ប្រទេសថៃ ៖ សារព័ត៌មាន AFP បានចុះផ្សាយពីហេតុការណ៍បា.ញ់ប្រ.ហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយយុវជនអាយុ១៤ឆ្នាំ និងបណ្តាលឱ្យមានអ្នកស្លា.ប់ចំនួន២នាក់ ព្រមទាំងរងរបួស៥នាក់ ។ សារព័ត៌មាន AFP បញ្ជាក់ថា ហេតុការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការគ្រប់គ្រងអាវុធនៅធូររលុង និងមានបញ្ហាជាច្រើនទៀតនៅប្រទេសថៃ ដូចជា សមត្ថកិច្ចថៃប្រមូលប្រាក់តាមរយៈការលក់កាំភ្លើ.ងនៅផ្សារងងឹត និងយុវជនថៃអាចរកទិញកាំភ្លើ.ងដោយខ្លួនឯងយ៉ាងងាយស្រួល ។Three dead in Siam Paragon mall shooting

ការបា.ញ់ប្រ.ហា.រនេះបានកើតឡើងនៅប៉ុន្មានថ្ងៃមុនខួបគម្រប់១ឆ្នាំ នៃហេតុការណ៍សមត្ថកិច្ចថៃបានបា.ញ់រះក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅខេត្តណងប៊ូឡាំភូ ។ ការបា.ញ់រះនៅពេលនោះ បណ្តាលឱ្យកុមារស្លា.ប់ចំនួន២៤នាក់ និងមនុស្សវ័យកណ្តាលស្លា.ប់ចំនួន១២នាក់ ហើយវាជាហេតុការណ៍ដ៏រន្ធត់មួយ និងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ។ ចាប់តាំងពីកើតហេតុការណ៍បា.ញ់រះកុមាររួចមក រដ្ឋាភិបាលថៃបានសន្យាថា នឹងបង្កើនការគ្រប់គ្រងអាវុ.ធឱ្យបានល្អ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ (ខែតុលា ឆ្នាំ២០២៣) ប្រទេសថៃនៅតែសម្បូរកាំភ្លើ.ង និងកើតហេតុការណ៍បា.ញ់គ្នាស្លា.ប់ចុះផ្សាយតាមព័ត៌មានផ្សេងៗស្ទើររៀងរាល់សប្តាហ៍ ។Thailand Siam Paragon shooting: Teen suspect charged with murder, police  say | CNN

ចំណែកលោក Anutin Chanvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា នឹងបង្កើនការរឹតបន្តឹងលើការចេញលិខិតអនុញ្ញាតគ្រប់គ្រងអាវុធនានា ខណៈលោកឧត្តមសេនីយ៍ទោ Torsak Sukwimon ស្នងការនគរបាលជាតិ បានអំពាវនាវឱ្យបង្កើនការត្រួតពិនិត្យពលរដ្ឋមានសុខភាពផ្លូវចិត្ត ។ ទោះយ៉ាងណា បណ្តាអ្នកជំនាញដាក់ការសង្ស័យថា តើប្រទេសថៃនឹងអាចអនុវត្តវិធានការរឹតបន្តឹងការប្រើប្រាស់អាវុធបានដែរឬទេ ?Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

យោងតាមទិន្នន័យពីគេហទំព័រ GunPolicy.org បញ្ជាក់ថា ថៃគឺជាប្រទេសដែលមានអត្រាគ្រប់គ្រងអាវុធខ្ពស់បំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ក្នុងនោះពលរដ្ឋថៃម្នាក់បានកា.ន់កា.ប់កាំភ្លើ.ង ក្នុងចំណោមពលរដ្ឋចំនួន៧នាក់ ។Thai PM vows action on guns after deadly mall shooting

ជាមួយគ្នានេះ តាមទិន្នន័យកាលពីឆ្នាំ២០១៩ បង្ហាញថា មានអ្នកស្លា.ប់ដោយសារគ្រា.ប់កាំភ្លើ.ងនៅប្រទេសថៃ ស្មើជិត១.៣០០នាក់ ។ តួលេខនេះចាត់ទុកថា ខ្ពស់ជាងនៅប្រទេសវៀតណាមទៅទៀត ដែលវៀតណាមមានអ្នកស្លាប់ដោយសារគ្រា.ប់កាំភ្លើ.ងចំនួន១៣០នាក់ ខណៈវៀតណាមមានចំនួនពលរដ្ឋច្រើនជាងថៃ រហូតដល់៤០% ៕ ប្រភព ៖ Mono News