Home Blog Page 1520

ទង្វើរបស់ម្ចាស់មកុដ MGC2023 ភឹម ស្រីនោ និងលំដាប់រងទី២ អ៊ិន លក្ខិណា បង្ហាញពីភាពសាមគ្គីគ្នាក្នុងវិស័យបវរកញ្ញា

0

ក្រោយពីរកឃើញម្ចាស់មកុដ Miss Grand Cambodia 2023 ដែលបានទៅលើកញ្ញា ភឹម ស្រីនោ និងបវរកញ្ញា អ៊ិន លក្ខិណា បានជាប់លំដាប់រងទី២នៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់នេះឃើញថាមានមតិវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមជាពិសេសរវាងហ្វេនៗរបស់ពួកគេតែម្តង។ ទោះយ៉ាងណា ងាកទៅកាន់សាមីខ្លួនទាំងពីរវិញបានបង្ហាញពីការស្រលាញ់ យកចិត្តទុកដាក់គ្នាទៅវិញទៅមក មានភាពសាមគ្គីគ្នាមិនមានជម្លោះមើលមុខគ្នាមិនចំឡើយបើទោះបីជាបានគ្រងមកុដឯកនិងមិនបានគ្រងមកុដឯកក្តី។

នៅក្នុងថ្ងៃផ្តាច់ព័្រត្រ Miss Grand Cambodia 2023 កាលពីកន្លងទៅនេះម្ចាស់មកុដ ភឹម ស្រីនោ បានឱបលួងលោម អ៊ិន លក្ខិណា ដែលបានជាប់លំដាប់រងទី២ បង្ហាញដោយក្តីអាណិតដែលនាងមិនអាចគ្រងមកុដបាន។ ទំហំចិត្តនៃការលើកទឹកចិត្តនេះរបស់ ស្រីនោ ទៅលើ លក្ខិណា ពិតជាមិនអាចរៀបរាប់អស់នោះទេ ព្រោះការប្រកួតតែងតែមានចាញ់មានឈ្នះជៀសមិនផុត នៅលើឆាកជាគូប្រជែងគ្នាពិតមែន ប៉ុន្តែមិត្តភាព ការរាប់អានចំពោះគ្នានៅតែមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim85wgN75VpS_T3k5iDWAgWTZe10yHFrJ74uVZ5nTWmLN5zKH2XmXo4fooq8hBwpM2z2gE9YO39EiIM_bLiv0W8ubE4GmxULDtiHnm8i64V5g6Q5shIJoSsu0iyyvCcQscVtp9EH1IJTV_FB5kOVEgvrrSAKzlAtEgp84tT9fglSmMZ6MxdYtX7wBu3YY/s1378/image_2023-08-24_09-44-36%20(2).png

ជាក់ស្តែង បន្ទាប់ពីបានក្លាយជាម្ចាស់មកុដហើយ ស្រីនោ ត្រូវបានអ្នកមួយចំនួនដុកដាន់មិនព្រមទទួលយកលទ្ធផលហើយបានវាយប្រហារពាក្យសម្តីនានាមកកាន់ MGC2023 រហូតដល់ លក្ខិណា ចេញមកស្នើកុំឱ្យដាក់សម្ពាធទៅលើ ភឹម ស្រីនោ គួរតែចូលរួមលើកទឹកចិត្តព្រោះជិតដល់ថ្ងៃតំណាងប្រទេសចេញទៅប្រកួតនៅប្រទេសវៀតណាម ហើយ។

មិនទាន់អស់នោះទេ តាមរយៈវីដេអូមួយទៀតដែលជាឈុតក្រៅឆាកនៅក្នុងកម្មវិធីកម្សាន្តមួយ លក្ខិណា បានបង្ហាញពីការយកចិត្តទុកដាក់ទៅលើ ភឹម ស្រីនោ ស្រលាញ់គោរពរាប់អានគ្នាប្រកបដោយស្នាមញញឹម និងបារម្ភចំពោះគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6SVKh19WUEhnebanLqojpqicqAtcm2uv5Cf3ZKKhQBwZ3-khXRQMKbO6xVFQvFWVCTopHI8Y8mqP797crA5cvsV1ZgXv2YifuQa-Uu7ycYJ2qmvOnGi485Sq_V-3B7kl-MJcbifcIJ5ysE07odTQ1YQLER49-yAXpVXOSQZJPSRJDgwqkeou9jVNaRCc/s1856/image_2023-08-24_09-45-21.png

សកម្មភាពទាំងអស់នេះហើយបញ្ជាក់ឱ្យឃើញពីភាពសាមគ្គីគ្នានៅក្នុងវិស័យបវរកញ្ញា ដោយមិនមានជម្លោះព្រោះអាចបណ្តាលមកពីហ្វេនៗមួយចំនួនតូចបង្ករឿងនោះទេ ពួកគេនៅតែមានមិត្តភាពល្អចំពោះគ្នាទៅវិញទៅមក៕

 

រថភ្លើងល្បឿនលឿនរវាងថៃ-ចិនគ្រោងបើកដំណើរការនៅឆ្នាំ ២០២៧

0

ប្រទេសថៃ៖ ការសាងសង់រថភ្លើងល្បឿនលឿនថៃ-ចិនរវាងទីក្រុងបាងកក និងខេត្តជាប់ព្រំដែនភាគឦសាន Nong Khai កំពុងដំណើរការគួរជាទីពេញចិត្ត ដោយការសាងសង់កំណាត់ផ្លូវប្រវែង ២៥០,៧៧ គីឡូម៉ែត្ររវាងទីក្រុងបាងកក និងខេត្តនគររាជសីមាសម្រេចបានជិត ៤០ ភាគរយហើយ។

ដោយឡែកពីខេត្តនគររាជសីមាទៅខេត្តណងខៃការសិក្សា និងការរចនាគម្រោងផ្លូវដែកនៃប្រទេសថៃនេះបានបញ្ជាប់នឹងបានដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តតែប៉ុណ្ណោះ នេះបើយោងតាមលោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន នៅក្នុងបទសម្ភាសន៍របស់លោកទៅកាន់នាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពីថ្ងៃពុធ អំឡុងពេលលោកចុះត្រួតពិនិត្យគម្រោងនេះ។Thailand hopes to have bullet trains running by 2023 | CNN

មិនតែប៉ុណ្ណោះពី Bangkok-Nakhon Ratchasima ផ្លូវដែកប្រវែង ១៨១.៩km ផ្លូវក្រោមដី ៦៤km ដោយមានស្ថានីយ៍ចំនួនប្រាំមួយនៅលើផ្នែកនេះ ដែលជាស្ថានីយធំៗមានដូចជា Bang Sue, Don Muang, Ayutthaya, Saraburi, Pak Chong និង Nakhon Ratchasima។ តម្លៃនៃផ្នែកទាំងអស់នេះត្រូវបានគេប៉ាន់ស្មានថាប្រហែលជាង ៥ ពាន់លានដុល្លារ។

យោងតាមលោក Surapong បាននិយាយថា ការសាងសង់បានជួបប្រទះបញ្ហាជាច្រើន រួមទាំងការពន្យាពេលក្នុងការដកហូតដី ផលប៉ះពាល់ដែលអាចកើតមានលើតំបន់បេតិកភណ្ឌពិភពលោកនៅអយុធ្យា សម្រាប់ស្ថានីយអយុធ្យា ការផ្លាស់ប្តូរការរចនាពីផ្លូវក្រោមដីទៅជាផ្លូវលំសម្រាប់កិច្ចសន្យាជាក់លាក់ ដែលតម្រូវឱ្យមានការកែសម្រួល។ ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការត្រួតស៊ីគ្នានៃការងារស៊ីវិលរវាងគម្រោងនេះ និងគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានដនមឿង សុវណ្ណភូមិ និងអ៊ូតាប៉ាវ។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅតែរំពឹងថានឹងរួចរាល់សម្រាប់សេវាសាធារណៈនៅឆ្នាំ ២០២៧៕SRT plans new company for northeast high-speed train project to China -  Pattaya Mail
ប្រភព៖ Thai BPS

អគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន ខ្ពស់ចង់ស្មើអគារនៅឌូបៃ

0

ប្រសិនបើនិយាយអំពីអគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប្រាកដណាស់គេនឹងនឹកឃើញដល់អគារ Burj Khalifa នៅទីក្រុងឌូបៃ ដោយមានកម្ពស់ ៨២៣ម៉ែត្រឯណោះ។ តែមានមនុស្សតិចណាស់ដែលដឹងថាអគារខ្ពស់ជាងគេនៅតំបន់អាស៊ានយើង ស្ថិតនៅប្រទេសណា។
Maybank to move its HQ to Merdeka 118, sources say | The Edge Markets

អគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក។ អគារនេះ មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ និង ១១៨ជាន់ ហើយមាន៥ជាន់ក្រោមដី។
Malaysia's Merdeka 118, soon to be world's second tallest building, is 85 per cent finished with the completion of tower spire | South China Morning Post

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះ ចំណាយពេលសាងសង់ដល់តែ៨ឆ្នាំ ពោលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០២២ ក្រោមកញ្ចប់ថវិការ១,២១ ពាន់លានដុល្លារ។ ថ្វីបើសាងសង់រួចរាល់តាំងពីឆ្នាំ២០២២ ក៏ប៉ុន្តែអគារនេះ នៅមិនទាន់ដាក់សម្ពោធជាផ្លូវការនៅឡើយនោះទេ ដោយគេរំពឹងថាអាចនឹងសម្ពោធនៅចុងឆ្នាំនេះ ក៏ដើមឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រៀបធៀបអគារMerdeka 118 ទៅអគារ Burj Khalifa នៅទីក្រុងឌូបៃ គឺខុសគ្នាតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ៕

Malaysia's Merdeka 118 tower, the world's second-tallest building, tops out | Torre de xangai, Malásia, Kuala lumpur

ថៅកែទាហានស៊ីឈ្នួលដ៏មានអំណាចរបស់រុស្ស៊ី ស្លាប់នៅភាគខាងជើងរដ្ឋធានីមូស្គូ

0

រដ្ឋធានីមូស្គូ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានអំណាចបំផុតរបស់រុស្ស៊ី Wagner បានធ្វើដំណើរតាមយន្ដហោះមួយគ្រឿង ហើយក៏បានជួបនឹងគ្រោះអកុសលធ្លាក់យន្ដហោះ នៅតំបន់ភាគខាងជើងរដ្ឋធានីមូស្គូ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្សី ស្ថិតនៅលើយន្តហោះ ដែលបានធ្លាក់ កាលពីល្ងាច ថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើង នៃរដ្ឋធានីមូស្គូ។ បើតាមសេចក្ដីរាយការណ៍ បានអះអាង ថា គ្មានអ្នកម្នាក់នៅរស់នោះឡើយ ហើយហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង ត្រឹមតែរយៈពេលពីរខែគត់ ក្រោយពេលគាត់ បានដឹកនាំការបះបោរទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេទ័ពកំពូលៗ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី។Wagner leader Yevgeny Prigozhin was aboard plane that crashed, Russian  agency says | PBS NewsHour

បើទោះជាយ៉ាងណា នៅមិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយ ចេញពីវិមានក្រឹមឡាំង ឬ ក្រសួងការពារជាតិ ស្តីអំពីជោគវាសនារបស់លោក ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner និង ជាសត្រូវដែលបានប្រកាសខ្លួនឯង ប្រឆាំងនឹងមេទ័ពកំពូលៗរបស់រុស្ស៊ី តាមអ្វីដែលគាត់ បានអះអាង ពីអសមត្ថភាព នៅក្នុងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

ការស្លាប់របស់លោក ព្រីហ្គោហ្ស៊ីន នឹងបន្សល់ទុកក្រុមទាហាន Wagner Group ដែលបានធ្វើឱ្យលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ខឹងសម្បា កាលពីខែមិថុនា ដោយបានរៀបចំការបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេដឹកនាំកំពូល នៅក្នុងក្រសួងការពារជាតិ ហើយមានការចោទជាសំណួរ អំពីប្រតិបត្តិការ នាពេលអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល នៅអាហ្វ្រិក និង នៅតាមតំបន់ផ្សេងៗទៀត។

Wagner mercenary boss Yevgeny Prigozhin killed in plane crashការធ្លាក់យន្ដហោះសម្លាប់លោក ព្រីហ្គោហ្ស៊ីន នឹងចោទជាសំណួរឡើង ថាតើនរណា ឬ មានរឿងអ្វី នៅពីក្រោយការធ្លាក់យន្ដហោះនេះ។ ការស្លាប់របស់គាត់ ក៏នឹងកម្ចាត់សត្រូវម្នាក់របស់លោក ពូទីន ដែលប្រឈមមុខធ្ងន់ធ្ងរបំផុត ចំពោះការគ្រប់គ្រងអំណាចរបស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីគាត់បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ១៩៩៩ រហូតមក។

ទីភ្នាក់ងារអាកាសចរណ៍របស់រុស្ស៊ី Rosaviatsia (រ៉ូសាវៀតស៊ា) បានចេញផ្សាយ ថា មានមនុស្សចំនួន១០នាក់ នៅលើយន្តហោះដែលបានធ្លាក់នោះ រួមទាំង លោក ព្រីហ្គោហ្ស៊ីន (Prigozhin) និង លោក ឌីមីទ្រី អ៊ូតគីន (Dmitry Utkin) ជាដៃស្តាំរបស់គាត់ ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner។Wagner Chief, Who Led Putin Revolt, In Passengers' List Of Crashed Plane

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានអះអាង ថា អាជ្ញាធរកំពុងតែបើកការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្ម ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង។ ប៉ុន្ដែប្រភពមិនបញ្ចេញឈ្មោះមួយចំនួន បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា ពួកគេជឿ ថា យន្តហោះត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលពីដីទៅអាកាស ចំនួនមួយគ្រាប់ ឬ ច្រើនគ្រាប់។

ក្រសួងស្ថានការណ៍បន្ទាន់របស់រុស្ស៊ី បានបញ្ជាក់ ថា យន្ដហោះនោះ បានហោះចេញពីរដ្ឋធានីមូស្គូ ទៅកាន់ទីក្រុងសាំងពែធើរប៊ឺគ (St Petersburg) ហើយបានធ្លាក់ នៅជិតភូមិKuzhenkino (គូហ្សេនគីណូ) ស្ថិតក្នុងតំបន់តាវេ (Tver) ប្រទេសរុស្ស៊ី។Russian officials are denying ammunition to Wagner fighters - group founder  | Reuters

លោក ប៊ីល ប្រៅឌឺ (Bill Browder) ជាពាណិជ្ជករមួយរូប មានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី និង ជាអ្នករិះគាន់ដល់វិមានក្រឹមឡាំង បានអះអាង ថា «ពូទីន មិនដែលអត់ឱនទោសដល់អ្នកណាម្នាក់ និង បំភ្លេចការសងសឹកនោះឡើយ។ គាត់មើលទៅដូចជាមនុស្សទន់ខ្សោយដ៏អាម៉ាស់ ជាមួយនឹងលោក ព្រីហ្គោហ្ស៊ី ដែលកំពុងតែរត់នៅជុំវិញពិភពលោក ដោយគ្មានការយកចិត្តទុកដាក់ ក្រោយការបះបោរមិនសម្រេច។ សកម្មភាពនេះ នឹងពង្រឹងសិទ្ធិអំណាចរបស់គាត់»។

ភ្លាមៗនោះ ក្រោយពេលយន្តហោះ បានធ្លាក់ពីលើមេឃមក ក៏មានយន្តហោះឯកជនទី២ ដែលពាក់ព័ន្ធនឹងលោក ព្រីហ្គោហ្ស៊ីន ទំនងជាកំពុងតែធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ជាមូលដ្ឋានលំនៅឋានរបស់គាត់ វិលត្រឡប់ ចេញពីទីក្រុងម៉ូស្គូ។Yevgeny Prigozhin: Wagner chief presumed dead after Russia plane crash -  BBC News

លោក ព្រីហ្គោហ្ស៊ីន វ័យអាយុ៦២ឆ្នាំ បានដឹកនាំការបះបោរ ប្រឆាំងនឹងកងទ័ពកំពូលៗរបស់រុស្ស៊ី នៅចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី ពូទីន បានចាត់ទុកសកម្មភាពបែបនេះ អាចនាំឱ្យប្រទេសរុស្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ រីឯយុទ្ធជនរបស់Wagner ថែមទាំងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហាររបស់កម្លាំងទាហានរុស្សី នៅក្នុងអំឡុងពេលការបះបោរនោះ ដោយបានសម្លាប់អ្នកបើកយន្តហោះ និង កងទ័ពជាច្រើននាក់។ ប៉ុន្ដែសកម្មភាពបះបោររបស់ទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាម ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko)។

ពេលនាយករដ្ឋមន្ត្រីអវត្តមាន ឧបនាយករដ្ឋមន្ត្រី២រូបនេះ អាចជំនួសការងារបាន

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។
គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។May be an image of 8 people, dais and textយោងតាមសេចក្ដីសម្រេចលេខ ៦១ ស.ស.រ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ដ្រី ២រូប ក្នុងចំណោម ១០រូប នឹងត្រូវទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលដែលឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត អវត្ដមាន។

ឧបនាយករដ្ឋមន្ដ្រីទាំង ២រូបនោះ គឺ ឯកឧត្ដម នេត សាវឿន និងឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាជាមួយ  គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈចិន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដល នាយករដ្ឋមន្ត្រីប្រគល់ជូន៕ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត  (មីជាតិ) – វិមាន ...

 

តើមនុស្សរៀបស្លាប់មើលឃើញអ្វីខ្លះ?

0

អ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍ទៅលើមនុស្សរៀបស្លាប់ នៅពេលដែលមនុស្សម្នាក់ៗរៀបស្លាប់គេឃើញមានប្រតិកម្មផ្សេងៗគ្នា ដូច្នេះហើយតើមនុស្សរៀបស្លាប់អាចមើលឃើញអ្វីខ្លះ? ខាងក្រោមនេះគឺជាចំណុចទាំង ៧ ដែលមនុស្សរៀបស្លាប់ធ្លាប់មើលឃើញ៖

១.ការឡើងទៅលើកាំជណ្ដើរ៖ មនុស្សជិតស្លាប់ភាគច្រើនពួកគេឃើញខ្លួនឯងកំពុងឡើងជណ្តើរដោយទិដ្ឋភាពច្បាស់មួយ។

២.ទទួលសារពីមនុស្សជិតដិត៖ មនុស្សដែលជិតស្លាប់ពួកគេបានឃើញខ្លួនឯងទៅស្និតស្នាលជាមួយអ្នកដែលបានបាត់បង់ជីវិតយូរណាស់មកហើយ។New study reveals who you're most likely to see before you die - Deseret  News

៣.ឃើញពន្លឺពណ៌ស៖ ពន្លឺពណ៌សគ្មានអ្វីគួឱ្យខ្លាចនោះទេ មនុស្សភាគច្រើនជឿថាពន្លឺនេះគឺជាឋានសួគ៌ឬជាសុគតិភព។

៤.ការឃើញទេវតាឬទេពអប្សរ៖ តាមការស្រាវបានរកឃើញថា មនុស្សដែលរៀបស្លាប់ពួកគេនឹងឃើញទេវតាឬទេពអប្សរនាំពួកគេហោះឡើងលើរហូតដែលគ្មានថ្ងៃបញ្ចប់។

៥.ឃើញភាពទទេស្អាត៖ នៅក្នុងសៀវភៅជាច្រើនដែលនិយាយពីការស្លាប់បានលើកឡើងថា នៅពេលស្លាប់ភ្លាមមនុស្សនឹងទៅដល់ឋានមួយដែលគ្មានអ្វីសោះ ដែលនៅទីនោះគ្មានការកើត គ្មានការស្លាប់ និយាយទៅគឺគ្មានអ្វីទាំងអស់។Why Do We See Dead People? | The Walrus

៦.ព្រលឹងចេញពីរាងកាយរបស់ខ្លួន៖ ធ្លាប់តែមើលរឿង តែរឿងពិតក៏មានមែនដែរ មនុស្សដែលជិតស្លាប់ ព្រលឹងពួកគេបាននៅក្រៅខ្លួនហើយបានមើលត្រឹមតែរូបកាយខ្លួនឯងនឹងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ ដែលពួកគេមិនអាចធ្វើអ្វីបាន។

៧.នឹករឿងកន្លង៖ នៅទីបំផុតមនុស្សដែលជិតស្លាប់បានមើលឃើញនៅរឿងអតីតកាលរបស់ខ្លួនកន្លងមក ដែលមានទាំងរឿងល្អនិងរឿងអាក្រក់ នៅពេលមនុស្សជិតស្លាប់បានឃើញរឿងអាក្រក់ជាច្រើននោះពួកគេមានប្រតិកម្មចម្លែកៗ ប៉ុន្តែបើពួកគេបានឃើញរឿងល្អៗនោះពួកគេនឹងស្ងប់សុខ៕What comes after death? 6 people who've come back from the grave reveal what  happens when we die - Mirror Online

អស្ចារ្យទៀតហើយ! វណ្ណដា នឹងមានវត្តមានការប្រគំតន្រ្តីនៅតៃវ៉ាន់នាខែតុលា ខាងមុខនេះ

0

ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់សិល្បករកម្ពុជាតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទស ម៉ាន់ វណ្ណដា ដែលនឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីមួយនៅតៃវ៉ាន់នាខែតុលាខាងមុខនេះរួមជាមួយសិល្បករ សិល្បការិនីជាច្រើនទៀតមកពីបណ្តាប្រទេសផ្សេងៗគ្នា។ នេះបើតាមការបង្ហោះរបស់ផេក Takao Rock នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។No photo description available.

ដូចមហាជនជ្រាបមកហើយថា កាលពីខែកក្កដា កន្លងទៅ វណ្ណដា បានទៅច្រៀងនិងសម្តែងនៅប្រទេសជប៉ុនផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនដែលជាជនជាតិខ្មែរនៅទីនោះ រួមទាំងជនបរទេសផង។ ជាពិសេសនៅមុនការសម្តែងរូបភាពរបស់ វណ្ណដា បានលេចនៅផ្ទាំង LED នៅប្រទេសជប៉ុនដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោកកោតសរសើរពីភាពល្បីល្បាញយ៉ាងខ្លាំង។May be an image of 1 person and text

ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េបវ័យក្មេងរូបនេះមិនទាន់អស់នោះទេដោយនៅថ្ងៃទី២៣ ខែសីហា នេះផេកមួយមានឈ្មោះថា «Takao Rock» បានបង្ហោះពីសិល្បករ សិល្បការិនីនានា ក្នុងការប្រគំតន្រ្តី Takao Rock 2023 ក្នុងនោះក៏មានសិល្បករកម្ពុជាម្នាក់ដែរគឺជាតារាចម្រៀង វណ្ណដា។ កម្មវិធីខាងលើនេះនឹងប្រារព្ធទៅនៅថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៣ មានទីតាំងនៅទីក្រុង Kaohsiung តៃវ៉ាន់ ដែលមានការដាក់លក់សំបុត្រសម្រាប់ចូលទស្សនាផងដែរ។No photo description available.

បន្ទាប់ពីបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះឃើញហើយពិតជាមានមោទនភាពយ៉ាងខ្លាំងដល់រូបគេដែលកាន់តែបោះជំហានបន្ថែមទៀតនាំយកឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដ៏អស្ចារ្យជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង វណ្ណដា ធ្លាប់បានចូលរួមច្រៀងនិងសម្តែងនៅក្រៅប្រទេសដូចជា ថៃ សិង្ហបុរី ជប៉ុន ខណៈនឹងបង្កើតសមិទ្ធផលថ្មីមួយទៀតនៅ តៃវ៉ាន់ នាខែតុលា ខាងមុខនេះទៀត ពិតជាគ្រាប់ពេជ្រដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាពិតមែន៕

តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតនៅអាស៊ី

0

បរទេស៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌាបានដាក់បម្រាមនាំចេញអង្ករ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលបានប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់អាហារសំខាន់របស់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។Future of Cambodia's white rice in jeopardy - CapitalCambodia

លោក Qingfeng Zhang នាយកជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីតម្លៃអង្ករ ហើយកង្វះខាតការផ្គត់ផ្គង់អង្ករអាចនាំឱ្យមានការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារផ្សេងទៀតនៅក្នុងអាស៊ី”។

មូលហេតុនៃការកើនឡើងតម្លៃអង្ករ និងទំនិញម្ហូបអាហារផ្សេងៗគឺដោយសារកត្តាដូចជា៖ អាកាសធាតុប្រែប្រួល ការឡើងកំដៅផែនដី វត្តមាននៃបាតុភូត El Nino ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំកន្លងមក ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ និងគោលនយោបាយការពារស្បៀងអាហារក្នុងទម្រង់នៃការរឹតបន្តឹងពាណិជ្ជកម្ម។Rice stock disposal eyed

លោកស្រី Erica Tay សេដ្ឋវិទូដែលធ្វើការជាមួយធនាគារ Maybank បាននិយាយថា “តម្លៃពិតជានឹងកើនឡើង ដែលរួមចំណែកដល់ការប្រកាសអាសន្ន ធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោ និងស្តុកទុក”។ លោកស្រី Tay បានចង្អុលបង្ហាញថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជាប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា គឺជាអ្នកនាំចេញសុទ្ធ។ ប្រទេសចិន ដែលជាទីផ្សារអង្ករដ៏ធំបំផុតរបស់ពិភពលោក នាំចូលអង្ករត្រឹមតែ ១% នៃតម្រូវការអង្កររបស់ខ្លួន ភាគច្រើនពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ដូច្នេះវានឹងរងផលប៉ះពាល់តិចតួចដោយសារកង្វះការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា៕PH rice inventory good for 69 days – PSA
ប្រភព៖ cafef.com

ក្រសួងណាខ្លះ ដែលមិនផ្លាស់ប្តូររដ្ឋមន្ត្រី នានីតិកាលទី៧?

0

បន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី បានតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា នានីតិកាលទី៧។

គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី១០រូប ទេសរដ្ឋមន្ត្រី២១រូប និងរដ្ឋមន្ត្រី៣០រូប។

នៅក្នុងនោះគេឃើញមានការផ្លាស់ប្តូររដ្ឋមន្រ្តីតាមក្រសួងជាច្រើន ក៏ប៉ុន្តែក៏នៅមានក្រសួងមួយចំនួនមិនមានការផ្លាស់ប្តូររដ្ឋមន្រ្តីនោះទេ ក្នុងនោះរួមមាន៖

• ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
• ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
• ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
• ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
• លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
• លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
• ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

 

វ៉ាន់ នីឡា ថាគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេក្រោយបុរសម្នាក់និយាយរឿងអាណាព្យាបាលចតឡានទំនើបៗស្ទះពេញផ្លូវ

0

ក្រោយពីបុរសម្នាក់ចេញមុខនិយាយរឿងឪពុកម្តាយឱ្យកូនរៀនសាលាថ្លៃៗតែបែរជាចតរថយន្តស៊េរីទំនើបស្ទះចរាចរណ៍ពេញផ្លូវដោយមិនបានមើលចំណុចតូចៗទាំងនេះហើយថាគួរតែជិះឡានក្រុងឬឈប់ល្មមៗទៅជៀសវាងការស្ទះ ស្រាប់តែ វ៉ាន់ នីឡា ដែលជាតារាចម្រៀង និងទើបវិវត្តខ្លួនជាពិធីការិនី បាននិយាយថាគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេគួរតែយោគយល់ខ្លះផង។May be an image of 1 person and hat

ថ្មីៗនេះបុរសម្នាក់ ដែលមានគណនីហ្វេកប៊ុកឈ្មោះថា « Bro Sopheng» បានបង្ហាញពីចង្ងល់របស់ខ្លួនជាយូរឆ្នាំមកហើយទៅលើឪពុកម្តាយដែលបានបញ្ចូលកូនឱ្យទៅរៀននៅសាលាថ្លៃៗ ពេលចេញទៅទទួលកូនៗមានទាំងរថយន្តស៊េរីទំនើប និងអង្គរក្សផង ប៉ុន្តែបែរជាចតពេញផ្លូវដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ បុរសនោះបានលើកឡើងទៀតថា ខួរក្បាលកូនដែលខំរៀនសាលាថ្លៃប៉ុន្តែទទួលបានសកម្មភាពតើកូននោះថ្ងៃក្រោយនឹងអភិវឌ្ឍទៅជាខួរក្បាលល្អដូចជាគេដែរឬទេ ឬគ្រាន់តែយកចំណោះដឹង ឬយកឈ្មោះថាបានរៀននៅសាលាថ្លៃ។
គណនី Bro Sopheng បានលើកឡើងទៀតថា បើថ្ងៃក្រោយលោកមានកូនលោកនឹងឱ្យកូនរៀនសាលាធម្មតា ហើយហ្វឹកហាត់ពីចំណុចតូចៗនេះឡើង ព្រោះអីក្មេងតែឃើញបែបនេះថ្ងៃក្រោយពេលមានឡាននឹងឈប់រញ៉េរញៃគ្មានសណ្តាប់ធ្នាប់ និងបាននិយាយទៀតថា មានលុយឬមិនមានលុយ ថ្លៃថ្នូរឬមិនថ្លៃថ្នូរគឺអាកប្បកិរិយាខាងក្រៅទាំងការនិយាយស្តីនិងការប្រព្រឹត្ត និងថាបើសិនជាអាចជិះឡានក្រុងឬឡានណាដែលឈប់ល្មមៗទៅកុំឱ្យឈប់រញ៉េរញៃស្ទះដល់គេឯង។May be an image of 3 people, eyewear and text

ក្រោយពីបុរសខាងលើលើកឡើងពីករណីនេះហើយងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញហាក់សម្តែងនូវការយល់ស្របអ្វីដែលលោកបានលើកឡើង។ ទោះយ៉ាងណា តារាស្រី វ៉ាន់នីឡា ដែលមានគណនីហ្វេកប៊ុកថា «chenda sok» បានបង្ហាញពីការយល់ឃើញខុសពីអ្នកមួយចំនួនដែលយល់ស្របតាមការលើកឡើងរបស់ Bro Sopheng ដោយរូបនាងបានសរសេរនៅលើបណ្តាញសង្គមថា «មិនមែនកំហុសឪពុកម្តាយទេ បើសាលាមានកន្លែងចំណតសំរាប់ម៉ែឪចតចាំកូនគេ គេទៅចតហើយ ហើយមួយទៀតស្រុកខ្មែរយើងអា public transportation(មធ្យោបាយធ្វើដំណើរសាធារណៈ) ហ្នឹងគេអត់និយមប្រើទេ ហើយកូនគេមានដល់អង្គរក្យបើកឡានហើយនៅចង់ឱ្យកូនគេជិះឡានក្រុងទៀត? »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD8Bac3_oVwaJFxJwL1qchi9KB4VGZFIAjm7vdBLOJoQulBHzTaGb0OCXiMS4dAeSozQUgpe1e90D4cdX64jScp6IrzTd6B5I05QLgAP7vBTykj5hn6nlxwkPHO3wvHhz2I5jRs8uhR6H6AseUcU5E1x_jlCGNjE0D6D0eTAQA1nLrq4fgWmDxUm6gzso/s675/Capture%20(64).PNG

ពិធីការិនី The Rapper Cambodia លើកឡើងទៀតថា «ជាក់ស្តែងសាលា AISPP ទីធ្លាគេធំអ្នកចូលយកក្មេងសុទ្ធតែចូលទៅខាងក្នុងទាំងអស់ តែបើសាលាអត់មានទីធ្លាឱ្យគេចូលចតដល់ក្នុងឱ្យគេទៅចតនៅណា ? យល់ថាចំនុចនេះក៏មិនត្រូវប៉ុន្មានដែរមកចតលើផ្លូវសាធារណៈធ្វើឱ្យស្ទះគេ តែគួរយោគយល់ខ្លះផង គេទៅយកក្មេងមិនមែនទៅញ៉ែគ្នាធ្វើឱ្យស្ទះផ្លូវនោះទេ»៕