ភ្លើងកម្តៅនៅលើបណ្តាយសង្គមស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយតារាចម្រៀង ថុល សុភិទិ បានចេញវីដេអូមួយទម្លាយនូវពាក្យសម្តីរបស់កញ្ញាអ៊ីងអ៊ីង ដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ដោយនាងមានចេតនាធ្វើខ្លួនជាអ្នកទី៣ដណ្តើមស្នេហ៍គេ។ ទន្ទឹមនឹងនេះ ភិទិ ក៏បាននិយាយពីលោក Ecovak Song ផងដែរថាខ្លួនបានទៅដល់កន្លែងថតផ្ទាល់ព្រមទាំងស្នើសុំឱ្យអ្នកដឹកនាំរឿងរូបនេះលុបវីដេអូទី២ ដែលជាភ្លើងកម្តៅនាំឱ្យកើតរឿងកាន់តែខ្លាំងប៉ុន្តែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។May be an image of 1 person and television

នៅយប់ថ្ងៃទី៦ កញ្ញា តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះវីដេអូជាង៨នាទីនៅលើគណនីហ្វេកប៊ុកមានឈ្មោះថា Doreamon ដើម្បីបកស្រាយនិងបញ្ចប់បញ្ហារឿងដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះក្រោយពីមានមតិជាច្រើនចង់ឱ្យលោកចេញមុខនិយាយផងដែរ។ លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ដើម្បីបញ្ចប់រឿងនិងគិតថាជារឿងត្រឹមត្រូវ ប៉ុន្តែពេលលោកបានគិតម្តងទៀតបើលោកមិនបកស្រាយគឺរឿងនៅតែមិនបញ្ចប់នៅតែមានការបង្ហោះឆ្លើយឆ្លងគ្នាឥតឈប់។May be an image of 1 person

ក្នុងវីដេអូនោះដែរ ភិទិ បាននិយាយថាលោកបានទៅថតរឿងមួយហើយវគ្គហ្នឹងលោកមិនបានអានស្គ្រីបជាមុនហើយមិនដឹងថាឈុតថើបគេរបៀបណានោះទេពេលលោកទៅដល់ភ្លាមទើបបានស្គ្រីបនោះមកមើល។ លោកក៏បានទទួលស្គាល់ដែរថាអ្នកដឹកនាំរឿងនិងតួស្រី អ៊ីងអ៊ីង ពិតជាបានសួរលោកពិតមែនថាថតឈុតថើបបានឬអត់ ហើយលោកពិតជាបានឆ្លើយថាថតបានពិតមែន ត្រឹមជាការថើបមាត់ហើយក៏ផ្តួលខ្លួនទៅ ព្រោះលោកក៏ចង់បានបទពិសោធនថ្មីជូនមហាជនថាលោកមិនត្រឹមតែចេះច្រៀងតែមួយមុខ។ អ្វីដែលនឹកស្មានមិនដល់រឿងបានក្លាយជាបញ្ហាធំទៅវិញហើយកាន់តែរីករាលដាលកាន់តែខ្លាំង។ ជាមួយគ្នានោះលោកក៏ទទួលស្គាល់កំហុសដូចគ្នាដែលលោកបានសន្យាជាមួយគូស្នេហ៍ថាមិនថតឈុតបែបហ្នឹងតែលោកបានក្បត់ពាក្យសន្យា។No photo description available.

បន្ថែមពីលើនេះ ភិទិក៏បាននិយាយពីគូស្នេហ៍ខ្លួនដែរថា វីដេអូដំបូងដែលនាងបង្ហោះគឺសម្តៅលើលោកតែម្នាក់ប៉ុណ្ណោះព្រោះតែមានការអន់ចិត្ត មិនបាននិយាយទៅអ្នកណាឬតួស្រីឡើយ។ តែអ្វីដែលជាភ្លើងកម្តៅកាន់តែខ្លាំងនោះហើយនាំឱ្យដៃគូរកស៊ីមិត្តជិតស្និទ្ធម៉ានីនចេញមកនិយាយនោះព្រោះមានការខឹងសម្បារបន្ទាប់ពីឃើញវីដេអូទី២។
ដោយស្ថានភាពកាន់តែតានតឹងហើយមហាជនទូទៅសម្លឹងឃើញថាវីដេអូទី២នោះប្រៀបដូចជាដុតភ្លើងបន្ថែមមែន លោកបានទៅកន្លែងថតផ្ទាល់ដើម្បីសុំឱ្យអ្នកដឹកនាំរឿងលុបវីដេអូទី២ នោះចេញដោយលោក Ecovak song ក៏ឆ្លើយយល់ព្រមតែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។ នៅថ្ងៃនោះដែរលោក Ecovak song បាននិយាយជាមួយលោក និងកំពុងនិយាយជាមួយតួស្រីថា អ៊ីងឥឡូវបើជ្រុលជាគេខឹងហើយយើងបុកលុយថែមយក scene គេម៉ងទៅ ហើយ ភិទិ បានឮ អ៊ីងអ៊ីង ក៏ឆ្លើយវិញថា ឥឡូវនាងកំពុងតែដណ្តើមហើយមិនបានអត់ដណ្តើមឯណា។May be an image of 2 people

ម្ចាស់បទ «មួយឆាវ» អះអាងទៀតថាដោយសារតែមានអ្នកមួយចំនួនដែលមិនដឹងរឿងចេះតែដាក់សម្ពោធលើលោកខ្លាំងពេលដែលថាលោកជាមូលហេតុនាំឱ្យស្រីៗឈ្លោះដណ្តើមរូបគេ លោកមិនមែនជាតារាកូរ៉េទេគ្មានគំនិតចង់ឱ្យរឿងនេះកើតឡើងដែរ។ ភិទិ បញ្ជាក់ចុងក្រោយថា អ្វីដែលលោកនិយាយទាំងប៉ុន្មានសុទ្ធតែជារឿងពិត បើលោកនិយាយមិនពិតសូមឱ្យលោកជួបតែបញ្ហាមិនចេះចប់ ហើយលោកក៏ស្នើឱ្យមហាជនឈប់ជជែកវែកញែករឿងនេះបន្តទៀតដែរ៕