Home Blog Page 1525

រឿង ៤ យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួន ដើម្បីកុំឱ្យអ្នកដទៃមើលងាយ

0

មនុស្សជាច្រើនគិតថាការបន្ទាបខ្លួនគឺជារឿងល្អ ទោះបីជាពួកគេមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែការបន្ទាបខ្លួនជ្រុលពេកដោយមិនមើលតាមកាលៈទេសៈ វាអាចជារឿងមិនល្អ ដែលបណ្តាលឱ្យអ្នកដទៃមើលងាយ និងមិនឱ្យតម្លៃអ្នក។ ដូច្នេះហើយ ខាងក្រោមនេះគឺជារឿង ៤ យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួន ដើម្បីកុំឱ្យមនុស្សជុំវិញខ្លួនមើលងាយយើង។

១.កុំបន្ទាបខ្លួន ពេលដែលត្រូវគេមើលងាយ៖ វាជារឿងធម្មជាតិរបស់មនុស្សដែលចូលចិត្តធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន ដូច្នេះនៅពេលដែលគូប្រជែងរបស់អ្នកធ្វើបាបច្រើនដង សូមកុំចុះចាញ់នឹងពួកគេ ដោយអ្នកត្រូវប្រើប្រាស់ចំណេះដឹង និងសមត្ថភាពដ៏ខ្លាំងរបស់អ្នកបង្ហាញឱ្យពួកគេបានឃើញ នោះពួកគេនឹងមិនហ៊ានជាមួយអ្នកទៀតទេ។Humility: Definition, Benefits & Importance

២.កុំបន្ទាបខ្លួន នៅពេលអ្នកមានសមត្ថភាព៖ មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព និង ទេពកោសល្យខុសៗគ្នា ប្រសិនបើអ្នកបន្តបន្ទាបខ្លួន ឬលាក់ចំណេះជំនាញរបស់អ្នក អាចធ្វើឱ្យអ្នកដទៃមានឱកាសច្រើនជាងអ្នក។ ដូច្នេះ ចូលអ្នកបង្ហាញចំណេះជំនាញ និង ទេពកោសល្យរបស់អ្នកឱ្យអស់ពីសមត្ថភាពនៅក្នុងកន្លែងធ្វើការ នោះអ្នកនឹងទទួលបានឱកាសច្រើនពីថ្នាក់ដឹងនាំ។

៣.កុំបន្ទាបខ្លួន នៅពេលប្រកួតប្រជែង៖ កាលណាដែលអ្នកមានចិត្តអាណិតទៅកាន់ដៃគូរប្រកួតប្រជែងរបស់ខ្លួន ឬគិតថាអ្នកមានសមត្ថភាពពេញលេញហើយ ចាំប្រកួតប្រជែងពេលណាផ្សេងទៀតក៏បាន ដូច្នេះការបន្ទាបខ្លួនបែបនេះគឺមិនល្អនោះទេ ដោយអ្នកនឹងបាត់បង់ឱកាសដ៏ល្អជាក់ជាមិនខាន ព្រោះឱកាសល្អមិនមែនចេះតែមានរហូតឡើយ។Why Being Humble Is Critical To Growing Your Business

៤.រៀបឥរិយាបថឱ្យថ្លៃថ្នូរ ខ្ពង់ខ្ពស់សក្ដិសមជាអ្នក៖ ពិតណាស់ អាកប្បកិរិយា បូករួមនឹងការតែងខ្លួនឱ្យសមនឹងរូបសម្បត្តិគឺជារឿងសំខាន់ខ្លាំងណាស់ កាលណាដែលយើងផ្តល់តម្លៃឱ្យខ្លួនឯង រៀបឥរិយាបថឱ្យថ្លៃថ្នូរ ខ្ពង់ខ្ពស់ មនុស្សដែលនៅជុំវិញខ្លួនយើង ក៏គោរព និងឱ្យតម្លៃយើងដូចគ្នា៕

វី យ៉ារ៉ូ ពោលពាក្យយ៉ាងរំជួលចិត្តក្នុងឱកាសរៀនចប់អនុបណ្ឌិតបានទៅទទួលសញ្ញាបត្រនៅអ៊ីតាលី

0

ទោះមមាញឹកការងារសិល្បៈយ៉ាងណាពិធីករ វី យ៉ារ៉ូ តស៊ូមិនមាត់មិនកបានរៀនចប់ថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធីសិក្សាអនឡាញ និងបានទៅទទួលសញ្ញាបត្រដោយផ្ទាល់នៅប្រទេសអ៊ីតាលី។ ចំពោះសមិទ្ធថ្លៃថ្លានេះ យ៉ារ៉ូ ក៏បានពោលពាក្យដ៏រំជួលចិត្តព្រោះជាង២ឆ្នាំមកនេះលោកជួបបញ្ហាច្រើនណាស់នៅក្នុងជីវិត។May be an image of 2 people and text

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីករកំលោះសង្ហា វី យ៉ារ៉ូ បានបង្ហោះរូបភាពច្រើនសនឹ្លកនៅលើបណ្តាញសង្គមជាថ្ងៃដ៏ពិសេសសម្រាប់លោកនិងគ្រួសារ ស្របពេលលោកផ្ទាល់បានទៅទទួលសញ្ញាបត្រនៅក្រៅប្រទេស។ យ៉ារ៉ូ បានរៀបរាប់ថា «ថ្ងៃនេះខ្ញុំបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក communication for business ពី Rome business school នៅទីក្រុង Rome ប្រទេសអ៊ីតាលី ដែលខ្ញុំបានរៀនតាមអនឡាញរយៈពេលជាងពីរឆ្នាំហើយ»។May be an image of clarinet and crowd

លោក បន្តទៀតថា «ជាងពីរឆ្នាំហើយដែលលាក់ទុក មិនទាន់ប្រាប់ព្រោះខ្លាចប្រលងមិនជាប់ មិនជោគជ័យ ជាងពីរឆ្នាំហើយដែលគេសួរថាម៉េចខ្ញុំរាងស្ងាត់ម៉េស ហើយមិនទាន់ហ៊ានឆ្លើយប្រាប់គេ ជាងពីរឆ្នាំហើយដែលប្រឹង តស៊ូមិនហ៊ាននិយាយ ជាងពីរឆ្នាំហើយដែលធ្វើការផង រៀនផង តស៊ូជាមួយរឿងផ្ទាល់ខ្លួន និងបញ្ហាផ្លូវចិត្តជាច្រើន »។May be an image of 2 people and text that says 'BETTER MANAGERS FOR BETTER WORLD ROME BUSINESS SCHOOL BETTER BETTERMANAGERS FOR BETTER WORLD eis ORLD ROME BUSINESS SCHOOL BE BE Gr Ce BET FOR ESS BETTER MANA FORA BETTER BETT FOR NESS OL BETTER FOR BET ROME BUSINESS SCHOOL BETT FOR E INESS OOL BETTER MANAGER FOR BETTER WO ROME BUSINESS SCHOOL BETTE FOR ROME BUSINESS SCHOOL BETTER FOR romebu:'

ពិធីកររូបនេះបន្ថែមទៀតថា «ប៉ុន្តែជាងពីរឆ្នាំនេះ ខ្ញុំពិតជារៀនបានច្រើនទាំងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនហើយក៏ រៀនច្រើនបានពីសាលាផងដែរ។ ម៉ែអើយកូនធ្វើបានហើយ អ្នកគាំទ្រខ្ញុំអើយ ខ្ញុំមិនធ្វើឱ្យអ្នកខកបំណងឡើយ កូនអ្នកចំការម្នាក់នេះមានតែពាក្យថាតស៊ូ រត់តាមក្តីស្រមៃតាំងពីក្មេងរហូតដល់ពេលនេះ នឹងបន្តទៅទៀត»។

ជាមួយក្តីរំភើបរបស់សាមីខ្លួន ងាកទៅកាន់អ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈវិញក៏បង្ហាញអារម្មណ៍រំភើប និងអបអរសាទរដូចគ្នាចំពោះការខិតខំប្រឹងប្រែងរបស់ យ៉ារ៉ូ បំពេញក្តីស្រមៃខ្លួនឯងបានដោយជោគជ័យ៕May be an image of 2 people

អ្នកវិទ្យាសាស្ត្ររកឃើញទ្វីបថ្មីមួយទៀតនៅលើពិភពលោក

0

Zealandia គឺជាទ្វីបថ្មីនៅលើពិភពលោក ដែលគេបានរកឃើញតាំងពីឆ្នាំ២០១៧ មកម៉្លេះ ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រទើបតែប្រមូលផ្តុំទិន្នន័យ និងបង្កើតផែនទីរបស់ទ្វីបថ្មីនេះរួចរាល់ ដើម្បីឱ្យពិភពលោកដឹងថា ទ្វីបថ្មីមានលេខរៀងទី៨ នេះ មានផ្ទៃដីរហូតដល់៩៥% បានលិចនៅក្រោមទឹកសមុទ្រ ។Is “Zealandia” Earth's newest continent?

ទ្វីប Zealandia មានទំហំតូច និងស្តើងខ្លាំងណាស់ បើធៀបនឹងទ្វីបផ្សេងៗចំនួន៧ទ្វីបនៅលើពិភពលោក ។ អ្នកជំនាញលើកឡើងថា វាបានបំបែកចេញពីមហាទ្វីបបុរាណឈ្មោះ Gondwana កាលពីរាប់លានឆ្នាំមុន ។ ផ្ទៃដីរបស់ទ្វីបនេះប្រមាណពី៩៤% ដល់៩៥% គឺស្ថិតនៅក្រោមទឹកសមុទ្រ ដោយសារថ្មរវាងព្រំប្រទល់ទ្វីបផ្សេងទៀតមានអាយុកាលខុសគ្នា ទើបធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា វានៅដាច់ពីគ្នា ។Stunning New Maps Reveal What The Lost Continent Of Zealandia Looks Like

របាយការណ៍បានបញ្ជាក់ទៀតថា ទ្វីប Zealandia មានរូបរាងខុសធម្មតា ហើយវាមានទំហំស្តើងបែបនេះ អាចដោយសារទ្វីបអង់តាក់ទិកបានពង្រីកទំហំ រហូតដល់មានស្នាមប្រេះ ។ ដូច្នេះ វាបានធ្វើឱ្យទ្វីប Zealandia កាន់តែស្តើងជាងមុន ។

ទោះយ៉ាងណា នៅមានអាថ៌កំបាំងផ្សេងទៀតដែលអ្នកវិទ្យាសាស្ត្រពុំបានដឹង ដូចជា ហេតុអ្វីបានជាទ្វីប Zealandia មិនបំបែកចេញពីគ្នា ហើយក្លាយជាទ្វីបតូចៗ ព្រោះវាស្តើងស្រាប់ទៅហើយ ។ ប៉ុន្តែមើលទៅ ហាក់ដូចជាត្រូវចំណាយពេលយូរទៀតដើម្បីបង្ហាញពីអាថ៌កំបាំងទាំងអស់ ហើយបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រទើបទទួលបានជោគជ័យក្នុងដំណាក់កាលដំបូង គឺការបង្កើតផែនទីទ្វីប ។Zealandia is the Continent You Never Knew Existed

Andy Tulloch ជាអ្នកធរណីវិទ្យាមកពី New Zealand Crown Research Institute GNS Science ប្រាប់ថា ៖ «វាពិតជាពិបាកខ្លាំងណាស់ ទម្រាំគេអាចរកឃើញទ្វីបនេះ ដោយសារវាស្ថិតនៅក្រោមទឹកសមុទ្រក្នុងជម្រៅរហូតដល់២គីឡូម៉ែត្រ ។ ការចេញទៅស្រាវជ្រាវទ្វីបបែបនេះមានការលំបាកណាស់ ព្រោះការជិះនាវាស្រាវជ្រាវក្នុងតំបន់ គឺត្រូវចំណាយពេលវេលាយូរ, ចំណាយប្រាក់ និងត្រូវព្យាយាមផងដែរ» ៕ ប្រភព ៖ chiangmai news

នំសែនព្រះខែលក់ដាច់នៅប្រទេសចិន

0

ប្រទេសចិន ៖ នំសែនព្រះខែ បន្លែ និងផ្លែឈើជាច្រើនមុខបានលក់ដាច់ជាបន្តបន្ទាប់ក្នុងរដូវកាលសែនព្រះខែនៅប្រទេសចិន ឬ Mid-Autumn Festival ។ គេសង្កេតឃើញថា មានពលរដ្ឋចិនជាច្រើននាក់បាននាំគ្នាមកឈរតម្រង់ជួររង់ចាំទិញនំសែនព្រះខែដ៏សែនឆ្ងាញ់ នៅតាមបណ្តាហាងនានា ។Mid-Autumn festival: Why Asia goes mad for mooncakes | Food News | Al  Jazeera

គេបានធ្វើនំសែនព្រះខែតាមរូបមន្តដើម គឺមានស្នូលសាច់, សណ្តែក និងស៊ុតប្រៃ ហើយនំទាំងនេះទទួលបានការពេញនិយមនៅទីក្រុងសៀងហៃ ។ ហាងលក់នំសែនព្រះខែមួយចំនួនបានប្រឹងប្រែងធ្វើនំនេះឡើងឱ្យមើលទៅទាន់សម័យ ដើម្បីឱ្យយុវជនជំនាន់ថ្មីចាប់អារម្មណ៍ ។ ចំណែកហាងលក់នំសែនព្រះខែមួយកន្លែងនៅទីក្រុងប៉េកាំងរំពឹងថា នៅឆ្នាំ២០២៣ នឹងអាចលក់នំសែនព្រះខែបានច្រើនជាងឆ្នាំមុនៗ ខណៈការលក់បន្លែ និងផ្លែឈើ ក៏បានកើនឡើងខ្ពស់ដូចគ្នាដែរ ។Mid-Autumn Festival Mooncakes | Omeida Chinese Academy

អ្នកនាង Shi Yan នាយករងហាង Beijing Daoxiangcun និយាយថា ៖ «យោងតាមទិន្នន័យឃើញថា ចំនួនការលក់នំសែនព្រះខែនៅឆ្នាំ២០២៣នេះ នឹងកើនឡើងយ៉ាងពិតប្រាកដ បើធៀបនឹងឆ្នាំ២០២២» ។

រោងចក្រផលិតនំសែនព្រះខែនៅខេត្តក្វាងទុង បានដំឡើងគ្រឿងម៉ាស៊ីនផលិតទាំងអស់ ដើម្បីបង្កើនការផលិតនំសែនព្រះខែឱ្យទាន់តម្រូវការរបស់អតិថិជន ។ រីឯការិយាល័យគយប្រចាំខេត្តក្វាងទុងបញ្ជាក់ថា ចាប់ពីខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តម្លៃការនាំចេញនំសែនព្រះខែរបស់ចិន គឺស្មើជាង៥១លានយាន់ ។Mooncake | Meaning, Recipe, Mold, & Moon Festival | Britannica

នៅឆ្នាំ២០២៣ មានការបន្ថែមថ្ងៃឈប់សម្រាកនៅប្រទេសចិន គឺចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ហើយប្រទេសចិននឹងប្រារព្ធពិធីបុណ្យជាតិ គឺថ្ងៃទី១ ខែតុលា ។ រីឯពិធីបុណ្យសែនព្រះខែ ប្រទេសចិនបានប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ហើយវាជាពិធីបុណ្យមួយដែលក្រុមគ្រួសារជនជាតិចិនបានចំណាយពេលនៅជុំគ្នា ៕ ប្រភព ៖ TNN World

ការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន បានធ្វើឱ្យមនុស្ស ៥២ នាក់បាត់.បង់.ជីវិត

0

បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍រំលឹកខួបកំណើតរបស់ព្យាការី Mohammed ក្នុងទីក្រុង Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី ២៩ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់។
យោងតាមលោក Abdul Razzaq Sasoli មន្ត្រីក្នុងតំបន់បានពិពណ៌នាថា នៅពេលមនុស្សរាប់រយនាក់បានធ្វើក្បួនដង្ហែរចេញពីព្រះវិហារ Madina ឆ្ពោះទៅកាន់ផ្លូវ Al Falah ស្រុក Mastung មានជនអាថ៌កំបាំងម្នាក់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក។ លោក ក៏បានបន្តទៀតថា “បុរសម្នាក់នោះបានបំផ្ទុះវានៅជិតឡានរបស់អគ្គនាយករងប៉ូលីស”។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

ទោះជាយ៉ាងណាក៏ដោយ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យមនុស្ស ៥២ នាក់ស្លាប់ និង ៥៨ នាក់ទៀតរងរបួស។ មន្ត្រីសុខាភិបាលក្នុងស្រុក Abdul Rasheed បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Pakistan rocked by two suicide blasts; 55 dead, dozens injured | Top  Updates | World News - Hindustan Times

មន្ត្រីប៉ាគីស្ថានបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវឱ្យប្រជាជនបរិច្ចាគឈាម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sarfraz Bugti បានរិះគន់ថា “នេះគឺជាទង្វើដ៏ឃោរឃៅបំផុត” ដូច្នេះប្រទេសនឹងប្រារព្ធពិធីកាន់ទុក្ខរយៈពេលបីថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។At least 52 people killed in suicide blast in Pakistan - The Hindu ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងបរិបទនៃជម្លោះបន្តនៅតំបន់ព្រំដែនភាគខាងលិចប៉ាគីស្ថាន ដោយក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមយកទឹកដី និងធនធានរ៉ែនៅក្នុងតំបន់។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

គួររំលឹកដែរថា ប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០២១ ធ្លាប់មានការទម្លាក់គ្រាប់បែកដោយសារការវាយប្រហារដោយហឹង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចឡើងវិញនៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានក៏បានបង្រ្កាប និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕
ប្រភព៖vnexpress

ស្ថានភាពទឹកស្ទឹងសង្កែ ស្រកចុះបន្តិច អាចដំណើរការចរាចរណ៍ឡើងវិញជាធម្មតា

0

យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តបាត់ដំបងបាន ឱ្យដឹងថា គិតត្រឹមម៉ោង ១១:០០ នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកមកនៅត្រឹម ១២ ,៥៨ម៉ែត្រ ផ្លូវមួយចំនួនធំ ក្នុងក្រុងបាត់ដំបង បានដំណើរការចរាចរណ៍ឡើងវិញជាធម្មតា។May be an image of 2 people and body of waterខណៈម្សិលមិញ ទឹកស្ទឹងសង្កែ បានឡើងដល់កម្ពស់១៤.០០ម៉ែត្រ គ្រាដែលកម្ពស់ទឹកស្ទឹងដែលត្រូវប្រកាសអាសន្នក្នុងកម្រិតកម្ពស់១៤.៥០ម៉ែត្រ។

ជំនន់ទឹកភ្លៀងម្សិលមិញ បានហក់ឡើងយ៉ាងគំហុកចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញាមក ដោយបានជន់លិចខ្លាំងនៅផ្នែកមួយចំនួនក្នុងភូមិសាស្ត្រក្រុងដូចជា: ជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ប្រមាណជា២០០ម៉ែត្រ. កំណាត់ផ្លូវលេខ ៣ រាប់រយម៉ែត្រ កំណាត់ផ្លូវឡាអេ រាប់រយម៉ែត្រ៕May be an image of 4 people, street, road and textNo photo description available.May be an image of 2 people and text

 

មេរោគរលាកសួតកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី

0

បរទេស៖ វីរុស Metapneumo (hMPV) ដែលជាមេរោគរលាកសួតចំពោះមនុស្ស កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី។

យោងតាមប្រភពព័ត៌មាន Australian Broadcasting corporation ដែលបានរាយការណ៍នៅថ្ងៃទី២៨ ខែកញ្ញាថា ចាប់តាំងពីដើមខែកញ្ញា រហូតដល់ថ្ងៃទី ២០ កញ្ញា មានករណីវិជ្ជមានសរុបចំនួន ១,១៦៨ ករណីដែលឆ្លងមេរោគរលាកសួត Metapneumo (hMPV)។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះយោងតាមអ្នកជំនាញ បាននិយាយថា មិនមែនមានតែរដ្ឋ New South Wales ទេដែលឆ្លងវីរុសនេះ សូម្បីតែក្នុងរដ្ឋផ្សេងៗទៀតក៏មានឆ្លងមេរោគ (hMPV) ផងដែរ។HMPV: Everything you need to know about Human Metapneumovirus | body+soul

hMPV គឺជាមេរោគដែលមានរោគសញ្ញាមិនខុសពីជំងឺផ្តាសាយធម្មតានោះទេ។ រោគសញ្ញារបស់វាក៏ស្រដៀងទៅនឹង COVID-១៩ ផងដែរ ដែលជាវីរុស syncytial ផ្លូវដង្ហើម (RSV) នឹងមានលក្ខណៈហ្សែនស្រដៀងទៅនឹង hMPV។ hMPV ជាធម្មតាច្រើនតែកើតមានឡើងនៅរដូវរងារ និងរដូវផ្ការីក។ ចំពោះកុមារតូចៗ មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ គឺងាយនឹងកើតជំងឺនេះធ្ងន់ធ្ងរបំផុត។ ទោះជាយ៉ាងណាក៏ដោយ វីរុស hMPV មិនអាចសម្លាប់មនុស្សបានភ្លាមៗទេ ប៉ុន្តែវាអាចបណ្តាលឱ្យអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ។hMPV virus spike: Cases of cold virus spreads in NSW, QLD Human  Metapneumovirus | The Australian

ដូច្នេះហើយ បច្ចុប្បន្ននេះ មេរោគរលាកសួត hMPV នៅតែបន្តរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលី ដោយមិនទាន់មានវ៉ាក់សាំងណា ឬវិធីសាស្ត្រផ្លូវការដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីវីរុស hMPV នោះទេ៕
ប្រភព៖cafef.com

ពលរដ្ឋជប៉ុនតវ៉ារឿងរដ្ឋាភិបាលបង្កើនថវិកាយោធា

0

ប្រទេសជប៉ុន ៖ ពលរដ្ឋជប៉ុនបានប្រមូលផ្តុំគ្នាតវ៉ានៅតំបន់អាជីវកម្មទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសម្រេចបង្កើនថវិកាផ្នែកយោធា នៅពេលពលរដ្ឋមួយចំនួនប្រឈមនឹងការលំបាក និងអតិផរណាកើនឡើងខ្ពស់ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋជប៉ុនបានសំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់អនុវត្តយុទ្ធសាស្ត្រការពង្រីកកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក ហើយងាកមកប្រើប្រាស់ថវិកាទាំងនេះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ។Japanese rally to oppose planned increases in defense programs and budget|Arab  News Japan

ស្ត្រីជប៉ុនម្នាក់បានមកតវ៉ានិយាយថា ៖ «បច្ចុប្បន្ន តម្លៃទំនិញបានកើនឡើងខ្ពស់នៅប្រទេសជប៉ុន ហើយពលរដ្ឋមានជីវភាពក្រលំបាកកើនឡើង ។ ហេតុនេះ នៅមានផ្នែកជាច្រើនទៀតដែលរដ្ឋាភិបាលអាចចំណាយថវិកាជួយពលរដ្ឋបាន ។ ខ្ញុំគិតថា វាជាការខុសឆ្គងដែលរដ្ឋាភិបាលត្រូវចំណាយថវិកាទាំងនេះលើផ្នែកការពារប្រទេស» ។

ចំណែកអ្នកតវ៉ាផ្សេងទៀតបញ្ជាក់ថា ប្រទេសជប៉ុនគួរតែបញ្ឈប់ការបង្កើនកងកម្លាំងយោធា ហើយងាកមករៀនសូត្រពីប្រវត្តិសាស្ត្រការឈ្លានពានរបស់ជប៉ុននាពេលកន្លងមក ដែលបានបង្កគ្រោះថ្នាក់ដល់មនុស្សម្នានៅតំបន់អាស៊ី ។US Weapons Makers Set to Profit as Japan Readies $320 Billion Military  Buildup

ការប្រឆាំងនឹងការបង្កើនថវិកាយោធានេះ មិនបានកើតឡើងតែនៅប្រទេសជប៉ុននោះទេ គេសង្កេតឃើញថា សមាជិកគណបក្ស Republican មានមតិរិះគន់ និងប្រឆាំងចំពោះការចំណាយប្រាក់ដ៏ច្រើនមហាសាលទៅលើសង្គ្រាមនៅអ៊ុយក្រែន ក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ចំនួន១២៨លានដុល្លារអាមេរិក ។

សមាជិកសភាមកពីគណបក្ស Republican ចំនួន២៨រូបបានឯកភាពគ្នាលើលិខិត១ច្បាប់ ដើម្បីប្រឆាំងនឹងការផ្តល់ថវិកាឱ្យប្រទេសអ៊ុយក្រែនបន្ថែមទៀត ។ នៅក្នុងលិខិតនេះបញ្ជាក់ថា ពលរដ្ឋអាមេរិកមានសិទ្ធិដឹងថា តើប្រាក់របស់ពួកគេត្រូវបានចំណាយទៅលើអ្វីខ្លះ ៕After 75 Years, Will Japan Strengthen Its Military? - YouTube ប្រភព ៖ TNN World

ធនាគារថៃនឹងមិនដំឡើងអត្រាការប្រាក់កម្ចីដើម្បីជួយសម្រាលបន្ទុកពលរដ្ឋ

0

ប្រទេសថៃ ៖ លោក វិថ័យ រតនៈកន (Withai Rattanakorn) នាយកធនាគារអមស៊ីន (Government Savings Bank) របស់ប្រទេសថៃលើកឡើងថា ធនាគារអមស៊ីន នឹងមិនដំឡើងអត្រាការប្រាក់កម្ចីទេ ហើយធនាគារនឹងរក្សាអត្រាការប្រាក់កម្ចីឱ្យបានយូរបំផុត តាមអ្វីដែលធនាគារអាចធ្វើបាន ។ ការរក្សាអត្រាការប្រាក់កម្ចីនៅដដែលនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋថៃ ក្នុងអំឡុងពេលសេដ្ឋកិច្ចកំពុងងើបឡើងវិញ ។ ប៉ុន្តែធនាគារអមស៊ីន នឹងដំឡើងអត្រាការប្រាក់បញ្ញើឱ្យខ្ពស់ជាងមុន ។ᒍᑌᔕT ᗰIKE on X: "Government Savings Bank Shutdown ATM System After Hackers  Steal 12m Baht https://t.co/dskV6jWiH6 #Thailand https://t.co/m700aPQSCh" /  X

លោក វិថ័យ រតនៈកន នាយកធនាគារអមស៊ីន បន្តថា បើទោះជាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការគោលនយោបាយហិរញ្ញវត្ថុបានសម្រេចបង្កើនអត្រាការប្រាក់គោលពី០,២៥% ទៅ២,៥០% ក្នុង១ឆ្នាំ ហើយមានធនាគារពាណិជ្ជកម្មមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរអត្រាការប្រាក់របស់ពួកគេក្តី ក៏ប៉ុន្តែធនាគារអមស៊ីន នៅតែរក្សាអត្រាការប្រាក់កម្ចីដូចមុន ។

ធនាគារអមស៊ីន នឹងរក្សាអត្រាការប្រាក់កម្ចីចំនួន៣ប្រភេទ រួមមាន ៖
១-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនធំៗ
២-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនធំៗប្រភេទប្រាក់បន្ថែម
៣-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនតូចៗGSB Launches Measure to Curb Non-performing Loans - Thailand Business News

លោក វិថ័យ រតនៈកន នាយកធនាគារអមស៊ីន បន្ថែមទៀតថា ៖ «យើងបានទទួលគោលនយោបាយពីរដ្ឋាភិបាលថៃរួចហើយ គឺធនាគារអមស៊ីន នឹងត្រៀមខ្លួនជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងពេញទំហឹង ដោយការរក្សាអត្រាការប្រាក់កម្ចីដូចមុនឱ្យបានយូរបំផុត ។ ការមិនដំឡើងអត្រាការប្រាក់កម្ចី នឹងផ្តល់ប្រយោជន៍ដល់អតិថិជនដែលបានខ្ចីប្រាក់ពីធនាគារយើងខ្ញុំ សរុបចំនួន៦លាននាក់ ។ លើសពីនេះ អត្រាការប្រាក់កម្ចីរបស់ធនាគារអមស៊ីន នាពេលបច្ចុប្បន្ន គឺទាបជាងអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជកម្មផ្សេងទៀត ។ ចំណែកអត្រាការប្រាក់បញ្ញើវិញ ធនាគារនឹងដំឡើងឱ្យអតិថិជនឱ្យស្របតាមតម្លៃទីផ្សារបន្តទៀត» ៕ ប្រភព ៖ Thansettakij

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប

0

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។
រីឯនៅរាជធានី និងបណ្ដាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៩០%។

ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្គួរ ជាមួយនឹងភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៩០%៕May be an image of text