ឡាវគ្រោងទទួលប្រាក់កម្ចីពីថៃដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើង
ប្រទេសឡាវ ៖ ប្រទេសឡាវជិតទទួលបានប្រាក់កម្ចីប្រមាណ៥១លានដុល្លារអាមេរិក (ឬប្រមាណ១.៨០០លានបាត)ពីប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ស្ថានីយរថភ្លើងខាំសាវ៉ាត (Vientiane Station Khamsavath) នៅទីក្រុងវៀងច័ន្ទ នៅជិតព្រំដែនឡាវ និងថៃ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងផ្នែកទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។
លោក Phiramet Wuthitornnetirak នាយកភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង លើកឡើងថា បច្ចុប្បន្ន ក្រុមការងាររបស់លោកមានគម្រោងសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីឱ្យប្រទេសឡាវប្រមាណ១.៨០០លានបាត ដើម្បីអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មស្ថានីយរថភ្លើងខាំសាវ៉ាត ។
ស្ថានីយរថភ្លើងខាំសាវ៉ាត គឺជាផ្នែកមួយរបស់គម្រោងរថភ្លើងប្រទេសឡាវ និងថៃ ដែលតភ្ជាប់ខេត្តណងខាយជាមួយទីក្រុងវៀងច័ន្ទ ។ ចំណែកការសាងសង់ដំណាក់កាលដំបូងដែលតភ្ជាប់រវាងស្ថានីយរថភ្លើងណងខាយ ជាមួយស្ថានីយ Thanaleng បានបញ្ចប់ហើយ និងស្ថិតក្រោមការត្រួតពិនិត្យដើម្បីធ្វើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ។ គម្រោងផ្លូវរថភ្លើងនេះស្របតាមយុទ្ធសាស្ត្រការអភិវឌ្ឍផ្លូវដែកជាតិរបស់ឡាវ ព្រមទាំងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិនផងដែរ ។
ក្រៅពីនេះ ក្នុងអំឡុងពេកកិច្ចប្រជុំរវាងមន្ត្រីទាំងពីរប្រទេសនាពេលកន្លងមក ប្រទេសឡាវបានស្នើសុំជំនួយពីប្រទេសថៃ ផ្នែកការហ្វឹកហាត់បុគ្គលិកបើករថភ្លើងផងដែរ ខណៈប្រទេសឡាវបានកំណត់ឱ្យបុគ្គលិកបើករថភ្លើងទាំងអស់ត្រូវតែជាជនជាតិឡាវ ។ ហេតុនេះ ផ្នែករថភ្លើងជាតិប្រទេសឡាវគ្រោងនឹងបញ្ជូនបុគ្គលិកចាប់ពី៥នាក់ ទៅ១០នាក់មកចូលរួមសិក្សារួមគ្នាជាមួយផ្នែករថភ្លើងជាតិប្រទេសថៃ ។
ទោះយ៉ាងណា ប្រសិនបើប្រាក់កម្ចីនេះទទួលបានការអនុម័ត នឹងធ្វើឱ្យជំនួយផ្នែកហិរញ្ញវត្ថុពីប្រទេសថៃផ្តល់ឱ្យឡាវ ស្មើនឹងប្រមាណ៧០% នៃថវិកាសរុបដែលភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង បានស្នើផ្តល់ជំនួយដល់ប្រទេសឡាវ ៕ ប្រភព ៖ AEC connect







Cheems Balltze ដែលមានអាយុ១២ឆ្នាំ បានកើតជំងឺមហារីក និងបានស្លាប់នៅអំឡុងពេលវះកាត់។ ម្ចាស់សុនខនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖” ដើមឡើយ យើងចង់រៀបចំការព្យាបាលដោយប្រើគីមី ឬការព្យាបាលផ្សេងទៀតសម្រាប់គាត់ បន្ទាប់ពីការវះកាត់នេះ ប៉ុន្តែឥឡូវនេះវាយឺតពេលហើយ។ សូមកុំសោកស្ដាយគាត់អី ក៏ប៉ុន្តែសូមចងចាំនូវសេចក្តីរីករាយដែល Balltze នាំមកលើពិភពលោក។ ឥឡូវនេះតួនាទីរបស់គាត់ ដែលបានជួយផ្តល់ស្នាមញញឹមដល់មនុស្សជុំវិញពិភពលោកបានមកដល់ទីបញ្ចប់ហើយ”។










ភាពជោគជ័យរបស់ វណ្ណដា បានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលស្រលាញ់វិស័យហ៊ីបហប ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបោះជំហានឈានចូលវិស័យនេះនិងទទួលបានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះល្បីសុះសាយដូចជាលោកដែរ។ យ៉ាងណាមិញអ្នកជំនាន់កាន់តែមានឱកាសច្រើនក្រោយពីផលិតកម្មបារមីបានរៀបចំឱ្យអ្នកស្នេហាវិស័យនេះចូលរួមប្រកួតប្រជែងចម្រៀងរ៉េប។














