Home Blog Page 1537

ដឹងតែញាក់ហើយ! ជី ដេវីត ទេព បូព្រឹក្ស នឹងមានផ្ទាំងទស្សនីយភាពក្នុងការប្រកួតបាល់ទាត់កម្ពុជានិងហុងកុង

0

អ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរដួងគឺលោក ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងក្រោយពីទទួលដំណឹងថាអ្នកទាំងពីរនឹងមានផ្ទាំងទស្សនីយភាពយ៉ាងកក្រើកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាខែកញ្ញាខាងមុខនេះក្នុងការប្រកួតបាត់ទាល់ជម្រើសជាតិកម្ពុជានិងក្រុមកីឡាករហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheHureLTFCTp-mnqlfhONWHbYtDDr9mW9rnX1XXJHhMgkEJ91fWuX4W7kv13N8BIlvETh137yNVKOFmJJYEzC2Ae20rHkpL3mFja8j_MOe_ASYuBcxfLTscNYAJCtHSamBN-hJRo5Xvn8EkbnRuDS3KGN_Mfy-Ah-jmD-YBktE3sQcibinMqW_1uxDo0w/s2048/354454293_866758061480186_810958910658184905_n.jpg

បើតាមការសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់តារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងថានាងនិង ជី ដេវីត ជ្រើសរើសបទ «មហានគរ» និង បទ «ទេវរាជ» យកមកសម្តែងដែលកាន់តែធ្វើឱ្យហ្វេនៗអន្ទះសារកាន់តែខ្លាំងព្រោះទាំងពីរបទនេះសុទ្ធតែបង្កប់អត្ថន័យជ្រាលជ្រៅ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

មែនទែនទៅបទ «មហានគរ» របស់លោក ជី ដេវីត ធ្លាប់បានយកមកសំដែងម្តងរួចមកហើយក្នុងជំនួបការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលកាលនោះមានភាពអស្ចារ្យយ៉ាងខ្លាំងព្រោះមានផ្ទាំងទស្សនីយភាពរហូតដល់៧ យកមកបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។ យ៉ាងណាអ្នកគាំទ្រក៏ចង់ឃើញការសំដែងម្តងទៀតដូចគ្នាព្រោះមិនងាយបានទស្សនានោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkCkdijKOhxllQGpMuOhZEkJv1ZXEtLGDWcPSUmi3OdSrNeQrhkK9DdfrfiEIx6J-dJFzsVIAMEZz4EYzYpWSA7mFrS84oIiV1EyV0dpby72tz7dONc_fEuP5Swe85tDPjdlwsWe0TOjbNgGuvgdyg-0EpJcolsZPNNu52ndOaTPU9lQAdxfrwW5R592Q/s2048/355234585_868466764642649_7510935865380888523_n.jpg

ងាកទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស វិញទស្សនិកជននៅមិនទាន់ឃើញការបង្ហាញរបស់នាងនៅឡើយទេរឹតតែធ្វើឱ្យហ្វេនៗចង់ឃើញកាន់តែខ្លាំង ខណៈមួយបទនេះវិញក៏មិនធម្មតារហូតអ្នកជិតខាងបានប្រតិកម្មប៉ារ៉ូចម្រៀងនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidKmvEa5ESi0K2W6yntKK9sxZwlRHIbe-1CaIKmiK5oC53APkVSjqMXUU4ilS7wIW_1D5mh66-zXvM6ujLWb-kVe0BEnCubdIKxcbGxnXHCO8VmL-uwssLsBXIk0Fqs00YjVv71GwY-qDOFlz5B3bYCiZbL4TYWSSKrWwAf2HXu1Lo_2ZQU-jEDuj0hrs/s2048/355297396_868466781309314_1347354487756451941_n.jpg

បទខាងលើនេះរបស់ ទេព បូព្រឹក្ស បានឆ្លុះបញ្ចាំង៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ដូច្នេះហើយតារាចម្រៀងរូបនេះយកមកសំដែង ពិតណាស់អ្នកគាំទ្រជឿជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពបទនេះពិតជាមិនធម្មតានោះទេកក្រើកស្តាតមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1YGI5M9JGB7pMgsWst5t5OUxOnQ-ZEE6L2DwE8WucJYnIRiCr6j7jlIpZDNn4pJgWa3RlDGHJCFltPXf_3ObLyH4cxnZD9o5a47ElpiF6MoFfgwR3tNvDQWni5GUYk_xiyzhKIliUe4xPTrJqHeqedyh8GcBMZKT-k11gwRTTBQA-LKr8t-GsEk24ktY/s2048/357464979_823839055772559_2270234376769165664_n.jpg

គួរបញ្ជាក់ផងដែរថា ការប្រកួត «Vattanac International Friendly» រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករហុងកុងនឹងត្រូវប៉ះគ្នានៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

តើអរិយធម៌ប្រទេសណាខ្លះដែលចំណាស់បំផុតនៅលើពិភពលោក?

0

ប្រវត្តិសាស្រ្តនៃពិភពលោកបានរកឃើញអរិយធម៌ជាច្រើនកើនឡើង និងធ្លាក់ចុះ ដោយខ្លះមានរយៈពេលត្រឹមតែពីរបីទសវត្សរ៍ និងខ្លះទៀតមានរយៈពេលរាប់សតវត្ស។
យោងតាមប្រភពព័ត៌មាន IFL Science បានឱ្យដឹងថា ប្រទេសចិន អេហ្ស៊ីប និងមេសូប៉ូតាមី ជាទូទៅត្រូវបានចាត់ទុកថាជាអរិយធម៌ដែលនៅរស់រានមានជីវិតចំណាស់ជាងគេបំផុតនៅលើពិភពលោក។
អ្នកប្រវត្តិសាស្រ្តបានធ្វើការស្រាវជ្រាវលើចំនុចសំខាន់ៗមួយចំនួនដូចជា និយមន័យនៃអរិយធម៌ វិធីវាស់វែងការចាប់ផ្តើម និងចុងបញ្ចប់នៃសម័យកាលនីមួយៗ។ ពួកគេបានរកឃើញថា ប្រទេសទាំងបីនេះគឺមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្រ បើទោះជាការវាយតម្លៃពិតជាស្មុគស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។

ដូចនេះ ចិនគឺជាប្រទេសដែលមានភាសាសរសេរចាស់ជាងគេបំផុតក្នុងពិភពលោក ដោយអ្នកជំនាញបានប៉ាន់ប្រមាណថា ភាសានេះត្រូវបានគេប្រើអស់ប្រហែល ៦ ពាន់ឆ្នាំមកហើយ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលមានតួអក្សរប្រើសព្វថ្ងៃនេះនៅលើវត្ថុបុរាណ ដូចជាសិលាចារឹកនៅលើឆ្អឹងសត្វសម្រាប់ការទស្សន៍ទាយដែលមានអាយុកាលយ៉ាងហោចណាស់ ៣,០០០ ឆ្នាំ។ ដូច្នេះហើយ គ្មានអរិយធម៌ណាដែលមានការបន្តរឹងមាំបែបនេះទេ។Great Wall of China - Wikipedia

រីឯប្រទេសអេហ្ស៉ីបវិញ គឺជាអាណាចក្រដ៏ធំល្វឹងល្វើយមួយនៅក្នុងពិភពបុរាណ ដែលមានអរិយធម៌សាសនាចំណាស់បំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សាសនាអេហ្ស៊ីបបុរាណ បានផ្លាស់ប្តូរតាមពេលវេលា ដែលនៅទីបំផុតត្រូវបានជំនួសដោយគ្រិស្តសាសនានៅសតវត្សទី១។Pyramids of Giza | History, Location, Age, Interior, & Facts | Britannica

ចំណែកឯតំបន់មេសូប៉ូតាមីវិញ គឺស្ថិតនៅអាស៊ីនិរតីនៃប្រទេសក្រិកបុរាណ ដែលមានអរិយធម៌ប្រវត្តិសាស្ត្រមនុស្សជាតិដំបូងបានលេចឡើង ដូចជាការច្នៃប្រឌិតកង់ កប៉ាល់សំពៅ ផែនទី ពាក្យសរសេរ និងគណិតវិទ្យា។ មនុស្សដំបូងប្រហែល ១២,០០០ ឆ្នាំមុន បានធ្វើការតាំងលំនៅដ្ឋានក្នុងតំបន់នេះ ហើយក៏មានគំនិតដ៏អស្ចារ្យក្នុងការអភិវឌ្ឍទីក្រុងធំៗដែលបានចាប់ផ្តើមបង្កើតចេញពីភូមិតូចៗជាច្រើន និងបន្តអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ន៕ ប្រភព៖vnexpress

វណ្ណៈបូរមី បេក្ខភាព MUC សរសើរលោក អិន សុភិន ថាជាមនុស្សពូកែនៅក្រោយឆាក

0

តារាស្រីនិងជាបេក្ខភាពនៅក្នុងកម្មវិធី Miss Universe Cambodia 2023 ដែលតំណាងឱ្យខេត្តស្វាយរៀង បានពោសរសើរលោក អិន សុភិន ថាជាមនុស្សម្នាក់ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ និងមានស្នាដៃច្រើនក្នុងអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ បូរមី បន្ថែមទៀតថាមានអ្នកខ្លះមិនធ្លាប់បានធ្វើការជាមួយលោក អិន សុភិន វាយតម្លៃថាជាមនុស្សមិនល្អតែការពិតមិនដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5sPwEA0lP-L_35aUSm92Q1aZG3Rf1_0PI_JsrIxVTzVspd6E14UXj0nPhPawIJis7lMfyEiv0vg03n_0jzFeJpQy3ESuz6zCgqtWDkoXnY3tl2Wve-MFHv2eBCai1WhLfvxc2bPsxhXPd756qU2MxaEmZJMcShQrgBwBAkL8vEaTHmaYYiCO1V-dTTA/s1280/%E1%9F%A2%20(11).jpg

នៅយប់ថ្ងៃទី១៥ ខែសីហា វណ្ណៈបូរមី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «អាចមកពីដោយសារតែស្គាល់ពួកគាត់ផ្ទាល់ក៏ថាបាន តែនៅពេលដែលបានមកធ្វើការផ្ទាល់ជាមួយគាត់ទើបដឹងថា ពួកគាត់ពិតជាខិតខំប្រឹងប្រែងណាស់។ សម្រាប់លោកពូ Sophin In គាត់គឺជាមនុស្សម្នាក់ ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ។ ហើយមិនត្រឹមតែលើកស្ទួយបវរកញ្ញានោះទេ គាត់ក៏មានស្នាដៃជាច្រើនទៀតផងដែរនៅក្នុងវិស័យសិល្បៈយើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMmHbKHFj2ztugrF2mak70J489a0uRIZjlhXaB-3JvOtXL5lNZxnLEpqSGJ5osxTskOR4DXifaCeyB6kCRoGFBuNT-SaI6tXYplkIZoWVIIkkSDA2LGSyEj8c8tOe2n0EI43Vt0jXNuAHStISZk7Z1A2LhuDrC9rQT_u2-ivUm5uhQN_C_MlwzxP_qGiA/s2048/359343796_842378744120923_5216947227142385717_n.jpg
បេក្ខនារី MUC តំណាងខេត្តស្វាយរៀងរូបនេះបន្តទៀតថា «ពេលខ្លះដូចគេនិយាយចឹង យើងមិនអាចវាយតម្លៃសៀវភៅ ដោយមើលត្រឹមតែសម្បកបានទេ មានអ្នកខ្លះមិនធ្លាប់បានធ្វើការ ជាមួយគាត់ ចេះតែឮ សម្តី ពីអ្នកដទៃហើយវាយតម្លៃ ថាគាត់ជាមនុស្សមិនល្អ ប៉ុន្តែការពិតទៅ នៅពេលដែលយើងបានមកធ្វើការជាមួយគាត់ ទើបដឹងថាគាត់គឺជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការ ហើយឱ្យតម្លៃទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSDky44-cCKhPdWSRqX4-VMIsEsFVMUHx6katqOiGR5UExaAylQux-s4DtobAVHf4GpmPc_q9Jsc5FLvUKgXHW5-tb-18RRPGrr1z5tcC6mQfYpJKEdXXIwp0UG3H3cAzX9FPh3q-kQlAUkcdGeNeryaA83gaEV0TK9twgpLtTkvGoAfStoEcvzYwwOoo/s1795/363786611_3079356562366513_8408812208483064288_n.jpg

គួរបញ្ជាក់ផងដែរថា កន្លងមកនេះថៅកែផលិតកម្មមហាហង្ស ជារឿយៗរងនូវរឿងអាស្រូវជំពាក់ប្រាក់ដែលមានតារាក្នុងចង្កោមសិល្បៈចេញមុខបកអាក្រាតលោកផងដែរ តួយ៉ាងពិធីករ សុខ រ៉ាស៊ី ក៏បានដាក់ពាក្យបណ្តឹងដូចគ្នានៅទឹកប្រាក់ខ្ទង់ជាង១ម៉ឺនដុល្លារ។ បន្ថែមពីលើនោះទាក់ទងការរៀបចំវិស័យបវរកញ្ញារបស់លោកនាពេលកន្លងមកក៏ផ្ទុះរឿងអាស្រូវផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAfLwd9RVTia8mLnF6O44vqWY_7jDtpqycZUtE6Zc2l0eG7Vtqm_GGmoI-vxH2T01epMppM9f9y05Y6se5fVvluOdr5IyRbff_u_p5ctOyAgCc7BSlo9EdXGEHl1DWd9YPnXmQy2V3JgFpKfQLA2-8a_rOZbhIl5P50e-X4FXITWk4L7b3bTd7d-boMWI/s2048/364255132_255541250597686_6970011632796153819_n.jpg

BLACKPINK នឹងបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួននៅទីក្រុងសេអ៊ូល

0

បន្ទាប់ពីចាប់ផ្តើមការប្រគំតន្រ្តីដំណើរទេសចរណ៍ពិភពលោក «Born Pink» កាលពីខែតុលាឆ្នាំ២០២២ ក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK គ្រោងនឹងបញ្ចប់ការប្រគំតន្រ្តីនេះចំនួន២ Shows នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ BLAKPINK ថ្ងៃទី១៦ សីហា។BLACKPINK announce limited 2023 U.S. tour dates | The FADER

តាមរយៈការប្រកាសនេះផងដែរ BLACKPINK បានចែករំលែកដំណឹងដ៏រំភើបដល់អ្នកគាំទ្រថាគណនី IG របស់ពួកគេពេលនេះទទួលបានអ្នកតាមដាន ៥៧.១លាននាក់ហើយ។ ការប្រគំតន្រ្តីទេសចរណ៍ «Born Pink» ថ្ងៃទី ១៦ និង ១៧ ខែកញ្ញា នៅទីក្រុងសេអ៊ូលចំនួនពីរថ្ងៃនេះពួកគេមិនទាន់ប្រកាសទីកន្លែងនោះទេខណៈកម្មវិធីនៅថ្ងៃទី ១៧ ខែកញ្ញា នឹងត្រូវបានចាក់ផ្សាយតាមអ៊ីនធឺណិតតាមរយៈ WeVerse ផងដែរ ហើយក៏មានលក់សំបុត្រផ្ទាល់និងតាមរយៈអនឡាញដូចគ្នាដើម្បីចូលទស្សនាការប្រគំតន្រ្តី។BLACKPINK WORLD TOUR [BORN PINK] in Mexico City – BLACKPINK CAFÉ

គួរបញ្ជាក់ថា ការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូលនាពេលខាងមុខនឹងនាំមកនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោក« Born Pink» ទៅកាន់កម្មវិធីសរុបចំនួន៦៦Shows ដោយបានបើកដំណើរការដើម្បីគាំទ្រដល់ Billboard 200-topping Born Pink របស់ពួកគេ។ ការប្រគំតន្ត្រីនេះ BLACKPINK បានទៅទស្សនាទីក្រុងជាច្រើននៅទូទាំងអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី និងអូសេអានី។ ការប្រគំតន្រ្តីចុងក្រោយរបស់ក្រុមមុនពេល វគ្គផ្តាច់ព្រ័ត្ររយៈពេលពីរយប់គឺនៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៦ ខែសីហា៕

ប្រាក់គីបឡាវស្ថិតក្នុងចំណោមប្រាក់មានតម្លៃទាបបំផុតលើពិភពលោក

0

ប្រទេសឡាវ ៖ គេហទំព័រផ្សព្វផ្សាយព័ត៌មានអាជីវកម្ម និងហិរញ្ញវត្ថុ Business News Asia បានធ្វើការវិភាគ និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងក្រុមហ៊ុនឧស្សាហកម្ម និងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗនៅតំបន់អាស៊ី ។ គេហទំព័រនេះបានចាត់ចំណាត់ថ្នាក់ប្រាក់គីបរបស់ឡាវ ស្ថិតក្នុងចំណោមប្រាក់ដែលមានតម្លៃទាបបំផុតនៅលើពិភពលោក ។

ការចាត់ចំណាត់ថ្នាក់នេះ គឺមកពីប្រទេសឡាវមានសេដ្ឋកិច្ចធ្លាក់ចុះ ហើយត្រូវពឹងផ្អែកលើទំនិញនាំចូលយ៉ាងខ្លាំង ជំនួសឱ្យទំនិញផលិតនៅក្នុងស្រុក និងធ្វើឱ្យទុនបម្រុងអន្តរជាតិធ្លាក់ចុះជាលំដាប់ ។ ដូចគ្នានេះ ប្រាក់របស់ប្រទេសផ្សេងទៀតក៏មានតម្លៃទាបដែរ ដូចជា ប្រាក់ដុងរបស់វៀតណាម និងប្រាក់របស់អ៊ូសបេគីស្ថាន ហើយប្រាក់គីបរបស់ឡាវត្រូវបានគេចាត់ចំណាត់ថ្នាក់ជារូបិយប័ណ្ណមានតម្លៃទាបខ្លាំង ដោយសារហេតុផលជាច្រើន ។Laos currency Kip depreciation continues to harm Lao economy | The Star

ក្នុងអត្ថបទចេញផ្សាយកាលពីដើមខែសីហា ឆ្នាំ២០២៣ បង្ហាញថា ឡាវគឺជាប្រទេសតូចមួយដែលមានរបបសេដ្ឋកិច្ចចម្រុះតិចតួច ។ ដូច្នេះ នេះជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការធ្លាក់ថ្លៃប្រាក់គីប ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនុកចិត្តរបស់វិនិយោគិនបរទេសដែលមានសក្តានុពលទៀតផង ។ ប្រសិនបើគ្មានការចាត់វិធានការណាមួយដើម្បីពង្រឹងប្រាក់គីបទេនោះ វាអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចឡាវ និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគទុនពីក្រៅប្រទេស និងការធ្វើពាណិជ្ជកម្ម ។

ក្រៅពីនេះ ប្រទេសឡាវបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទិន្នផលកសិកម្មទៅក្រៅប្រទេស និងត្រូវពឹងផ្អែកលើពលករឡាវដែលទៅធ្វើការនៅក្រៅប្រទេស ។ បើតម្លៃទិន្នផលកសិកម្មរបស់ឡាវធ្លាក់ចុះ វានឹងធ្វើឱ្យប្រទេសនេះទទួលបានប្រាក់ចំណូលតិចជាងមុនពីការនាំចេញ ។ ដូចគ្នានេះដែរ បើចំនួនការផ្ញើប្រាក់មកប្រទេសឡាវរបស់ពលករឡាវធ្លាក់ចុះ ប្រាក់គីបនឹងរងផលប៉ះពាល់ដូចគ្នា ។Cropped Shot View Of Someone Holding Banknotes Of Laos Kip Money The  National Currency Of Laos Stock Photo - Download Image Now - iStock

ទោះយ៉ាងណា ដើម្បីបង្កើនការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសផ្សេងៗ និងតម្រូវការប្រាក់គីប កាលពីខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីឡាវ លោក សនឆ័យ ស៊ីផាន់ដន បានចេញលិខិត១ច្បាប់ទៅកាន់ធនាគារឡាវ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីឱ្យប្រាកដចិត្តថា អត្រាប្តូរប្រាក់បរទេសដែលទទួលបានតាមរយៈការនាំចេញផលិតផលទៅក្រៅប្រទេស និងការវិនិយោគពីក្រៅប្រទេស អាចចូលមកប្រទេសឡាវតាមរយៈប្រព័ន្ធធនាគារ ។ លើសពីនេះ ប្រទេសឡាវត្រូវបង្កើនការព្យាយាមគ្រប់ផ្នែកផងដែរ ដើម្បីពង្រឹងរូបិយប័ណ្ណជាតិរបស់ខ្លួន ៕ ប្រភព ៖ AEC connect

ចិនជំរុញឱ្យបុរសសុំច្បាប់ការងារជួយថែទាំកូនដើម្បីបង្កើនអត្រាកំណើតថ្មី

0

ប្រទេសចិន ៖ សារព័ត៌មានចិនឈ្មោះ Nale Business Delhi បានចុះផ្សាយតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រជាជនចិនថា អត្រាកំណើតថ្មីរបស់ចិននៅឆ្នាំ២០២២ បានធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងចំណោមប្រទេសដែលមានពលរដ្ឋលើសពី១០០លាននាក់ ។ អត្រាកំណើតថ្មីធ្លាក់ចុះនៅប្រទេសចិន គឺដូចគ្នានឹងប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ។

ការបារម្ភពីបញ្ហាពលរដ្ឋចិនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ និងចំនួនពលរដ្ឋវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័សបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការជំរុញអត្រាកំណើតថ្មី ដូចជា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការថែទាំកុមារជាដើម ។A baby with a person's head photo – Free Person Image on Unsplash

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើជាប្រធានកិច្ចប្រជុំការសិក្សាអំពីអត្រាកំណើតថ្មី ដោយប្រទេសចិននឹងផ្តោតលើការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ប្រទេសចិនបានលើកកម្ពស់គុណភាពពលរដ្ឋ និងព្យាយាមរក្សាការមានកូនកម្រិតមធ្យម ក្នុងគោលបំណងគាំទ្រការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត ។

គេសង្កេតឃើញថា ពលរដ្ឋចិនត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីចិញ្ចឹមកូន ហើយពួកគេត្រូវឈប់ធ្វើការនៅក្រៅផ្ទះផងដែរ ។ ហេតុនេះ វាជាកត្តាមួយធ្វើឱ្យនារីភាគច្រើនសម្រេចចិត្តពន្យារពេលមានកូន ឬគ្មានកូន ។ លើសពីនេះ ស្ទើរគ្រប់ទីកន្លែងនៅប្រទេសចិនមានទំនៀមទម្លាប់ឱ្យស្ត្រីជាអ្នកមើលថែទាំកូនទៀតផង ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ប្រទេសចិនមានគោលការណ៍ឱ្យបុរសជួយសម្រាលបន្ទុកភរិយាក្នុងការចិញ្ចឹមកូន ប៉ុន្តែមានតែតំបន់មួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យបុរសអាចសុំច្បាប់ការងារមកថែទាំកូននៅផ្ទះ ។Chinese Family With One Baby Boy Stock Photo - Download Image Now -  Newborn, Asia, East Asian Culture - iStock

សមាគមផែនការគ្រួសារប្រចាំទីក្រុងហុងកុងបញ្ជាក់ថា ចំនួនស្ត្រីគ្មានកូននៅទីក្រុងហុងកុងបានកើនឡើងទ្វេដង បើធៀបនឹងរយៈពេល៥ឆ្នាំមុន គឺស្ត្រីគ្មានកូននៅហុងកុងបានកើនឡើងដល់៤៣,២% នៅឆ្នាំ២០២២ ។ ចំណែកអត្រាភាគរយនៃគូស្វាមី-ភរិយាដែលមានកូនម្នាក់ ឬ២នាក់ ក៏បានធ្លាក់ចុះផងដែរ ៕ ប្រភព ៖ Bangkok biznews

តើមនុស្សអាចរស់បានរយៈពេលប៉ុន្មានក្នុងលំហ?

0

ជាទូទៅពេលនៅក្នុងលំហដោយមិនពាក់ឧបករណ៍ការពារ មនុស្សអាចឆ្លងផុតពីកង្វះអុកស៊ីសែនត្រឹមតែ ១០-១៥ វិនាទីប៉ុណ្ណោះ ហើយក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ។
យោងតាមលោក Stefaan de Mey មន្ត្រីយុទ្ធសាស្ត្រនៅទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ក្នុងរយៈពេលដ៏ខ្លីបំផុតប្រហែល ១០-១៥ វិនាទី មនុស្សនឹងបាត់បង់ស្មារតីដោយសារតែខ្វះអុកស៊ីសែន នៅក្នុងភាពងងឹតនៃសកលលោក។ អុកស៊ីសែនក្លាយជាបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលឱ្យស្ទះសរសៃឈាមភ្លាមៗ និងប៉ះពាល់ដល់រាងកាយមនុស្សយ៉ាងរហ័ស។Premium Photo | 3d illustration astronaut in outer space over the planet  earth elements of this image furnished by nasa

ការហោះហើរក្នុងលំហត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាប្រឈមជាច្រើន និងបរិយាកាសខ្លាំង ដូច្នេះការបង្កើតលក្ខខណ្ឌដូចផែនដីសម្រាប់ជីវិតដើម្បីវិវត្ត និងអភិវឌ្ឍគឺមានសារៈសំខាន់។ ឈុតអវកាសអនុញ្ញាតឱ្យអ្នកអវកាសយានិកចេញទៅក្រៅយានអវកាសក្នុងរយៈពេលខ្លី ដោយផ្តល់ខ្យល់ ទឹក សម្ពាធ និងការការពាររាងកាយ។

បន្ថែមពីលើការផ្តល់អុកស៊ីសែន និងសម្ពាធសំខាន់ៗ អាវអវកាសនេះក៏ការពារអវកាសយានិកពីការគំរាមកំហែង និងគ្រោះថ្នាក់ផងដែរ។ ឈុតអវកាសត្រូវបានរចនាឡើងដើម្បីការពាររាងកាយរបស់អវកាសយានិកនៅក្នុងលំហ មិនថាអវកាសយានិកស្ថិតនៅក្នុងព្រះអាទិត្យ ឬនៅក្នុងម្លប់នោះទេ ពួកគេនឹងជួបប្រទះនូវសីតុណ្ហភាពខ្លាំងចាប់ពី ១២០ ទៅ ១៥០ អង្សាសេនៅក្នុងគន្លងផែនដីទាប ដែលស្ថានភាពនេះនឹងបណ្តាលឱ្យរលាកឬត្រជាក់។How long could you survive in space without a spacesuit? | Space

ឈុតយានអវកាសក៏ទប់ស្កាត់ប្រភេទផ្សេងៗនៃវិទ្យុសកម្មផងដែរ។ ពួកគេធ្វើដំណើរក្នុងល្បឿនរាប់សិបគីឡូម៉ែត្រក្នុងមួយវិនាទី ហើយបង្កការគំរាមកំហែងដល់ផ្កាយរណប យានអវកាស និងការដើរលើលំហ។ ដូចនេះ ឈុតការពារត្រូវបានរចនាឡើងដោយមានស្រទាប់ជាច្រើនដើម្បីការពារអវកាសយានិកពីមីក្រូម៉េតេអ័រ ឬកំទេចកំទីអវកាសដែលកំពុងធ្វើដំណើរជុំវិញគន្លងផែនដី៕ ប្រភព៖vnxepress

ចិនគឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងការបង្កើតតំបន់ព្រៃឈើសិប្បនិម្មិត

0

បរទេស៖ ប្រទេសចិនមានព្រៃឈើសិប្បនិមិត្តចំនួន ៨៧.៦ លានហិចតា ហើយបានសំរេចនៅសមិទ្ធិផលជាច្រើនក្នុងការការពារ និងការស្តារអេកូឡូស៊ី។
យោងតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើ និងវាលស្មៅជាតិនៃប្រទេសចិន (NFGA) ដែលបានប្រកាសកាលពីថ្ងៃទី ១៥ ខែសីហាថា ចិនគឺជាប្រទេសដែលបានរក្សាទុកព្រៃឈើបង្កើតឡើងដោយមនុស្សចំនួន ៨៧.៦ លានហិចតា ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ប្រទេសនេះក៏បានកែលម្អគុណភាពប្រព័ន្ធអេកូឡូស៊ីជាបន្តបន្ទាប់ជាមួយនឹងការរួមចំណែកដ៏ធំបំផុតចំពោះការកើនឡើងនៃតំបន់បៃតងសកល ដោយធ្វើឱ្យមានសមិទ្ធិផលលេចធ្លោក្នុងការគ្រប់គ្រងវាលខ្សាច់ និងការសាងសង់ឧទ្យានជាតិ។ NFGA ក៏បានកំណត់ថ្ងៃទី១៥ ខែសីហា នេះគឺជាទិវាជាតិអេកូលើកដំបូងរបស់ប្រទេសផងដែរ។Nation leads globally in planted forest area - The Statesman

បច្ចុប្បន្ន ប្រទេសចិនកំពុងសាងសង់ប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតរបស់ពិភពលោកទាក់ទងនឹងតំបន់ការពារ រួមទាំងតំបន់សក្តានុពលចំនួន ៤៩ ដែលមានផ្ទៃដីសរុបជាង ១ លានគីឡូម៉ែត្រការ៉េដែលស្មើនឹងប្រហែល ១០% នៃផ្ទៃដីរបស់ប្រទេសចិន។ វានឹងក្លាយជាជម្រករបស់សត្វឆ្អឹងខ្នងលើដីជាង ៥,០០០ ប្រភេទ និងរុក្ខជាតិជាង ២៩,០០០ ប្រភេទ។ ប្រទេសចិនក៏ការពារប្រព័ន្ធអេកូឡូស៊ីដោយបង្កើតបទប្បញ្ញត្តិជាច្រើនលើព្រៃឈើ វាលស្មៅ ដីសើម វាលខ្សាច់ និងតំបន់ផ្សេងៗទៀត។ ជាលទ្ធផល អត្រានៃការខូចខាតដោយសារភ្លើងឆេះព្រៃគឺទាបជាងមធ្យមភាគសកល នេះបើយោងតាម NFGA។China's Water Forests Bring an Artificial Order to Nature - Atlas Obscura

ប្រទេសនេះក៏បានរួមចំណែកប្រហែលមួយភាគបួននៃការកើនឡើងនៅក្នុងតំបន់បៃតងជាសកល ដែលនាំមុខគេលើពិភពលោក។ តំបន់វាលស្មៅឈានដល់ជាង ២៦៤.៥ លានហិកតា ដែលជាទំហំធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងគម្របបន្លែសរុប ៥០.៣២% ។ ដីសើមគ្របដណ្តប់លើផ្ទៃដីជាង ៥៦.៣ លានហិកតា ជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក។ ដូចនេះ បច្ចុប្បន្នការអនុវត្តគម្រោងអេកូឡូស៊ីសំខាន់ៗដូចជាគម្រោងដាំដើមឈើ TSFP ប្រទេសចិនក៏សម្រេចបាននូវតំបន់គ្រប់គ្រងវាលខ្សាច់ជាង ២០ លានហិកតា និងឧទ្យានជាតិចំនួន ៥ ដំបូងក្នុងប្រព័ន្ធទទួលបានលទ្ធផលវិជ្ជមាន៕Chinese Investment in Bauxite Mining in Ghana Has Led to a Crush of  Infrastructure Developmentប្រភព៖vnexpress

ប្រទេសល្បីៗ៥ ដែលមិនទាន់ទទួលស្គាល់ពីអង្គការសហប្រជាជាតិ

0

អង្គការសហប្រជាជាតិ (UN) ជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានបច្ចុប្បន្ន មានរដ្ឋជាសមាជិកចំនួន១៩៣ប្រទេស។

អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ពោលគឺក្រោយបញ្ចប់សង្គ្រាមលោកលើកទី២។ ការដែលបង្កើតអង្គការនេះ គឺដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិដោយការទប់ស្កាត់ជម្លោះ ការសម្រុះសម្រួលសម្រាប់ប្រទេសដែលមានជម្លោះ និងបង្កើតលក្ខខណ្ឌដើម្បីរក្សាសន្តិភាព។62 nations support China's promotion, protection of human rights - CGTNដើម្បីចូលជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសនីមួយៗត្រូវឆ្លងកាត់៣ដំណាក់ការនេះដែលរួមមាន៖

  • ត្រូវដាក់ពាក្យសុំស្នើ
  • ឆ្លងកាត់ការបោះឆ្នោត នៃប្រទេសជាសមាជិកទាំង១៩៣
  • ការបោះឆ្នោតតម្រូវឱ្យមានការយល់ស្រប២/៣ នៃសមាជិកទាំងអស់With caution and tact: How Asian countries voted on Ukraine at the UN | Lowy Institute

បច្ចុប្បន្ននេះ ក៏នៅមានប្រទេសមួយចំនួនមិនទាន់មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅឡើយនោះទេ  ដែលក្នុងនោះរួមមាន៖

  • វ៉ាទីកង់ (Vatican) ជាប្រទេសតូចជាងគេ និងជាបណ្តុំអ្នកកាន់សាសនាគ្រិស្តផងនោះ ប្រទេសនេះហាក់មិនមានចំណាប់អារម្មណ៍ ចូលរួមជាសមាជិកអង្គការសហប្រជាជាតិនោះទេVatican City Is an Independent Country
  • ប៉ាឡេស្ទីន (Palestine) ត្រូវបានទទួលស្គាល់ជាសមាជិកម្តងរួចហើយ ក៏ប៉ុន្តែដោយសារតែមានជម្លោះជាមួយអុីស្រាអែល ដែលជាសមាជិកនៃអង្គការសហប្រជាជាតិដែលនោះ ធ្វើឱ្យប្រទេសនេះបាត់បង់សិទ្ធវិញIsrael-Palestine: What's driving tensions in the West Bank? | Middle East Eye
  • កូសូវ៉ូ (Kosovo) ប្រទេសនេះ ទទួលស្គាល់ជាង១០០ប្រទេស ពីសមាជិកអង្គការសហប្រជាជាតិU.S. urges Kosovo to back peace deal and form group of Serb municipalities | Reuters
  • តៃវ៉ាន់(Taiwan) ទទួលស្គាល់ដោយ១៣ប្រទេស ដែលបច្ចុប្បន្នចិនអះអាងថា​ ជាដែនអធិបតេយ្យភាពរបស់ខ្លួនTaiwan won't start a war with China, defence minister says amid tensions – EURACTIV.com
  • ម៉ាវកាវ និងហុងកុង ជាតំបន់រដ្ឋាភិបាលពិសេសរបស់ប្រទេសចិនFile:Hong Kong & Macau flags and map.PNG - Wikimedia Commons

សូមបញ្ជាក់ផងដែរ នៅមានប្រទេសជាច្រើនទៀត ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយភាគច្រើននៅប្រទេសទាំងនោះស្ថិតនៅក្រោមច្បាប់រដ្ឋបាលរបស់ប្រទេសអាមេរិក,អង់គ្លេស និងបារាំងជាដើម៕

ប្រភព៖ World Population

ហាងនៅកូរ៉េខាងត្បូងមួយចំនួនបិទស្លាកសញ្ញាហាមនាំក្មេងចូល

0

ប្រទេសកូរ៉េខាងត្បូង ៖ ក្នុងសង្គមប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ មានហាងលក់ទំនិញ ហាងលក់ម្ហូបអាហារ និងហាងកាហ្វេប្រមាណជាង៤០០កន្លែងបានចាប់ផ្តើមបិទស្លាកសញ្ញានៅមាត់ទ្វារថា «ហាមនាំក្មេងចូល» ឬ «តំបន់គ្មានក្មេង» ។ ការបិទស្លាកសញ្ញានេះ គឺដូចគ្នានឹងការបិទស្លាកសញ្ញា «ហាមសត្វចិញ្ចឹម» ឬ «ហាមជក់បារី» ផងដែរ ។

មនុស្សភាគច្រើនអាចគិតថា ការប្រកាសហាមឃាត់នេះជាការរើសអើង ប៉ុន្តែការពិត ការធ្វើបែបនេះកំពុងក្លាយជារឿងធម្មតានៅប្រទេសកូរ៉េខាងត្បូង ។ កន្លងមក មានម្តាយជាច្រើននាក់មិនបានមើលការខុសត្រូវកូន ឬក្មួយរបស់ខ្លួនឱ្យល្អទេ នៅពេលពួកគេនាំក្មេងតូចមកកាន់ទីកន្លែងសាធារណៈ រហូតរំខានដល់អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ហាងផងដែរ ។Lawmaker on crusade against South Korea's 'no-kid zones'

ជាក់ស្តែង កាលពីឆ្នាំ២០២១ មានក្មេងម្នាក់បានរលាកខ្លួនដោយសារទឹកស៊ុប ហើយស្ត្រីជាម្តាយបានទាមទារឱ្យហាងទទួលខុសត្រូវថ្លៃព្យាបាលកូនរបស់ខ្លួនទៀតផង ដោយប្រើប្រាស់បណ្តាញសង្គមដាក់សម្ពាធមកលើហាង ។ ប៉ុន្តែក្រោយមក ករណីនេះត្រូវបានគេរិះគន់ស្ត្រីជាម្តាយវិញ នៅពេលមានភស្តុតាងពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងបានបណ្តោយឱ្យកូនរត់លេងពេញបរិវេណហាង រហូតរត់ទៅបុកបុគ្គលិករត់តុ ដែលកំពុងលើកម្ហូបឱ្យភ្ញៀវ និងធ្វើឱ្យទឹកសម្លកំពប់លើខ្លួនប្រាណក្មេង ។

តាមការស្ទង់មតិរបស់សារព័ត៌មានកូរ៉េខាងត្បូងបង្ហាញថា ឪពុកម្តាយ ឬមនុស្សពេញវ័យទាំងអស់ដែលចង់ចូលក្នុងហាងកាហ្វេណាមួយ ពួកគេត្រូវតែពិនិត្យមើលស្លាកសញ្ញានៅមុខហាងសិន មុននឹងសម្រេចចិត្តនាំក្មេងចូល ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ៧០% បានយល់ស្របចំពោះការបិទស្លាកសញ្ញា «ហាមនាំក្មេងចូល» ។Creatrip: South Korea's 'No * Zones' Explained

ការប្រកាសហាមនាំក្មេងចូលក្នុងហាង មិនមែនជារឿងថ្មី ឬប្លែកទេសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ព្រោះកន្លងមក ហាងខ្លះបានបិទស្លាកសញ្ញា «ហាមមនុស្សចាស់» មកប្រើប្រាស់សេវាកម្មក្នុងហាងផងដែរ ។ ចំពោះហេតុផល គឺអតិថិជនដែលមានអាយុចាប់ពី៤៩ឆ្នាំឡើងទៅ ពួកគេតែងតែរំខានបុគ្គលិកក្នុងហាងជានិច្ច ។ បើទោះជាប្រទេសផ្សេងៗមិនយល់ស្របជាមួយបម្រាមនេះ ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូងចាត់ទុកថា វាមិនមែនជារឿងខុសច្បាប់ទេ ៕ ប្រភព ៖ chiangmai news