ចំពោះបុរសដែលកំពុងព្យាយាមសម្រកទម្ងន់ អាហារមួយចំនួនខាងក្រោមនេះ អាចជួយបង្កើនសារធាតុចិញ្ចឹម និងថាមពល កាត់បន្ថយទម្ងន់ខាងក្នុង ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្រកទម្ងន់ ស្រកបានឆាប់រហ័ស ហើយមានអត្ថប្រយោជន៍ចំពោះសុខភាព និងរាងកាយ។ ដូច្នេះខាងក្រោមនេះគឺជាអាហារសម្រកទម្ងន់ ៥មុខសម្រាប់បុរសមានដូចជា៖

១.បន្លែចម្រុះ៖ បន្លែចម្រុះ នឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ មានប្រយោជន៍ដល់រាងកាយ សាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងរបបអាហារ ដោយអ្នកគ្រាន់តែបន្ថែមបន្លែគ្រប់មុខចូលក្នុងចាន រួចកូរជាមួយទឹកស្អាត ឬប្រើប្រេងធម្មជាតិ និងបន្ថែមគ្រឿងទេសតិចតួចដើម្បីឱ្យមានរសជាតិ ជាការស្រេច។Mix Veg Recipe | Restaurant Style Mixed Vegetable Curry | VegeCravings

២.ផ្សិតចំបើង ជាមួយនឹងបង្គា ឬសាច់ជ្រូក៖ ម៉ឺនុយនេះនឹងផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីន រួមទាំងសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលមានលក្ខណៈពេញលេញ។ ដោយអ្នកគ្រាន់តែបន្ថែមផ្សិត បន្លែ បង្គា ឬសាច់ជ្រូក ចូលទៅក្នុងចាន រួចប្រើគ្រឿងទេសដែលមិនបង្កជាតិពុលដល់រាងកាយ ជាការស្រេច។Chopsuey for Everyone: XO Braised Straw Mushrooms with Shrimp & Crabstick

៣.ស៊ុបសារ៉ាយសមុទ្រ៖ សូមណែនាំស៊ុបសារ៉ាយសមុទ្រ ជាមួយនឹងការបន្ថែមបន្លែជាច្រើនមុខនិង ស៊ុត សាច់ជ្រូក ដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញ។ វាក៏ជាអាហារពេលព្រឹកដ៏ឆ្ងាញ់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។Korean Seaweed Soup (Miyuk Guk) Recipe

៤.ត្រីធូណា បន្លែស្រស់៖ ម៉ឺនុយនេះប្រាកដជាពេញចិត្តសម្រាប់មនុស្សជាច្រើន ដោយអ្នកគ្រាន់តែបន្ថែម ត្រីធូណា បន្លែស្រស់ អង្ករសំរូប ឬអង្ករដំណើប រួចលាយបញ្ចូលគ្នាដើម្បីបង្កើតរសជាតិឆ្ងាញ់ជាការស្រច ដែលវាគឺជាអាហារគ្រប់គ្រងទម្ងន់ដ៏ល្អបំផុតសម្រាប់បុរស។Raw Tuna: Is It Safe to Eat?

៥.Suki Roll៖ មុខម្ហូបដ៏អស្ចារ្យសម្រាប់អ្នកសម្រកទម្ងន់ដែលកំពុងមានប្រជាប្រិយភាពខ្លាំងគឺ Suki Roll ដែលជាស្ពៃចិនឆ្អិន ភ្ជាប់មកជាមួយសាច់ដែលអ្នកចូលចិត្ត និងបន្លែជាច្រើនប្រភេទ រួចមូលចូលគ្នា ហើយស្ងោរ ឬចំហុយឱ្យឆ្អិន បន្ទាប់មកប្រឡាក់ដោយទឹកត្រីស៊ូគីយ៉ាគី ជាការស្រច៕Suki​ Roll​ | Cabbage​ Roll | Healthy​ Thai​ food​ - YouTube
ប្រភព៖sanook