រដ្ឋធានីហ្សាការតា៖ ការសម្រេចរបស់ក្រុងតូក្យូ បញ្ចេញទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបន្សាបធាតុវិទ្យុសកម្ម ធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ប្រតិកម្មយ៉ាងខ្លាំង និង សងសឹកតបតវិញ ដោយការហាមឃាត់ដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ប៉ុន្ដែសកម្មភាពបែបនេះ បាននាំឲ្យមានការតវ៉ា ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយឥឡូវមេដឹកនាំប្រទេសអាស៊ីបូព៌ាមួយនេះ ក៏បានប្រាប់ទៅដល់មហាយក្សចិន ដោយផ្ទាល់។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី៦ ខែកញ្ញា ថា លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ថា គាត់បានពន្យល់ អំពីគោលជំហររបស់ជប៉ុន នៅក្នុងការបញ្ចេញទឹកមានធាតុវិទ្យុសកម្ម ដែលបានបន្សាបរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដល់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។Japan's Kishida urges China premier to end import ban over Fukushima water

ប្រទេសជប៉ុន បានបញ្ចេញទឹក ចេញពីរោងចក្រថាមពលនុក្លេអ៊ែរ ដែលបានខូច បញ្ចូលទៅក្នុងមហាសមុទ្រ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងតូក្យូ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង មកពីប្រទេសចិន ហើយជាការសងសឹកតបតវិញនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់បម្រាមលើការនាំចូលជលផលទាំងអស់ មកពីប្រទេសជប៉ុន។

គ្រោះរញ្ជួយដីដ៏ខ្លាំង និង មហារលកយក្សស៊ូណាមិ នៅក្នុងឆ្នាំ២០១១ បាននាំឱ្យកើតមានគ្រោះមហន្ដរាយ ដល់រោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ (Fukushima Daiichi) នៅក្នុងចំណោមគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត នៅលើពិភពលោក ចាប់តាំងពីការកើតគ្រោះមហន្ដរាយ នៅឆ័រណូប៊ីល (Chernobyl) របស់អ៊ុយក្រែន នាសម័យសូវៀត កាលពី២៥ឆ្នាំមុន។Japan Prime Minister Fumio Kishida Has Contact with Chinese Premier Li Qiang  in Jakarta - The Japan News

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា គាត់បាននិយាយយ៉ាងខ្លី ជាមួយសមភាគីចិន លោក លី ឈាង នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដោយគាត់បានបញ្ជាក់ ថា « ខ្ញុំបានពន្យល់អំពីគោលជំហររបស់ប្រទេសជប៉ុន ជុំវិញបញ្ហាទឹក ដែលបានបន្សាបរួច ចេញពីរោងចក្រ ដល់លោកនាយករដ្ឋមន្ត្រី លី»។ បើទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដី បានបដិសេធនិយាយ អំពីរបៀប ដែលលោក លី ឈាង បានឆ្លើយតប។

Japan's nuclear wastewater plan is clouded by politicsក្រសួងការបរទេសជប៉ុន បាននិយាយ ថា ការពិភាក្សា ជាមួយនាយករដ្ឋមន្រ្ដីចិន លោក លី ឈាង គឺជាលើកទីមួយ ខណៈមេដឹកនាំទាំងពីរ បានជួបគ្នា ដោយផ្ទាល់។ ជំនួបនេះវក៏ជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ចាប់តាំងពីការបញ្ចេញទឹក ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា។ ទឹកទាំងនោះ បានបន្សាបធាតុវិទ្យុសកម្ម ភាគច្រើន លើកលែងតែទ្រីទីយ៉ូម (Tritium) ដែលជារ៉ាឌីយ៉ូនូគ្លីដ (Radionuclide) ពិបាកបំបែក ចេញពីទឹក ហើយក៏បានទទួលស្គាល់ពីអន្តរជាតិ នៅមុនពេលបញ្ចេញទឹកទាំងនោះ បង្ហូរចូលទៅក្នុងមហាសមុទ្រ៕Fukushima's radioactive wastewater is being released in the Pacific. Here's  what you need to know | World News | newspressnow.com