មិនធម្មតាមែន! សូម្បីឯកឧត្តម ហ៊ុន ម៉ានី ក៏ពេញចិត្តបទ«20 OUT NOW»របស់ ទេព ពិសិដ្ឋ ដែរ
មិនត្រឹមតែក្នុងចង្កោមយុវវ័យ តារាល្បីៗជាច្រើនរូបពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងរបស់តារារ៉េបពន្លកថ្មីរូបនេះថែមទាំងឆាបឆក់បេះដូងរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៀតផងដោយឯកឧត្តមបានចាក់ស្តាប់កម្សាន្តនៅលើរថយន្តអំឡុងពេលធ្វើដំណើរ។
ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រួមទាំងអ្នកក្នុងចង្កោមសិល្បៈបន្ទាប់ពីទម្លាក់បទ «20 OUT NOW» ។ បទនេះ ទេព ពិសិដ្ឋ ទទួលបានផ្លែផ្កាយ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុក ឬទិកតុក ភាគច្រើនគឺឮសូរតែបទនេះ ជាពិសេសការងារសិល្បៈរបស់ម្ចាស់ពានរូបនេះកាន់តែហូរចូលមិនលោះថ្ងៃទាំងបណ្តាខេត្តនិងនៅរាជធានីភ្នំពេញ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ មិនត្រឹមតែមហាជនតែប៉ុណ្ណោះទេសូម្បីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏ពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ផងដែរដោយឯកឧត្តមស្តាប់កម្សាន្តស្របពេលកំពុងធ្វើដំណើរនៅលើដងវិថី។ នេះបើតាមការបង្ហោះ Story របស់ ទេព ពិសិដ្ឋ នៅថ្ងៃទី៣០ កញ្ញា នេះ។
គួរបញ្ជាក់ថា បើតាមការផ្តល់បទសម្ភាសនាពេលកន្លងមករបស់ ទេព ពិសិដ្ឋ បទ «20 OUT NOW» នេះចំណាយពេលតែមួយយប់សម្រាប់ការផលិតប៉ុន្តែលទ្ធផលលើសពីការរំពឹងទៅទៀត ខណៈបទនេះរយៈពេលជាង១ខែទទួលបានការស្តាប់ជាង៤លានដងនៅលើឆាណែលយូធូបរបស់ ទេព ពិសិដ្ឋ៕






:max_bytes(150000):strip_icc():focal(764x229:766x231)/Blackpink-2023-members-01-9d67ffe25a474456b4be77adedb057b0.jpg)



:max_bytes(150000):strip_icc():focal(979x595:981x597)/bts-members-1-03a9c478f1794c448bcb5f74bf94812c.jpg)

:max_bytes(150000):strip_icc()/GettyImages-1311610676-44f518542e1645eba3ff3c2a3a760129.jpg)
















ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងបរិបទនៃជម្លោះបន្តនៅតំបន់ព្រំដែនភាគខាងលិចប៉ាគីស្ថាន ដោយក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមយកទឹកដី និងធនធានរ៉ែនៅក្នុងតំបន់។

ខណៈម្សិលមិញ ទឹកស្ទឹងសង្កែ បានឡើងដល់កម្ពស់១៤.០០ម៉ែត្រ គ្រាដែលកម្ពស់ទឹកស្ទឹងដែលត្រូវប្រកាសអាសន្នក្នុងកម្រិតកម្ពស់១៤.៥០ម៉ែត្រ។






