ប្រទេសជប៉ុន ៖ ពលរដ្ឋជប៉ុនបានប្រមូលផ្តុំគ្នាតវ៉ានៅតំបន់អាជីវកម្មទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសម្រេចបង្កើនថវិកាផ្នែកយោធា នៅពេលពលរដ្ឋមួយចំនួនប្រឈមនឹងការលំបាក និងអតិផរណាកើនឡើងខ្ពស់ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋជប៉ុនបានសំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់អនុវត្តយុទ្ធសាស្ត្រការពង្រីកកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក ហើយងាកមកប្រើប្រាស់ថវិកាទាំងនេះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ។Japanese rally to oppose planned increases in defense programs and budget|Arab  News Japan

ស្ត្រីជប៉ុនម្នាក់បានមកតវ៉ានិយាយថា ៖ «បច្ចុប្បន្ន តម្លៃទំនិញបានកើនឡើងខ្ពស់នៅប្រទេសជប៉ុន ហើយពលរដ្ឋមានជីវភាពក្រលំបាកកើនឡើង ។ ហេតុនេះ នៅមានផ្នែកជាច្រើនទៀតដែលរដ្ឋាភិបាលអាចចំណាយថវិកាជួយពលរដ្ឋបាន ។ ខ្ញុំគិតថា វាជាការខុសឆ្គងដែលរដ្ឋាភិបាលត្រូវចំណាយថវិកាទាំងនេះលើផ្នែកការពារប្រទេស» ។

ចំណែកអ្នកតវ៉ាផ្សេងទៀតបញ្ជាក់ថា ប្រទេសជប៉ុនគួរតែបញ្ឈប់ការបង្កើនកងកម្លាំងយោធា ហើយងាកមករៀនសូត្រពីប្រវត្តិសាស្ត្រការឈ្លានពានរបស់ជប៉ុននាពេលកន្លងមក ដែលបានបង្កគ្រោះថ្នាក់ដល់មនុស្សម្នានៅតំបន់អាស៊ី ។US Weapons Makers Set to Profit as Japan Readies $320 Billion Military  Buildup

ការប្រឆាំងនឹងការបង្កើនថវិកាយោធានេះ មិនបានកើតឡើងតែនៅប្រទេសជប៉ុននោះទេ គេសង្កេតឃើញថា សមាជិកគណបក្ស Republican មានមតិរិះគន់ និងប្រឆាំងចំពោះការចំណាយប្រាក់ដ៏ច្រើនមហាសាលទៅលើសង្គ្រាមនៅអ៊ុយក្រែន ក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ចំនួន១២៨លានដុល្លារអាមេរិក ។

សមាជិកសភាមកពីគណបក្ស Republican ចំនួន២៨រូបបានឯកភាពគ្នាលើលិខិត១ច្បាប់ ដើម្បីប្រឆាំងនឹងការផ្តល់ថវិកាឱ្យប្រទេសអ៊ុយក្រែនបន្ថែមទៀត ។ នៅក្នុងលិខិតនេះបញ្ជាក់ថា ពលរដ្ឋអាមេរិកមានសិទ្ធិដឹងថា តើប្រាក់របស់ពួកគេត្រូវបានចំណាយទៅលើអ្វីខ្លះ ៕After 75 Years, Will Japan Strengthen Its Military? - YouTube ប្រភព ៖ TNN World