រដ្ឋធានីហ្សាការតា៖ ក្រោយពេលនាយករដ្ឋមន្រ្ដីសិង្ហបុរី បានជំរុញដល់ប្រទេសចិន និង សហរដ្ឋអាមេរិក ត្រូវតែធ្វើភាព ជាអ្នកដឹកនាំរបស់ពិភពលោក សម្រាប់សន្ដិភាព វិបុលភាព ហើយងាកមកអង្គុយនិយាយគ្នានោះមក ឥឡូវនេះ នាយករដ្ឋមន្រ្ដីចិន បានព្រមាន ប្រឆាំងនឹងសង្គ្រាមត្រជាក់ ស្របពេលមហាអំណាច កំពុងតែចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ថិតក្នុរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។China to Send Premier Li Qiang to G20 Summit in India - Bloomberg

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី៦ ខែកញ្ញា ថា លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ថា បណ្ដាប្រទេសមហាអំណាច ត្រូវតែរក្សានូវការខ្វែងគំនិតគ្នា ឱ្យស្ថិតក្រោមស្ថានភាពអាចគ្រប់គ្រងបាន និង ចៀសវាង «សង្រ្គាមត្រជាក់ជាថ្មី»។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីចិន ហាក់បីនិយាយសំដៅទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខណៈក្រុមមន្ត្រីកំពូលអាស៊ី និង សហរដ្ឋអាមេរិក កំពុងតែជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។No Xi Jinping in New Delhi: Premier Li Qiang to attend G20 summit, says  China | World News - The Indian Express

រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញ អំពីការព្រួយបារម្ភ ចំពោះប្លុក គាំទ្រដោយសារសហរដ្ឋអាមេរិក ដែលបានបង្កើតនៅនឹងមាត់ទ្វាររបស់ចិន ស្របពេលកំពុងតែប្រឈមមុខនឹងជម្លោះជាមួយមហាអំណាចផ្សេងៗទៀត នៅក្នុងតំបន់ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង និង បញ្ហាផ្សេងៗទៀត។

លោកនាយករដ្ឋមន្រ្ដីចិន បានថ្លែង នៅក្នុងពេលចាប់ផ្តើមកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសជប៉ុន និង កូរ៉េខាងត្បូង នៅក្នុងរដ្ឋធានីហ្សាការតា ថា «ការខ្វែងគំនិតគ្នា និង ជម្លោះអាចនឹងកើតឡើង រវាងប្រទេសជាច្រើន ដោយសារតែការយល់ខុស ការបង្វែរផលប្រយោជន៍ ឬការជ្រៀតជ្រែក មកពីខាងក្រៅ។ ប៉ុន្ដែដើម្បីរក្សានូវការខ្វែងគំនិតគ្នា ឱ្យស្ថិតក្រោមការគ្រប់គ្រង ហើយអ្វីដែលចាំបាច់ នាពេលនេះ គឺការប្រឆាំងនឹងការរើសអើង ប្រឆាំងនឹងការប្រឈមមុខដាក់គ្នា នៅក្នុងប្លុក ហើយប្រឆាំងនឹងសង្រ្គាមត្រជាក់ជាថ្មី»។Chinese premier highlights Beijing, ASEAN's commitment to peace amid  territorial tensions - EFE Noticias

ប្រទេសចំនួន១០ ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) កំពុងតែរៀបចំកិច្ចប្រជុំកំពូលដាច់ដោយឡែកពីគ្នា ជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង កាណាដា កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ដោយបានផ្តល់នូវវេទិកាមួយ សម្រាប់មហាអំណាច ដើម្បីបញ្ចុះបញ្ចូលប្លុកនេះ និង គូប្រជែងរបស់ពួកគេឱ្យចូលរួម។

លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជំនួសលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ស្របពេលលោក លី ឈាង នាយករដ្ឋមន្រ្ដី បានចូលរួមប្រជុំជំនួសប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។Asean Latest News: VP Kamala Harris, China's Li Qiang Seen to Clash on  Security - Bloomberg

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្ដីចិន បានធ្វើឡើង បន្ទាប់ពីលោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីខែមិថុនា បានព្រមានប្រឆាំងនឹងការបង្កើតសម្ពន្ធភាព ដូចជា អង្គការណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរួមបញ្ចូល ជំនួសឱ្យក្រុមតូចៗ នៅឯកិច្ចសន្ទនា Shangri-La ស្ថិតក្នុងប្រទេសសិង្ហបុរី៕