Home Blog Page 1513

ឈ្វេងយល់បុណ្យមួយនៅជប៉ុនមានលក្ខណៈស្រដៀងទៅនឹងបុណ្យភ្ជុំ​បិណ្ឌ​ខ្មែរ

0

ពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យកាន់បិណ្ឌ ធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ រយៈពេល១៥ថ្ងៃនេះប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជន ជីដូនជីតា ញាតិកាដែលបានចែកឋានទៅ។
ការ​បោះ​បាយបិណ្ឌ : អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង – Koh Santepheap Daily

ទន្ទឹមនឹងនេះក៏មានទំនៀមទម្លាប់បោះបាយបិណ្ឌក្នុងជំនឿលើព្រលឹងអ្នកស្លាប់តែលតោលអនាថាផងដែរ។ ទាក់ទិននឹងពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរមួយនេះ ក្នុងបណ្ដាប្រទេសមួយចំនួននៅអាស៊ី ក៏មានបុណ្យប្រពៃណីស្រដៀងនឹងប្រទេសកម្ពុជាដែរ គឺជប៉ុន។
Dance the Bon Odori and More at Obon, Japan's Festival of Souls - Rakuten Travel Experiences Blog

អូបុណ ឬ ជាភាសាអង់គ្លេស Obon ជាពិធីបុណ្យរយៈពេលបីថ្ងៃរបស់ជប៉ុនដើម្បីជាភក្ដីភាពរំលឹកដល់ព្រលឹងបុព្វបុរស សាច់ញាតិដែលបានស្លាប់ឬ ជាការចងចាំមួយ។ ថ្ងៃនោះគ្រួសារជប៉ុនជាច្រើនគឺមានទំនៀមទម្លាប់សម្អាតនិងតុបតែងនៅកន្លែងសក្ការបូជាក្នុងផ្ទះ និងនៅផ្នូរសាច់ញាតិរបស់ពួកគេ ដោយមានរៀបចំផ្កា និងបង្អែម។

មានការពិធីរាំ bon odori សម្រាប់ស្វាគមន៍ដល់ព្រលឹងខ្មោចផងដែរ ហើយនៅថ្ងៃបញ្ចប់គេមានអុជបំភ្លឺគោមក្រដាសបណ្ដែតតាមខ្សែទឹកដើម្បីនាំផ្លូវព្រលឹងទៅកាន់ទីឋានរបស់ពួកគេវិញ៕

What is Obon? Facts about Obon holiday in Japan | Guidable

ប្រភព៖ Japan Guide

ចិនរកឃើញ “អណ្តូងរ៉ែមាសលាក់ក្នុងសមុទ្រជ្រៅ” ដែលអាចចិញ្ចឹមមនុស្ស ១,៤ ពាន់លាននាក់

0

បរទេស៖ ថ្មីៗនេះ បេសកកម្មវិទ្យាសាស្ត្ររបស់ចិនបានរកឃើញ “កំណប់ទ្រព្យ” ដែលលាក់កំបាំងដោយចៃដន្យនៅក្នុងទឹកនៃអង់តាក់ទិក ដែលហាក់ដូចជាកំពុងរង់ចាំការរកឃើញរបស់មនុស្ស។

យោងតាមកាសែត Global Times បានឱ្យដឹងថា តំបន់នេះសម្បូរទៅដោយធនធានសត្វសមុទ្រ ដែលមានប្រភេទត្រី មឹក ត្រីបាឡែន និងសត្វសមុទ្រជាច្រើនប្រភេទទៀត ដែលទុនបំរុងគឺ krill នៅប៉ូលខាងត្បូងត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ១ ពាន់លានតោន ត្រូវបានគេជឿថា គ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្ស ១.៤ ពាន់លាននាក់។Gold divers on the North Korean border

Krill គឺជាសត្វសមុទ្រអង់តាក់ទិក មើលទៅស្រដៀងនឹងបង្គា ប៉ុន្តែមានទំហំតូចជាង ដោយមានប្រវែងរាងកាយជាមធ្យម ៤-៦ សង់ទីម៉ែត្រ អតិបរមា ៩ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ២ ក្រាមប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗ មនុស្សបរិភោគសត្វសមុទ្រផ្សេងៗរាប់រយលានតោន។ ទោះជាយ៉ាងណាក៏ដោយចំនួនសត្វ krill ពិភពលោកនៅតែមានស្ថេរភាពប្រហែល ៣០ ពាន់លានតោន។ ជាពិសេស ខ្យងអង់តាក់ទិកគឺមានជីជាតិខ្លាំងណាស់ ហើយសត្វក្រៀលអង់តាក់ទិកញីអាចពងបានដល់ទៅ ១០,០០០ ពងក្នុងពេលតែមួយ ដែលវាគឺជាអណ្តូងរ៉ែមាសដ៏មានតម្លៃបំផុតសម្រាប់ជីវិតមនុស្ស។Climate change threatens Antarctic krill and the sea life that depends on it

នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ សហភាពសូវៀតបានចាប់ផ្តើមនេសាទសត្វសមុទ្រនៅអង់តាក់ទិក ក្រោយមក ជប៉ុន និងន័រវែសក៏បានចូលរួម។ ន័រវេសគឺជាប្រទេសដែលមានការនេសាទសត្វសមុទ្រច្រើនជាងគេ ដោយមានការចាប់ប្រចាំឆ្នាំប្រហែល ២០០,០០០ តោន។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានចំនួន ១១៨.០០០ តោន ដូច្នេះហើយការចាប់សត្វសមុទ្រសរុបទូទាំងពិភពលោកមានរហូតដល់ ៥០០,០០០ តោន។
ទោះជាយ៉ាងណាក៏ដោយ ការចាប់សត្វសមុទ្រអង់តាក់ទិកគឺមានកម្រិតទាបនៅឡើយ ដោយសារសត្វសមុទ្រខ្លះមានជាតិពុលនឹងមិនអាចយកទៅទទួលទានបាននោះទេ សរុបមកការរកឃើញអណ្តូងរ៉ែមាសលាក់ក្នុងសមុទ្រជ្រៅនេះ គឺជាកំណប់ទ្រពអាហារសមុទ្រដ៏អស្ចារ្យបំផុតសម្រាប់ពិភពលោក៕How much gold is there left to mine in the world? - BBC News
ប្រភព៖cafef.com

ប្រាក់យ៉េនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ ខែបើធៀបនឹងដុល្លារ

0

ជប៉ុន៖ តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានឡើងជិតដល់ ១៤៨ យ៉េនក្នុង ១ ដុល្លារអាមេរិក ដែលជំរុញឱ្យមន្ត្រីជប៉ុនព្រមានពីអន្តរាគមន៍ដើម្បីដោះស្រាយការរំពឹងទុក។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Masato Kanda បាននិយាយទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ៦ ខែកញ្ញាថា “ប្រសិនបើវិធានការទាំងនេះនៅតែបន្ត រដ្ឋាភិបាលនឹងដោះស្រាយពួកគេជាមួយនឹងវិធានការសមស្រប ដោយមិនរាប់បញ្ចូលជម្រើសណាមួយឡើយ”។Japan won't rule out options to halt FX speculation, officials say | Reuters

ការប្រកាសនេះបានជួយឱ្យប្រាក់យ៉េនឡើងថ្លៃបន្តិចមកនៅត្រឹម ១៤៧,៣ យ៉េនក្នុងមួយដុល្លារ ដោយសារទីផ្សារបានថ្លឹងថ្លែងពីលទ្ធភាពនៃអន្តរាគមន៍របស់ទីក្រុងតូក្យូ ។ ប៉ុន្តែបន្ទាប់មក ប្រាក់ដុល្លារក៏បានបន្តឡើងថ្លៃ រហូតដល់ ១៤៧,៨ យ៉េន ក្នុងមួយដុល្លារអាមេរិក ដូច្នេះ USD ក៏បានកើនឡើងក្នុងតម្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។Japanese Yen and Nikkei on the Move as Officials Send Latest Warning

ទោះជាយ៉ាងណាក៏ដោយមិនមែនមានតែប្រទេសជប៉ុនទេដែលប្រាក់យ៉េនធ្លាក់ចុះ នៅថ្ងៃទី ៥ ខែកញ្ញា កន្លងទៅនេះ ប្រាក់អឺរ៉ូក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ខែធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃ ១ EUR ស្មើនឹង ១.០៧ ដុល្លារ។ ប្រាក់ផោនរបស់អង់គ្លេសក៏បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣ ខែផងដែរ នៅពេលដែលវាត្រូវបានផ្លាស់ប្តូរក្នុងតម្លៃ ១.២៥ ដុល្លារ។Goldman Sachs Touts Japanese Yen As "Ideal Hedge" Against Inflation លោក Kanda បាននិយាយថារូបិយប័ណ្ណគួរតែផ្លាស់ទីក្នុងទិសដៅមួយដែលឆ្លុះបញ្ចាំងពីកត្តាសេដ្ឋកិច្ចមូលដ្ឋាន។ ទោះជាយ៉ាងណា ប្រាក់យ៉េនកាលពីឆ្នាំមុន និងឆ្នាំនេះ គឺមានការប្រែប្រួលយ៉ាងខ្លាំង ដែលបច្ចុប្បន្ន អាជ្ញាធរកំពុងតាមដានទីផ្សារយ៉ាងយកចិត្តទុកដាក់បំផុតក្នុងកម្រិតខ្ពស់។ លោកបានបន្តទៀតថា៖ «ការអភិវឌ្ឍទាំងនេះធ្វើឱ្យអាជីវកម្ម និងគ្រួសារមានអារម្មណ៍ថាមិនមានស្ថិរភាព ដែលនេះអាចនឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច»៕
ប្រភព៖vnexpress

ឈ្វេងយល់! រូបដំរីនៅក្នុងក្រដាស៥មុឺនរៀល ស្ថិតនៅប្រាសាទណា

0

ប្រជាពលរដ្ឋខ្មែរ ពិតជាធ្លាប់ឃើញ និងបានចាយក្រដាសប្រាក់៥មុឺនរៀលខ្មែរយើងហើយ ក៏ប៉ុន្តែបងប្អូនមានដែលចាប់អារម្មណ៍លើរូបដំរី ដែលមាននៅក្នុងក្រដាសប្រាក់នោះដែរឬអត់ តើថាស្ថិតនៅក្នុងប្រាសាទអ្វី?

ចម្លាក់រូបដំរី ដែលស្ថិតនៅក្នុងក្រដាស់៥មុឺនរៀល ជារូបចម្លាក់នៃប្រាសាទមួយក្នុងរាជធានីបុរាណកោះកេរ្តិ៍។ ប្រាសាទនោះមានឈ្មោះថាប្រាសាទដំរី ជាបុរាណដ្ឋានមួយក្នុងចំណោមរាប់រយក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។

ប្រាសាទដំរី - Visit Cambodia

រូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោមជាដើម គឺមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយក៏ត្រូវបានយកប្រើនៅលើក្រដាសប្រាក់ ៥០០០០រៀល តែម្ដង។

គួរបញ្ជាក់ផងដែរថា ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានផ្លាស់ប្ដូររាជធានីពីយសោធបុរៈ(អង្គរ) ទៅតំបន់កោះកេរ្តិ៍ ហើយបច្ចុប្បន្នកម្ពុជាកំពុងស្នើបញ្ចូលជាបេតិកភណ្ឌពិភពលោក៕

ហេតុអ្វីប្រាក់រៀលខ្មែរគួរត្រូវគេផ្តល់តម្លៃ? – Kalib9ប្រាសាទដំរីក្រាប​ទី​ទេសចរណ៍​​វប្បធម៌​ប្រវត្តិសាស្រ្ត - Rasmei Kampuchea Daily

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDkixo7J_WVmiqzmQeesCCsvk7Ji-_kIeUybvwzALTcXXq4HduRORvOWTlofdX2H-PC4SqhUOpKziEq_f3K2Vt5j2-AFE0yU92KkZZztK3uKtA2btl3OYCPNKXTliiUXKVJdcmoaU3oBGdJlseA7csXKSu42OuGRVJdXaUDYDPOXnD-a3vLDt3vNLRUNs/s480/ele8.png

ឈ្វេងយល់ពីលេខកូដ ដែលបានបិតនៅលើផ្លែឈើ

0

ជាទូទៅមនុស្សជាច្រើន នៅពេលទិញផ្លែឈើតែងចាប់អារម្មណ៍លើសម្រស់ស្រស់ និងទុំប៉ុណ្ណោះ មិនសូវចាប់អារម្មណ៍លេខកូដ ដែលបានបិតនៅលើផ្លែឈើប៉ុន្មាននោះទេ។ ដោយឡែក ក៏មានអ្នកខ្លះទៀតក៏ប្រហែលធ្លាប់ចាប់អារម្មណ៍ ក៏ប៉ុន្តែមិនដឹងអត្ថន័យវាយយ៉ាងមិច។
Makansutra | How to tell if fruits are organically grown

សម្រាប់ការបិតលេខកូដនៅលើផ្លែឈើនេះ វាមានតែលើផ្លែឈើំណាដែលនាំចូលពីក្រៅស្រុកប៉ណ្ណោះ ដូច្នេះនៅពេលអ្នកទិញផ្លែឈើដែលនាំចូលពីបរទេស អ្នកគួរពិនិត្យមើលលេខកូដដែលបានបិតនៅលើវា៖

• ប្រសិនបើមានលេខចំនួន៤ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៣ ឬ លេខ៤ មានន័យថា ផ្លែឈើនោះត្រូវបានដាំដុះក្រោមច្បាប់កសិកម្ម ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន។ ផ្លែឈើទាំងនោះត្រូវបានគេប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីសិប្បនិម្មិត
• ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៨ មានន័យថា ផ្លែឈើនោះត្រូវបានគេកែប្រែហ្សែន (GMO) ដូច្នេះអ្នកគួរតែជៀសវាងផ្លែឈើប្រភេទនេះ
• ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៩ មានន័យថា ផ្លែឈើនោះគឺជាផ្លែឈើធម្មជាតិ ដែលបានដាំដុះដោយប្រើប្រាស់វិធីសាស្ត្រតាមបែបប្រពៃណី ដោយគ្មានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬជីគីមីឡើយ។ ផ្លែឈើប្រភេទនេះហើយដែលអ្នកគួរទិញសម្រាប់គ្រួសាររបស់អ្នក៕

 

  • Fruit stickers no indicator of exotic food : The Tribune IndiaWhat Those Numbers on Fruit Mean

ប្រភព៖ Daily Mail 

UN អំពាវនាវឱ្យពិភពលោកឈប់ប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល

0

ប្រទេសកេនយ៉ា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្លែងទៅកាន់គណៈប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុនៅអាហ្វ្រិក ដែលរៀបចំឡើងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា ប្រទេសទាំងឡាយដែលបានអភិវឌ្ឍន៍រួចហើយ ត្រូវតែមានចំណែកទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ដែលធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើង រហូតមានវិបត្តិអាកាសធាតុ ។UN: On the situation in Mali, Antonio Guterres highlights progress and  challenges - Afro impact

ជាមួយគ្នានេះ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកឈប់ប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលផងដែរ ដោយសារមើលឃើញថា ប្រេងឥន្ធនៈប្រភេទនេះបានជួយជំរុញឱ្យពិភពលោកកាន់តែក្តៅ និងធ្វើឱ្យប្រទេសអាហ្វ្រិករងគ្រោះដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់មិនទៀងទាត់ ។ ក្រៅពីនេះ វាគឺជាមូលហេតុធ្វើឱ្យមនុស្សជាច្រើននាក់នៅប្រទេសអាហ្វ្រិកស្លា.ប់បាត់ប.ង់ជីវិ.ត ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែផ្តល់មូលនិធិជួយសង្គ្រោះក្នុងកិច្ចប្រជុំ COP 28 នៅឆ្នាំ២០២៣ ។UN chief says fossil fuels 'incompatible with human survival,' calls for  credible exit strategy | AP News

ទោះយ៉ាងណា នាពេលកន្លងមក លោក Antonio Guterres ធ្លាប់បានដាស់តឿនមនុស្សទាំងអស់ថា បច្ចុប្បន្ន ពិភពលោកកំពុងតែដួលរលំ ហើយមនុស្សកំពុងធ្វើសង្គ្រាម និងសម្លា.ប់ខ្លួនឯងដោយសារធម្មជាតិ ។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យប្រទេសនានានៅលើពិភពលោកសហការគ្នា ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតឱ្យស្មើកម្រិតសូន្យ ។Guterres calls for phasing out fossil fuels to avoid climate 'catastrophe'  | Africa Renewal

ចុងក្រោយ លោក Antonio Guterres លើកឡើងថា គ្រប់ប្រទេសទាំងអស់ រួមទាំងស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សេងៗត្រូវតែបង្កើតផែនការផ្លាស់ប្តូរ ដើម្បីឈានទៅរកការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតឱ្យស្មើកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០ ៕ ប្រភព

បទ “Seven” របស់ Jungkook ក្លាយជាបទចម្រៀងទី១ឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់កំពូលរបស់ Billboard’s Global 200

0

ត្រលប់ទៅខែកក្កដា Jungkook បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករកូរ៉េដំបូងគេដែលចេញបទចម្រៀងបានឈរនៅលំដាប់ថ្នាក់លេខ១ព្រមគ្នានៅតារាងសហរដ្ឋអាម៉េរិកចំនួន៣ មានដូចជា Billboard’s Hot 100, Global 200 និង Global Excl ទៅលើបទចម្រៀងរបស់គេមានចំណងជើងថា “Seven” ដែល Feat ជាមួយ Latto។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះបទ “Seven” មិនបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ ១ របស់ខ្លួននៅលើ Global 200 ឬ Global Excl នោះទេ ហើយបទនេះក៏បានបំបែកកំណត់ត្រាតារាងសហរដ្ឋអាម៉េរិករបស់ក្រុមBTS របស់គេផងដែរ ដែលពីមុនគ្រប់គ្រងដោយបទ”Dynamite” ដែលជាបទជាប់លេខ១បានច្រើនសប្តាហ៍នៃបទចម្រៀងបានដោយសិល្បករកូរ៉េ។In Pics: BTS's Jungkook is ever the charming hero in 'Seven' MV Photo Sketch

នៅថ្ងៃទី៥ ខែកញ្ញា Billboard បានប្រកាសជាផ្លូវការថា “Seven” បានការពារតំណែងរបស់ខ្លួនដោយជោគជ័យនៅលេខ១ជាប់ៗគ្នា នៅលើតារាងពិភពលោកទាំងពីរសម្រាប់សប្តាហ៍ទី ៧ ហើយធ្វើឱ្យវាក្លាយជាបទចម្រៀងដំបូងនៃឆ្នាំ២០២៣ ដែលចំណាយពេលប្រាំពីរសប្តាហ៍ដំបូងនៅលើតារាងទាំងពីរឈរនៅលេខ ១ ខណៈពេលមុនកំណត់ត្រាជាកម្មសិទ្ធិបទ ” Flowers ” របស់ Miley Cyrus ដែលឈរនៅលេខ ១។ ប្រការនេះហើយបទនេះបានជាប់ចំណាត់ថ្នាក់ជាបទល្បីលំដាប់លេខ ១ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Billboard Global 200។Jungkook of BTS's "Seven" feat. Latto Is Here: Stream

គូសបញ្ជាក់ថា ក្នុងអំឡុងពេលថ្ងៃទី ២៥ដល់ថ្ងៃទី៣១ ខែសីហាបទ “Seven” របស់ Jungkook បានកត់ត្រាការផ្សាយដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៩៧ លាននិងការលក់ឌីជីថលចំនួន ១២,០០០នៅទូទាំងពិភពលោក៕

D.O. សមាជិក EXO ត្រូវរងពិន័យក្រោយជក់បារីអេឡិចត្រូនិចក្នុងបន្ទប់រង់ចាំមុនសម្តែងលើឆាក

0

នៅថ្ងៃទី៦ សីហា នេះសារព័ត៌មាន soompi បានចុះផ្សាយថា D.O. សមាជិក EXO ត្រូវរងពិន័យក្រោយជក់បារីអេឡិចត្រូនិចក្នុងបន្ទប់រង់ចាំមុនសម្តែងលើឆាក “Music Core” របស់ MBC ក្រោយពីអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ។EXO's D.O. allegedly spotted smoking an e-cigarette in a music program  waiting area | allkpop

ត្រលប់ទៅខែសីហា EXO បានចែករំលែកវីដេអូនៅលើឆាណែល YouTube ផ្លូវការរបស់ពួកគេដែលបង្ហាញពីសកម្មភាពផ្សព្វផ្សាយរបស់ពួកគេសម្រាប់ បទ “Cream Soda” នៅលើ “Music Core” របស់ MBC ។ នៅក្នុងវីដេអូនោះ D.O. ត្រូវបានគេចោទប្រកាន់ថា ជក់បារីអេឡិចត្រូនិចនៅក្នុងបន្ទប់រង់ចាំមុនពេលការសម្តែងមកដល់។

ជាលទ្ធផល អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ Mapo ទាក់ទងនឹងការជក់បារីក្នុងបន្ទប់រង់ចាំរបស់ D.O. ជាការឆ្លើយតប មណ្ឌលសុខភាពបានឆ្លើយតបដោយបញ្ជាក់ថា “មាត្រា៩ កថាខណ្ឌទី៤ ប្រការ១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ កំណត់នូវអគារការិយាល័យ រោងចក្រ និងអគារពហុគោលបំណង ដែលមានផ្ទៃក្រឡាចាប់ពី ១០០០ ម៉ែត្រការ៉េ ឬលើសពីនេះជាតំបន់ហាមឃាត់ការជក់បារី។ ការបំពានបទប្បញ្ញត្តិនេះអាចត្រូវពិន័យជាប្រាក់រហូតដល់ ១០០,០០០ វ៉ុន (ប្រហែល ៧៥ ដុល្លារ)។Korean Netizens Flame EXO's D.O. After Idol Is Allegedly Caught Smoking  Indoors - Koreaboo

មជ្ឈមណ្ឌលសុខភាពកូរ៉េបានបន្តថា៖ «ការជក់បារីនៅក្នុងអគារក្រុមហ៊ុនផ្សព្វផ្សាយជាការបំពាន។ ទោះបីជា [D.O.] និងទីភ្នាក់ងាររបស់គេបានពន្យល់ថា D.O. កំពុងប្រើប្រាស់បារីអេឡិចត្រូនិចដែលគ្មានជាតិនីកូទីនក៏ដោយ ក៏ពួកគេមិនអាចផ្តល់ភស្តុតាងថាផលិតផលនោះគ្មានជាតិនីកូទីននៅក្នុងការពិពណ៌នា និងការណែនាំអំពីធាតុផ្សំនៃផលិតផលនោះទេ។ ជាលទ្ធផលការផាកពិន័យត្រូវបានកើតឡើង ខណៈដែល D.O បានសន្យាអនុវត្តច្បាប់ដោយស្មោះត្រង់ក្នុងនាមជាបុគ្គលសាធារណៈ៕

រុក្ខជាតិគ្រោះថ្នាក់ ៥ ប្រភេទដែលអ្នកមិនគួរដាំក្នុងផ្ទះ

0

ដើមឈើ ឬរុក្ខជាតិអាចនាំមកនូវភាពស្រស់ស្អាតដល់បរិវេនផ្ទះ ប៉ុន្តែមិនមែនដើមឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងផ្ទះនោះទេ។ សម្រាប់គ្រួសារណាដែលមានកូនតូចៗ សូមចំណាំថា អ្នកមិនគួរដាំដើមឈើទាំងនេះទេ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ក្មេង។

១.ដើមរុក្ខជាតិលីលី ឬផ្កាលីលី៖ ដើមរុក្ខជាតិនេះផ្តល់ភាពស្រស់ស្អាតក្នុងផ្ទះ ប៉ុន្តែវាអាចបង្កើតរោគសញ្ញាមិនល្អ ប្រសិនបើកុមារលេបវាចូលនឹងធ្វើឱ្យកុមារពុលភ្លាមៗ។Lilies: How to Plant, Grow, and Care for Lily Flowers | The Old Farmer's  Almanac

២.ផ្កាប្រាំបីទិស៖ ទោះបីជាមានឈ្មោះគួរឱ្យទាក់ទាញក៏ដោយក៏រុក្ខជាតិនេះមិនសមស្របសម្រាប់ការដាំដុះក្នុងផ្ទះនោះទេ ព្រោះវាមានជ័រ និងបន្លាមុតស្រួចនៅលើដើម ដែលអាចបណ្តាលឱ្យកុមារមានគ្រោះថ្នាក់ប្រសិនបើប៉ះវា។ប្រទាលទេវតាប្រាំបីទិស ដាំដោយគ្រាប់ - YouTube

៣.ប្រទាលដំបងយក្ស៖ រុក្ខជាតិប្រភេទនេះគឺមានបន្លារាយប៉ាយ ដែលជ័ររបស់វាអាចធ្វើឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ ហើយថែមទាំងអាចបន្សល់ទុកពងបែកឈឺចាប់ទៀតផង។ដើមផ្លិតយក្ស (Prickly pear ) នៅក្នុងត្រកូលដើមដំបងយក្សនិងដើមស្រកានាគ (Cactus  species ) - YouTube

៤.ដើមអូលែនឌឺ៖ ជាមួយនឹងផ្កាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតរបស់វា រុក្ខជាតិផ្កាប្រភេទនេះ គឺពិតជាទាក់ទាញភ្នែកណាស់ ប៉ុន្តែ អ្វីដែលគួរប្រយ័ត្ននោះគឺ រុក្ខជាតិនេះមានជាតិពុលខ្ពស់ហើយសូម្បីតែស្លឹកតែមួយសន្លឹករបស់វា ក៏អាចបណ្តាលឱ្យអ្នកស្លាប់ ឬសត្វចិញ្ចឹមរបស់អ្នកស្លាប់ផងដែរ។រុក្ខជាតិ ៧ប្រភេទ ដែលអ្នកមិនគួរដាំក្នុងផ្ទះ

៥.ដើមផាត់ប្រមូល៖ រុក្ខជាតិម្យ៉ាងឈ្មោះថា Dieffenbachia ឬគេហៅថាប្រទាលផាត់ប្រមូល ដែលត្រូវបានគេនិយមដាំដើម្បីលម្អលំនៅឋាន ប៉ុន្តែរក្ខជាតិនេះគឺអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសកុមារតូចៗ ប្រសិនបើទៅប៉ះពាល់ ឬយកទៅដាក់ក្នុងមាត់នឹងបណ្ដាលឱ្យស្លាប់ភ្លាមៗមួយរំពេច៕How to Plant and Grow Dieffenbachia
ប្រភព៖phuntoday.com

តើអ្នកមានប្រតិកម្មជាមួយកាហ្វេដែរឬទេ ?

0

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទរបស់មនុស្សទូទៅ ហើយមិនថាសម័យណាទេ កាហ្វេនៅតែទទួលបានការពេញនិយមដូចដើម ដោយសារមនុស្សជាច្រើននាក់ទទួលស្គាល់ពីផលប្រយោជន៍របស់វា ។ ប៉ុន្តែមនុស្សខ្លះទៀតមិនចូលចិត្តផឹកកាហ្វេទេ ហើយមានមូលហេតុជាច្រើនដែលធ្វើឱ្យពួកគេប្រតិកម្មជាមួយកាហ្វេ ។ យើងនឹងបង្ហាញពីបញ្ហាសុខភាពរបស់អ្នកមានប្រតិកម្មជាមួយកាហ្វេថា បើពួកគេផឹកកាហ្វេ តើនឹងកើតមានបញ្ហាអ្វីខ្លះក្នុងខ្លួន ? ហើយមូលហេតុអ្វីបានជាអ្នកគួរចៀសវាងការផឹកកាហ្វេ ?

១-ឈឺពោះដោយសារផឹកកាហ្វេ ៖
តាមទិន្នន័យផ្នែកវេជ្ជសាស្ត្រអះអាងថា វាជាប្រព័ន្ធការពាររាងកាយឆ្លើយតបនឹងអ្វីដែលបញ្ចេញជាតិពុលក្នុងរាងកាយ ។ ពិតណាស់ថា រាងកាយរបស់មនុស្សមួយចំនួនទទួលយកកាហ្វេ ហើយរាងកាយមនុស្សខ្លះទៀតមិនទទួលយកទេ ។ ដូច្នេះ បើអ្នកផឹកកាហ្វេហើយស្រាប់តែឈឺពោះ អ្នកត្រូវដឹងខ្លួនឯងថា រាងកាយអ្នកមិនទទួលយកជាតិកាហ្វេអ៊ីនទេ ។Abdominal Pain: Causes, Types and Treatment | Gleneagles Global Hospital,  Lakdikapul

២-ធុំក្លិនកាហ្វេយ៉ាងខ្លាំង ៖
មនុស្សភាគច្រើនចូលចិត្តក្លិនឈ្ងុយរបស់កាហ្វេ ប៉ុន្តែមនុស្សជាច្រើនទៀតមិនចូលចិត្តក្លិននេះទេ ។ ក្លិនកាហ្វេបានបង្ហាញពីអត្តសញ្ញាណរបស់វា ហេតុនេះ នៅពេលអ្នកធុំក្លិនឈ្ងៀមរបស់កាហ្វេ អ្នកនឹងដឹងថា វាពោរពេញទៅដោយជាតិកាហ្វេអ៊ីន ។ ប៉ុន្តែតើដឹងឬទេថា មានមនុស្សជាច្រើននាក់ដែលធុំក្លិនកាហ្វេ ហើយចង់ដើរចេញឱ្យឆ្ងាយ ព្រោះវាធ្វើឱ្យពួកគេមិនស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ មានបញ្ហាក្រពះ និងមានអាការៈក្អួតចង្អោរ ជាដើម ។ វិធីដោះស្រាយ គឺពួកគេមិនគួរចូលហាងកាហ្វេទេ ឬដើរឱ្យផុតពីហាងកាហ្វេ គឺជាការល្អប្រសើរបំផុត ។Smell Good Coffee for a Positive Sensation – Royal Coffee Roasters

៣-ឈឺក្បាល វិលមុខជាប្រចាំពេលផឹកកាហ្វេ ៖
មនុស្សភាគច្រើនចូលចិត្តក្លិនកាហ្វេ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតមិនអាចផឹកកាហ្វេបាន ដោយសារជាតិកាហ្វេអ៊ីនធ្វើឱ្យពួកគេមានអារម្មណ៍ឈឺក្បាល វិលមុខ ។ ពេលខ្លះ វាធ្វើឱ្យប៉ះពាល់សុខភាព ឬប្រព័ន្ធដំណើរការក្នុងរាងកាយខុសប្រក្រតី ។ ដូច្នេះ អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន ដោយការទៅពិភាក្សាជាមួយគ្រូពេទ្យ ឬកុំផឹកកាហ្វេដាច់ខាត ៕Get headaches? Here's five things to eat or avoid ប្រភព ៖ TNN Health