ភិទិ ចេញមកទម្លាយពាក្យសម្តី អ៊ីងអ៊ីង ស្តាប់ហើយស្លុតចិត្ត ខណៈ Ecovak Song មិនលុបវីដេអូតាមការស្នើសុំ
ភ្លើងកម្តៅនៅលើបណ្តាយសង្គមស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយតារាចម្រៀង ថុល សុភិទិ បានចេញវីដេអូមួយទម្លាយនូវពាក្យសម្តីរបស់កញ្ញាអ៊ីងអ៊ីង ដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ដោយនាងមានចេតនាធ្វើខ្លួនជាអ្នកទី៣ដណ្តើមស្នេហ៍គេ។ ទន្ទឹមនឹងនេះ ភិទិ ក៏បាននិយាយពីលោក Ecovak Song ផងដែរថាខ្លួនបានទៅដល់កន្លែងថតផ្ទាល់ព្រមទាំងស្នើសុំឱ្យអ្នកដឹកនាំរឿងរូបនេះលុបវីដេអូទី២ ដែលជាភ្លើងកម្តៅនាំឱ្យកើតរឿងកាន់តែខ្លាំងប៉ុន្តែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។
នៅយប់ថ្ងៃទី៦ កញ្ញា តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះវីដេអូជាង៨នាទីនៅលើគណនីហ្វេកប៊ុកមានឈ្មោះថា Doreamon ដើម្បីបកស្រាយនិងបញ្ចប់បញ្ហារឿងដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះក្រោយពីមានមតិជាច្រើនចង់ឱ្យលោកចេញមុខនិយាយផងដែរ។ លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ដើម្បីបញ្ចប់រឿងនិងគិតថាជារឿងត្រឹមត្រូវ ប៉ុន្តែពេលលោកបានគិតម្តងទៀតបើលោកមិនបកស្រាយគឺរឿងនៅតែមិនបញ្ចប់នៅតែមានការបង្ហោះឆ្លើយឆ្លងគ្នាឥតឈប់។
ក្នុងវីដេអូនោះដែរ ភិទិ បាននិយាយថាលោកបានទៅថតរឿងមួយហើយវគ្គហ្នឹងលោកមិនបានអានស្គ្រីបជាមុនហើយមិនដឹងថាឈុតថើបគេរបៀបណានោះទេពេលលោកទៅដល់ភ្លាមទើបបានស្គ្រីបនោះមកមើល។ លោកក៏បានទទួលស្គាល់ដែរថាអ្នកដឹកនាំរឿងនិងតួស្រី អ៊ីងអ៊ីង ពិតជាបានសួរលោកពិតមែនថាថតឈុតថើបបានឬអត់ ហើយលោកពិតជាបានឆ្លើយថាថតបានពិតមែន ត្រឹមជាការថើបមាត់ហើយក៏ផ្តួលខ្លួនទៅ ព្រោះលោកក៏ចង់បានបទពិសោធនថ្មីជូនមហាជនថាលោកមិនត្រឹមតែចេះច្រៀងតែមួយមុខ។ អ្វីដែលនឹកស្មានមិនដល់រឿងបានក្លាយជាបញ្ហាធំទៅវិញហើយកាន់តែរីករាលដាលកាន់តែខ្លាំង។ ជាមួយគ្នានោះលោកក៏ទទួលស្គាល់កំហុសដូចគ្នាដែលលោកបានសន្យាជាមួយគូស្នេហ៍ថាមិនថតឈុតបែបហ្នឹងតែលោកបានក្បត់ពាក្យសន្យា។
បន្ថែមពីលើនេះ ភិទិក៏បាននិយាយពីគូស្នេហ៍ខ្លួនដែរថា វីដេអូដំបូងដែលនាងបង្ហោះគឺសម្តៅលើលោកតែម្នាក់ប៉ុណ្ណោះព្រោះតែមានការអន់ចិត្ត មិនបាននិយាយទៅអ្នកណាឬតួស្រីឡើយ។ តែអ្វីដែលជាភ្លើងកម្តៅកាន់តែខ្លាំងនោះហើយនាំឱ្យដៃគូរកស៊ីមិត្តជិតស្និទ្ធម៉ានីនចេញមកនិយាយនោះព្រោះមានការខឹងសម្បារបន្ទាប់ពីឃើញវីដេអូទី២។
ដោយស្ថានភាពកាន់តែតានតឹងហើយមហាជនទូទៅសម្លឹងឃើញថាវីដេអូទី២នោះប្រៀបដូចជាដុតភ្លើងបន្ថែមមែន លោកបានទៅកន្លែងថតផ្ទាល់ដើម្បីសុំឱ្យអ្នកដឹកនាំរឿងលុបវីដេអូទី២ នោះចេញដោយលោក Ecovak song ក៏ឆ្លើយយល់ព្រមតែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។ នៅថ្ងៃនោះដែរលោក Ecovak song បាននិយាយជាមួយលោក និងកំពុងនិយាយជាមួយតួស្រីថា អ៊ីងឥឡូវបើជ្រុលជាគេខឹងហើយយើងបុកលុយថែមយក scene គេម៉ងទៅ ហើយ ភិទិ បានឮ អ៊ីងអ៊ីង ក៏ឆ្លើយវិញថា ឥឡូវនាងកំពុងតែដណ្តើមហើយមិនបានអត់ដណ្តើមឯណា។
ម្ចាស់បទ «មួយឆាវ» អះអាងទៀតថាដោយសារតែមានអ្នកមួយចំនួនដែលមិនដឹងរឿងចេះតែដាក់សម្ពោធលើលោកខ្លាំងពេលដែលថាលោកជាមូលហេតុនាំឱ្យស្រីៗឈ្លោះដណ្តើមរូបគេ លោកមិនមែនជាតារាកូរ៉េទេគ្មានគំនិតចង់ឱ្យរឿងនេះកើតឡើងដែរ។ ភិទិ បញ្ជាក់ចុងក្រោយថា អ្វីដែលលោកនិយាយទាំងប៉ុន្មានសុទ្ធតែជារឿងពិត បើលោកនិយាយមិនពិតសូមឱ្យលោកជួបតែបញ្ហាមិនចេះចប់ ហើយលោកក៏ស្នើឱ្យមហាជនឈប់ជជែកវែកញែករឿងនេះបន្តទៀតដែរ៕







ក្រោយពីប្រកាសហើយ ទីបំផុតតារាចម្រៀងរូបនេះបានចេញមកប្រកាសថានាងនឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅថ្ងៃទី១៦ កញ្ញា ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូមួយជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាងដោយបានប្រាប់ហ្វេនៗអាចមកទិញសំបុត្រដោយផ្ទាល់បាននៅទីតាំងដែលនាងបានបញ្ជាក់ក្នុងវីដេអូ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បញ្ជាក់ថាសំបុត្រធម្មតាមានតម្លៃ៣ដុល្លារ និងសំបុត្រ VIP មានតម្លៃ១០ដុល្លារថែមទាំងមានកាដូជូនបន្ថែមទៀត។







នៅក្នុងចំណោមសារាយទាំងនោះ មានសារាយម៉្យាង ឈ្មោះថា Dunaliella salina ជាអ្នកផលិតជាតិពណ៌ដ៏ច្រើនឈ្មោះ Carotenoids ដែលធ្វើឱ្យបឹងឡើងពណ៌ផ្កាឈូកបែបនេះ។





ក្រសួងការបរទេសជប៉ុន បាននិយាយ ថា ការពិភាក្សា ជាមួយនាយករដ្ឋមន្រ្ដីចិន លោក លី ឈាង គឺជាលើកទីមួយ ខណៈមេដឹកនាំទាំងពីរ បានជួបគ្នា ដោយផ្ទាល់។ ជំនួបនេះវក៏ជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ចាប់តាំងពីការបញ្ចេញទឹក ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា។ ទឹកទាំងនោះ បានបន្សាបធាតុវិទ្យុសកម្ម ភាគច្រើន លើកលែងតែទ្រីទីយ៉ូម (Tritium) ដែលជារ៉ាឌីយ៉ូនូគ្លីដ (Radionuclide) ពិបាកបំបែក ចេញពីទឹក ហើយក៏បានទទួលស្គាល់ពីអន្តរជាតិ នៅមុនពេលបញ្ចេញទឹកទាំងនោះ បង្ហូរចូលទៅក្នុងមហាសមុទ្រ៕






ការផ្លាស់ប្តូរឈ្មោះនេះ ក៏ព្រោះតែពាក្យថា ឥណ្ឌា(india) បានមកពីប្រទេសលោកខាងលិច ដែលងតំណាងឱ្យទាសករក្នុងសម័យអាណានិគម ដូច្នេះពាក្យនេះ គួរតែត្រូវលុបចេញពីរដ្ឋធម្មនុញ្ញឥណ្ឌា។
តែយ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះនេះ ត្រូវរងចាំដល់ការបោះឆ្នោតមួយក្នុងកិច្ចប្រជុំពិសេសរបស់សភាឥណ្ឌាជាមុនសិន ទើបអាចប្រកាសសម្រេចជាផ្លូវការបាន។
សូមបញ្ជាក់ផងដែរ នៅក្នុងកិច្ចប្រជុំ G20 ដែលប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះថ្ងៃទី៧ដល់ទី១០ ខែកញ្ញឆ្នាំ២០៣នេះ ក្នុងលិខិតអញ្ជើញទទួលទានអាហារពេលល្ងាចពីប្រធានាធិបតីឥណ្ឌាដែលផ្ញើទៅកាន់មេដឹកនាំ G20 បានសរសេរថា “ពីប្រធានាធិបតីប្រទេស Bharat” មិនមែន “ពីប្រធានាធិបតីប្រទេសឥណ្ឌា” នោះឡើយ៕





