នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi គ្រោងនឹងផ្លាស់ប្តូរឈ្មោះប្រទេសឥណ្ឌាទៅជា ‘Bharat’ តាមរយៈការបោះឆ្នោតមួយក្នុងកិច្ចប្រជុំពិសេសរបស់សភាឥណ្ឌាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។Narendra Modi | News, Photos, Latest News Headlines about Narendra Modi |  The Indian Expressការផ្លាស់ប្តូរឈ្មោះនេះ ក៏ព្រោះតែពាក្យថា ឥណ្ឌា(india) បានមកពីប្រទេសលោកខាងលិច ដែលងតំណាងឱ្យទាសករក្នុងសម័យអាណានិគម ដូច្នេះពាក្យនេះ គួរតែត្រូវលុបចេញពីរដ្ឋធម្មនុញ្ញឥណ្ឌា។Digital Sansad
ដោយឡែកចំពោះឈ្មោះ បា រ៉ាត់(Bharat) គឺជាភាសាសំស្ក្រឹត មានន័យថាប្រទេសរបស់ព្រះភារត (ភារតៈ) ដែលជាមហាក្សត្រក្នុងរឿងព្រេងនិទានប្រទេសឥណ្ឌា។ ដោយសារតែប្រជាជនឥណ្ឌាជឿថាពួកគេគឺជាកូនចៅរបស់ព្រះភារត។ ដូច្នេះឈ្មោះ Bharat ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌា។Bharata (Ramayana) - Wikipediaតែយ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះនេះ ត្រូវរងចាំដល់ការបោះឆ្នោតមួយក្នុងកិច្ចប្រជុំពិសេសរបស់សភាឥណ្ឌាជាមុនសិន ទើបអាចប្រកាសសម្រេចជាផ្លូវការបាន។Bharata: Brother of Rama and Ocean ofVirtuesសូមបញ្ជាក់ផងដែរ នៅក្នុងកិច្ចប្រជុំ G20 ដែលប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះថ្ងៃទី៧ដល់ទី១០ ខែកញ្ញឆ្នាំ២០៣នេះ ក្នុងលិខិតអញ្ជើញទទួលទានអាហារពេលល្ងាចពីប្រធានាធិបតីឥណ្ឌាដែលផ្ញើទៅកាន់មេដឹកនាំ G20 បានសរសេរថា “ពីប្រធានាធិបតីប្រទេស Bharat” មិនមែន “ពីប្រធានាធិបតីប្រទេសឥណ្ឌា” នោះឡើយ៕India's Modi gov't replaces country's name with Bharat in G20 dinner invite  | News | Al Jazeera

ប្រភព៖ India Times