Home សុខភាព ហាមប្រើប្រាស់ប្រអប់ជ័រ និងកំប៉ុងអាហារ ដែលមានសារធាតុ BPA ព្រោះវានឹងបង្កជំងឺមហារីកធ្ងន់ធ្ងរ!

ហាមប្រើប្រាស់ប្រអប់ជ័រ និងកំប៉ុងអាហារ ដែលមានសារធាតុ BPA ព្រោះវានឹងបង្កជំងឺមហារីកធ្ងន់ធ្ងរ!

90
0

សូមឈប់ប្រើប្រាស់ប្រអប់ជ័រ និងកំប៉ុងភេសជ្ជៈ ដែលមានសារធាតុគីមី BPA ភ្លាមជាបន្ទាន់ ប្រសិនបើអ្នកមិនចង់ឱ្យប៉ះពាល់ និងខូចសុខភាពធ្ងន់ធ្ងរ! ថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានចេញបម្រាមក្តៅៗបន្ទាន់ និងជាផ្លូវការហើយពីផលប៉ះពាល់សារធាតុ BPA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjylXZfiSRiCJoSYKt6G85hGFP0KJgiJVEqW9x6n08Ojg1Bbf4d06SPB0dn0WDiGbzG1aazpecX4D4-fMQcgBd3Q9Nr7-o4kDrDAhU03Oh6cHu7QpjmWypKPrNr0QpBTkJBmYGYdO9WCD1HNadP3cIHdJJFBac1-1uG8t0K2fuAhnReDMtaNDdH_i0Y1G0/s940/photo_2026-06-23_13-38-23.jpg

សហភាពអឺរ៉ុប (EU) ហាមឃាត់ជាផ្លូវការនូវការប្រើប្រាស់សារធាតុគីមី Bisphenol A (BPA) ក្នុងប្រអប់ជ័រដាក់អាហារ និងកំប៉ុងភេសជ្ជៈ ក្នុងគោលបំណងការពារសុខភាពអ្នកប្រើប្រាស់ បន្ទាប់ពីការស្រាវជ្រាវរបស់ភ្នាក់ងារសុវត្ថិភាពចំណីអាហារអឺរ៉ុបរកឃើញថា សារធាតុនេះអាចជ្រាបចូលទៅក្នុងអាហារ និងបង្កគ្រោះថ្នា.ក់យ៉ាងខ្លាំងដល់រាងកាយ។ វាគ្មានសុវត្ថិភាពទេ សម្រាប់អ្នកបរិភោគអាហារ ឬផឹកភេសជ្ជៈ ដែលវេចខ្ចប់ដោយសម្ភារៈមានសារធាតុនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioi9rxEmmaiSn0uzRpTFUa4XUR9OsXKFDcuUNhhUGB2nOBFxobIsxFPGypOFKSZH6gx5m-k5z6fYDdjdaBPGXcL3zLLccXXADVkrn8PQMZgcs2w294TVUI3Vjk48fCKvN90v6L1tfzKf-KzXc41id9OqWKLHCkVR9JY8KlQtjh5vVVZWa6Ax7LlBglYWE/s550/photo_2026-06-23_13-38-22.jpg

សហភាពអឺរ៉ុបបានកំណត់ឱ្យការលក់ទំនិញទូទៅ ត្រូវតែបញ្ឈប់ការលក់ចាប់ពីខែកក្កដា ឆ្នាំ២០២៦ រីឯការលក់ទឹកប៉េងប៉ោះកំប៉ុង ឬផ្លែឈើកំប៉ុង ដែលពិបាករកសារធាតុជំនួសភ្លាមៗ ត្រូវពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២៨។ លើសពីនេះ EU ក៏បានហាមឃាត់ទាំងការលាបស្រទាប់ឡេទីនការពារច្រែះខាងក្នុងកំប៉ុងអាហារ និងភេសជ្ជៈ រួមទាំងហាមឃាត់សារធាតុផ្សេងទៀតដែលប្រើប្រាស់ជាមួយទឺកថ្នាំបោះពុម្ពលើកញ្ចប់អាហារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmUKcWQmJIE_WuKtbEZVBegNsYkaPLVtlweMoQtHr3W9u2WaMoktkiXZuOkPhAD6D8iAtOoXytC2wukqZOMrLmCJrPyiCUfEPJXdD3APkvf0Ulkd9e-NUC24_IWCntJLadkQhr3a7EidNUkrMrVVo8uc_i6c4ZlykT6IUYKWB6i4Vv4Dlwnn2gQAOH96g/s600/photo_2026-06-23_13-38-22%20(4).jpg
បម្រាមនេះបានបង្ខំឱ្យក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈនៅទូទាំងពិភពលោក ប្រញាប់ប្រញាល់ផ្លាស់ប្តូរមកប្រើប្រាស់សម្ភារៈវេចចខ្ចប់គ្មានសារធាតុ BPA ឬងាកទៅប្រើប្រាស់វត្ថុធាតុដើមធម្មជាតិជំនួស។ ចំណែកអ្នកជំនាញសុខភាពបានណែនាំឱ្យការពារសុខភាព ដោយស្វែងរកសម្ភារៈវេចខ្ចប់ដែលមានស្លាកសញ្ញា «BPA-Free» ឬក៏ប្តូរមកប្រើប្រាស់សម្ភាៈវេចខ្ចប់ផលិតពីកែវ ឬអ៊ីណុកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0-em2V_ToGGzmy63hFANsAwce4cBqOK9zvPleWZ90YNQYya9QBdj3A1nwvcE2JKHoHz72m-SxCxcvDyE95UOBsxXk_MtYiMQTNyZIGgDc4sNY3qVts5Gob9OGwNXkK5buUE1MiizoXPmqAbTubbr_hOWzp2ZzI-H0kXR1GrL7BkE_IxYM4nO-d-GDG0A/s1280/photo_2026-06-23_13-38-22%20(3).jpg
សូមបញ្ជាក់ថា សារធាតុគីមី BPA ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មផលិតប្រអប់ជ័ររឹងថ្លាជាច្រើនឆ្នាំហើយ និងយកទៅធ្វើជាស្រទាប់ឡេទីនលាបការពារខាងក្នុងកំប៉ុងត្រីខ និងភេសជ្ជៈ ដើម្បីការពារច្រែះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVT9PUfy1-LrMoRO247HS94LqMzEcaQhfdyMGvo92n4mwOX7ncg83AdmKEhQ8k9m2JN8NYYA0uAGomTT-h0j-SZUm3p1m6REKm7BwbjnUMcIclNFoiMqUg73AfggyA8gD31ldt0gM3SY6DQBIZGFKLwqoFsIHlmiRT9u25Z9IcMg0rN8R3A6wv_8_JFOI/s596/photo_2026-06-23_13-38-22%20(2).jpg
នៅពេលប៉ះពាល់នឹងកម្តៅ ឬការរក្សាទុកយូរ វានឹងរលាយជ្រាបចូលទៅក្នុងអាហារ ឬភេសជ្ជៈ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដូចជា៖ កាត់បន្ថយលទ្ធភាពបង្កើតកូន, ប៉ះពាល់ទារកក្នុងផ្ទះ, កុមារីពេញវ័យមុនអាយុ, ចុះខ្សោយប្រព័ន្ធការពាររាងកាយ, រាងកាយងាយរងប្រតិបកម្មអាឡែកស៊ី, ប៉ះពាល់ប្រព័ន្ធប្រសាទ, ប៉ះពាល់ការចងចាំរបស់ខួរក្បាល, កើតជំងឺហឺត បេះដូង ទឹកនោមផ្អែម ធាត់ជ្រុល និងមហារីក៕