ថ្មីៗនេះ ក្រសួងអប់រំកូរ៉េខាងត្បូង បានដាក់ចេញនូវគម្រោង “សៀវភៅពុម្ពឌីជីថល” ដែលតម្រូវឱ្យ សិស្សថ្នាក់ទី៧ទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល ប្រើប្រាស់ Samsung Galaxy Tab ធ្វើជាសៀវភៅពុម្ព។
ការអនុវត្តគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងបែងចែក Galaxy Tab ជាង៧០មុឺនគ្រឿង ទៅតាមសាលា នៅទីក្រុងសេអ៊ូល។
នៅក្នុងនោះ Galaxy Tab ទាំងអស់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបានដាក់បញ្ចូលមុខងារកំណត់ម៉ោងនៃការប្រើប្រាស់ នៅពេលដែលសិស្សរៀនចប់ Galaxy Tab នោះនឹងបិទខ្លួនឯតែម្តង។
លើសពីនេះទៅទៀត រដ្ឋាភិបាល ក៏បានដាក់បិទមុខងារហ្គេម និងអុីនធើណេតផងដែរ ដើម្បីកុំឱ្យសិស្សអាចឆ្លៀតឱកាស លេងបណ្តាញសង្គមឬហ្គេមផ្សេងៗបាន។
គម្រោង “សៀវភៅពុម្ពឌីជីថល” មិនអនុញ្ញាតឱ្យសិស្សយក Galaxy Tab ទៅផ្ទះនោះទេ ដោយត្រូវទុកនៅក្នុងថ្នាក់រៀន ដែលមានឆ្នាំងសាក និងព្រីភ្លើងនៅតាមថតតុនីមួយៗជាស្រេច។
ការធ្វើបែបនេះ ក្រសួងអប់រំកូរ៉េខាងត្បូងសង្ឃឹមថា “សៀវភៅពុម្ពឌីជីថល” នឹងជួយសម្រួល ដល់ការសិក្សាបានមួយកម្រិត និងជួយឱ្យកុមារមានការចងចាំប្រសើរជាងមុន៕![]()
ប្រភព៖ The Straits Times










