ពិធីបុណ្យភ្ជុំបិណ្ឌ មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក K.279c នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យ ព្រះភូមិ ឬយមទូត ឱ្យចាប់ឆ្កែចងសុំផ្លូវទៅផងទៅជូនដូនតា។

ក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ។ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរម៉្យាងវិញទៀត ក៏ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។

កាលដើមឡើយបុណ្យនេះ មិនមានឈ្មោះបុណ្យភ្ជុំបិណ្ឌនោះទេ ដោយគេចែកជាពីថ្នាក់ ក្នុងនោះថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។
ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំតែម្តង៕ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍