Home Blog Page 1528

អាហារពេលព្រឹក ៥ មុខដែលល្អបំផុតសម្រាប់សុខភាពរាងកាយ

0

ជាទូទៅនៅពេលព្រឹកមនុស្សភាគច្រើនតែងតែទទួលទានអាហារមួយចំនួនដូចជា មីស៊ុប គុយទាវ ឬបាយស្រូបជាដើម…ដែលអាហារទាំងនេះគឺល្អសម្រាប់សុខភាព ប៉ុន្តែវាមានតម្លៃថ្លៃ ដូច្នេះដើម្បីកាត់បន្ថយការចំណាយ អ្នកគប្បីទទួលទានអាហារទាំង ៥ មុខដូចខាងក្រោមនេះ ដោយសារវាមានតម្លៃសមរម្យ និងល្អបំផុតសម្រាប់សុខភាព។

១.ទឹកដោះគោ៖ នៅពេលព្រឹក ការទទួលទានទឹកដោះគោក្តៅមួយកែវ គឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក ដែលវាជួយផ្តល់ថាមពលឡើងវិញយ៉ាងឆាប់រហ័ស ជួយបំពេញជាតិសរសៃ សារធាតុរ៉ែ និងវីតាមីនដល់រាងកាយ។Can You Freeze Milk? - Best Way to Freeze Milk

២.ស៊ុតស្ងោរ៖ ការទទួលទានស៊ុតស្ងោរនៅពេលព្រឹកជួយបំពេញថាមពលពេញមួយព្រឹក ព្រោះវាមានសារធាតុចិញ្ចឹមខ្ពស់សម្បូរប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ។ ដូច្នេះអាហារពេលព្រឹកជាមួយស៊ុតឆ្អិននឹងក្លាយជាមុខម្ហូបដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយ។How to Boil Eggs Perfectly (Every Time) - Downshiftology

៣.Oatmeal៖ គឺជាអាហារពេលព្រឹកដ៏ពេញនិយមមួយក្នុងប្រទេសអឺរ៉ុប ដោយវាមានសារធាតុរ៉ែមួយចំនួនដែលមានសារៈសំខាន់ចំពោះរាងកាយ។ ដូច្នេះហើយ ការទទួលទាន Oatmeal ឱ្យបានទៀងទាត់ នឹងជួយពង្រឹងសុខភាពឆ្អឹង ជំនួយប្រព័ន្ធរំលាយអាហារ បង្កើនការរំលាយអាហារក្នុងរាងកាយ។Peanut Butter Oatmeal Recipe (Stovetop or Microwave) | The Kitchn

៤.ដំឡូងជ្វា៖ អាហារពេលព្រឹកជាមួយដំឡូងជ្វាមានភាពងាយស្រួលក្នុងការរំលាយ ដោយសារវាមានជាតិម្សៅតិច និងមិនធ្វើឱ្យឡើងទម្ងន់ឡើយ។ យោងតាមការស្រាវជ្រាវ ដំឡូងជ្វាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម ការពារជំងឺមហារីក និងជំនួយដល់ការចងចាំ។ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ច្រើន​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ – Koh  Santepheap Daily

៥.បបរក្តៅ៖ ការទទួលទានបបរក្តៅមួយចានសម្រាប់អាហារពេលព្រឹកគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងងាយស្រួលទទួលទានទាំងកុមារ និងមនុស្សចាស់។ បបរក្តៅអាចចម្អិនបានច្រើនមុខដូចជាបបរមាន់ បបរសាច់គោ និងបបរឆ្អឹងជ្រូកជាមួយបន្លែ…ជាដើម៕បបរឈាមជ្រូកស្រីម៉ៅ ផ្សារថ្មី Menu | Order Online on foodpanda Cambodia ប្រភព៖phuntoday

អត្ថប្រយោជន៍ដ៍អស្ចារ្យ ៥ យ៉ាងរបស់ផ្លែទំលាប់

0

ផ្លែទំលាប់ គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ និងកាឡូរីទាប។ វាពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ បើអ្នកទទួលទានផ្លែទំលាប់មួយផ្លែក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោម៖

១.ថែរក្សាភ្នែក៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែទំលាប់អាចដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពភ្នែក។ ពួកវាអាចការពារភ្នែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី និងភាពចាស់ដូចជាការបាត់បង់ចក្ខុវិស័យ ការចុះខ្សោយនៃភ្នែក និងភាពស្ងួត ហើយវាក៏ជួយក្នុងការធ្វើឱ្យភ្នែកធូរស្បើយកាត់បន្ថយការរលាក និងរក្សាសម្ពាធភ្នែកឱ្យបានត្រឹមត្រូវ។Kaki Tree Cultivation How To Grow A Japanese Persimmon Tree

២.ជំនួយខួរក្បាល៖ ផ្លែទំលាប់សម្បូរទៅដោយ Fisetin ដែលជាសារធាតុចិញ្ចឹមនៅក្នុងក្រុម Flavonoid Fisetin ជួយពង្រឹងការចងចាំ ការពារហានិភ័យដល់ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល វាក៏ជួយទប់ស្កាត់ការថយចុះនៃការយល់ដឹងផងដែរ។

៣.ល្អសម្រាប់សុខភាពបេះដូង៖ ផ្លែទំលាប់សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ចំពោះបេះដូងគឺប៉ូតាស្យូម វីតាមីន C និង folate ដែលជាមូលហេតុជួយកាត់បន្ថយនិភ័យនៃជំងឺបេះដូង ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូង។How to Eat a Persimmon | Top Tips - Fine Dining Lovers

៤.ការពារជំងឺមហារីក និងជំងឺពោះវៀន៖ ផ្លែទំលាប់ត្រូវបានគេចាត់ទុកថាជាក្រុមអាហារដែលផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដូចជា បេតាការ៉ូទីន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងកាត់បន្ថយអត្រាលូតលាស់នៃកោសិកាមហារីក។ មិនតែប៉ុណ្ណោះ ទំលាប់ក៏ជាផ្លែឈើដែលមានជាតិសរសៃខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃបញ្ហាពោះវៀនធំ។

៥.កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង៖ ផ្លែទំលាប់ជួយឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពឆ្អឹង ព្រោះវាមានសារធាតុ polysaccharide ដែលជួយកាត់បន្ថយឱកាសនៃជំងឺពុកឆ្អឹង៕ What Is a Persimmon? Here's Everything You Need to Knowប្រភព៖sanook

ត្រូវដឹង! តួនាទីរបស់ឧបនាយករដ្ឋមន្រ្តីទាំង១០រូប នានីតិកាលទី៧

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។
គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។

នៅក្នុងនោះឧបនាយករដ្ឋមន្ត្រី១០រូប មានតួនាទីផ្សេងៗគ្នាដូចជា៖

១-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឱ្យ  ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែង ...២-ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដល នាយករដ្ឋមន្ត្រីប្រគល់ជូន។ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសសដាក់ឲ្យអនុវត្ត  នូវការកែប្រែវិធានប្រតិបត្តិការទីផ្សារមូលបត្រ – ខ្មែរប៉ុស្ដិ៍ ៣-ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារ ទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុក ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្តី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារទ្វេភាគី  ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ ...៤-ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្តី លើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  អញ្ជើញប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេស អប់រំកាយ និងកីឡា  ជំនាន់ទី២៧ និង ...៥-ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្តី ប្រគល់ជូន។លោក សាយ សំអាល់ រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន​បាន​ចាត់​ទុក​អ្នក​រើស​អេតចាយ​  ជា​ដៃគូ​ដ៏ល្អ​បំផុត​ជាមួយ​ក្រសួង​ក្នុង​ការងារ​លើក​កម្ពស់ ...៦-ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ មហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការបំផ្លាញចោល អាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។លោក ស សុខា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ  សម្រាប់អាណត្តិទី៦៧-ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យការពារជាតិ, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្តី ប្រគល់ជូន។លោក ទៀ សីហា ត្រូវបានតែងតាំងជា អភិបាលខេត្តសៀមរាប – ខ្មែរប៉ុស្ដិ៍៨-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និង ការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីលើការដឹកនាំ សម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បយ័នដល់ ការរីកសាយភាយអាវុធមហាប្រល័យ, ជួយនាយករដ្ឋមន្ត្រីលើការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែល នាយករដ្ឋមន្ត្រីប្រគល់ជូន។ឯកឧត្តម កើត រិទ្ធ៖ ពីអតីតនិស្សិតឆ្នើមអាហាររូបករណ៍ផ្នែកច្បាប់នៅប្រទេសបារាំង  និងជា​សាស្ត្រាចារ្យផ្នែកច្បាប់ជាង១០ឆ្នាំ ក្លាយជា ...៩-ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខណ្ឌ គោលនយោបាយក្រៅប្រទេស, ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និង សម្រេចលើសំណើសុំកូន និងការសុំលាសញ្ជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬ បេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។លោក សុខ ចិន្តាសោភា៖ កម្ពុជា​កំពុង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន |  ភ្នំពេញ ប៉ុស្ដិ៍១០-ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារ តាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុង ការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់ សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយ ការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ឯកឧត្តម វង្សី វិស្សុត៖ សេដ្ឋកិច្ចឌីជីថល  គឺជាឃ្នាស់ថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា - ក្រសួងព័ត៌មាន

 

អ៊ីរ៉ង់ បង្ហាញដ្រូនប្រភេទថ្មី គំរាមវាយអ៊ីស្រាអែល

0

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលប្រទេសអ៊ីរ៉ង់ កំពុងតែមានភាពល្បីល្បាញ ក្រោយពេលបានបញ្ជូនដ្រូនអត្ដឃាដ ទៅជួយដល់ប្រទេសរុស្ស៊ី យកទៅធ្វើសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន រួចមក ឥឡូវនេះរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែបង្ហាញយន្ដហោះគ្មានមនុស្សបើកជំនាន់ថ្មី ប្រភេទ Mohajer (ម៉ូហាជើរ) ព្រោះវាមានសមត្ថភាព អាចផ្ទុកក្បាលគ្រាប់ វាយប្រហារទៅដល់ទឹកដីរបស់អ៊ីស្រាអែល។Who was Qasem Soleimani, the Iranian commander killed by a US airstrike? |  CNN

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែសីហា ថា ក្រសួងការពារជាតិអ៊ីរ៉ង់ និង ភស្ដុភាកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃអង្គារ (ទី២១ ខែសីហា) បានដាក់បង្ហាញដ្រូន Mohajer-10 ដែលផ្នែកមួយ នៃការតាំងពិព័រណ៍ និង ពិធីប្រារព្ធទិវាឧស្សាហកម្មការពារជាតិ ហើយលោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ និង ជាមេបញ្ជាការកំពូល នៃកងទ័ព និង កងឆ្មាំបដិវត្ដន៍អ៊ីស្លាម ក៏បានចូលរួម នៅក្នុងព្រឹត្ដិការណ៍នោះដែរ។

ដ្រូនវាយប្រហារ Mohajer-10 របស់អ៊ីរ៉ង់ មានរូបរាងស្រដៀងគ្នាទៅនឹងដ្រូន MQ-9 Reaper ផលិតដោយសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់ ក៏បង្ហាញដ្រូនប្រភេទនេះ នៅក្នុងវីដេអូមួយ ដែលកំពុងតែហោះចេញពីព្រលានយន្ដហោះមួយ មិនស្គាល់ទីតាំង។ បន្ថែមពីលើនេះ អ៊ីរ៉ង់ បានអួតអាង ថា ដ្រូនប្រភេទនេះ មានសមត្ថភាព ផ្ទុកគ្រាប់បែកជាច្រើនប្រភេទ និង ឧបករណ៍ប្រឆាំងនឹងប្រព័ន្ធរ៉ាដា ហើយវាក៏អាចស៊ើបការណ៍។Iran's new shock drone Mohajer-10, review - YouTube

បណ្ដាផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានឲ្យដឹង ថា ការកែលម្អចុងក្រោយរបស់ដ្រូន Mohajer ដែលត្រូវបានបង្កើតឡើង ជាលើកដំបូង នៅក្នុងអំឡុងសង្គ្រាម រយៈពេល៨ រវាងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នោះ អាចផ្ទុកក្បាលគ្រាប់ ទម្ងន់៣០០គីឡូក្រាម ហើយវាអាចហោះ នៅក្នុងល្បឿនជាអតិបរមា ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និង ផ្ទុកប្រេង៤៥០លីត្រ។ ដ្រូនប្រភេទនេះ អាចហោះដោយមិនឈប់ ក្នុងរយៈកម្ពស់៧០០០ម៉ែត្រ ហើយអាចហោះបាន ចម្ងាយរហូតដល់២០០០គីឡូម៉ែត្រ។ នេះមានន័យ ថា ដ្រូន Mohajer-10 អាចវាយប្រហារ រហូតទៅដល់ប្រទេសអ៊ីស្រាអែល។Iran unveils armed drone, claims it could reach Israel | The Times of Israel

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបង្ហោះផ្ទាំងរូបភាពរបស់ដ្រូន Mohajer-10 ដោយបានរៀបរាប់ ថា ដ្រូនប្រភេទនេះ អាចហោះហើរខ្ពស់កប់ពពក ហើយវាអាចមើលពីលើកន្លែងផ្ទុកនុយក្លេអ៊ែរ Dimona (ឌីម៉ូណា) ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងពាក្យ ថា «ត្រៀមខ្លួនដើម្បីធ្វើដំណើរទៅកាន់យុគសម័យថ្មី» ដោយសរសេរជាភាសា Farsi (ហ្វាស៊ី និង Hebrew (ហេប្រ៊ូ) នៅខាងលើដ្រូន ។

ដោយឈរនៅពីមុខមីស៊ីលធំៗ និង អមដោយមេបញ្ជាការយោធានោះ លោក រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសនៅក្នុងព្រឹត្ដិការណ៍ កាលពីថ្ងៃអង្គារ ថា មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចំនួន២ប្រភេទ ត្រូវបានបង្ហាញពីមុននោះ ឥឡូវនេះ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រគល់ទៅឱ្យកងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)។ គ្រឿងសព្វាវុធទាំងនេះ ដោយរាប់បញ្ចូលទាំង Haj Qassem (ហាច៍ ហ្កាសសេម) ដែលត្រូវបានដាក់តាមឈ្មោះរបស់លោកឧត្តមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ត្រូវបានធ្វើឃាត ដោយដ្រូនរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីអំឡុងខែមករា ឆ្នាំ២០២០ ក្រោមបញ្ហារបស់លោក ដូណាល់ ត្រាំ ខណៈគាត់កំពុងតែកាន់តំណែង ជាប្រធានាធិបតី ផងដែរ៕

ភាពស្រស់ស្អាតនៃកោះដាច់ស្រយាលជាងគេបំផុតលើលោក

0

Tristan da Cunha គឺជាកោះមានមនុស្សរស់នៅ ដែលស្ថិតនៅដាច់ស្រយ៉ាលជាងគេបំផុតក្នុងលោក។ កោះនេះ មានចម្ងាយប្រមាណ ២៧៨៧គីឡូម៉ែត្រពីឆ្នេរនៅក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង និងចម្ងាយ២៤៣៧គីឡួម៉ែត្រ ពីឆ្នេរនៃកោះ Falkland Islands។
Tristan da Cunha | Series 'Best extreme places on Earth for thrill lovers'កោះដែលកាន់កាប់ដោយចក្រភពអង់គ្លេសមួយនេះ មានផ្ទៃដី ៩៨គីឡូម៉ែត្រការ៉េ។ គិតត្រឹមខែតុលា ឆ្នាំ២០១៨ កោះ Tristan da Cunha មានប្រជាជនរស់នៅប្រមាណ ២៦៤នាក់។ កោះនេះ មិនមានព្រលានយន្តហោះទេ ដូច្នេះវិធីតែមួយគត់ដើម្បីធ្វើដំណើរទៅដល់ទីនោះបាន គឺតាមរយៈទូក ដែលត្រូវប្រើពេលពី៥ ទៅ ៦ថ្ងៃ ពីអាហ្រ្វិកខាងត្បូង។

ជនភាសខ្លួនមួយចំនួន ដែលចង់ចាកចេញពីទ្វីបអាហ្វ្រិក តែងតែជ្រើសយកកោះនេះ ជាទឹកដីបន្ទាប់របស់ពួកគេ។ ក៏ប៉ុន្តែការប្រថុយជីវិតជិះទូកជាងមួយសប្តាហ៍ មកកាន់ទីលំនៅ នៅលើកោះនេះបាន លុះត្រាតែជនភាសខ្លួនទាំងនោះ មានសាច់ញាតិ រស់នៅលើកោះនេះស្រាប់ ទើបរដ្ឋបាលកោះនេះអាចទទួលយកបាន។

សូមបញ្ជាក់ថា កោះមួយចំនួនទៀត ដែលស្ថិតនៅចម្ងាយឆ្ងាយពីដីគោកដូចកោះ Tristan da Cunha គឺសុទ្ធតែជាកោះខ្មោច គ្មានមនុស្សរស់នៅ ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស បារាំង និងអាមេរិក៕

Tristan da Cunha: Only 269 People Remain on World's Most Remote Inhabited Island | Ancient Origins

ប្រភព៖ Wikipedia

រកឃើញព្រៃបុរាណនៅក្នុងអន្លង់យក្សមួយនៃប្រទេសចិន

0

បរទេស៖ ព្រៃបុរាណដ៏ធំល្វឹងល្វើយមួយត្រូវបានគេរកឃើញនៅជម្រៅជិត ២០០ ម៉ែត្រក្នុងរណ្តៅនៃប្រទេសចិន។
យោងតាមប្រភពព័ត៌មាន Mail នៅថ្ងៃទី ២១ ខែសីហា បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញព្រៃបុរាណដ៏ធំល្វឹងល្វើយមួយស្ថិតនៅក្នុងរណ្តៅនៃតំបន់ស្វយ័ត Guangxi Zhuang ភាគនិរតីប្រទេសចិន។ លោក Zhang Yuanhai វិស្វករនៅវិទ្យាស្ថានភូគព្ភសាស្ត្រថ្មកំបោរ ក្រោមការស្ទាបស្ទង់ភូមិសាស្ត្រចិន បាននិយាយថា នៅខាងក្នុងរណ្តៅយក្សនោះ មានព្រៃឈើយ៉ាងច្រើន រួមជាមួយរូងភ្នំចំនួនបីផងដែរ។ អន្លង់នេះមានប្រវែង ៣០៦ ម៉ែត្រ ទទឹង ១៥០ ម៉ែត្រ និងជម្រៅ ១៩២ ម៉ែត្រ បរិមាណរបស់វាគឺច្រើនជាង ៥ លានម៉ែត្រគូប ដែលជាកម្មសិទ្ធិរបស់រន្ធលិចដ៏ធំមួយ។Cave Explorers Found an Ancient Forest in a Giant Sinkhole in China

លោក Chen Lixin ប្រធានក្រុមរូងភ្នំ Guangxi ៧០២ បានចែករំលែកថា ដើមឈើត្រូវបានដាំយ៉ាងក្រាស់នៅខាងក្នុងរណ្តៅ ហើយដើមឈើបុរាណដែលដុះនៅបាតរណ្តៅមានកំពស់ជិត ៤០ ម៉ែត្រ។ ឧទ្យានភូមិសាស្ត្រនេះត្រូវបានបង្កើតឡើងពីថ្មកំបោរ ដែលត្រូវបានរំលាយដោយទឹកក្រោមដី នឹងធ្វើឱ្យមានក្រហូងធំដែលអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់ចេញចូល ដូចនេះព្រៃឈើអាចបន្តលូតលាស់បានយ៉ាងល្អនៅក្នុងអន្លង់យក្សនេះ។A giant sinkhole in China has an ancient forest growing inside : NPR

បេសកកម្មរបស់អ្នកវិទ្យាសាស្ត្របានកើតឡើងដើម្បីស្វែងរកព្រៃក្រោមដីក្នុងឧទ្យានភូមិសាស្ត្រមួយកាលពីខែឧសភាឆ្នាំមុន។ យោងតាមអង្គការយូណេស្កូ ឧទ្យានភូមិសាស្ត្រភាគច្រើនជាដីល្បាប់ដែលមានច្រើនជាង ៦០% នៃស្រទាប់ថ្មនៃសម័យ Devonian និង Permian ។ វាក៏ជាដីនៃរូងភ្នំធម្មជាតិ និងស្ពានដែលវែងជាងគេលើពិភពលោកផងដែរ។ ដូច្នេះហើយការរកឃើញព្រៃបុរាណនៅក្នុងអន្លង់យក្សមួយនេះគឺចំណាយពេលរហូតទៅដល់មួយឆ្នាំ ហើយការរកឃើញនេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រចង់បាន និងបន្តការសិក្សាស្រាវជ្រាវបន្ថែមទៀតពីព្រៃបុរាណនេះ៕Chinese Scientists Discover A New 630-Feet-Deep Sinkhole With A Forest At  The BottomYangzi cave, Guangxi, China. The cave entrance is approximately 70 m... |  Download Scientific Diagram ប្រភ៖vnexpress

កម្ពុជា នៅលេខ២ ខណៈថៃនៅបាតតារាងជា ប្រទេសមានប្រជាជន សម្បូរទៅដោយស្នាមញញឹម

0

ប្រទេសកម្ពុជា ក្តោបបានចំណាត់ថ្នាក់លេខ២ ជាប្រទេសមានប្រជាជន សម្បូរទៅដោយស្នាមញញឹមជាងគេ នៅក្នុងចំណោប្រទេស៩ នៅតំបន់អាស៊ាន ខណៈលេខ១គឹប្រទេសឥណ្ឌូនេសុី និងនៅបាតតារាងគឺប្រទេសថៃ។

ការស្ទង់មតិនេះត្រូវបានគេធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១០០០នាក់ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសផ្សេងគ្នា នៅចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២។

នេះជាតារាងភាគរយ នៃចំនួនប្រជាជន នៅក្នុងប្រទេសនីមួយៗមានស្នាមញញឹម៖

  • ឥណ្ឌូនេសុី ៩០ភាគរយ
  • កម្ពុជា ៨៩ភាគរយ
  • ឡាវ ៨៨ភាគរយ
  • វៀតណាម ៨២ភាគរយ
  • ហ្វីលីពីន ៨១ភាគរយ
  • ម៉ាឡេសុី ៨១ភាគរយ
  • មីយ៉ាន់ម៉ា ៧៧ភាគរយ
  • សិង្ហបុរី​ ៧៦ភាគរយ
  • ថៃ ៧២ភាគរយMay be an image of 4 people, people playing soccer, people playing football and text that says 'The Most Smiles-Friendly Southeast Asian Country (2022) Indonesia Cambodia Laos 90% 89% Vietnam Philippines Malaysia 88% 82% 81% Myanmar Singapore Thailand 81% *No data survey 77% Brunei and imor-Leste 76% 72% Source: Û2 seasia stats'

ប្រភព៖ ASEAN Rising

តើគោលនយោបាយអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣មានអ្វីខ្លះ?

0

ក្រោយពីរដ្ឋសភាបោះឆ្នោតទុកចិត្តក្លាយជានាយករដ្ឋមន្រ្តីអាណតិ្តថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការអបអរយ៉ាងច្រើនពីសំណាក់ប្រជាជន និងប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនសុទ្ធតែបានផ្ញើសារដល់រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។May be an image of 1 person, dais and text

ទន្ទឹមនឹងការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងប្រជាជន ក្នុងការថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី ៧ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ ក៏បានថ្លែងថាកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣នេះផងដែរ ក្នុងនោះរួមមាន៖
១. ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤. ការដាក់ចេញ និង ការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxdqbNQPdACanNADyZHnyk_P8Z-8lFxfvrQYEnhw7Rfh7GYKXWjpJzWv67Wj9BN96Zp5yk0sFl5d-qoGrlsN9uBP6A0PJXgUN96wc1izDn3y446h7LEV5b9EiDNtcgf7jxxTDziPFV57ygIsWydqxv19CNNUV0IY680j1y7sUIU1laITzv5tu1vWKfA1Y/s2048/image_2023-08-23_09-24-02.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYonP-jnfBEg1WVdljZEW_-C8EfPsoop2SU894S6tURqAR_PKtStzBoPQCONEKq5XhBsldb0Y5A20_mYcwODXp1WjFPqljBQ2Ge3h56fNvemKvuWu1fUrpVtaEqZR8-M-uxYzfmo28X0xK5RJfydh3v1FnCbc6pmn565_P9AbJap--uLfAG6v4Vj3woCM/s960/image_2023-08-23_09-24-02%20(2).png

មកស្គាល់សាវតា របស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថ្មី

0

នានីតិកាលទី៧នេះ ឯកឧត្តម ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវជាឪពុក។May be an image of 2 people
មុននឹងក្លាយជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា មានប្រវត្តិតស៊ូ និងការសិក្សាគួរឱ្យកោតសរសើរ។

ឯកឧត្តម កើតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ ដែលឯកឧត្តមជាលោកជាកូនប្រុសទី ២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។May be an image of 5 people, temple, dais and textកាលពីកុមារភាព លោកបានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជាធានីភ្នំពេញ។ លុះឈានដល់វ័យជំទង់ លោកបានចូលរៀនកម្រិតមធ្យមសិក្សា នៅសាលា លី សេ ផាស សុី សាន់ អន នូ រេ(Lycée Passy Saint-Honoré) ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។May be an image of 3 people and textលោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ ផាស សុី សាន់ អន នូ រេ (Passy Saint-Honoré) នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ ២០០១។ ក្នុងដំណាក់កាលនោះ លោកបានចូលសិក្សារយៈពេលពេញមួយឆ្នាំ នៅសាលាទាហាន អេ​ ខូល (École Spéciale Militaire de Saint-Cyr) ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
ក្រោយបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកកាន់មាតុភូមិវិញឆ្នាំ ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលនោះ លោកក៏ឆ្លៀតពេល បង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ ២០០៧-២០០៨។កូន​លោក ទៀ បាញ់ ត្រូវ​តែងតាំង​ជា​អភិបាលរង​ខេត្ត​សៀមរាប | ភ្នំពេញ ប៉ុស្ដិ៍នៅឆ្នាំ ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លី នៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ លោកក៏ត្រូវបានចាត់តាំង ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបផងដែរ។លោកទៀ​ សីហា​៖ យើងបានធ្វើការបោសសម្អាតមីនបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ - Siem Reap Postឯកឧត្តម ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤។
លុះដល់ សីហា ឆ្នាំ២០១៧ លោកបានកាន់តំណែងជាអភិបាលរងខេត្តសៀមរាប មុននឹងឡើងកាន់តំណែងផ្លូវការជាអភិបាលខេត្ត បន្តពីលោក ឃឹម ប៊ុនសុង នៅក្នុងឆ្នាំ២០១៨។May be an image of 1 person, dais and newsroomដោយឡែកនៅក្នុងនីតិកាលទី៧នេះ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា ឯកឧត្តម ទៀ សីហា ត្រូវបានផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ៕

 

 

អបអរសាទរ! ប្រទះឃើញកូនផ្សោតថ្មីអាយុប្រមាណ២សប្តាហ៍អន្លង់កាំពី

0

រដ្ឋបាលជលផល បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។

សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហា ខណៈក្នុងឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងឆ្នាំ ២០២២ បានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា។

បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ,បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5A1D9KPu7lFPvAQiVNQJK-15FcXP-d1l1bW77_aKmJZ_TmEnF3K8qka_nK8fx4k3cHEBXizy2S4AT1ml8OmfHA8BpY6gHIyz2Cq_vu7-yC6lksbhZ0f_hjRmnSMTEAR_V4K2dzlUJEVaEKpuUqqtBx_JAzRO_asBujfpoUG0QDead7M9jpDCPpTEihA/s897/image_2023-08-23_08-44-01.png