Home Blog Page 150

ប្រទេសចំនួន៤ បង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកអាស៊ាន

0

អាស៊ាន គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាអង្គការក្នុងតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍វប្បធម៌ រួមជាមួយនឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7YfPyk1zupVNNxjvyeIC0dkHQLWupEc8X_YARWBcnr5euCznEYQv97HwlS97pDqinxCNQrsW5HHHNo1sMspVcyfrfy9mr-5UU50ywlEcvBeh27WrsRRw6NIHE6h3C8fn_TBNhDna7mbdKmT_DNCsoytqyeukf20MNq0De3HHYUHZ4loAqIIlCygCCuTJ/s1680/image_2025-12-24_08-51-18.png

វាត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ រហូតមកដល់ពេលនេះមានរដ្ឋសមាជិកដល់ទៅ១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbft09hPgh83jSnwtflUo1Zf8rba1HSpp_at6RpTOMi8JY9rAK2-diAFfCC69mOIgsnCVMP9J_fnfht3LpXugpnBMtIE6AaRCFdwZjDd9btwtqpLWKchOnnhRyu2TMeeJGSqC8Ot8_Bf4VQx_JGMcWgwdL7FWqy8cxI6Np5e2bIeDeZb1_uLIbdc2k41nE/s2048/image_2025-12-24_08-51-22.png

ដោយមើលឃើញការរីកចម្រើននៃអាស៊ាន បណ្តាប្រទេសក្នុងពិភពលោកមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ចូលជាសមាជិកពេញសិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaaPZTOK9uBsh7y8RBCQemdigOalbg2biH0TqVVARsqfiKG6kmOobWXN3j7PI6glJKpTOxUMfLaGlQdn_jQpdXpkgeMC1Y0D2f7UOEd3Z5nLPkVFkxZIlSyOITN5yngxmfQjVx-xYsY8nipZKBx6avirBC91hXGNKvLhd5xcr3Pyy-5pv2bH4vQ6E14RSm/s1023/image_2025-12-24_08-51-18%20(2).png

ក្នុងនោះប្រេសុីលជាប្រទេសទី១ ដែលបានប្រកាសពីគោលបំណងនេះ កាលពីចុងខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងពីសក្តានុពលរបស់អាស៊ាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYQ_qkTeVsTjSoqzXhYuUD69e90gigXtpxxcFGhJcsoSg0uwN3a84BoK96t8ShXKE-h142p-mseP5LtEgdfOcAF_CRtY4fGq8GDyk7LkiUTnbiEbQLBcJX0dQcyMjBapHB4RssLSdDQF_epVxpdMfXQQp2MwleNaL8kASdK_01yrJ-ghyhzK5P7Wfp3qh/s1344/image_2025-12-24_08-51-17.png

ក្រៅពីប្រេសុីល ក៏នៅមាន៣ប្រទេសផ្សេងទៀតផងដែរ រួមមាន ប្រទេសបង់ក្លាដេស និងប៉ាពួញូហ្គីណេ ខណៈប្រទេសស៊ែប៊ីបាននឹងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍កាន់តែជិតស្និទ្ធ៕

កម្ពុជា ស្នើលក្ខខណ្ឌចំនួន ៣ចំណុច នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន

0

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ កម្ពុជាបានដាក់ស្នើលក្ខខណ្ឌចំនួន ៣ចំណុច ប្រាប់ទៅកាន់សមាជិកអាស៊ានដទៃទៀត ឲ្យជួយជំរុញនិងគាំទ្រ ដើម្បីបញ្ឈប់អារិភាពរវាងថៃមកលើកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoOdYzvhcAbGaZhB_D4LaT0cTeKOZWwgv_iOiFKunm-IBmYDvaO-Wv40hUeDj9Rf3Aks9DtpH3JIcaZqFatasz_AXVjcMeRg9mPcKkvwJVpdeQWZsZR5nq9Wtq8VdHF8nnRuxGjxtW1z2EwJZNsY9_z5tub_qHyn0kfWnWD-1498cmkwwu1EqvMAgctdp_/s750/photo_2025-12-24_09-11-12%20(2).jpg
    យោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានប្ដេជ្ញាចិត្តចំពោះបទឈប់បា.ញ់ ព្រមទាំងគាំទ្រចំពោះវិធានការនានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម។

    ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន បានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuc9f1wP7XfX2aVOVUItFelAF_1aKSYQF60WSLeilSZtmOP569fV41TF4wynLLdFlcwoDBmgqlUFyvPPKnV8OGfpSwpeaZOToA_bovYP7K-8efcwBhJp0TPFj3CAeh3hkhOv0WEbVbsEdQ4k7fNbmarI_K9tdQsAfRIt3mVxRhoZFF5vuyudPF-TnEPvs/s1280/photo_2025-12-24_09-11-12.jpg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀត ធ្វើការជំរុញនិងគាំទ្រវិធានការចំនួន ៣ចំណុច ដែលមានដូចជា៖
១.ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។ និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បា.ញ់ដូចមុនពេលផ្ទុះ
២.ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទីតាំងដើម ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrtbO7nYsGeLmaOJR6jQOZie60SSKU6v8tl5KKfZ9vlW-HKFnJuSgsmjiIo2aTL4XMcIao1IGlH1ZM7_3cq92Xr0Fzj8KcfaVYZYIrv8lSsQlcJf-g99ZtVrrY47WMsLATOMP_QcTpdXt__LtDUdwl2sf4hQLUKOtiVT7ZGumqa84nl-MbwPDYcAWukDw/s1280/photo_2025-12-24_09-11-11.jpg

៣.ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuCb7AMOQnzCxZHHDXB_NavDNnQgWUBHi3x9KSWQxt5EkJdUbUGZ-oqOQ1UN0ZfUosUb6NFteH3tBVB4g06dbX43Mxf26tXCbah47U7zAnUAC3GI3gBftcrbH6TKEq8TCXQxydCgyVMvfGMAd-K2NCpG2UOk5O58f6euQLpwtwTYzTEQI1gJUMbQfcc-7e/s1280/photo_2025-12-24_09-11-11%20(2).jpg

បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការខកចិត្តចំពោះបទឈប់បា.ដែលទទួលបរាជ័យមិនអាចសម្របសម្រួលបាន តាមការស្នើដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ដូណាល់ត្រាំ ខណៈកម្ពុជាបានទទួលយកវាដោយមិនស្ទាក់ស្ទើ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាថែមទាំងបានស្នើឲ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រើប្រាស់មធ្យោបាយ រួមទាំងសមត្ថភាពផ្កាយរណប ដើម្បីជួយត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នូវបទឈប់បា.ញ់ផងដែរ៕

ទើបភ្ញាក់ខ្លួន! រដ្ឋមន្រ្តីការពារជាតិថៃពោលទាំងអ.ន់ចិត្តថា គ្មានប្រទេសណាមួយគាំទ្រថៃពិតប្រាកដឡើយ

0

ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយដោយបង្ហាញពីអារម្មណ៍អ.ន់ចិត្តនៅចំពោះមុខអ្នកសារព័ត៌មាននាមុននេះបន្តិចថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលាតត្រដាងការពិតថា ប្រទេសថៃគឺជាអ្នកចាប់ផ្ដើមសង្រ្គា.មជាមួយកម្ពុជាមុន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅរសៀលថ្ងៃអង្គារទី២៣ ខែធ្នូ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងថា “គ្មានប្រទេសណាមួយពិតជាគាំទ្រខាងថៃយើងនោះទេ។ មនុស្សគ្រប់គ្នានិយាយមកដូចជាពួកគេប្រកាន់អព្យាក្រឹត ប៉ុន្តែតាមការអនុវត្តជាក់ស្តែង ពួកគេលម្អៀងទៅខាងកម្ពុជា ខណៈពេលដែលអះអាងខ្លួនឯងនៅចំណុចកណ្ដាល។ ពួកគេស្តាប់ព័ត៌មានពីភាគីកម្ពុជា ហើយមើលឃើញយើងដែលជាប្រទេសធំជាងនេះ ថាបានបើកការរឈ្លានពាន។”

បន្ថែមលើនោះ រដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានធ្វើការបញ្ជាក់ថា៖ ក្នុងនាមជាមន្ត្រីដែលទទួលខុសត្រូវចំពោះគោលនយោបាយប្រទេស សកម្មភាពរបស់យើងនៅពេលនេះគឺជាការការពារខ្លួន ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពចាំបាច់ និងសមាមាត្រប៉ុណ្ណោះ។ ខ្ញុំសូមស្នើសុំឱ្យសាធារណជនមានទំនុកចិត្តលើរដ្ឋាភិបាលថៃ។ ខ្ញុំជឿជាក់ថា យើងត្រូវតែគោរពច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោក ណាត់ថាផុល បានទទួលស្គាល់ថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងឡើយ។ ខ្ញុំមិនឃើញប្រទេសណាមួយថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែអំពាវនាវឱ្យប្រទេសថៃកាត់បន្ថយការប្រើប្រាស់អាវុធ និងបន្ថយអំពើហិង្សា។ ខ្ញុំដឹងច្បាស់អំពីរឿងនេះ ហើយខ្ញុំជឿជាក់ថា ប្រទេសថៃកំពុងដើរលើផ្លូវត្រូវ ដូច្នេះអ្វីដែលយើងកំពុងធ្វើ គឺជាសកម្មភាពស្របតាមច្បាប់។

ទាំងនេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិថៃ ដោយបង្ហាញពីការអន់ចិត្តចំពោះអន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួន ដែលមិនត្រឹមតែមិនកាន់ជើងខ្លួនក្នុងជម្លោះជាមួយកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបកអាក្រា.តទង្វើឈ្លានពានដែលខ្លួនខំព្យាយាមលាក់បាំងពីអន្តរជាតិយ៉ាងលំបាកថែមទៀត។

តែទោះជាយ៉ាងណា ការលើកឡើងរបស់លោក ណាត់ថាផុល ហាក់ផ្ទុយស្រឡះពីពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តី អានុទីន ដែលនៅពេលដំណាលគ្នាមុននេះ ក៏បានផ្ដល់ការសម្ភាសន៍ជាមួយអ្នកកាសែតផងដែរ ប៉ុន្តែបានបង្ហាញនូវភាពមិនខ្វល់ខ្វាយនឹងពាក្យសម្ដីរបស់លោកត្រាំឡើយ។

ត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ថៃមានការយល់ឃើញខុសគ្នាចំពោះរឿងនៅចំពោះមុខ ដូច្នេះទើបបានជារឿយៗយើងតែងឃើញប្រជាជនថៃរិះគ.ន់ថ្នាក់ដឹកនាំរបស់ខ្លួន និងមានការផ្លាស់ប្ដូរមេដឹកនាំមិនចេះចប់៕

ប៊ូសស្រ្តងចិត្តល្អ រួមសុខទុក្ខជាមួយបងប្អូនភៀសសឹក ចំណាយត្រីសាច់ច្រើនតោនមកធ្វើម្ហូបឆ្ងាញ់ៗ

0

គ្រាដ៏សែនលំបាកនេះ គ្មានក្រុមហ៊ុនថៃឯណាមកជួយខ្មែរយើងទេ មានតែក្រុមហ៊ុនខ្មែរប៉ុណ្ណោះដែលជួយខ្មែរគ្នាឯង ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៉ីចឹង ជួយខ្មែរច្រើនណាស់ ជួយធ្វើម្ហូបជូនបងប្អូនភៀសសឹកហើយ ជួយទាំងប្រជាកសិករក្នុងស្រុកទៀត តាមរយៈជួយម៉ៅសាច់គោ សាច់មាន់ និងត្រីជាច្រើនតោន ដើម្បីធ្វើម្ហូបឆ្ងាញ់ៗ ជូនបងប្អូនភៀសសឹករៀងរាល់ថ្ងៃជាច្រើនទីតាំង មិនឱ្យបងប្អូនភៀសសឹកខ្វះខាតអាហារហូបឡើយ។

គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកគ្រប់ទីតាំងដែលកំពុងខ្វះខាតអាហារ។  ដរាបណាបងប្អូនភៀសសឹកនៅតែបន្តការកើនឡើង និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ប៊ូសស្រ្តងនឹងបន្តបេសកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹករាល់ថ្ងៃ និងរិះរកមុខម្ហូបឆ្ងាញ់ៗ ប៉ូវកម្លាំងជូនបងប្អូនភៀសសឹកផងដែរ។

ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!

គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!

Anutin និយាយមួលបង្កាច់កម្ពុជាបង្កសង្គ្រា.មមុន និងស្នើឱ្យឡាវទប់ស្កាត់កុំឱ្យមានការនាំចេញប្រេងបន្តទៅកម្ពុជា

0

ប្រទេសថៃ ៖ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយមួលបង្កាច់ថា ថៃមិនបានបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីទេ គ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ រីឯការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា គឺថៃទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ។ ក្រៅពីនេះ លោកនិយាយពីការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវជាវិធានការបណ្តោះអាសន្ន និងស្នើឱ្យឡាវគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈដើម្បីទប់ស្កាត់ការនាំចេញបន្តទៅកម្ពុជា ។

នាព្រឹកថ្ងៃទី២៣ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Sisavath Inphachanh ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ បានជួបជជែកជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin ក្នុងឱកាសឯកអគ្គរដ្ឋទូតឡាវចូលកាន់តំណែង ហើយលោក Anutin ប្រកាសជំរុញកិច្ចសហការជាមួយឡាវឱ្យបានគ្រប់ផ្នែក និងថា ថៃជាប្រទេសជិតខាងឡាវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ពីព្រោះប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ។

លោក Anutin បន្តថា ឡាវ និងថៃ មានទំនាក់ទំនងជិតស្និទ្ធយូរមកហើយ ជាពិសេស ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង ដែលមានការជួញដូរ និងធ្វើដំណើរទៅមករកគ្នា ។ នៅឆ្នាំ២០២៥ គឺជាគម្រប់ខួបទំនាក់ទំនងការទូតរវាងឡាវ-ថៃ លើកទី៧៥ឆ្នាំ ហើយភាគីទាំងពីររីករាយក្នុងការសម្ពោធស្ពានមិត្តភាពឡាវ-ថៃ ស្ពានទី៥ ដែលនឹងរៀបចំនៅថ្ងៃទី២៥ ខែធ្នូ ដែលចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ស្ពានមិត្តភាពឡាវ-ថៃនឹងភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងឈានទៅពង្រីកឱកាសពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការរស់នៅរបស់ពលរដ្ឋ ។ ថៃគាំទ្រគោលនយោបាយ Land-Locked-to-Land-Linked របស់ឡាវ ហើយសង្ឃឹមថា ក្រោយពីដំណើរការស្ពានមិត្តភាពឡាវ-ថៃនជាផ្លូវការ នឹងមានការសាងសង់ស្ពានថ្មីសម្រាប់រថភ្លើងឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ខេត្តណងខាយ និងទីក្រុងវៀងច័ន្ទន៍ ។

ក្រៅពីនេះ លោក Anutin បាននិយាយពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃថា លោកបានចុះទៅព្រំដែនកម្ពុជា-ថៃជាច្រើនលើក ហើយសម្តែងជាជនរងគ្រោះថា ថៃមិនបានបង្កសង្គ្រាមជាមួយកម្ពុជាមុនទេ ប៉ុន្តែថៃចាំបាច់ត្រូវវាយប្រហារកម្ពុជាដែលល្មើសអធិបតេយ្យ ។

ការពិត ទាំងឡាវ និងអន្តរជាតិជ្រាបយ៉ាងច្បាស់ថា ថៃជាប្រទេសធំ និងមានកងទ័ពច្រើនជាង បានបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង ។ ថៃរៀបចំល្បិចឱ្យកងទ័ពខ្លួនសម្តែងល្ខោនជាន់មីនបំភ័ន្តភ្នែកពលរដ្ឋខ្លួន និងពិភពលោក ដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក Anutin បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ ថាថៃរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវ គឺជាវិធានការបណ្តោះអាសន្នដើម្បីការពារកុំឱ្យឡាវនាំចេញប្រេងបន្តទៅកម្ពុជា ។ ការរឹតបន្តឹងនេះគ្មានគោលបំណងកំណត់ការនាំចេញប្រេងទៅឡាវទេ ហើយថៃនៅតែទាមទារឱ្យដោះស្រាយជម្លោះរវាងកម្ពុជា-ថៃត្រឹមទ្វេភាគី ។

គួរបញ្ជាក់ថា ទាំងមេដឹកនាំថៃ មន្ត្រីរដ្ឋាភិបាល និងសារព័ត៌មានថៃ បានព្យាយាមចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពរងរបួសនៅព្រំដែន និងលាបពណ៌កម្ពុជាបង្កសង្គ្រាមមុន ។ ប៉ុន្តែគ្មានប្រទេសណាជឿពាក្យសម្តីភូតកុហកនេះទេ ដោយសារថៃបដិសេធការបង្ហាញរូបភាពភស្តុតាងតាមផ្កាយរណបរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីកុំឱ្យពិភពលោកថ្កោលទោសថៃបាញ់មុន និងបង្កសង្គ្រាមមុន ។

ថៃស្រែកប្រទេសខ្លួនរងគ្រោះ និងអំពាវនាវឱ្យពិភពលោកកាន់ជើង ប្រសិនបើថៃពិតជារងគ្រោះមែន ហេតុអ្វីពង្រីកសមរភូមិប្រយុទ្ធហួសពីបន្ទាត់ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា? បើថៃរងគ្រោះ ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល វត្តអារ៉ាម ស្ពាន សាលារៀន និងលំនៅឋានពលរដ្ឋកម្ពុជា ហើយពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានដ៏សាហាវនេះ ថៃបែរជាបដិសេធការចរចាសន្តិភាព ។

កម្ពុជាជាប្រទេសតូច មានពលរដ្ឋ និងកងទ័ពតិចជាង កម្ពុជាប្រាថ្នាតែសេចក្តីសុខ ពីព្រោះឆ្លងកាត់សង្គ្រាមច្រើនមកហើយ និងមិនបានបង្កសង្គ្រាមមុនដូចការចោទប្រកាន់របស់ថៃនោះទេ ។ កម្ពុជាតបតវិញដើម្បីការពារអធិបតេយ្យ និងទឹកដីរបស់ខ្លួនពីការទន្ទ្រានវាតទីទឹកដីពីសំណាក់កងទ័ពថៃ ហើយសង្ឃឹមថា មហាអំណាចនានា ក៏ដូចជាសហគមន៍អន្តរជាតិ នឹងមានចំណាត់ការបន្ទាន់ឱ្យថៃបញ្ចប់សង្គ្រាមឆាប់ៗ វឹលមកគោរពកិច្ចព្រមពៀងសន្តិភាពគូឡាឡាំពួរឡើងវិញ ៕

មុខភ័យសម្ដីឡូយ! អានុទីន នៅតែឆ្លើយឌឺថាមិនខ្វល់នឹងការលើកឡើងរបស់លោក ត្រាំ ឡើយ

0

បន្ទាប់ពីត្រូវបានលោកត្រាំ បកអាក្រា.តស្បែកមុខជាសាធារណថា ប្រទេសថៃជាអ្នកចាប់ផ្ដើមសង្រ្គា.មជាមួយកម្ពុជាមុន នៅមុននេះបន្តិចនាយករដ្ឋមន្រ្តីទីងមោងរបស់ថៃ បានចេញមកបញ្ជាក់ថា វាត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ គ្មានអ្វីត្រូវខ្វល់នោះទេ ព្រោះមកទល់នឹងពេលនេះ គ្មានប្រទេសណាហ៊ានចេញមុខអះអាងឲ្យច្បាស់ថាខ្លួនកាន់ជើងថៃ ឬកម្ពុជាឡើយ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeTVVG61DwW6wDGDeByIzxklU407VxdLKqEWCUP4jEcVflXosxh94CZVat6UOgg8laauDIS0SrpbIDOEDs_cre_1Md5LKQOHiok7A3Q-YdWVa0lYOWGvXcMC-ILdDo22fdemBj6NwejvGr_PH-Gqr6rWuQzrldyVvh0xQDK8XEo1Wgw74XQnLIEqWLg4f-/s1024/photo_2025-12-20_10-45-51%20(2).jpg

ថ្លែងនៅក្រោយការបញ្ចប់នៃកិច្ចប្រជុំគណរដ្ឋមន្ត្រីថៃនៅរសៀលថ្ងៃទី២៣ ខែធ្នូនេះ លោក អានុទីន ឆាន់វីរគុល បាននិយាយយ៉ាងមានជំនឿចិត្តថា ប្រទេសថៃមិនដែលឈ្លានពាននរណាឡើយ បើទោះជាមានការចោទប្រកាន់ថា ប្រទេសថៃថាបើកការវាយប្រហារមុនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjft1MQBp0lvKSSfHGn3gu59lS27Es8DDwsywFukGnCtf0XFG-n3zjRSRW1mWzU9-jhAP0DXIFh-Y5QQ4IjvDJJ460wRRz0_7dWZudTk1ysx2kJNwmUWAOOpDkKWNM1F25AiXcJxOAN9AjQKH7ZJ8RsMj4yo0ssVySTEQQ-YY2w7qwjtuJfJCbWxSqMESAh/s1080/photo_2025-12-20_10-45-51%20(4).jpg

លោកបន្តថា វាគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ ព្រោះគ្រប់ប្រទេសដែលបានចូលរួមក្នុងការពិភាក្សា បានបញ្ជាក់រួចមកហើយថា ពួកគេឈរនៅកណ្ដាល ហើយក៏មិនបានឃើញប្រទេសណាមួយចូលរួមខាងណាមួយឡើយ។ ជាមួយគ្នានោះលោក អានុទីន បានបន្ថែមថា នេះជាបញ្ហាដែលត្រូវតែដោះស្រាយរវាងតែប្រទេសថៃ និងកម្ពុជាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu3_krxKW3yQt_25JQosPjAJs69odkjz2dNU6B0WC7U14BIgPrPJXrzeylhtEi5f_CqqlXkAP59tFM5geYUNNd73jxxgkMCsAHgul91HPb_nbjeSzDn6Y5XeeROIKXIQGLs9KlZAtP_fKgZmw8vjo1sC_9n3tac7CNaDUjanOYjrpd4JuZJzsvP1feg41_/s1280/photo_2025-12-20_10-45-52.jpg

ចំពោះការលើកឡើងថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានធ្វើការកត់សម្គាល់ថា ប្រទេសថៃថាបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាមុននោះ អានុទីន ផ្ដល់ការធានាទៅកាន់អ្នកសម្ភាសន៍ថា ការពិតត្រូវបានគេដឹងយ៉ាងច្បាស់រួចហើយ ហើយគ្មានមូលហេតុអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ប្រទេសថៃគឺជាភាគីដែលត្រូវបានគេឈ្លានពាន និងវាយប្រហារជាមុន ដូច្នេះអ្វីដែលប្រទេសថៃបានធ្វើគឺសងសឹកដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUep3zJ_rLk4G8M2_x2fbMUtrEONSs_4sHuY0DDlrcea5de_d1z0LSTWN5UQid9v5c8Z2lYDWN763dnB0h7CNPzgnE4ZPgPsLFxU9fvVlefSw7ESVa1u6rnpBjxboSTgWktODtC6bdYGL1FIBCpPRzKJQcWRIR-AwpzHf8g20rREiXuEtLFVjaZGO67brx/s1280/photo_2025-12-15_13-29-05.jpg

ពាក្យសម្ដីរបស់អានុទីនដូចខាងលើនេះ ត្រូវបានគេមើលឃើញថា គឺជាការព្យាយាមលាក់បាំងភាពអាម៉ាសរបស់ខ្លួន ដែលកន្លងមកធ្លាប់តែប្រកាសក្ដែងៗថាខ្លួនជាជនរងគ្រោះ ប៉ុន្តែថ្ងៃនេះស្រាប់តែត្រូវបានអាមេរិកបន្លះស្បែកមុខថា ថៃគឺជាចចកពាក់ស្បែកចៀមទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm5GenPy7iuSOVK4CjZrMbYIBbKmUjvB-3AgtEhSrDmQnrfH0AjTAMEI-3Ab1OMsYjwg2sivryJHk_r0WG8AM3i3RnlLlaXv4nXF84QO8nNuBkbyYbRYsDcg01oJNgnzvhAZEqbrMycDRYkmHJa47iDoY_FbHOOCeaTX26endnfGx-MvS2yY6FG3Y9GfbI/s800/photo_2025-12-15_13-29-05%20(2).jpg

ទោះជានាយករដ្ឋមន្រ្តីថៃបង្ហាញកាយវិការថាខ្លួនមិនខ្វល់នឹងសម្ដីរបស់លោកត្រាំក៏ពិតមែនក្ដី ប៉ុន្តែអ្នកនយោបាយថៃនៅតែមានការព្រួយបារម្ភចំពោះមុខមាត់ថៃនៅលើឆាកអន្តរជាតិជានិច្ច ដ្បិតលោក ដូណាល់ត្រាំ គឺជាមេដឹកនាំរបស់ប្រទេសមហាអំណាច ដូច្នេះត្រឹមតែពាក្យសម្ដីរបស់គាត់ ក៏មានឥទ្ធិពលអាចបំផ្លា.ញកេរ្តិ៍ឈ្មោះប្រទេសមួយបានផងដែរ៕

ថៃជំរុញឱ្យសារព័ត៌មាននានាបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពិភពលោកកាន់ជើងថៃក្នុងជម្លោះព្រំដែន

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានជំរុញឱ្យសារព័ត៌មាននានាបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពិភពលោកកាន់ជើងថៃក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដោយលោកទទួលស្គាល់ថា ថៃខ្វះទំនាក់ទំនងការទូតជាមួយអន្តរជាតិ ទើបពិភពលោកមិនកាន់ជើងថៃ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកប្រកាសថា ថៃជាប្រទេសចាប់ផ្តើមបង្កសង្គ្រា.មឈ្លា.នពានកម្ពុជា ហើយអាមេរិកត្រូវតែដោះស្រាយបញ្ចប់សង្គ្រា.មនេះ ។

កាលពីថ្ងៃទី២២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា ថៃបានចាប់ផ្តើមបង្កសង្គ្រា.វាយប្រ.ហារកម្ពុជាជាថ្មី ដែលបង្កឱ្យមានការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ។ លោកបានជួយសម្របសម្រួលបញ្ចប់សង្គ្រា.ម ចំនួន៨ ហើយជម្លោះរវាងកម្ពុជា-ថៃ គឺជាអាទិភាពកណ្ដាលដែលលោកត្រូវតែដោះស្រាយបន្ត ។ ក្រៅពីនេះ លោកបង្ហាញក្តីបារម្ភដោយមើលឃើញថា បច្ចុប្បន្ន ការស្អ.ប់ខ្ពើម និងគុំគួនគ្នាកំពុងកើនឡើងយ៉ាងខ្លាំងរវាងពលរដ្ឋទាំងសងខាង ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon បាននិយាយនៅវិមានរដ្ឋាភិបាលនៅថ្ងៃនេះ (ថ្ងៃទី២៣) ថា ថៃខ្វះទំនាក់ទំនងការទូតជាមួយអន្តរជាតិ ពីព្រោះគ្មានប្រទេសណាមួយកាន់ជើងថៃក្នុងជម្លោះព្រំដែន បើទោះជាថៃព្យាយាមរៀបចំគម្រោងទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសក្តី ។ ប្រទេសនានាប្រកាន់យកគោលជំហរអព្យាក្រឹត្យ មិនគាំទ្រថៃ បើទោះជាថៃផ្សព្វផ្សាយការបង្កសង្គ្រាមជាថ្មីដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ដោយអន្តរជាតិយល់ថា ថៃជាប្រទេសធំឈ្លានពានប្រទេសតូច ។

លោកក៏បានបង្ហាញក្តីបារម្ភ គឺគ្មានប្រទេសណាមួយថ្កោលទោសកម្ពុជាឡើយ ទោះជាថៃព្យាយាមចោទប្រកាន់ និងលាបពណ៌បង្កប់មីនថ្មីជាច្រើនលើកក្តី ។ លោកអន់ចិត្តដែលប្រទេសនានាអំពាវនាវឱ្យថៃកាត់បន្ថយការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលលោកយល់ថា ចំណុចចាញ់ប្រៀបរបស់ថៃ គឺថៃជាប្រទេសធំជាង មានកងទ័ពច្រើនជាង ទៅវាយប្រហារកម្ពុជាជាប្រទេសតូច និងមានកងទ័ពតិច ។

ចំណែកកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែធ្នូ ដែលថៃទាមទារឱ្យរៀបចំនៅខេត្តចន្ទបុរី ប្រសិនបើមិនទទួលលទ្ធផលដូចការរំពឹងទុក លោកនឹងមិនចុះហត្ថលេខាលើឯកសារដាច់ខាត ហើយនឹងបន្តចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ ។ លើសពីនេះ ថៃបន្តចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា, យកប្រាសាទបុរាណជាទីតាំងកងទ័ព, បាញ់ចេញពីទីតាំងប្រជុំជន, យកកាស៊ីណូធ្វើឃ្លាំងអាវុធ និងយកពលរដ្ឋធ្វើខែល ។

ចុងក្រោយ លោកបានជំរុញឱ្យសារព័ត៌មានថៃទាំងអស់ង្កើនការផ្សព្វផ្សាយឱ្យខ្លាំងក្លាដើម្បីឱ្យពិភពលោកកាន់ជើងថៃក្នុងជម្លោះព្រំដែន ពីព្រោះការធ្វើសង្គ្រាមព័ត៌មានមិនចាញ់សង្គ្រាមនៅសមរភូមិប្រយុទ្ធទេ សារព័ត៌មានថៃត្រូវតែធ្វើសង្គ្រាមព័ត៌មានឱ្យឈ្នះ ។

គួរបញ្ជាក់ថា សង្គមថៃអន់ចិត្តយ៉ាងខ្លាំងដែលលោកប្រធានាធិបតី Trump និយាយច្បាស់ៗថា ថៃបានចាប់ផ្តើមបង្កសង្គ្រា.មវាយប្រ.ហារកម្ពុជាជាថ្មី ដែលបង្កឱ្យមានការប្រយុ.ទ្ធគ្នានៅតាមបណ្តោយព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ។ លោកនិយាយបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការផលិតនាវាចម្បាំងខ្នាតយក្សជំនាន់ថ្មី ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក ។

ប្រសាសន៍របស់លោកប្រធានាធិបតី Trump បង្ហាញពីគោលជំហរអន្តរជាតិដ៏សំខាន់របស់មហាអំណាចអាមេរិក ស្របពេលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពតានតឹង ដែលទាមទារឱ្យមានចំណាត់ការជាបន្ទាន់ពីសហគមន៍អន្តរជាតិ ។ កម្ពុជាជាប្រទេសតូចជាង មានកងទ័ព និងពលរដ្ឋតិចជាង បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ ជាពិសេស ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង ៕

ថៃជិតអស់លក្ខហើយ! លោក ដូណាល់ត្រាំ អះអាងថា ថៃជាអ្នកផ្ដើមសង្រ្គា.មឈ្លានពានកម្ពុជាមុន

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានប្រកាសចំៗនៅចំពោះមុខសារព័ត៌មានអន្តរជាតិ ដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_BLBems_1hBVz304ZL6WMRW-eYP0LaRBtOc0s_SeDgHX-f0p7S_MAZoSZonVSE2Nso9iGYTSNiuG3MqDj16pyd8HrAx25_GwGlxfMbFi7Yi7nGYLx9alP1ie_0vN0AYJwI1QC1KRcsoSip41NflIIgbaim9_KP0z2oJ5vyv_0UD57a9jwYB3EjRNeZp1d/s720/photo_2025-12-23_13-19-37%20(2).jpg

ថ្លែងនៅក្នុងក្នុងអំឡុងពេលប្រកាសអំពីនាវាចម្បាំង Golden Fleet ថ្មីមួយគ្រឿង កាលពីយប់មិញ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសថៃកំពុងដើរលើទិសដៅល្អប្រសើរឡើងវិញ ដោយលោកបានលើកឡើងថា៖ «អ្នកដឹងហើយថា ភាគីថៃជាអ្នកចាប់ផ្តើមជម្លោះជាមួយប្រទេសកម្ពុជា ហើយបន្ទាប់មកក៏បានចាប់ផ្តើមបង្កភាពតានតឹងឡើងវិញម្តងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTJ4X3cLT2F8Kya_FEw0QTUd7muBhYpENtcC6X9bFb7LkLgsbQOivYQdd8PDoW6BmfU-jRy4WbPYViAt2LairRBRctmy9JvsQvLw3sR1kMPZSWcnk8edS07C0Z0Hon2vm0weU1d-bkiXxeMFg28SWKhuDk3qWAfUcxNwfcaRh-yrE6nuXSosjPYt-Gz6hk/s1024/photo_2025-12-23_13-19-37%20(3).jpg

ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ សកម្មភាពរបស់ថៃបានបង្ហាញឡើងយ៉ាងច្បាស់។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN3eMcEpwGKoPZbGwOE4xnrAORIbJOP0NwKU2JB6IqiJKiHu4shVbzwPF2Zw8aexaocbwiwD-rN0HLg1Aox21hRrx75DI03aoe2YlERZqRI0skvsJrGQy_iigUHYtbwzC9rZdonndi-cya_9yGmpFkoHArShaov3ZruJcv6sFPYCFcH2sCKX6ytNoWLtFp/s1280/photo_2025-12-23_13-19-38.jpg

គួរបញ្ជាក់ថា ការថ្លែងរបស់លោកដូណាល់ត្រាំដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលលោកទើបតែបានលើកឡើងអំពីបញ្ហាជាន់មីនរបស់ទាហានថៃ ថាជាឧបទ្ទវហេតុ ដែលធ្វើឲ្យប្រទេសថៃមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg18OsRI-JVW1tUWIjB0hKhZW8g9t_HAQiwoB3xA5IZA3HxQ2naX9l2eN59IfasgRuB1KuQNNp0_H8Wknxa-VhLGxCstxD8ER1C66rcDONXeTEuZNfKqce8ivxjPG4mkMH8E48bfkkI26WKUYwZFN3SsmvH6u7r8Xs8xG0XvGgKjAQia8OwupqQIkGp8tKy/s1280/photo_2025-12-23_13-19-38%20(2).jpg

យ៉ាងណាក៏ដោយ ចំពោះការអះអាងបន្ថែមរបស់លោកនៅពេលនេះ ដោយចាត់ទុកប្រទេសថៃថាបានចាប់ផ្ដើមវា.យប្រហារលើកម្ពុជាមុន កាន់តែឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយល់ឃើញរបស់អាមេរិកមកលើជម្លោះរវាងកម្ពុជានិងថៃ ដោយមិនត្រឹមតែអាមេរិកបានដឹងថាថៃជាអ្នកបង្ករសង្រ្គាមប៉ុណ្ណោះទេ តែក៏បានបើកបង្ហាញការពិតឲ្យពិភពលោកបានដឹងផងដែរ៕

AI ធ្វើឱ្យពលរដ្ឋអាមេរិករហូតដល់ជាង៥ម៉ឺននាក់បាត់បង់ការងារនៅឆ្នាំ២០២៥

0

សហរដ្ឋអាមេរិក ៖ នៅឆ្នាំ២០២៥ ពលរដ្ឋអាមេរិកដែលធ្វើការក្នុងវិស័យនានាបានបាត់បង់ការងាររហូតដល់ជាង៥ម៉ឺននាក់ ជាពិសេស អ្នកធ្វើការក្នុងវិស័យបច្ចេកវិទ្យាបាត់បង់ការងារច្រើនបំផុត ដោយសារក្រុមហ៊ុនជ្រើសរើសបច្ចេកវិទ្យា AI មកធ្វើការជំនួសមនុស្ស ។ ក្រុមហ៊ុនអាមេរិកជាច្រើនថា បច្ចេកវិទ្យា AI គឺជាកត្តាចម្បងធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិក និងរចនាសម្ព័ន្ធក្រុមហ៊ុនដើម្បីបង្កើនប្រសិទ្ធភាពការងារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73bzktpQ-hZID2UohgLjbEGsOHjmreWX4RWhj06QoY3k4EyD-phICayD0T1btvfHknqxCgFvJQ-kZBjc3uBr9RThLsuQG5lHXAdIA9_D3t_ZrbtCmWWbBW1Ej4NqMeewdD7Fn0CRUlrv9VA9viZz7fs_t44vYKwm0uxNlD-qLxuq73N3Xmnr1VoctnP4E/s1200/photo_2025-12-23_11-50-23.jpg

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Challenger, Gray & Christmas បង្ហាញថា នៅឆ្នាំ២០២៥ ពលរដ្ឋអាមេរិករហូតដល់ជាង៥ម៉ឺននាក់ដែលធ្វើការក្នុងក្រុមហ៊ុននានាបាត់បង់ការងារដោយសារក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផ្សេងៗជំនួសមនុស្ស ទើបធ្វើឱ្យតួនាទីមួយចំនួនមិនត្រូវការប្រើប្រាស់មនុស្សទៀតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD80oyUpmgRPoGMm5iLcCPvpkrZ5iMSdeZ7wT8zL2I_vNd5j5KHVmJAo_ueiAx5e6h83foVQa073mh1wCfUQFnPcyyaqEfpSl9JSKi8n3FY66HeEPzmHJ8yOMe9plBGtWMV6OS1xkSUnPDW2Aneo24bXAyNrdRV2tHbfOdjCeSBGBqbWCwvO-ZSejwTa0S/s1200/photo_2025-12-23_11-50-23%20(3).jpg

ជាក់ស្តែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធំៗនៅអាមេរិកបានប្រកាសកាត់បន្ថយបុគ្គលិកជាច្រើន រួមមាន ៖

-Amazon ៖ ប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ១ម៉ឺន៤ពាន់នាក់ និងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ស្មើជាង៣ម៉ឺននាក់ ដែលធ្វើការនៅអាមេរិកនិងអឺរ៉ុប ដោយក្រុមហ៊ុនបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI និងការកែសម្រួលរចនាសម្ព័ន្ធក្រុមហ៊ុន គឺជាកត្តាចម្បងជំរុញឱ្យកាត់បន្ថយបុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5ppk7CAYsv4qgz-WOFtS_euc0Gf8jY5Z1WOhsnJA1uVgPq17i-DWw-zmjAog6ftXdjcBcxLCTMykSiwHpP-Bs21JAHnnfpB-J6YW3OIlDhesBE9pyrl0ofaH5Kw-CN507lgJF7GQeR8QXIbxI4z27LmyYBhtc3PHiuB_IjGDKtjNMylSkQ24QTl6It3x/s1200/photo_2025-12-23_11-50-23%20(2).jpg

-Microsoft ៖ បានកាត់បន្ថយបុគ្គលិកជាច្រើនលើកនៅឆ្នាំ២០២៥ គឺចាប់ពី៩ពាន់នាក់ ទៅ១ម៉ឺន៥ពាន់នាក់ ដោយសារក្រុមហ៊ុនផ្លាស់ប្តូរទម្រង់ការងារផ្តោតទៅលើសេវាកម្ម Cloud និងបច្ចេកវិទ្យា AI ។

-Intel ៖ ជាក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មបន្ទះឈីប បានកាត់បន្ថយបុគ្គលិក ចាប់ពី២ម៉ឺន៤ពាន់នាក់ ទៅ២ម៉ឺន៥ពាន់នាក់ ឬចាប់ពី១៥% ទៅ២៥% នៃចំនួនបុគ្គលិកសរុបនៅឆ្នាំ២០២៥ ដើម្បីកែសម្រួលហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនផ្តោតទៅវិនិយោគលើបច្ចេកវិទ្យា AI និងការផលិតថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9kJkYF3V38GqkALdoYqRxG7mfczQhMxQLAiTAF-dYCvggUPw8bcqKNPewE2ytd9z0A19u5Z6J7oCXDAmBpHTUcLQRF_cyRjEhiHtLANosWbyPBIMEUY1zVvAwhLFEFgNB7okDqOCWa0u99-A6878DIBQRqZuE_EF5NJeNsVSSnTCxNo9F8d3kZrQ-62Xz/s2000/image_2025-12-23_13-15-21.png

-Salesforce ៖ បានកាត់បន្ថយបុគ្គលិក ចាប់ពី១ពាន់នាក់ ទៅ៤ពាន់នាក់ ជាពិសេស កាត់បន្ថយបុគ្គលិកផ្នែកសេវាអតិថិជន ដោយជំនួសមកវិញនូវការងារប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ ។

-IBM ៖ កាត់បន្ថយបុគ្គលិកប្រមាណ ៨ពាន់នាក់ ដើម្បីផ្តោតសំខាន់លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងប្រព័ន្ធ Cloud ទោះជាការងារផ្នែកនេះស្មើត្រឹមតែ១% នៃការងារសរុបក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8F6dMMjhtdfjyuAY3qx0k-yeisaeuJ8dhyphenhyphen67cmEhGlgzzmcOR9y6setgRC0PPYhxhAkfTccsQdk2flJ_Z3zi8afDbqcTW14w_BiqswlFLO1MHkKzvbFCSr6toHmMShwI4JlAdmKTSphfNL-barT8duoTsVUBgMziqRQDQZbZNyx8ng9LrgcmUAxcflZoL/s1600/image_2025-12-23_13-15-20.png

ទោះជាក្រុមហ៊ុនជាច្រើនបញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាមូលហេតុចម្បងដែលធ្វើឱ្យមានការកាត់បន្ថយបុគ្គលិក ប៉ុន្តែអ្នកជំនាញ និងនាយកក្រុមហ៊ុនយល់ឃើញដូចគ្នាថា នៅមានកត្តាជាច្រើនទៀតដែលគាំទ្រការកាត់បន្ថយបុគ្គលិក រួមមាន ៖ កាត់បន្ថយដើមទុន, ការជួលបុគ្គលិកច្រើនក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត និងប្រាក់ចំណូលក្រុមហ៊ុនមិនច្បាស់លាស់នាថ្ងៃអនាគត ។

ទោះយ៉ាងណា នាយកក្រុមហ៊ុន IBM ឈ្មោះ Arvind Krishna និយាយថា ក្រុមហ៊ុនជាច្រើនបានកាត់បន្ថយបុគ្គលិករបស់ខ្លួននៅឆ្នាំ២០២៥ មិនមែនដោយសារបច្ចេកវិទ្យា AI ទាំងអស់ទេ គឺបណ្តាលមកពីក្រុមហ៊ុននានាជួលបុគ្គលិកច្រើនក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នេះជាការចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីផ្សារការងារក្នុងសម័យទំនើប ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNBBdUf5sZluyAX_ezFFU7-YvAoXPWvbFRgRUsmCV-Q5adAhyNBeKyfrrhNmCxutMQ94A864niG10vvmQigf3ZB8ggcX9UK0ChMLc7IvZGeKYQ3_-lRdQA07PlW8_eVZTGn1cWblnQxRO8wpLHVG42CtCb7GDlzHZfPeYzT6TfdibkDOX_P7Huow9qqbNV/s1460/image_2025-12-23_13-15-20%20(2).png

ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដែលបានជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ

0

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដែលបានរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសមាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការបញ្ចប់សង្គ្រា.មរវាងកម្ពុជានិងថៃ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនស្នើឱ្យប្រទេសទាំងពីរគិតដល់ផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង ដោយចិនគាំទ្រការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង ។

ប្រធានអាស៊ានបានចេញសេចក្តីប្រកាស១ច្បាប់ បង្ហាញការបារម្ភខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹង និងអរិភាពបណ្តាលឱ្យមានការបាត់បង់ជីវិ.តមនុស្ស និងរងរបួសយ៉ាងច្រើន ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការជម្លៀសជនស៊ីវិល ។ ប៉ុន្តែកិច្ចប្រជុំនេះមិនទាន់កំណត់ពេលឈប់បា.ញ់នៅឡើយទេ គឺនឹងជជែកពិភាក្សាក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែធ្នូ ។

ក្នុងអំឡុងពេលរាយការណ៍ព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និយាយថា កម្ពុជា និងថៃ គឺជាសមាជិកសំខាន់របស់អាស៊ាន ចិនសរសើរនិងគាំទ្រការព្យាយាមរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ីដែលបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ឈានទៅស្តារសន្តិភាពឡើងវិញដោយគិតពីផលប្រយោជន៍មូលដ្ឋានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង ។

តាំងពីផ្ទុះសង្គ្រាមខ្លាំងរវាងកម្ពុជា-ថៃជាថ្មី ចិនបានព្យាយាមជួយសម្របសម្រួលឱ្យបញ្ចប់សង្គ្រាម ដោយលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ ហើយមន្ត្រីក្រសួងការបរទេសចិនក៏បានទំនាក់ទំនងមកកម្ពុជា-ថៃ និងបណ្តាប្រទេសសមាជិកអាស៊ានជាបន្តបន្ទាប់ ។

លើសពីនេះ ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក Deng Xijun បានធ្វើដំណើរមកកម្ពុជា-ថៃ ដើម្បីពិភាក្សាពីការបន្ធូរបន្ថយកំដៅជម្លោះរវាងប្រទេសទាំងពីរ ។ ចិននឹងផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួលរបស់ប្រេសិតពិសេសចិនក្នុងឱកាសសមស្រប ដោយចិនគាំទ្រការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង ។ នេះបើតាមការលើកឡើងរបស់លោក Guo Jiakun ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ រីឯខាងថៃ គឺលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស ។ ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ស្នើឱ្យមានឈប់បាញ់ត្រឹមម៉ោង១២យប់ ថ្ងៃទី២២ ខែធ្នូ ប៉ុន្តែថៃតម្រូវឱ្យកម្ពុជាធ្វើលិខិតស្នើសុំជាផ្លូវការ ។

លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ការកំណត់ពេលវេលាឈប់បា.ញ់ គឺរង់ចាំការពិភាក្សាលម្អិតក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែធ្នូ នៅខេត្តចន្ទបុរី និងរង់ចាំកម្ពុជាបង្ហាញភាពស្មោះត្រង់ជាមុន ថៃទាមទារឱ្យកម្ពុជាធ្វើលិខិតជាលាយលក្ខណ៍អក្សរដើម្បីសុំឈប់បាញ់ជាផ្លូវការ ។ ថៃនៅតែប្រកាន់គោលជំហរបញ្ចប់សង្គ្រាមត្រឹមទ្វេភាគី ដោយមិនស្វាគមន៍ការសម្របសម្រួលពីមហាអំណាចនានា ឬប្រទេសណាទាំងអស់ ។

កងទ័ពថៃបានបើកការវាយប្រហារកម្ពុជាម្តងទៀតយ៉ាងធ្ងន់ធ្ងរតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជារាល់ថ្ងៃ ។ ប៉ុន្តែអាស៊ានបរាជ័យក្នុងការស្វែងរកដំណោះស្រាយជម្លោះរវាងកម្ពុជា-ថៃ បើទោះជាអាស៊ាន និងមហាអំណាចនានាមើលឃើញថា ថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ជាពិសេស ទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដោយយន្តហោះចម្បាំង F-16 មិនឈប់ឈរ ប៉ុន្តែអាស៊ាន និងមហាអំណាចនានាគ្មានចំណាត់ការអ្វី ក្រៅពីយល់ព្រមតាមសំណើរបស់ថៃចរចាត្រឹមទ្វេភាគី ៕