបងប្អូនអ្នកគាំទ្រនិងបងប្អូនជនរួមជាតិអំពីដំណឹងនៃការ បិទមូលនិធិនៅក្នុងយប់នេះ។ យើងខ្ញុំសូមអរគុណបងប្អូននិងអ្នកគាំទ្រដែលបានចូលរួមបេសកកម្មនេះជាមួយគ្នាដោយក្តីគោរព អ្វីដែលយើងបានធ្វើគឺបានទៅដល់ដៃបងប្អូនភៀសសឹកច្រើនពាន់គ្រួសារ កងពល ព្រមទាំងវីរជនជួរមុខជាច្រើនទីតាំងដោយហុចផ្ទាល់ដៃ ពេលវេលាដ៏លំបាកមួយនេះពួកយើងនឹងអាចឆ្លងផុតដោយកម្លាំងសាមគ្គីជាតិ សូមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXkpIcqFJQ6dg1w9J6J9w_zgmHpGidF6Z3zMP3os4CZ_SclRz-f7XYlXlLrL88mJt9gw69pnmFc6zDtBZUuJZlJ8BZLK8IoATuT0KWwMo5NNOomwJPXRI05mmEm23wdzx4kWIgT3_KTaupJhhS2DogyQ8kXH41hws3ZQv4UiNa48J-j943v2_vLxJnLXB/s960/image_2025-12-18_10-06-41.png
ការសម្រេចចិត្តប្រកាសបិទមូលនិធិនេះតារាចម្រៀង ទេព បូព្រឹក្ស បញ្ជាក់ថានឹងនៅតែជួយតាមរបៀបពួកគេ។ ម្ចាស់បទ «វីរនារី» បានបញ្ជាក់ថា «មួយរយៈពេលនេះពួកយើងទាំងអស់គ្នាឆ្លងកាត់ការឈឺចាប់ជាច្រើនដោយភ្នែកផ្ទាល់ ប៉ុន្តែយ៉ាងណាក៏បងប្អូនយើងបានរួមគ្នាដោយសាមគ្គីភាព ខ្ញុំមានមោទនភាពដែលបានចូលរួមក្នងពេលដ៏លំបាកនេះជាមួយបងប្អូនតែក៏ដល់ពេលត្រូវបិទនូវមូលនិធិនេះ, តែខ្ញុំនិងស្វាមីនឹងបន្តជួយតាមរបៀបរបស់ខ្ញុំបន្តទៀតដោយមិនមើលនឹងភ្នែកនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSbxFwtUUvSnZ30ux7nlYjARPI3RXciP5Khtb6A5HnwYQKEvk0NhvoVHeUvLo-COwUDzOqdOTgOOgxjOZO0GLwq57Yr_6N-sSZKouEGe-27yvgVS9vRwQWquOnPMBL-ree5zPeTAV3oIFJ942g6mUuaAdP8D-3VhEc4MkoNmNKKKTdIbpJmcKbekjy_V3H/s2048/image_2025-12-18_10-06-44.png

ជាមួយគ្នានេះដែរ អ្នកបង្កើតមាតិកា សាយទី ក៏បានប្រកាសថានៅថ្ងៃសៅរ៍ ទី២០ ជាថ្ងៃចុងក្រោយដែលខាង Vin Mart ទទួលជំនួយ។ តាមរយៈវីដេអូដែល សាយទី បានបង្ហោះលោកបាននិយាយថាដោយសារតែខ្វះស្បៀងក្នុងការបញ្ចេញទៅខាងកងទ័ពនិងជនភៀសសឹក ប៉ុន្តែលោកបានបញ្ជាក់ថាសាធារណជនអាចយកជំនួយទៅកាន់កន្លែងផ្សេងៗដូចជា eat more ឬ Peypey Dy ក៏បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMELR_n1_wSsXuJBVzyK3sSYFpq2Tol4SF5lXWzBMJ2wayQIpw0bbbwfCXWM-cxHYF7S9K1G3gTe3UNAyVMJM1AeXKorFHXDOo6ke1nISrdq4NnF14xho9zXhGbwd7nXIvn5jsT3c24vtGVfSV5irPCsVePQYnPKZbAQu9Gci0r-oMDQZyaXcYts266de/s2048/image_2025-12-20_10-32-02.png
សាយទី បានបញ្ជាក់ថានៅទីនេះ (Vin Mart) គឺមានតែកម្លាំងជួយប៉ុន្តែពុំមានស្បៀងគ្រប់គ្រាន់ដូច្នេះបងប្អូនអាចចូលរួមមកខាង Vin Mart ត្រឹមថ្ងៃទី២០ ធ្នូនេះ។ ទោះយ៉ាងណា អ្នកបង្កើតមាតិការូបនេះបញ្ជាក់ដែរថាប្រសិនជាមានជំនួយច្រើននឹងបន្តទៀតប៉ុន្តែប្រសិនជាមានជំនួយទៀតនឹងបិទតែម្តងដើម្បីបង្វែរទៅកន្លែងផ្សេងហើយពួកគេនឹងនៅតែបន្តជួយបើទោះបីជាបិទនៅទីនេះក្តី៕

ថ្ងៃបញ្ចប់ស៊ីហ្គេម៖ ម្ចាស់ផ្ទះថៃឈ្នះមេដាយមាសបានច្រើនជាងគេ ទោះរងការរិះគ.ន់ថាមានការរៀបចំអ.ន់ចំផុត

0

ពិតជាប្លែកមិនធម្មតាមែន! ដ្បិតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ទទួលបានការរិះគ.ន់ច្រើនលើសលប់ ថាមានការរៀបចំអ.ន់បំផុតជាប្រវត្តិសាស្រ្ត ប៉ុន្តែជាក្រុមអត្តពលិករបស់ម្ចាស់ផ្ទះ ឈ្នះបានមេដាយមាសច្រើនជាងគេជាប្រវត្តិសាស្រ្តទៅវិញ ដោយវ៉ាដាច់កំណត់ត្រាមេដាយមាសរបស់ប្រទេសវៀតណាមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCxo2aWpRreNwSJsySZpwJWZNkPKxPHntkevvv_qw_ulIUUZRkleAEVyRWG4Ru7U2nPb6LZhp9ODug2hx6F8C9UPgESeLsUoTK4U3S1RlmVLYJg23dv3uSaVMz9BrwZNv_BeKSUjlAbmOH1ofZ1t6BzaN7jOAVYdlys1ux7Yag9FwrMZyUh2cG4jksc0yD/s1280/photo_2025-12-20_14-15-02%20(2).jpg

យោងតាមគេហទំព័រផ្លូវការរបស់ SEA Games លើកទី 33 នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃបានក្លាយជាក្រុមប្រតិភូដែលទទួលបានជោគជ័យធំបំផុតក្នុងប្រវត្តិសាស្ត្រ SEA Games ដោយវ៉ាដាច់កំណត់ត្រាមេដាយមាសរបស់ប្រទេសវៀតណាម ជាមួយនឹងការទទួលបានមេដាយមាសចំនួន 210 រួមជាមួយនឹងមេដាយប្រាក់ចំនួន 139 និងមេដាយសំរិទ្ធចំនួន 99 ធៀបទៅនឹងប្រទេសវៀតណាម ដែលធ្លាប់ប្រមូលបានមេដាយមាសច្រើនជាងគេបង្អស់ ចំនួន 205 មេដាយ នៅក្នុង SEA Games លើកទី 31 កាលពីឆ្នាំ 2022 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAM7GMzTEX9DFVOf3ewYYKYJzLQbBEd3WPhCi__TILHHBmpltHh2fZ9UMiP5KfHKRJt9pAxd18l1B7_S720VGmI-uaARlfu-RC8pOOTAZnGzoWZ4KKhqGRLmaWI_NHcURTXpI1qzlWFYHvX01OLljwMKmQEhz_u2NL1wdPGCHZpNqhTucHma_SQRjdfkNv/s640/photo_2025-12-20_14-15-02.jpg

បន្ថែមលើនោះ ជាមួយនឹងចំនួនមេដាយដែលឈ្នះសរុបចំនួន 448 ប្រទេសថៃ ក៏បានវ៉ាដាច់កំណត់ត្រាមេដាយសរុបរបស់ប្រទេសវៀតណាមចំនួន 446 នៅក្នុងការប្រកួតលើកទី 31 ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN_Lm1Yx404IervHhZUcZJ0w-VWe-XP6FROZkpTLvAvoBl2TGw3AxtdswmYO8fBVhz3OPjeG7j6V5QJPPlzGwbSuaLPCwhH8wrtdFdxPtAKgYLXAWIhKFKIj1yJ6mQLuZ2Rhxdh-BWvFsZxTNR9ej8a6IJcUmuUR768bR9k4HWvCmcFJi_WTu3Rbsr8CD_/s640/photo_2025-12-20_14-15-03.jpg
ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ថៃនៅពេលនេះ សារព័ត៌មានក្នុងស្រុកវៀតណាមបានចុះផ្សាយថា បើទោះបីជាទទួលបានជោគជ័យក្នុងការយកឈ្នះមេដាយក្នុងចំនួនច្រើនក៏ដោយ ប៉ុន្តែសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នេះ ត្រូវបានសម្គាល់ថា មានភាពចម្រូងចម្រាស និងបញ្ហារាប់មិនអស់ តាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioC2cgCCHn1cKp0UeIpfZGcj6iE0GknpHQyNFVXUyFulHw3smEjbmCBDSwzCR5-aRzOkxN3JQYfIoLYD0rgtACuhdQJRLn4LvenwbO0Io3c4Srz_G9MFSIvaqlr8csDq8BAbDbLptEIwnDHGy3zS-x15lx0nCcWirFPdn_K7Uwl6Rcq6ME1HlS5L9laUog/s1024/photo_2025-12-20_14-15-02%20(4).jpg

តាមកាចុះផ្សាយរបស់សារព័ត៌មានទាំងថៃ និងអន្តរជាតិជាច្រើន បានបង្ហាញឲ្យឃើញពីការរៀបចំដែលខ្វះចន្លោះរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ដែលនាំឲ្យមានភាពរញ៉េរញ៉ៃមិនចប់មិនហើយ។ ក្នុងនោះ ស្ទើតែគ្រប់វិញ្ញាសារប្រកួតជាមួយក្រុមអត្តពលិកថៃ គឺតែងតែមានការតវ៉ាពីសំណាក់ក្រុមប្រទេសមួយទៀតដែលជាគូប្រកួតជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjZ_cxgGAX6VrnTIngRBPD-IBFI3BRMGWpamN8JyDegh9JkAQcbmTKwl3yntio0g8CBEekMgL9pbsKvIOqOsuWrg8clkfzhsS2cC4HOQx338bGT5wZAbWV22qV4IQETmmUMZM_V4IXj0biNBYLPFFdgeY5PyZV06HKNGf62Fe-1VDAuPz_MV0RflvF8r7d/s1280/photo_2025-12-20_14-15-02%20(3).jpg

តាមរយៈរូបភាព វីដេអូ និងព័ត៌មានជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម គឺជាប្រទេសមួយដែលបានជួបរឿងអយុត្តិធម៌ច្រើនករណីជាងគេពីម្ចាស់ផ្ទះថៃ។ ក្រៅពីវៀតណាម ក៏មានហ្វីលីពីន ម៉ាឡេសុី និងឥណ្ដូណេស៊ី ដែលក៏បានកើតការមិនពេញចិត្តនឹងលទ្ធផលសម្រេចរបស់គណកម្មាការស៊ីហ្គេមរបស់ថៃ រហូតមានករណីខ្លះឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាយ៉ាងអាណាធិបតេយ្យទៀតផង៕

Baby Monster បង្ហាញពីការវិលត្រឡប់មកវិញរបស់ Rami

0

បន្ទាប់ពីសម្រាកពីសិល្បៈអស់រយៈពេល៧ ខែតារាចម្រៀង Rami ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញជាមួយនឹងក្រុម Baby Monster ក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី១៩ ខែធ្នូ ក្រុមចម្រៀងនារី Baby Monster បានចេញវីដេអូចម្រៀង «Supa Dupa Luv» ដែលជាបទចម្រៀងមួយបទពីអាល់ប៊ុមខ្នាតតូចទីពីររបស់ពួកគេដែលមានចំណងជើងថា «We Go Up»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPoKvhMkmoVyoKWL0p9Bqt4XkDxbyREF_dTTC3PEbQhdPPHf7aB5z7eestA4H9WVPgjT8Kwtwo097xi6P9JoUcrbe7rRAXfMh8e6-LIGFuBGPC7hviujiH8kDBCEMHepvT9v4sjcRrYWDb4PeTys4eOAhV19lUOetwDPrIbyQ97tiYeSmM96hQC3HoIvz/s2048/image_2025-05-10_09-26-21.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅចុងបញ្ចប់នៃវីដេអូចម្រៀង នារីម្នាក់បានលេចចេញមក ហើយហាក់ដូចជាកំពុងមើលសមាជិកក្រុម Baby Monster តាមបង្អួចមួយ។ អ្នកគាំទ្រជាច្រើនបានបកស្រាយពីការបញ្ចប់ដែលមិននឹកស្មានដល់នេះថាជាសញ្ញាមួយដែលបង្ហាញថាសមាជិក Rami អាចនឹងវិលត្រឡប់មកសកម្មភាពជាមួយក្រុមវិញក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXg6_bSliyQqOj5rjhoa6gGcPjAHajsqHs_aUejfuohmcWrFTiY8e1YPWiH7yEdFyG7MUBTlLWJPS2DgK7B7hAX6fjDH6F5sJ-ciCyYWUQkkyiZM3ZvnabiQlX-GiZjg2_GMacx8kcPJYsxnvRhrGMyF7ZTciTQUs-aGsaskqmuZ4hvnsyu63ESZZLVFzi/s660/image_2025-12-20_08-40-30.png

នៅក្នុងខែឧសភា ផលិតកម្ម YG Entertainment បានប្រកាសថា Rami នឹងឈប់សម្រាកពីសកម្មភាពទាំងអស់ដោយសារបញ្ហាសុខភាព។ សូម្បីតែមុនពេលនាងបង្ហាញខ្លួនលើកដំបូងក៏ដោយ Rami ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺស្ទះសួត។ ទោះបីជាមានការព្យាបាលជាប់លាប់ និងការត្រួតពិនិត្យយ៉ាងដិតដល់ពីអ្នកឯកទេសអស់រយៈពេលជាងមួយឆ្នាំក៏ដោយ ស្ថានភាពសុខភាពរបស់នាងហាក់ដូចជាកាន់តែអាក្រក់ទៅៗនៅដើមឆ្នាំនេះ។
ដោយសារតែការសម្រាកមួយរយៈ Rami បានអវត្តមានពីពាក់កណ្តាលទីពីរនៃដំណើរទេសចរណ៍ «Hello Monsters» របស់ក្រុមតន្រ្តី ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlffgnKimDqJwgwomPovodUa5LvSzMlskE3s00H01ot-CWOLwB_v8aDW402HZFtBi5qg-wvP9-XbMcbijxvjGoa3nv1HyqRIrnswNGkMGS1C6DTKop53diCE2i7tHFV4EK06L5GEPRih2v6IjhYcGSZCGVPLAItgJSDdrppXaIwasTIUqAKE9Mhamg1NhO/s900/image_2025-12-20_11-59-06.png
ក្រោយមក Rami ក៏មិនអាចចូលរួមក្នុងការវិលត្រឡប់មកវិញពីរលើករបស់ Baby Monster បានទេ៖ បទ «Hot Sauce »ដែលចេញក្នុងខែកក្កដា និងអាល់ប៊ុមខ្នាតតូច «We Go Up» ដែលចេញក្នុងខែតុលា។ អ្នកគាំទ្រកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំង នៅពេលដែលក្រុម Baby Monster ទាំងមូលបានសម្តែង និងទទួលបានពានរង្វាន់នៅក្នុង ពិធីប្រគល់រង្វាន់ MAMA 2025 ដ៏សំខាន់ ប៉ុន្តែ Rami នៅតែបន្តអវត្តមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLx1xrFokcNtNx6Ost2KCNF32iP2z6AWTMN8VPudDEoEiJrBLjugUDufhENDzC9YnFZnWca5afHP4KzmdER9rfMC77tbvJJ3U9ZEhmpfXfadzTLDxgl5YUJO5jiDXvs35jLsPm_KDeNAe9fH4Uml6lOt1cYxx2tuv_SYzJC-siaGsmn_UQIDZpgyZlUfkp/s1200/image_2025-12-20_11-59-05%20(2).png

នៅពេលដែល YG បានប្រកាសពីការផ្អាកការងាររបស់ Rami ក្នុងខែឧសភា មានពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយថា តារារូបនេះនឹង «លាក់ខ្លួន» ដើម្បីវះកាត់កែសម្ផស្ស។ ការស្មានទាំងនេះបានកើតចេញពីមតិយោបល់ពីមុនរបស់ Daisy ដែលជាអតីតសមាជិកក្រុម Momoland ដែលបង្ហាញថា តារាមួយចំនួនផ្អាកសកម្មភាពរបស់ពួកគេជាបណ្តោះអាសន្ន ដើម្បីវះកាត់កែសម្ផស្ស។ ដោយសារតែ Rami បានបាត់ខ្លួនអស់រយៈពេល ៧ ខែមកហើយ ហើយ YG កម្រនឹងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរបស់តារាចម្រៀងរូបនេះណាស់ អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភថា Rami ប្រហែលជាបានចាកចេញពីក្រុមដោយស្ងាត់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYo45x0djhsdb05Ty8M4wqxOz2gajgC5DGHRmjOWiC1jLn3Mqgxg5VcqCbIVbmXIi5VSwfL9PrBdswyZVp1oSNMlATyPXgVQviMzalXHQm8GYo1DC3A8C37mNkFRa9o7AV5_V_IngpTE8Fp3j0Pcl0D2lL-GPOYhmVuY_s63PUAi4B6ex-cicevWW9pr5c/s1200/image_2025-12-20_08-40-30%20(2).png

បច្ចុប្បន្ននេះ បន្ទាប់ពីវីដេអូចម្រៀង «Supa Dupa Luv» បានបញ្ចប់ដោយមិននឹកស្មានដល់ អ្នកគាំទ្រកំពុងរង់ចាំព័ត៌មានវិជ្ជមាននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

អ៊ិន លក្ខិណា បន្តការលើកទឹកចិត្ត ផន ស្រីពី ដោយលើកឡើងថាជ័យជម្នះមិនមែនមានតែពាន

0

បវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានលើកទឹកចិត្ត ផន ស្រីពី Miss Cosmo 2025 ក្នុងការប្រកួតផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី២០ ខែធ្នូ នេះ។ លក្ខិណា បានផ្តាំទៅកាន់ ស្រីពី ថាជ័យជម្នះមិនមែនមានតែពាននិងជំរុញឱ្យនាងជឿជាក់លើខ្លួនបញ្ចេញពន្លឺពីក្នុងចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQqn0rsvzNHt_zAQCOGqyFO5KUf-_A-QtrZRkZNQmhsn0bfnGSQD4hsGsnQ0LvrwzlT74pR3DgZ_fWVno7tUG6750vx0DvwDAIXw1WrgtZViwrIWm0xSvMzUaQz6IOvfiqWF98lS6vbup3ijff6Nzj-La4bWpSFvs9aXWHC2K8GFbegK_1p7tEPHdJxDZ/s960/image_2025-11-24_16-27-15.png
អ៊ិន លក្ខិណា បានបង្ហោះថា «ថ្ងៃនេះ(២០ ធ្នូ) ជាវេលារបស់អ្នក ផន ស្រីពី ថ្ងៃដែលអ្នកឈរលើឆាកបវរកញ្ញា ដើម្បីបញ្ចេញអស់ពីសមត្ថភាព ទេពកោសល្យ និងតម្លៃដែលអ្នកមាន ជឿជាក់លើខ្លួនឯង កុំភ័យខ្លាច បញ្ចេញពន្លឺពីក្នុងចិត្ត និងបង្ហាញអត្តសញ្ញាណរបស់អ្នកឱ្យពិភពលោកឃើញ។ ជ័យជម្នះមិនមែនមានតែពានទេ ប៉ុន្តែមាននៅក្នុងភាពក្លាហាន និងការខិតខំរបស់អ្នកផងដែរ»។ ទទួលបាននូវការលើកទឹកចិត្តនេះ ផន ស្រីពី ក៏បានពោលពាក្យអរគុណមកកាន់ អ៊ិន លក្ខិណា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rZ5u5sKHsgU8_cphiJjYecH9W4PJL7te6xwTK-zIKWNihneS2J2qVLrP9idCDhxtIwiG9UPhGVP5TI78yW1eL0Vo4a7ygMzrLca_YAalzVsgI3CX46icgQe9pyKLU6cakhMpiDgWv3roUMsbrVVcvRLjgR8mEZhfuSIAS2OIOjxPNveflq7-eQEBAXeN/s1498/image_2025-11-24_16-27-17.png

គួរឱ្យដឹងថា ជារឿយៗ អ៊ិន លក្ខិណា តែងតែលើកទឹកចិត្តមកកាន់ ផន ស្រីពី តាំងពីថ្ងៃដែលនាងបានមកុដមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខិណា ក៏បានជំរុញឱ្យហ្វេនៗមានការគាំទ្រមកកាន់ Miss Cosmo Cambodia 2025 ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4yt-3bDQwMij6BgnSN200UPZUXynUdBPBM3tDU-bop_v8cL0R5LwLyM_40kGmGdK56E-gwNIml9W0l0G78YTFrCm8MOFl-x-aDy5NJNYFTEWXRAhxj2XITnWTzYXs0ra9mKCmlVgJmytwHK0Mh2x04MSH2h9WcOYARrtg-q04cKLiF31DZj-HsZTcJhVs/s2048/image_2025-11-24_16-27-14%20(2).png

តាមរយៈការ live មួយ ផន ស្រីពី បានរំលេចថា អ៊ិន លក្ខិណា បានជួយត្រួយត្រាផ្លូវឱ្យនាងបានច្រើន។ ស្រីពី បានលើកឡើងទៀតថាឈៀងនៅលើស្មាគឺសំខាន់ឱ្យគេស្គាល់ឱ្យបានច្រើន ហើយអ្វីដែលធ្វើបាននៅពេលនេះគឺប្រម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនសិនកុំខ្វល់រឿង TOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJOyLo1RgE7iI1ggzEZe_FVpeGxy4W6B9VohGiGfviyKqhyZUplLwYmMOnaEVoQE7_rkzNufmhzpQMN8xpbOqHPMoNE8COovfgNhTMAv0pawvgqRowICYYxkrXnHXupAO9yf5x1xrf74hlU-kjoD-Ui_9CIyjyU8yE_7FifolYJGrtyW8QsxKUpr6FBjHI/s2048/image_2025-11-24_16-27-14.png

គួរបញ្ជាក់ផងដែរថា ផន ស្រីពី ធ្លាប់តំណាងប្រទេសម្តងក្នុងការប្រកួត Miss Intercontinental 2024 ដោយនាងបានយកឈ្មោះប្រទេសកម្ពុជាជាប់TOP22 ដែលលទ្ធផលនេះបានបើកទ្វារកម្ពុជាចូល TOP ជាលើកដំបូង៕

ពលរដ្ឋថៃទាមទារឱ្យមេដឹកនាំរបស់ខ្លួនសុំចរចាសន្តិភាពជាមួយកម្ពុជាដើម្បីបញ្ចប់សង្គ្រា.ម

0

ប្រទេសថៃ ៖ នៅប្រទេសថៃ អ្នកណាៗក៏ដឹងដែរថា សង្គ្រា.មរវាងកម្ពុជា-ថៃលើកនេះ គឺរៀបចំដោយនាយករដ្ឋមន្ត្រីថៃចាំផ្ទះសហការជាមួយកងទ័ព ក្នុងគោលបំណងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយរងការស្តីបន្ទោសពីសង្គមយ៉ាងខ្លាំងដែលអសមត្ថភាពដឹកនាំប្រទេសគ្រប់វិស័យ ជាពិសេស បណ្តោយឱ្យពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់រហូតជាង១,០០០នាក់ ។ លើសពីនេះ នាយករដ្ឋមន្ត្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋ.កម្មឆ្លងដែនបរទេស និងព្យាយាមលាក់បាំងព័ត៌មាន បើមិនបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា នឹងគ្មានផ្លូវបន្តតំណែងឡើយ ។

ស្របពេលពលរដ្ឋថៃមួយចំនួនគាំទ្រសង្គ្រាមបង្ហូរឈាម ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើនបានបញ្ចេញមតិក្នុងបណ្តាញសង្គមទាមទារឱ្យមេដឹកនាំរបស់ខ្លួនបញ្ចប់សង្គ្រា.មឈ្លានពានដោយការចរចាឆាប់ៗ ដោយសារវាគ្មានប្រយោជន៍អ្វី ក្រៅពីចង់យកឈ្នះកម្ពុជាដោយប្រើប្រាស់អាវុធ និងយន្តហោះចម្បាំង F-16 ហើយសុខចិត្តលះបង់ជីវិតកងទ័ព និងពលរដ្ឋឱ្យស្លាប់ដោយសារសង្គ្រាម ។ ម្យ៉ាងទៀត សង្គ្រាមមិនផ្តល់លទ្ធផលល្អឡើយ មានតែធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលារកស៊ី បាត់បង់ការងារ គ្មានប្រាក់សងបំណងធនាគារ ដោយស្នាក់នៅក្នុងជំរំភៀសសឹករង់ចាំប្រាក់សំណងតិចតួចពីរដ្ឋាភិបាល ។

ពលរដ្ឋថៃម្នាក់មានឈ្មោះក្នុង TikTok ថា «kasitisantalunai» និយាយថា គ្រប់សង្គ្រាមក្នុងប្រវត្តិសាស្ត្រនាពេលកន្លងមក គឺសុទ្ធតែបញ្ចប់ដោយការចរចាសន្តិភាព ដូចជា ៖ សង្គ្រាមលោកលើកទី១ បានសម្លា.ប់ជីវិតមនុស្សចាប់ពី១៥លាន ទៅ៤០លាននាក់ ចុងក្រោយ បញ្ចប់ដោយការចរចា ។ រីឯសង្គ្រាមលោកលើកទី២ បាត់បង់ជីវិតមនុស្សចាប់ពី៥០លាន ទៅ៨៥លាននាក់ ក៏បញ្ចប់ដោយការចរចាដែរ ។

ចំណែកពលរដ្ឋថៃវិញបែរជាទាមទារឱ្យកងទ័ពធ្វើសង្គ្រាមវាយប្រហារកម្ពុជាឱ្យធ្ងន់ធ្ងរបំផុត តើពួកគេនឹងឱ្យកងទ័ពបញ្ចប់សង្គ្រាមពេលណា? តើប្រទេសថៃទទួលបានអ្វីមកវិញបន្ទាប់ពីឈ្នះសង្គ្រាម ខណៈកងទ័ពថៃស្លាប់ជាច្រើននាក់? យើងដឹងច្បាស់ថា សង្គ្រាមទាំងអស់ត្រូវតែបញ្ចប់ដោយការចរចា ប៉ុន្តែមនុស្សមួយចំនួនញុះញង់ឱ្យបង្កសង្គ្រាមដោយប្រើប្រាស់អាវុធធុនធ្ងន់កាន់តែខ្លាំងឡើងៗ រហូតបាត់បង់ជីវិតកងទ័ពនៅសមរភូមិ ដោយមិនខ្វល់ពីក្រុមគ្រួសារកងទ័ពសោកសង្រេងដោយសារបាត់បង់សមាជិកគ្រួសារ ។

ពលរដ្ឋថៃគួរស្នើឱ្យរដ្ឋាភិបាលធ្វើសង្គ្រាមពាណិជ្ជកម្មវិញ ដែលមិនមែនជាសង្គ្រាមដូចពេលបច្ចុប្បន្នបណ្តាលឱ្យបាត់បង់ជីវិតកងទ័ព និងជនស៊ីវិល ឬស្នើឱ្យរដ្ឋាភិបាលប្រញាប់ចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ ល្អជាងញុះញង់ឱ្យវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ ។ តើថៃធ្វើសង្គ្រាមដើម្បីអ្វី ឬដើម្បីឱ្យកម្ពុជាចុះចាញ់មិនអាចតបតវិញ ហើយនឹងមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់មុនបញ្ចប់សង្គ្រាម ។

ហេតុនេះ ពលរដ្ឋត្រូវជួយគ្នាដាក់សម្ពាធរដ្ឋាភិបាលថៃ និងដាក់សម្ពាធនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ឱ្យប្រញាប់សុំចរចាសន្តិភាពជាមួយកម្ពុជាឱ្យលឿនបំផុតដើម្បីកុំឱ្យមនុស្សស្លាប់បន្តទៀត មិនមែនញុះញង់ឱ្យធ្វើសង្គ្រាមយ៉ាងចាស់ដៃដើម្បីបំពេញចិត្តអ្នកណាម្នាក់ ឬបំពេញចិត្តមនុស្សមួយក្រុម ។ ការសំណូមពរនេះ មិនមែនខ្ញុំមិនស្រឡាញ់ប្រទេសជាតិនោះទេ ប៉ុន្តែខ្ញុំមិនចង់ឱ្យបាត់បង់ជីវិតមនុស្សច្រើនជាងនេះ ។ នេះបើតាមការលើកឡើងរបស់ម្ចាស់ TikTok ឈ្មោះ «kasitisantalunai» ។

គួរបញ្ជាក់ថា កន្លងមក ពលរដ្ឋនៅខេត្តឈៀងម៉ៃបាននាំគ្នាតវ៉ាឱ្យមេដឹកនាំបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាផងដែរដែរ ពីព្រោះមិនមែនពលរដ្ឋថៃទាំងអស់សុទ្ធតែគាំទ្រសង្គ្រាមទេ ពីព្រោះសង្គ្រាមមានតែនាំមកនូវការខាតបង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស ពលរដ្ឋកម្ពុជានិងថៃសុទ្ធតែជាមនុស្សដូចគ្នា ហើយសោកស្តាយដែលសាច់ញាតិស្លាប់ដោយសារសង្គ្រាម ។ អ្នកដែលជំរុញឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពាន ដោយសារមិនបានភៀសសឹក រស់នៅសុខស្រួល មិនធ្លាប់ឆ្លងកាត់សង្គ្រាម ដោយចង់បំពេញមហិច្ឆតាវាតទីទឹកដីតាមរយៈការអប់រំប្រវត្តិសាស្ត្រក្លែងក្លាយ ។

បើតាមពលរដ្ឋនៅជំរំភៀសសឹកនានានៅព្រំដែនប្រាប់ថា ពិបាកខ្លាំងណាស់ ពីព្រោះគ្មានប្រាក់សងបំណងធនាគារ គ្មានប្រាក់បង់រំលោះយានជំនិះ ដោយសារមិនបានប្រកបមុខរបរ ឬធ្វើស្រែចម្ការ ។ ពួកគេចាប់ផ្តើមធុញទ្រាន់នឹងមេដឹកនាំរបស់ខ្លួន មិនព្រមបញ្ចប់សង្គ្រាម និងបារម្ភខ្លាចសង្គ្រាមនេះអូសបន្លាយរហូតដល់ឆ្នាំ២០២៦ ៕

មិនមែនជាខ្មែរតែក៏ឈឺចាប់! ជនបរទេសម្នាក់ស្រែករកយុត្តិធម៌ក្រោយឃើញទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

0

សូម្បីតែជនបរទេសក៏បង្ហាញការឈឺចាប់ជំនួសពលរដ្ឋកម្ពុជា នៅពេលបានឃើញសាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានជនសុីវិលកម្ពុជាត្រូវបានបំផ្លិចបំផ្លា.ញដោយសកម្មភាពឈ្លានពានរបស់យោធាថៃ និងប្រើប្រាស់សម្លេងរបស់ខ្លួនដើម្បីប្រាប់ទៅកាន់ពិភពលោកថា ទង្វើរបស់យោធាថៃមកលើកម្ពុជា ពុំមែនជាការការពារខ្លួន ដូចថៃអះអាងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5sw5efAwjBW_sYJQOKT6b7UJUc8ZLDGsnQAhYyUM6AosufkQQ2HUCvy_VWLSDJhSXy_1bZOgMiEGfWzYKBBoKXNtENJw1qJvoBX6gZmhjM2IyL3zMFOpu0U4QOfWZuP_Qif-wZ0-Tzfp70a8Na-RY4i4yjy9DPvkGNuLDqum3jSs9vc0k9I1RgPOCyt_/s644/photo_2025-12-20_13-35-32%20(2).jpg
បន្ទាប់ពីបានទៅមើលឃើញផ្ទាល់នឹងភ្នែក នូវការខូចខាតរបស់កម្ពុជា ដែលមានទាំងផ្លូវថ្នល់ ស្ពាន ផ្ទះសម្បែងពលរដ្ឋ រួមទាំងវត្តអារាម និងសាលារៀន ដែលសុទ្ធសឹងតែជាមូលដ្ឋានជនសុីវិល លោក Kevin Smith ជាតន្រ្តីករ និងជាអ្នកផលិតមាតិកាម្នាក់ បាននិយាយរៀបរាប់នៅលើបណ្ដាញសង្គម ថា ការវាយប្រហាររបស់ទាហានថៃ គឺបានកាត់ផ្តាច់ស្ពានមេទឹក ដែលធ្វើឲ្យប្រជាជនកម្ពុជានៅតំបន់នោះ មិនអាចដឹកជញ្ជូនស្បៀង មិនអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងកុមារមិនអាចទៅសាលារៀនជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEg58qmgrsjxj1UkylyPhwYXnrr56A-qB1dtoZNsXhNN1q46XfnB3XoayphdtKs4OyE6-1owcOzyLRQyngwkDrjkZJoYPKDT0uUPOy9oER-MOgiS_omYQFA7leua8sr748XWdGde08v3hRxoEsWbLriyyJJsFvBxJg_MvNBNliEuz-SOV-t2NL4e4pRPPA/s587/photo_2025-12-20_13-35-32.jpg

លោក Kevin Smith បានចាត់ទុកទង្វើវា.យប្រហារយ៉ាងកំរោលរបស់យោធាថៃដូចខាងលើនេះថា បានប៉ះពាល់យ៉ាងខ្លាំងដល់ជនសុីវិលស្លូតត្រង់។ បន្ថែមលើនោះ លោក Kevin បានចោទសួរថា តើទង្វើនេះ ដូចដែលថៃអះអាងថា ជាការពារខ្លួនមែន? ការបង្កហេតុនេះបានធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmw9J90NF7il43jSU2w_uMiYfoBP6ttH3q1BLG4CJ5vqI5Qby1vXY9VfQyNw5RNuqHQWLC3mMAqkgSb1tLRGcCKifhqazvfTXW3YYer1rFhgHSNQCqJSPugIX0MsBPy60tGWFlglFwGRdp_a3hx1NipYAlzAUVclDAVBzM1qMFzt19tLZ7pPEbRPlzpe32/s1280/photo_2025-12-20_13-35-31%20(3).jpg

សូមបញ្ជាក់ថា ស្ពានមេទឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវទាហានឈ្លានពានសៀម ប្រើ F16 បាញ់កាត់ផ្តាច់ ដែលមិនអាចធ្វើដំណើរឆ្លងកាត់បាននោះឡើយកាលពីប៉ុន្មានថ្ងៃមុននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGd3NFWJQLK28wcwgi89MKpOLOAfCdAC1919mLTNLuqsoVRw5qAhYyh2z0w62Gy60nGzpTJbRXbulM84S7BAvGDmWV1mC5uDmCb9nKVb564fDIjTp3y3exXcQkXVvCP4edau6n6KdloBqj9HCGD4Tm9WfdPtyuYJ8etL5xOgY7h0QuKhvan9DOpO1Z7iou/s1280/photo_2025-12-20_13-35-31%20(4).jpg
មិនត្រឹមតែប៉ុណ្ណោះ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ យោធាអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAepwBtjptMDco5z2F700z8g9LcHNMXhd3ruQ4Sd6x1Y8XutaoCHWMCNVM-e1e0fpSTljR88dVgSz-QTt99t90pqEl7qgv9fdDR6FNRtUI_JcXlNTj1aFbnUouwZ9-fJpyY8g-6a17mdt4rgaFx5wUlyrLuXBnOyoAj1OrCetInJa0TLj-B5GcxQw2drYZ/s802/photo_2025-12-20_13-35-31%20(5).jpg

តាមការបញ្ជាក់របស់អាជ្ញាធរ ស្ពានបេតុងដែលមានអាយុកាលជាង១០នេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។ ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕

ម្ចាស់ប្រ៊េនមួយរូបទម្លាយរឿងថ្លៃដើមធ្វើនំ១មានតម្លៃ១ដុល្លារដោយហៅថាជា «នំធ្វើស៊ី»

0

ម្ចាស់ប្រ៊េនមួយរូបគឺ យូរៀន បានបង្ហាញការឈឺចាប់យ៉ាងខ្លាំងទៅកាន់បុគ្គលមួយចំនួនដែលលេបយកលុយជំនួយឃើញតែយំទម្លាក់ QR កូដប៉ុន្តែការពិតមិនបានដល់ដៃកងទ័ព ដល់ជនភៀសសឹក ហើយជនឆ្លៀតឱកាសនោះមិនបានបង្ហាញការចំណាយ។ លើសពីនេះទៅទៀតម្ចាស់ប្រ៊េនរូបនេះក៏បាននិយាយពីរឿងនំមួយតម្លៃ១ដុល្លារដោយហៅនំនេះថាជា «នំធ្វើស៊ី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGvMrjmeqqxtzMtpcdjiNGtfssZKCAT-dn6umlmCoO-x0pghuYOKT0W82eJ2kHu_fqBRgsVzDITOTftmOCyJu4UkQQ-M5uD4mSoDQkaO_G9zVZE-t7sYu8Ueg7nipOcFKrDzsiDHd-oRyyK9EIPqNr_UffxgwXwL8iNYJUb9r7SICWWMcg76T6zlzGwFG_/s1080/image_2025-12-20_10-57-03.png
តាមការចែករំលែកវីដេអូខ្លីៗដែលបង្ហោះនៅលើបណ្តាញសង្គមទិកតុក ម្ចាស់ប្រ៊េន យូរៀន បាននិយាយថា ១ម៉ឺនដុល្លារ ១ម៉ឺននំ ដែលតម្លៃដើមនំតែ ០.៤- ០.៦សេននោះទេខណៈដែរបើបន្ថែមអំបុកតិចតួចគឺអាចខ្ទង់ ០.៧ សេន ដោយអ្នកលក់អនឡាញរូបនេះថាតែ០.៣ សេនចំនួន៩ម៉ឺននំក៏ឃើញលុយដែរ។ យូរៀន បានបញ្ជាក់ទៀតថានាងធ្លាប់រៀនធ្វើនំ ធ្លាប់រៀន barista គឺនាងដឹងខណៈនាងក៏មានដៃគូសហការធ្វើនំបែបហ្នឹង បែប Premium ពីខាងប្រទេសចិនបានថោកជាងនេះមានតម្លៃតែ១០០០រៀលហើយទម្ងន់បាន១០០ក្រាម តែនំធ្វើស៊ីគឺបានតែ៤៥ក្រាមទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIr36By4va0-l5Cq-UUfctdf-TSdw4zSv_tm8ixlIuikqDZC7odT97ZqVHuoFO3g5roi0h0gJahmCvrhbwdgUZz1AYSmIWfMqLvNfxYl-o3HfTGLIkKSc08dOgmUBR3vbtYkJDKIYbuMoX4_vVCnboja63q1BVq0f_num4R1rlyqWzxDW456hwn8LM8T0/s1367/image_2025-12-20_10-57-04.png

ការលាតត្រដាងរបស់ យូរៀន បានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈអ្នកខ្លះថាពួកគេក៏ដឹងមកជាយូរហើយគ្រាន់តែមិនបញ្ចេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpfY5KDtteZaRB3oBCFGc893DtZc1uGgesxZ8x01GX4xE2m_7O1Y_-zQEnFuTQB6w2wIfWcznjNhwaP7TjoqiwrtGS2qw4zFvTddigARfYh6b9Erja73kkFty8SkcMiDmDRkuGoZ8E0rojmEP9st1gn6VMfVMyM3XZVMhyphenhyphen2T92X1HXx5eyVlw9gzmyXGz/s960/image_2025-12-20_10-57-07.png

ជាមួយគ្នានេះដែរតាមរយៈការ Live របស់ យូរៀន កាលពីល្ងាចថ្ងៃទី១៩ ធ្នូ បានឱ្យដឹងថា នៅក្នុងជំនាន់សង្គ្រាមមានអ្នកមានក៏ច្រើនមានអ្នកក្រក៏ច្រើន ខណៈអ្នកខ្លះឱ្យតែមានឱកាសទម្លាក់ QR គឺទម្លាក់មិនដកដៃ។ យូរៀន ថាអ្វីដែលជាចាំបាច់សម្រាប់ទាហានគឺជាអង្ករពុំមែនជានំនោះទេ ចំណែកឯខោក្នុងដែលមានតម្លៃ៧ដុល្លារម្ចាស់ប្រ៊េនរូបនេះក៏បានលើកយកមកនិយាយដែរខណៈនាងលើកឡើងថាពួកគាត់ស្លៀកខោក្នុងមានតម្លៃ២០០០រៀលនោះទេ។ យូរៀន ថាអ្នកមានដោយសារតែធ្វើជំនួញក្តៅក្រហាយ គឺជាការស៊ីឈាមអ្នកដទៃទាំងរស់៕