Home Blog Page 1527

ពេលនាយករដ្ឋមន្ត្រីអវត្តមាន ឧបនាយករដ្ឋមន្ត្រី២រូបនេះ អាចជំនួសការងារបាន

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។
គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។May be an image of 8 people, dais and textយោងតាមសេចក្ដីសម្រេចលេខ ៦១ ស.ស.រ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ដ្រី ២រូប ក្នុងចំណោម ១០រូប នឹងត្រូវទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលដែលឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត អវត្ដមាន។

ឧបនាយករដ្ឋមន្ដ្រីទាំង ២រូបនោះ គឺ ឯកឧត្ដម នេត សាវឿន និងឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាជាមួយ  គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈចិន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដល នាយករដ្ឋមន្ត្រីប្រគល់ជូន៕ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត  (មីជាតិ) – វិមាន ...

 

តើមនុស្សរៀបស្លាប់មើលឃើញអ្វីខ្លះ?

0

អ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍ទៅលើមនុស្សរៀបស្លាប់ នៅពេលដែលមនុស្សម្នាក់ៗរៀបស្លាប់គេឃើញមានប្រតិកម្មផ្សេងៗគ្នា ដូច្នេះហើយតើមនុស្សរៀបស្លាប់អាចមើលឃើញអ្វីខ្លះ? ខាងក្រោមនេះគឺជាចំណុចទាំង ៧ ដែលមនុស្សរៀបស្លាប់ធ្លាប់មើលឃើញ៖

១.ការឡើងទៅលើកាំជណ្ដើរ៖ មនុស្សជិតស្លាប់ភាគច្រើនពួកគេឃើញខ្លួនឯងកំពុងឡើងជណ្តើរដោយទិដ្ឋភាពច្បាស់មួយ។

២.ទទួលសារពីមនុស្សជិតដិត៖ មនុស្សដែលជិតស្លាប់ពួកគេបានឃើញខ្លួនឯងទៅស្និតស្នាលជាមួយអ្នកដែលបានបាត់បង់ជីវិតយូរណាស់មកហើយ។New study reveals who you're most likely to see before you die - Deseret  News

៣.ឃើញពន្លឺពណ៌ស៖ ពន្លឺពណ៌សគ្មានអ្វីគួឱ្យខ្លាចនោះទេ មនុស្សភាគច្រើនជឿថាពន្លឺនេះគឺជាឋានសួគ៌ឬជាសុគតិភព។

៤.ការឃើញទេវតាឬទេពអប្សរ៖ តាមការស្រាវបានរកឃើញថា មនុស្សដែលរៀបស្លាប់ពួកគេនឹងឃើញទេវតាឬទេពអប្សរនាំពួកគេហោះឡើងលើរហូតដែលគ្មានថ្ងៃបញ្ចប់។

៥.ឃើញភាពទទេស្អាត៖ នៅក្នុងសៀវភៅជាច្រើនដែលនិយាយពីការស្លាប់បានលើកឡើងថា នៅពេលស្លាប់ភ្លាមមនុស្សនឹងទៅដល់ឋានមួយដែលគ្មានអ្វីសោះ ដែលនៅទីនោះគ្មានការកើត គ្មានការស្លាប់ និយាយទៅគឺគ្មានអ្វីទាំងអស់។Why Do We See Dead People? | The Walrus

៦.ព្រលឹងចេញពីរាងកាយរបស់ខ្លួន៖ ធ្លាប់តែមើលរឿង តែរឿងពិតក៏មានមែនដែរ មនុស្សដែលជិតស្លាប់ ព្រលឹងពួកគេបាននៅក្រៅខ្លួនហើយបានមើលត្រឹមតែរូបកាយខ្លួនឯងនឹងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ ដែលពួកគេមិនអាចធ្វើអ្វីបាន។

៧.នឹករឿងកន្លង៖ នៅទីបំផុតមនុស្សដែលជិតស្លាប់បានមើលឃើញនៅរឿងអតីតកាលរបស់ខ្លួនកន្លងមក ដែលមានទាំងរឿងល្អនិងរឿងអាក្រក់ នៅពេលមនុស្សជិតស្លាប់បានឃើញរឿងអាក្រក់ជាច្រើននោះពួកគេមានប្រតិកម្មចម្លែកៗ ប៉ុន្តែបើពួកគេបានឃើញរឿងល្អៗនោះពួកគេនឹងស្ងប់សុខ៕What comes after death? 6 people who've come back from the grave reveal what  happens when we die - Mirror Online

អស្ចារ្យទៀតហើយ! វណ្ណដា នឹងមានវត្តមានការប្រគំតន្រ្តីនៅតៃវ៉ាន់នាខែតុលា ខាងមុខនេះ

0

ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់សិល្បករកម្ពុជាតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទស ម៉ាន់ វណ្ណដា ដែលនឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីមួយនៅតៃវ៉ាន់នាខែតុលាខាងមុខនេះរួមជាមួយសិល្បករ សិល្បការិនីជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗគ្នា។ នេះបើតាមការបង្ហោះរបស់ផេក Takao Rock នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។No photo description available.

ដូចមហាជនជ្រាបមកហើយថា កាលពីខែកក្កដា កន្លងទៅ វណ្ណដា បានទៅច្រៀងនិងសម្តែងនៅប្រទេសជប៉ុនផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនដែលជាជនជាតិខ្មែរនៅទីនោះ រួមទាំងជនបរទេសផង។ ជាពិសេសនៅមុនការសម្តែងរូបភាពរបស់ វណ្ណដា បានលេចនៅផ្ទាំង LED នៅប្រទេសជប៉ុនដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោកកោតសរសើរពីភាពល្បីល្បាញយ៉ាងខ្លាំង។May be an image of 1 person and text

ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េបវ័យក្មេងរូបនេះមិនទាន់អស់នោះទេដោយនៅថ្ងៃទី២៣ ខែសីហា នេះផេកមួយមានឈ្មោះថា «Takao Rock» បានបង្ហោះពីសិល្បករ សិល្បការិនីនានា ក្នុងការប្រគំតន្រ្តី Takao Rock 2023 ក្នុងនោះក៏មានសិល្បករកម្ពុជាម្នាក់ដែរគឺជាតារាចម្រៀង វណ្ណដា។ កម្មវិធីខាងលើនេះនឹងប្រារព្ធទៅនៅថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៣ មានទីតាំងនៅទីក្រុង Kaohsiung តៃវ៉ាន់ ដែលមានការដាក់លក់សំបុត្រសម្រាប់ចូលទស្សនាផងដែរ។No photo description available.

បន្ទាប់ពីបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះឃើញហើយពិតជាមានមោទនភាពយ៉ាងខ្លាំងដល់រូបគេដែលកាន់តែបោះជំហានបន្ថែមទៀតនាំយកឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដ៏អស្ចារ្យជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង វណ្ណដា ធ្លាប់បានចូលរួមច្រៀងនិងសម្តែងនៅក្រៅប្រទេសដូចជា ថៃ សិង្ហបុរី ជប៉ុន ខណៈនឹងបង្កើតសមិទ្ធផលថ្មីមួយទៀតនៅ តៃវ៉ាន់ នាខែតុលា ខាងមុខនេះទៀត ពិតជាគ្រាប់ពេជ្រដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាពិតមែន៕

តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតនៅអាស៊ី

0

បរទេស៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌាបានដាក់បម្រាមនាំចេញអង្ករ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលបានប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់អាហារសំខាន់របស់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។Future of Cambodia's white rice in jeopardy - CapitalCambodia

លោក Qingfeng Zhang នាយកជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីតម្លៃអង្ករ ហើយកង្វះខាតការផ្គត់ផ្គង់អង្ករអាចនាំឱ្យមានការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារផ្សេងទៀតនៅក្នុងអាស៊ី”។

មូលហេតុនៃការកើនឡើងតម្លៃអង្ករ និងទំនិញម្ហូបអាហារផ្សេងៗគឺដោយសារកត្តាដូចជា៖ អាកាសធាតុប្រែប្រួល ការឡើងកំដៅផែនដី វត្តមាននៃបាតុភូត El Nino ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំកន្លងមក ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ និងគោលនយោបាយការពារស្បៀងអាហារក្នុងទម្រង់នៃការរឹតបន្តឹងពាណិជ្ជកម្ម។Rice stock disposal eyed

លោកស្រី Erica Tay សេដ្ឋវិទូដែលធ្វើការជាមួយធនាគារ Maybank បាននិយាយថា “តម្លៃពិតជានឹងកើនឡើង ដែលរួមចំណែកដល់ការប្រកាសអាសន្ន ធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោ និងស្តុកទុក”។ លោកស្រី Tay បានចង្អុលបង្ហាញថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជាប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា គឺជាអ្នកនាំចេញសុទ្ធ។ ប្រទេសចិន ដែលជាទីផ្សារអង្ករដ៏ធំបំផុតរបស់ពិភពលោក នាំចូលអង្ករត្រឹមតែ ១% នៃតម្រូវការអង្កររបស់ខ្លួន ភាគច្រើនពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ដូច្នេះវានឹងរងផលប៉ះពាល់តិចតួចដោយសារកង្វះការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា៕PH rice inventory good for 69 days – PSA
ប្រភព៖ cafef.com

ក្រសួងណាខ្លះ ដែលមិនផ្លាស់ប្តូររដ្ឋមន្ត្រី នានីតិកាលទី៧?

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។

គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។

នៅក្នុងនោះគេឃើញមានការផ្លាស់ប្តូររដ្ឋមន្រ្តីតាមក្រសួងជាច្រើន ក៏ប៉ុន្តែក៏នៅមានក្រសួងមួយចំនួនមិនមានការផ្លាស់ប្តូររដ្ឋមន្រ្តីនោះទេ ក្នុងនោះរួមមាន៖

• ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
• ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
• ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
• ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
• លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
• ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

 

វ៉ាន់ នីឡា ថាគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេក្រោយបុរសម្នាក់និយាយរឿងអាណាព្យាបាលចតឡានទំនើបៗស្ទះពេញផ្លូវ

0

ក្រោយពីបុរសម្នាក់ចេញមុខនិយាយរឿងឪពុកម្តាយឱ្យកូនរៀនសាលាថ្លៃៗតែបែរជាចតរថយន្តស៊េរីទំនើបស្ទះចរាចរណ៍ពេញផ្លូវដោយមិនបានមើលចំណុចតូចៗទាំងនេះហើយថាគួរតែជិះឡានក្រុងឬឈប់ល្មមៗទៅជៀសវាងការស្ទះ ស្រាប់តែ វ៉ាន់ នីឡា ដែលជាតារាចម្រៀង និងទើបវិវត្តខ្លួនជាពិធីការិនី បាននិយាយថាគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេគួរតែយោគយល់ខ្លះផង។May be an image of 1 person and hat

ថ្មីៗនេះបុរសម្នាក់ ដែលមានគណនីហ្វេកប៊ុកឈ្មោះថា « Bro Sopheng» បានបង្ហាញពីចង្ងល់របស់ខ្លួនជាយូរឆ្នាំមកហើយទៅលើឪពុកម្តាយដែលបានបញ្ចូលកូនឱ្យទៅរៀននៅសាលាថ្លៃៗ ពេលចេញទៅទទួលកូនៗមានទាំងរថយន្តស៊េរីទំនើប និងអង្គរក្សផង ប៉ុន្តែបែរជាចតពេញផ្លូវដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ បុរសនោះបានលើកឡើងទៀតថា ខួរក្បាលកូនដែលខំរៀនសាលាថ្លៃប៉ុន្តែទទួលបានសកម្មភាពតើកូននោះថ្ងៃក្រោយនឹងអភិវឌ្ឍទៅជាខួរក្បាលល្អដូចជាគេដែរឬទេ ឬគ្រាន់តែយកចំណោះដឹង ឬយកឈ្មោះថាបានរៀននៅសាលាថ្លៃ។
គណនី Bro Sopheng បានលើកឡើងទៀតថា បើថ្ងៃក្រោយលោកមានកូនលោកនឹងឱ្យកូនរៀនសាលាធម្មតា ហើយហ្វឹកហាត់ពីចំណុចតូចៗនេះឡើង ព្រោះអីក្មេងតែឃើញបែបនេះថ្ងៃក្រោយពេលមានឡាននឹងឈប់រញ៉េរញៃគ្មានសណ្តាប់ធ្នាប់ និងបាននិយាយទៀតថា មានលុយឬមិនមានលុយ ថ្លៃថ្នូរឬមិនថ្លៃថ្នូរគឺអាកប្បកិរិយាខាងក្រៅទាំងការនិយាយស្តីនិងការប្រព្រឹត្ត និងថាបើសិនជាអាចជិះឡានក្រុងឬឡានណាដែលឈប់ល្មមៗទៅកុំឱ្យឈប់រញ៉េរញៃស្ទះដល់គេឯង។May be an image of 3 people, eyewear and text

ក្រោយពីបុរសខាងលើលើកឡើងពីករណីនេះហើយងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញហាក់សម្តែងនូវការយល់ស្របអ្វីដែលលោកបានលើកឡើង។ ទោះយ៉ាងណា តារាស្រី វ៉ាន់នីឡា ដែលមានគណនីហ្វេកប៊ុកថា «chenda sok» បានបង្ហាញពីការយល់ឃើញខុសពីអ្នកមួយចំនួនដែលយល់ស្របតាមការលើកឡើងរបស់ Bro Sopheng ដោយរូបនាងបានសរសេរនៅលើបណ្តាញសង្គមថា «មិនមែនកំហុសឪពុកម្តាយទេ បើសាលាមានកន្លែងចំណតសំរាប់ម៉ែឪចតចាំកូនគេ គេទៅចតហើយ ហើយមួយទៀតស្រុកខ្មែរយើងអា public transportation(មធ្យោបាយធ្វើដំណើរសាធារណៈ) ហ្នឹងគេអត់និយមប្រើទេ ហើយកូនគេមានដល់អង្គរក្យបើកឡានហើយនៅចង់ឱ្យកូនគេជិះឡានក្រុងទៀត? »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD8Bac3_oVwaJFxJwL1qchi9KB4VGZFIAjm7vdBLOJoQulBHzTaGb0OCXiMS4dAeSozQUgpe1e90D4cdX64jScp6IrzTd6B5I05QLgAP7vBTykj5hn6nlxwkPHO3wvHhz2I5jRs8uhR6H6AseUcU5E1x_jlCGNjE0D6D0eTAQA1nLrq4fgWmDxUm6gzso/s675/Capture%20(64).PNG

ពិធីការិនី The Rapper Cambodia លើកឡើងទៀតថា «ជាក់ស្តែងសាលា AISPP ទីធ្លាគេធំអ្នកចូលយកក្មេងសុទ្ធតែចូលទៅខាងក្នុងទាំងអស់ តែបើសាលាអត់មានទីធ្លាឱ្យគេចូលចតដល់ក្នុងឱ្យគេទៅចតនៅណា ? យល់ថាចំនុចនេះក៏មិនត្រូវប៉ុន្មានដែរមកចតលើផ្លូវសាធារណៈធ្វើឱ្យស្ទះគេ តែគួរយោគយល់ខ្លះផង គេទៅយកក្មេងមិនមែនទៅញ៉ែគ្នាធ្វើឱ្យស្ទះផ្លូវនោះទេ»៕

ប្រវត្តិសាស្រ្តគុនខ្មែរ រកឃើញជើងខ្លាំងគុនខ្មែរឈ្នះឡានហើយ

0

វិស័យគុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរបានឡានមុនគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់​ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpEEQQ5twcGj1SvRhlKqoBMjULPy0tcptTTEV1ztaP5OqkpvVrO4Wr-VCq0f8Vcv4qMQF4j75qRTEC_tKphte0VY4gzxdYWXRHm0fDqKxg6FzExcalIvrnQBrYnumkmvWBO1jGQL5YJVd1hKMHKsaPSwsjoL7asviTCIVu1goLUTBw3ibuvzo2E8GTBU/s1280/4%20(8).jpg

Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១.ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២.ទទួលបានសារគាំទ្រច្រើនជាងគេ។ ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ, កីឡាករ ពេជ្រ សម្បត្តិ, កីឡាករ អេលីត សាន់ និងកីឡាករ ម៉ានូ សិល្បៈ សុទ្ធតែវៃឈ្នះគូប្រកួតអន្តរជាតិ អមជាមួួយនឹងការប្រើបច្ចេកទេសក្បាច់គុនខ្មែរវៃតបតគូប្រកួតបានយ៉ាងល្អអស្ចារ្យ និងទាក់ទាញ ធ្វើឱ្យគ្រប់ជាតិសាសន៍ស្គាល់ច្បាស់ពីភាពខ្លាំងដ៏មហស្ចារ្យនៃក្បាច់គុនខ្មែរ។ ឆ្លងតាមការវាយតម្លៃសារគាំទ្រពីមហាជនទាំងនៅក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករ ពេជ្រ សម្បត្តិ ទទួលបានសារគាំទ្រច្រើនជាងគេ ដូច្នេះក្រុមហ៊ុន Boostrong សម្រេចប្រកាសជាផ្លូវការឱ្យរថយន្តថ្មីស្រឡាងដល់ ពេជ្រ សម្បត្តិ យល់ស្របតាមការបោះឆ្នោតពីមហាជន។ ចំពោះកីឡាករ ៣រូបទៀត Boostrong ចិត្តល្អឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ ៤លានរៀលជាការលើកទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8u5HnslEwsrl2UW1BfqIImcNC3xbzY7sInTzwUoMblPVcfHmQ2dQhWIyvCApZ0xsGUGK4lRdKosjYKc7G8g0PNzr3ULVD3MVPwCxYrG107V27njPIW5fgmq9X7izZX8s4yQnD9uqL7Waze2GTK928TEW_WU-XkqaIbF3viulo8TL5OqYFu06iBkd1xms/s1280/3%20(8).jpg

Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong ឱ្យឡាន! ញុំ Boostrong ទាំងអស់គ្នា ដើម្បីជួយលើកស្ទួយគុនខ្មែរឱ្យថ្កើនថ្កានតទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIPW4mdOiBBGrbWKgWF1fIgQWdkp0FyXEMQSVf7HzXDo6eGwfNe2sBWLrZNEZuWdq7CpP1LrgfkknX5fr5CxWrshuHAPFLSzGS6XETl8Ciu6BvGdm7p-Sird3WbLn6wMKJ81KGSIVXJcoHjVGgy9C3cyU_RsWUxyg5j4t7uWky_-RxOI_gPTFKTA5R4cM/s1280/5%20(10).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTPcFkFQZIQ_lkfWpoWHJ6-rF6xFOgEHkGULhrtAwGDxTnXz8Qg3gZcYDEOFmIkPwa29YL3-mg04VP1SQG1xS2du-L9esjK7DxbAontAZ9DJW3-8c4xtFWcqxF7QqunnthdtkRTcpvvezv_5BupqUcWJrHO94nxfukjF6QP-8nOm13uLY62CNkABBCMI/s1280/6%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqFCng6Sbk1cTwzYQu8SODFw3if8IYIV51r7kUXlFi202deS7Z_Ii-vke8vpi_MJKSAD5butgcpEvxQebgOALQ9enT8nlTnJ_IO7NI0bMaum0JHO_PquISM-2bYcBy9qr0RXUB_CO0hTiROgupz10mwFr9mO91ChhzQFhwpp_n4r5tLNxjzfSa1Q9jY0/s1280/7%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEgdTseMAN635bPe54gkT7xPSHLzvFuIaBKowyrJ9uxzcdKbJ-UVbp-FeNOfKahtqkiPWs0o6UL74549-PzJkawodt4LVp1vbfQ1mapTz5ljjyZgWuIWEP6KS90Qb9_vh707fy7zNRc_B86YWXmalOGkvqvudN73bNwN3RLE6eu4CpmcLmJho60wnWGhM/s1280/8%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjPWCZAewAOvJor8SCRIoVNEvG3pQRo8t4mK_tMN2EKm4yqC50N-aLnYhNK-S9h3wjBRrTQwtybWPRto60DykTw53br1Bl0jnRwWlWcDXrgdSqrLOXEZsrCAw9uaiK0dVM7cDVfwNUge7Hrpp2q5iqLmh7FAPTFd548rSEZSzSH0mlT93h0pNHD2uXmo/s1280/9.jpg

កង្វះទីផ្សារការងាររបស់និស្សិតចិន បានធ្វើឱ្យពួកគាត់សម្រេចចិត្តធ្វើការងារនេះដើម្បីរកប្រាក់

0

ប្រទេសចិន៖ បច្ចុប្បន្នអត្រាអ្នកអត់ការងារធ្វើបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសចិន ដែលបណ្តាលឱ្យយុវជនជាច្រើននាក់បង្ខំចិត្តធ្វើការងារអនាម័យ ឬមើលថែក្មេងនិងមនុស្សចាស់តាមផ្ទះ។

បន្ទាប់ពីបញ្ចប់ការសិក្សាយុវជនចិនភាគច្រើនបានចំណាយពេលយ៉ាងយូរដើម្បីរកការងារធ្វើតាមជំនាញដែលពួកគេរៀន ប៉ុន្តែដោយសារសេដ្ឋកិច្ចប្រែប្រួល បានធ្វើឱ្យយុវជនជាច្រើនអត់ការងារធ្វើ ហើយអ្នកខ្លះទៀតក៏សម្រេចចិត្តធ្វើអនាម័យនៅតាមក្រុមហ៊ុននានា ឬធ្វើការងារតាមផ្ទះឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។China's army of upcoming college graduates brace to compete for jobs with a  familiar rival – the class of 2020's unhired alumni | South China Morning  Post

ជាមួយនឹងអត្រាគ្មានការងារធ្វើរបស់យុវជនក្នុងប្រទេសចិនបានឈានដល់ ២១.៣% នៅក្នុងខែមិថុនា ដូច្នេះហើយនិស្សិតបញ្ចប់ការសិក្សាថ្មីៗរាប់លាននាក់នឹងជៀសមិនផុតពីការងារទាំងអស់នេះទេ។ ជាទូទៅការងារអនាម័យទទួលបានប្រាក់ខែ ៣,០០០ យន់ ( ៤១៧ ដុល្លារ) រីឯការងារមើលថែកូនក្មេង ឬមនុស្សចាស់តាមផ្ទះវិញទទួលបាន ៤,០០០ យន់ ( ៥៥៦ ដុល្លារ) ក្នុងមួយខែ។With Graduate Jobs Scarce, Young Chinese Are Becoming 'Full-Time Kids'

យោងតាម Cheng Jun និស្សិតទើបតែបញ្ចប់ការសិក្សាថ្មីៗនេះ បាននិយាយថា នាងបានដាក់សុំការងារផ្នែកការិយាល័យជាច្រើននៅតាមក្រុមហ៊ុន ប៉ុន្តែមិនទទួលបានដំណឹងអ្វីសោះ អស់រយៈ៣ខែហើយ ដោយសារនាងត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់នាង ទើបនាងបង្ខំចិត្តធ្វើការងារតាមផ្ទះឱ្យគេ ដោយទទួលបានប្រាក់ខែ ៤,០០០ យន់ ( ៥៥៦ ដុល្លារ)។ នាងបានបន្តទៀតថា ការងារនោះមានដូចជា បោសផ្ទះ ជូតផ្ទះ ធ្វើម្ហូប លាងចានឆ្នាំង បោកខោអាវ និងមើលថែក្មេងតូចៗ រួមទាំងមនុស្សចាស់ផងដែរ។
ទោះបីចិនជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏ដោយ ក៏អាត្រាកង្វះការងារក្នុងប្រទេសនេះនៅតែមានកម្រិតខ្ពស់ដដែល។ ដូច្នេះ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិនអាចលើសពី ២៥% ក្នុងឆ្នាំ ២០២៣ នេះ៕ ប្រភព៖cafef.com

មិនធម្មតា! កម្ពុជារកចំណូលបាន២០០០លានដុល្លារ ពីភេសជ្ជៈមានជាតិអាល់កុល

0

គិតត្រឹមខែ៨ ឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជា រកចំណូលបាន២០០៤លានដុល្លារ ពីភេសជ្ជៈមានជាអាល់កុល នេះបើយោងតាមស្ថិតិរបស់វេបសាយ statista

ទីផ្សារនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំ ៨.៦ភាគរយ នៅក្នុងរង្វង់ ៤ឆ្នាំខាងមុខទៀត ចន្លោះពីឆ្នាំ២០២៣-២០២៧។

មិនតែប៉ុណ្ណោះនៅក្នុងរបាយការណ៍នេះ ក៏បានបញ្ជាក់ថា ជាមធ្យម ប្រជាជនកម្ពុជាម្នាក់ៗ ទទួលទានភេសជ្ជៈមានជាអាល់កុល៣៨.៩៤លីត្រ នៅក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា កាលពីខែមិថុនា កន្លងទៅនេះ កម្ពុជា ក៏បានឡើងមកចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ានផងដែរ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿងស្រវឹងច្រើនជាងគេ បើធៀបទៅលើពិភពលោក កម្ពុជាឈរនៅលេខ២០៕

 

ប្រភព៖ Wise Voter & statista

មកស្គាល់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែង ជាទីឋានដ៏ស័ក្តសិទ្ធអ្នកខេត្តសៀមរាប

0

ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទីនេះមានទិសដៅដូចគ្នា ទៅនឹងភ្នំគូលែនដែរ និងចម្ងាយ​ ១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន - វិគីភីឌាចម្លាក់ទាំងនោះ ភាគច្រើនសាងឡើងំីសសតវត្សទី១១ ដល់ ទី១៣ ក្រោមស្នាដៃ ព្រះបាទសុរិយ្យទី១ និងបញ្ចប់ដោយព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ។ មនុស្សភាគច្រើនយល់ថា ទឹកដែលហូរនៅតាមទីកន្លៃងនោះហូរមិនដាច់ គឺជាប្រភពនៃ ការចម្រុងចម្រើន និងត្រជាក់ត្រជុំ ព្រមទាំងមានស្លឹកឈើខៀវស្រងាត់បក់វិច និងមានសម្លេងបក្សាបក្សីយំរំពងពេញព្រៃថម្មជាតិ។ undefinedម៉្យាងវិញទៀតទឹកដែលហូរធ្លាក់  ចុះមកត្រូវប្រជាកសិកយកទៅស្រោចស្រពដំណាំកិកម្ម ហើយជាពិសេសនោះមនុស្ស ជំនាន់ដើមបានឆ្លាក់លិង្គរាប់មិនអស់ ដែលជានិមិត្តរូបស្នងនៃព្រះឥលូរនៅតាម បាតស្ទឹងចាប់ពីខាងជើងផ្នែកខាងលើនៃស្ពានថ្មធម្មជាតិ រហូតដល់ទីដែលមាន ទឹកធ្លាក់, ដូច្នេះហើយបានជាមានសិលាចារិក សំស្រឹ្កតហៅទីនោះថា “សហស្រលិង្គ១” ។

លើសពីនេះ ក៏មាន​ចម្លាក់​រូប​យោនី​ជា​និមិត្ត​ជាប់​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ដែរ,  ចម្លាក់​ទាំងនោះ​មាន​ពាសពេញ​នៅ​ក្នុង​បាត​ស្ទឹង ប្រវែង​ប្រមាណ​ជា​២០០​ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​តាម​លើ​ជ​ញ្ជាំង ខ្លះ​ៗ​មួយ​ចំនួន​ផង​ដែរ៕ក្បាលស្ពាន - Visit Cambodia