មីយ៉ាន់ម៉ា៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន ABC NEWS ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែតុលាថា យោធាមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ពីបទទម្លាក់គ្រាប់បែកលើជំរុំភៀសខ្លួននៅរដ្ឋ Kachin ភាគខាងជើង ដែលបានសម្លាប់មនុស្សជាង ៣០ នាក់ក្នុងនោះមានកុមារ ១៣ នាក់ និងមនុស្សប្រហែល ៦០ នាក់ទៀតរងរបួស។Myanmar military accused of bombing displacement camp, killing about 30
អ្នកនាំពាក្យសន្តិសុខជាតិបាននិយាយថា មនុស្សពេញវ័យ ១៩ នាក់និងកុមារ ១៣ នាក់មកពីជំរុំត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសដែលបានកើតឡើងប្រហែលម៉ោង ១១ យប់នាថ្ងៃទី ៩ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពីការវាយប្រហារដោយទម្លាក់គ្រាប់បែកភ្លាមៗនេះ បច្ចុប្បន្ននៅមិនទាន់មាននរណាដឹងច្បាស់នោះទេ ហើយរឿងនេះនឹងធ្វើការស៊ើបអង្កេតជាបន្ត នេះបើយោងតាមគេហទំព័រ Kachin News Group។myanmar: Mizoram: NGO Coordination Committee to pursue matter of bombing by  Myanmar Military with Home Minister - The Economic Times

សព្វថ្ងៃ ប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលបង្កឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ។ រដ្ឋាភិបាលយោធាកាលពីឆ្នាំមុនបានបង្កើនការប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាសក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវពីរគឺ កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធរបស់លោកស្រី Aung San Suu Kyi និងក្រុមជនជាតិភាគតិចដូចជា Kachin ដែលបានប្រយុទ្ធប្រឆាំងជាមួយក្រុមយោធាកាលពីឆ្នាំ ២០២១ ផងដែរ។

ជនជាតិ Kachin គឺជាក្រុមជនជាតិភាគតិច ដែលមានសមត្ថភាពផលិតអាវុធផ្ទាល់ខ្លួនមួយចំនួន។ ពួកគេក៏មានសម្ព័ន្ធភាពជាមួយកងជីវពលប្រដាប់អាវុធនៃកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពយោធា។Myanmar military accused of bombing displacement camp in a northern state,  killing about 30 - Bold News
គួររំលឹកដែរថា កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ ក្រុមយោធាបានធ្វើការវាយប្រហារតាមអាកាស នៅជិតភូមិមួយក្នុងសង្កាត់ Hpakant ដែលជាតំបន់ភ្នំដាច់ស្រយាលចម្ងាយ ១៦៧ គីឡូម៉ែត្រ ភាគពាយព្យនៃឡៃហ្សា។ ការវាយប្រហារនេះបានសម្លាប់មនុស្សដល់ទៅ ៨០ នាក់ រួមទាំងមន្រ្តី ទាហាន Kachin និងតារាចម្រៀង តន្ត្រីករ សហគ្រិនជីករ៉ែត្បូង និងជនស៊ីវិលដទៃទៀត៕