បទ “You & Me” របស់ JENNIE សមាជិក BLACKPINK បន្តបង្ហាញឥទ្ធិពលដ៏ខ្លាំងក្លាលើវេទិកាឌីជីថល បើទោះជាបទនេះបានយកទៅសម្តែងនៅក្នុងដំណើរទេសចរណ៍ប្រមាណ១ឆ្នាំហើយក៏ដោយរួមទាំងមិនមានការផ្សព្វផ្សាយអ្វីមួយឡើយ។
ជាមួយគ្នានេះដែរ បទទោល “You & Me” របស់ Jennie បានឡើងលើតារាងយ៉ាងឆាប់រហ័ស ដោយទទួលបានការគាំទ្រជាសាធារណៈ និងការកោតសរសើរពីអ្នកគាំទ្រ។ បទចម្រៀងនេះបានយកឈ្នះកំពូងតារាល្បីៗជាច្រើនរូបក្នុងនោះក៏បានយកឈ្នះបទ 3D របស់ Jungkook ដូចគ្នាដោយទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងចម្រៀង iTunes ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះបទ “You & Me” បានប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបទល្បីៗព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងចម្រៀង iTunes របស់អឺរ៉ុបទៀតផង។
សមិទ្ធផលនេះហើយជំរុញឱ្យ Jennie ក្លាយជាសិល្បករ K-pop នារីតែមួយគត់ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់កំពូលលេខ១ នៅលើតារាង iTunes ក្នុងឆ្នាំ ២០២៣។ ជាការកត់សម្គាល់បន្ថែមសម្គាល់ បទចម្រៀង “You & Me” របស់ Jennie បានវ៉ាដាច់អ្នកសិល្បៈផ្សេងទៀតរួមទាំងសមាជិកក្រុម បទ”On the Ground” របស់ Rosé ដើម្បីបង្កើតកំណត់ត្រាថ្មីមួយទៀត។ បច្ចុប្បន្ន បទនេះបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូរបំផុតដោយសិល្បករនារី K-pop ក្នុងប្រវត្តិសាស្ត្រនៃតារាងចម្រៀង iTunes ទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា បទ «You & Me» DANCE PERFORMANCE បានទម្លាក់កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២៣លើឆាណែលយូធូប BLACKPINK ដោយបានទម្លាក់ទាំង Version Coachella ផងដែរ៕










