Home Blog Page 149

ឥណ្ឌាថ្កោលទោ.សថៃដែលកំទេ.ចរូបសំណាកព្រហ្មញ្ញសាសនា

0

ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ថ្កោលទោ.សកងទ័ពថៃ ដែលយកគ្រឿងចក្រមកឈូសឆាយកំទេចរូបសំណាកព្រហ្មញ្ញសាសនាក្នុងតំបន់អានសេះទឹកដីកម្ពុជាក្រោមលេសជម្លោះព្រំដែន ដោយក្រសួងការបរទេសឥណ្ឌាចាត់ទុកជាទង្វើឥតសាសនាមិនអាចទទួលយកបានឡើយ ។ លើសពីនេះ វាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក និងជាទង្វើបង្ហាញពីការមិនគោរពបេតិកភណ្ឌវប្បធម៌ ។

កាលពីថ្ងៃទី២២ ខែធ្នូ កន្លងមក កងទ័ពថៃបានប្រើប្រាស់គ្រឿងចក្រឈូសឆាសកំទេចរូបសំណាកព្រហ្មញ្ញសាសនានៅតំបន់អានសេះ ដែលពួកគេអះអាងថា កងទ័ពកម្ពុជាបានរៀបចំធ្វើរូបសំណាកនេះជាថ្មី និងចោទប្រកាន់ធ្វើរូបសំណាកលើក្នុងទឹកដីថៃខុសច្បាប់ ។

លោក Shri Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា នេះជារូបសំណាកព្រះវិស្ណុ គឺជាព្រះអាទិទេពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសាសនាហិណ្ឌូ ហើយអាទិទេពហិណ្ឌូ និងពុទ្ធសាសនា ត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការបំផ្លាញរូបសំណាកក្រោមលេសជម្លោះព្រំដែន គឺប៉ះពាល់អារម្មណ៍អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក និងពុំគួរត្រូវបានបំផ្លាញឡើយ ។ យើងសូមអំពាវនាវជាថ្មីឱ្យកម្ពុជា-ថៃត្រឡប់មករកការចរចាការទូតវិញ ដើម្បីស្តារសន្តិភាព និងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌ ។

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតសមាជិកសភាឥណ្ឌា លោក Vijayasai Reddy V បានបង្ហោះសាររិះគន់ខ្លាំងៗចំពោះទង្វើទមិឡឥតសាសនារបស់កងទ័ពថៃ ដែលយកគ្រឿងចក្រមកឈូសឆាយ និងវាយកំទេចរូបសំណាកព្រហ្មញ្ញសាសនាដ៏ធំមួយក្នុងទឹកដីកម្ពុជាថា មិនអាចទទួលយកបានឡើយ បើទោះជាថៃអះអាងជាជម្លោះព្រំដែនជាមួយកម្ពុជាក៏ដោយ ។ លោកបង្ហោះសារក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី២៣ ខែធ្នូ រួមទាំងភ្ជាប់រូបភាពកងទ័ពថៃយកគ្រឿងចក្រមកផ្តួលរំលំរូបសំណាកព្រហ្មញ្ញសាសនា ថាការបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូក្រោមលេសជម្លោះព្រំដែន គឺមិនអាចទទួលយកបានទេ ។

ការវាយប្រហារលើជំនឿ និងទីតាំងបេតិកភណ្ឌបង្ហាញពីភាពមិនចេះអត់ឱន និងប្រមា.ថយ៉ាងខ្លាំង ។ ម្យ៉ាងទៀត ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសកាន់សាសនាព្រះពុទ្ធ ប៉ុន្តែការកត់ត្រារបស់ប្រវត្តិសាស្រ្តនៅតែបង្ហាញពីការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតលើវត្តអារាម រូបសំណាកហិណ្ឌូ និងមានការប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូជានិច្ច ។ លោកចាត់ទុកការប្រើប្រាស់អំពើហិង្សាប្រឆាំងនិមិត្តសញ្ញា និងទីសក្ការៈបូជា មិនអាចរាប់បញ្ចូលជាហេតុផល មិនអាចលើកលែងទោស និងមិនអាចលុបលាងដោយហេតុណាមួយ ពីព្រោះគ្មានសាសនាណាបញ្ជាក់ពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿរបស់អ្នកដទៃឡើយ ។

នេះបង្ហាញពីទង្វើឥតសាសនារបស់កងទ័ពថៃដែលបំផ្លាញមិនរើសគោលដៅមកលើកម្ពុជា សូម្បីតែរូបសំណាក ។ ការវាយប្រហារកម្ពុជាជាថ្មីរបស់កងទ័ពថៃ គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលមិនញញើតច្បាប់អន្តរជាតិ ។ មិនមែនមានតែពលរដ្ឋកម្ពុជាទេដែលរងការឈឺចាប់នឹងទង្វើឥតសាសនា ប្រទេសនានា រួមទាំងឥណ្ឌាបានបង្ហាញក្តីឈឺចាប់ដូចគ្នា ជនបរទេសគាំទ្រកម្ពុជាដែលចង់បានសន្តិភាព ខណៈថៃទាត់ចោលសន្តិភាពម្តងហើយម្តងទៀត ៕

ហេតុផលធំៗចំនួន ៥ ដែលអាចបញ្ជាក់ប្រាប់អន្តរជាតិបានថា «ថៃគឺជាប្រទេសឈ្លានពាន»

0

ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងអំពីហេតុផលធំៗចំនួន៥ ដែលអាចជម្រះមន្ទិលសង្ស័យរបស់អន្តរជាតិបានយ៉ាងលម្អិតថា ប្រទេសថៃគឺជាប្រទេសឈ្លានពាន ខណៈកម្ពុជាគ្មានហេតុផលអ្វីត្រូវធ្វើសង្រ្គា.មជាមួយថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG17Qmh7FYwbJbWjuzKA_e9JfDJ6YITatSwqefRLWTZcpNnXlthykzeQt2j6uINQroM8Im-u1JQqb4X6iacatFisuriKZKanK-TRsAqYFII4JJahn9XRc_32VSitcFfmcWZErzKfniyZKCYXI_m1t6vyGoKAI25D8zvJGtZBaFteQkGT1Zfghek4QkVNhw/s1280/photo_2025-12-24_15-01-46%20(4).jpg

តាមការបញ្ជាក់របស់លោក ហ្សង់ហ្រ្វង់ស័រ ហេតុផលធំៗទាំង៥ ដែលបង្ហាញថាថៃជាអ្នកឈ្លានពានលើកម្ពុជាមានដូចជា៖
១. កម្ពុជាគ្រាន់ជាប្រទេសតូចមួយ មិនអាចឈ្លានពានប្រទេសធំដូចប្រទេសថៃបានទេ។ ជាប្រទេសតូចមួយទាក់ទងនឹងទឹកដី កម្លាំងយោធា និងមហិច្ឆតា កម្ពុជាមិនមានសមត្ថភាព ឬចេតនាទៅវាយប្រហារប្រទេសជិតខាងដែលមានអំណាចខ្លាំងលើសខ្លួនជាងបីដងនោះទេ។ កម្ពុជាបានបង្ហាញការអត់ធ្មត់ជាប់លាប់ និងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ចាប់ពីមុនពេលការប៉ះទង្គិចគ្នាដោយអាវុធលើកដំបូង រហូតដល់ការទទួលយកបទឈប់បាញ់នៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2025 និងសេចក្តីប្រកាសរួមសម្រាប់សន្តិភាពនៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYLNyjZaCYGNJr0H64jZCTOkbPh4pZojTq9d11Xnvwt9_vWchDgwJiSs9nn-NadRuhrGwm53tE1f3hvC1LuqzS6fjbBKGuA_-nut7bhYEXri85CdaZV7tqPMLHtKyx3DUz5ok-pTctFVPfxMpuRzGivrTyex82OPAk1u4p6RmIP8ZoLfpmObjaQr5zf_NG/s960/photo_2025-12-24_15-01-45.jpg
២. កម្ពុជាតែងទទូចឲ្យថៃគោរពតាមការកំណត់ព្រំដែន ក៏ដូចជាផែនទី និងសន្ធិសញ្ញាដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ប៉ុន្តែប្រទេសថៃនៅតែចចេសប្រើផែនទីឯកតោភាគីដែលផលិតដោយខ្លួនឯងមួយមុខគត់។ ក្នុងន័យនេះ គឺប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEDymo91X00FzQB0BsaLrV0iUdFKjMZejm4TeTssxMt3-CjgB3qrTr1TcJd27V4rjOXwaG_shYIA6fqGN2W1uT7_XJHPDYr5yhAeKQR6Y8OZquKgU74-6Zh34LCrhb3TGMixoPbYRfiXSf1f0TDmDXM9QErK7ofv8SemsdR7wSdnBtzanI5wEdpoYcCR44/s960/photo_2025-12-24_15-01-45%20(2).jpg
៣. បើកម្ពុជាចង់ធ្វើសង្រ្គាមជាមួយថៃ តើកម្ពុជាជ្រើសរើសច្បាប់សម្រាប់ការដោះស្រាយព្រំដែនដើម្បីអ្វី ទាំងដែលប្រទេសថៃជ្រើសរើសអាវុ.ធសម្រាប់ការឈ្លានពាននោះ? ជាក់ស្ដែង កាលពីអំឡុងពេលជម្លោះព្រំដែនឆ្នាំ ១៩៥៤ ឆ្នាំ ២០០៨ និងម្តងទៀតនៅក្នុងព្រឹត្តិការណ៍ថ្មីៗនៃខែកក្កដា ឆ្នាំ ២០២៥ កម្ពុជាបានជ្រើសរើសជានិច្ចដើម្បីងាកទៅរកយន្តការផ្លូវច្បាប់ និងច្បាប់អន្តរជាតិ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចនៅឆ្នាំ ១៩៦២ និងម្តងទៀតនៅឆ្នាំ ២០១៣ គាំទ្រអធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញរបស់វា។ ដូច្នេះវាមិនសមហេតុផល និងមិនសមហេតុផលសម្រាប់កម្ពុជាក្នុងការបោះបង់ចោលនីតិរដ្ឋ ហើយចាប់ផ្តើមសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAqyeBhVR1KralSDcY-9n_IydvmBMwWUeP8fHv1MJFJWY_EBtukGDLwlzYZiwhTOLrMLPq4pHMU0nJjNnpLmp4PGku6ImbtPw7HuJEbAJdNjI0QDrbqQh4DSybeEd1GQUGfBkbtOlmmRRmZR7N1Sn__jEaqOqa8Af_QdfJKcW_UN_fgh72GGfIpzeNMud/s1280/photo_2025-12-24_15-01-46.jpg
៤. កម្ពុជាយល់យ៉ាងច្បាស់អំពីសោកនាដកម្មនៃសង្គ្រាម ហើយផ្តល់តម្លៃខ្ពស់បំផុតលើសន្តិភាព។ កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព។ អស់រយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃលើសន្តិភាពបំផុត។ ដូច្នេះ គ្មានហេតុផលណាមួយដែលកម្ពុជាត្រូវរំលោភ និងឈ្លានពានប្រទេសណាមួយឡើយ ដែលបង្កឱ្យសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានដោយលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhidQoRS98YitjA5LFZwspKa7SaUCr7fwoMGsi9VoR_7_fju1PnoO_QxATsznkPcEgPyWql6MqSwUz9Gb1OIge-FC6BDDHtVHNEmynwtclgl2bAG6HAEUUzEQIpV2QfO7Y67H6Anlbrr0-3DhkKDluMkGJOZpNH8GCVwrB27Wt7NLnT6tXYJGdkAZ0NmqPg/s1280/photo_2025-12-24_15-01-46%20(2).jpg
៥. ថៃជាអ្នកដែលប្រកាស និងធ្វើសង្គ្រាម ដែលចាប់តាំងពីថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2025 មក អាជ្ញាធរថៃ បានបញ្ជាជាសាធារណៈឱ្យធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ។ ការវាយលុកទាំងនេះលាតសន្ធឹងតាមបណ្តោយព្រំដែនគោកជាង 800 គីឡូម៉ែត្រ ដោយការឈ្លានពានឈានដល់ជម្រៅ 80 ទៅ 90 គីឡូម៉ែត្រចូលទៅក្នុងទឹកដីកម្ពុជា។ ការវាយប្រហារទាំងនេះពាក់ព័ន្ធនឹងការប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen គ្រាប់រំសេវចង្កោម យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ កាំភ្លើងធំធុនធ្ងន់ រ៉ុក្កែតរយៈចម្ងាយឆ្ងាយ រថក្រោះ និងរថពាសដែក ក៏ដូចជាការដាក់ពង្រាយកងកម្លាំងដីគោក អាកាស និងកងទ័ពជើងទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0bssLtWav-Rtz8P3hCwRwcpF4FJc6JSuPAwRy9wTgO5PbMn2C58LnbPkQU4zTBjhIJeoMe8rSWTTjHIxhsLc-TjI4MJY_pWGqiR38QNEQBjV-dkejouGko7NU8JNMu1ye4Za7TBoATsXc0i2xrvjZ_sDS5FD2OAK5nCnD_qk8ETzaMKuiB44FeH5KEN5Y/s1280/photo_2025-12-24_15-01-46%20(3).jpg
លើសពីនោះ ការវាយប្រហារទាំងនេះមិនមែនផ្តោតលើទីតាំងយោធាតែម្នាក់ឯងនោះទេ។ ការវាយប្រហារទាំងនេះក៏វាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ ផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្ទះសម្បែង ជំរំជនភៀសខ្លួន និងប្រាសាទខ្មែរ និងវិមានប្រវត្តិសាស្ត្រ ដែលខ្លះត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោកដោយមិនគោរពចំពោះបទឈប់បាញ់។ ទង្វើទាំងនេះមិនអាចត្រូវបានកំណត់លក្ខណៈថាជាការអនុវត្តសិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិទេ ពួកវាបង្កើតបានជាការឈ្លានពានប្រដាប់អាវុធដោយចេតនា និងជាក់ស្តែងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្អែកលើចំណុចដូចបានរៀបរាប់ខាងលើទាំង៥នេះ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាប្រទេសថៃបានជ្រើសរើសការបង្ហូរឈា.មជំនួសឲ្យសន្តិភាពនិងការដោះស្រាយបញ្ហាដោយវិធានការសន្តិវិធី។ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីទ្រាំទ្រនឹងការវា.យប្រហាររបស់ថៃនោះទេ ហើយការឆ្លើយតបរបស់កម្ពុជាគឺជាការការពារខ្លួនប៉ុណ្ណោះ។ អាស្រ័យហេតុនេះ កម្ពុជានិងប្រជាជនកម្ពុជាទាំងអស់សង្ឃឹមថា យុត្តិធម៌ពិតប្រាកដនឹងមានសម្រាប់កម្ពុជា៕

អតីតសមាជិកសភាឥណ្ឌាបង្ហោះសាររិះគ.ន់ខ្លាំងៗចំពោះទង្វើទមិឡឥតសាសនារបស់យោធាថៃ

0

ទ្រាំមិនបាននឹងទង្វើដ៏អសីលធម៌របស់យោធាថៃ លោក Vijayasai Reddy V ជាអតីតសមាជិកសភាឥណ្ឌាបានបង្ហោះសាររិះគ.ន់ចំៗ ជុំវិញយកគ្រឿងចក្រមកឈូសឆាយ និងវា.យកម្ទេចរូបសំណាកអាទិទេពហិណ្ឌូដ៏ធំមួយនៅលើទឹកដីកម្ពុជាថា គឺជារឿងដែលមិនអាចទទួលយកបានឡើយ បើទោះជាថៃអះអាងថាវារឿងជម្លោះព្រំដែនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1vA88hazwGo5bwNMaoph4NyPpvZljsfjdTG4KhWrDT_tnE6w12HAOtXLF90HQlPXGxt0wK2uI1K5aAM9nsUFgedLkAn3EOqNs4ZiIUpSYpKHk632KW7GHe2HtULySz_0SFNNclHzcIeRFDfVqKFQCIX_GDWbEOt0ulcQiv4PpJi7jK5YtYpFwQSTW9N9B/s480/photo_2025-12-24_14-29-26.jpg

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភ្ជាប់មកជាមួយរូបភាពទាហានថៃកំពុងយកគ្រឿងចក្រមកផ្ដួលរំលំរូបសំណាកធំមួយលើទឹកដីកម្ពុជា លោក Vijayasai Reddy V បានសរសេថា ការបំផ្លា.ញរូបសំណាកអាទិទេពសាសនាហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE9N01dGNKpg7bcz8g2n4TjlPfhCwE0o9EOn2tXayaZuCaABiLTtusjwafZxUESNYJf27ePxc4qo8ngSjQTBl8BCcz9VMKpDo9J3M2kcYyQ1c0bBLYvEzXiH6cygma9VARXvRNxAS7lWxBbggCAfAr8swlman_34woH6xK7ufWnCw32cINnhEDpjTbanc8/s1280/photo_2025-12-24_14-29-16%20(2).jpg

លោក Vijayasai បានបន្ថែមទៀតថា បើទោះជាកម្ពុជាបានដាក់ឬអត់ក៏ដោយ ប៉ុន្តែការវាយប្រហារលើជំនឿ និងទីតាំងបេតិកភណ្ឌបានបង្ហាញពីភាពមិនចេះអត់ឱន និងការប្រមា.ថជាខ្លាំង។ មួយវិញទៀត ទាំងប្រទេសថៃ និងកម្ពុជា គឺសុទ្ធតែជាប្រទេសកាន់សាសនាព្រះពុទ្ធ ប៉ុន្តែក្នុងការកត់ត្រារបស់ប្រវត្តិសាស្រ្ត នៅតែបង្ហាញពីការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតលើវត្តអារាមនិងរូបសំណាក់ហិណ្ឌូ និងមានការប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូនេះជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9nBD3fltZ_76j1VLvXt9tnolylRYlX74XNI0TYevZGu6hkEl3_tVRta71Qu1mqqKDXazs0A27mg00APJIL0EaLI5IuCqt2OGO-_x81U4m8VrYGsOJonRfVq3-ORWjZJ_cPSca6-5XmUtBw3QK5K7doq8yZMgaEalFnV7jj82k0kYjcIRX4D5ZN2BkQ7TQ/s900/photo_2025-12-24_14-29-26%20(2).jpg

អតីតសមាជិកសភាឥណ្ឌារូបនេះបានចាត់ទុកថា ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងនិមិត្តសញ្ញា និងទីសក្ការៈបូជា មិនអាចរាប់បញ្ចូលជាហេតុផល មិនអាចលើកលែងទោស និងមិនអាចលុបលាងដោយហេតុណាមួយបាននោះទេ។ ទន្ទឹមនឹងនោះលោក Vijayasai បានសង្កត់ធ្ងន់ថា គ្មានសាសនាណាបញ្ជាក់ពី«សន្តិភាព»របស់ខ្លួន តាមរយៈការបំផ្លាញចូលនូវជំនឿរបស់អ្នកដទៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_veAYzZPrazQ2IfKaGhpwVPBJ36ExY-f3gUey6-oo9uwhgOINdKEdRc6HudaHPBYC10HJMIm4GcLndM6sKNE0qtGmczgtk3PkrtwJ9YlCM183TyMJM8TA5MlbKNSCu0ZSjN5hflyEyNHEyIVitADHR2CbgURqN0CEc7bilwbi3SdEN81zjh3AjQieeMeo/s590/photo_2025-12-24_14-29-16.jpg

តាមអ្វីដែលលោក Vijayasai បានលើកឡើង ទង្វើរបស់យោធាថៃនៅពេលនេះ មិនមែនជាការធ្វើសង្រ្គា.មដើម្បីការពារទឹកដី ឬអាចចាត់ទុកបានថាជាប្រទេសមួយដែលត្រូវការសន្តិភាពបានទេ ដោយបើតាមអ្វីដែលលោកបានមើលឃើញ គឺការបំផ្លា.ញរូបសំណាកឬកន្លែងដែលជាទីសក្ការៈរបស់អ្នកដទៃក្រោមលេសការពារអធិបតេយ្យ ពុំមែនជាអ្វីដែលមនុស្សមានសាសនា ឬមានការគិតពិចារណាគួរធ្វើឡើយ៕

ភេសជ្ជៈ៥ប្រភេទនេះហាមផឹកក្រោយភ្ញាក់ពីដំណេកពេលព្រឹកភ្លាមៗ

0

ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីដំណេកនៅពេលព្រឹក គឺជាទម្លាប់ល្អសម្រាប់សុខភាព ពីព្រោះវាជួយបន្ថែមសំណើមក្នុងរាងកាយដោយសាររាងកាយខ្វះទឹកពេញមួយយប់ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា មិនមែនការផឹកទឹកគ្រប់ប្រភេទពេលព្រឹកមុនបរិភោគអាហារ សុទ្ធតែផ្តល់ផលល្អដល់សុខភាពទេ ។ គ្រូពេទ្យណែនាំឱ្យចៀសវាងផឹកភេសជ្ជៈ៥ប្រភេទនេះពេលព្រឹក ប្រសិនបើមិនចង់ឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcVfqpBhEBwt3d4Zn8Mj7Q9W53_iu-ec8GByWZYaJAWnukaj6TPuFkfLOy96eEao6V_zFmQkjbRO_6LRBUY5byD6YMxA4jkHsOPXDUbVxo1TpgJxwO8G3FqAPzDKo9zdpss0990WWezuvddXPxtz7pB0KFl1EGHSgD9PFtd8g8IzwCPMILXg-5tAy4ChAi/s2880/image_2025-12-24_15-07-17.png
ខាងក្រោមនេះ គឺជាភេសជ្ជៈទាំង៥ប្រភេទហាមផឹកក្រោយភ្ញាក់ពីដំណេកពេលព្រឹកដាច់ខាត ៖

១-ទឹកតែ (ជាពិសេសទឹកតែចាស់) ៖ មនុស្សជាច្រើនមានទម្លាប់ផឹកទឹកតែចាស់ពេលព្រឹក ប៉ុន្តែការផឹកទឹកតែពេលពោះទទេមិនល្អឡើយ ដោយសារទឹកតែមានជាតិ Caffeine និង Tannin ដែលជំរុញការហូរអាស៊ីតទៅក្នុងក្រពះ ។ វានឹងបណ្តាលឱ្យឈឺពោះ ក្អួតចង្អោរ ប្រសិនបើលោកអ្នកមានជំងឺក្រពះនោះ ទម្លាប់ផឹកទឹកតែពេលព្រឹកនឹងធ្វើឱ្យឈឺក្រពះកាន់តែខ្លាំង ។ គ្រូពេទ្យណែនាំឱ្យផឹកទឹកតែបន្ទាប់ពីបរិភោគអាហារព្រឹករួច យ៉ាងហោចណាស់ ចាប់ពី៣០នាទី ទៅ៦០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUsJWRyL-HvM0v7ges9s4Pwd9EtAbtnWW9_QD8WTvcL1VxvvPqAFnetCafaFuJRkuOGXBhxaCtmSFlzCeJNB8M8kKmMffJ1PUDES2WRPsNfM0LMnFla9ChsCFJ2W9t0zkjdQ07mzIbVv5ibsSWqMKPaYFbkzLngq2KWhF2bP33eQeQN5-9o3nziCNqEOYl/s1600/image_2025-12-24_15-07-18.png

២-ទឹកធម្មតាលាយទឹកឃ្មុំ ៖ ទោះជាការផឹកទឹកធម្មតាលាយទឹកឃ្មុំផ្តល់នូវគុណសម្បត្តិច្រើនក្តី ប៉ុន្តែបើផឹកវាក្រោយភ្ញាក់ពីដំណេកនឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស និងធ្លាក់ចុះវិញភ្លាមៗ ដែលបណ្តាលឱ្យអស់កម្លាំង ឬវិលមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXfBUoBmc0cMMUwUUyus6BtCP5tV1kzIuKTI-O4tc6i7aMtCAOZ5EtNoWaRxUv6-MKWk81EplMJySjou0V4ssM4qMWKqtwmFzzraJBEbrG_CfBlZ-9pnPLlDbY9ROamwILE6BwVzjTfink3zMwUV0s1AMi-7nQpc4Tb5x5SngJEnN0JHkSFdX3lsWavYB/s1920/image_2025-12-24_15-07-19.png
៣-ទឹកផ្លែឈើក្រឡុក ៖ ទឹកផ្លែឈើមានវីតាមីនខ្ពស់ ប៉ុន្តែសម្បូរទៅដោយអាស៊ីតសរីរាង្គ និងជាតិស្ករ បើផឹកវាពេលពោះទទេ អាស៊ីតនឹងរលាយ ឬរលាកស្រទាប់ក្រពះ បង្កហានិភ័យប្រឈមនឹងការច្រាលអាស៊ីត ។ លើសពីនេះ ការខ្វះជាតិសរសៃធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រហូតដល់អស់កម្លាំងនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4EpYj5OcOVTXO0N1En_P_GU4cMpqCSyoXTRO1R1talhKPaLtlVVwqbs674fP-b7QI6Nk2wzpFcmjZuTSjVkMCIjG4HjG2FdcrbHSEB_6d-rjfLHCubcEc2au-L-IJDj8xjvXN-Usv8lnJKzlJ0-1MIvlIragjwu4iNR6vWkFh4RMmiHutO3KipvlMjhKM/s1024/image_2025-12-24_15-07-21.png
៤-ភេសជ្ជៈជាតិហ្គាស និងភេសជ្ជៈផ្អែម ៖ ហាមផឹកភេសជ្ជៈទាំងនេះពេលព្រឹកដាច់ខាត ពីព្រោះដូចគ្នានឹងការរំញោចរាងកាយដោយជាតិស្ករ និងកាបូនឌីអុកស៊ីត ។ គុណវិបត្តិរបស់វា គឺធ្វើឱ្យហើមពោះ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6TMq7g13kf_Dz0p5kkFi6I7hF9BKzaiz_aA_GQckfk1VTYHgo_EvJWhpA1W3zCEZ0cHli2cw3yvlsTTC5o-YYunT1QI3Xfg6Pie0XuSIlquATL-gptSifz9MkeEId9EyHk1djMgbGQCwfbHR-bPIuQHD0U9Y2vgPHudiW_vcORHySQO_C23X1A8baF9n/s1600/image_2025-12-24_15-07-22.png

៥-ទឹកកក ៖ ពេលលោកអ្នកទើបតែភ្ញាក់ពីដំណេក គឺសីតុណ្ហភាព និងចរន្តឈាមមិនទាន់ដំណើរការល្អស្រួលបួលទេ ។ ដូច្នេះ ការផឹកទឹកកកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ, ឈឺពោះ រាគរូស ជាពិសេស មនុស្សចាស់គួរតែប្រុងប្រយ័ត្នបំផុតដើម្បីការពារជំងឺលើសឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBf9tmhriQwvDjg5hUgN5slAmvjo9Ryu_heI3H9I7mQC8sbE3DU7cx_dJLmhZ3P1ffGvmZbB0Pl5XG2Wfaok6uQ8d_lz5Lp21lsfLKKMVwesxNRxB8RxFCcuFTqpPgnH2Xh-T79gVFcnsCexPLvJew31uhqZcXeproYb6Nzmm_OwDKLSimSv27bZNyVpvC/s2000/image_2025-12-24_15-07-23.png

ពេលភ្ញាក់ពីដំណេកពេលព្រឹក គ្រូពេទ្យណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ ដោយផឹកម្តងបន្តិចៗដើម្បីជំរុញដល់ដំណើរការរបស់ពោះវៀន និងដាស់ប្រព័ន្ធខាងក្នុងរាងកាយ ។ បន្ទាប់មក ប្រមាណពី២០នាទី ទៅ៣០នាទី ទើបចាប់ផ្តើមបរិភោគអាហារពេលព្រឹក ៕

ថៃ ប្រើយន្តហោះចម្បាំងទិញពីកូរ៉េខាងត្បូង​ ទម្លាក់គ្រាប់នៅស្រុកបាណន់

0

សង្គ្រាមឈានចូលថ្ងៃទី១៨ កងទ័ពឈ្លានពានថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់គ្រាប់នៅលើទីតាំងជនសុីវិល ក្នុងដែនអធិបតេយ្យភាពកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWsn87qRzI6IsPED1YjktC6qEkIM3yG_ko8IjyCf-Gf_6QTWQrHl_e2tg9silpWnItuzeBNFGCdVWJN5vyeMs_RvCwRveWaGmFDq7H8ROB2CaRUBTsPc4-FOINGBx2zGLxuEJVtNwO9hcl9KLzNi_D7bEA9QCTunAGniuYJaIEzdR0NpI1PGqIvtMKn1S/s1200/image_2025-12-24_14-26-59.png

នៅថ្ងៃនេះ វេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែធ្នូ ថៃយកយន្តហោះចម្បាំងT-50th ផលិតនៅកូរ៉េខាងត្បូងទម្លាក់គ្រាប់បែក៤គ្រាប់ ចូលភូមិមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPb4fIZ9fkRI8UDBCPfC4yg7zIhyL2Ao1bBptEyj1hgvx_UdZNg3PrMTCC9kstoh7XYCCW1gSnbJg6PlDuGnLIr9ZeKYb3p9Zk0Utt2Wo91Jlq8qKmKsGqjrcLHmOgvNWgDrpb6LUJ3Ch181F5D3k951szBAx9iqcUKjq9jfRRkiSnF4xI19eYOEdZ14Im/s717/image_2025-12-24_14-26-59%20(3).png
យន្តហោះនេះ ត្រូវបានថៃប្រើប្រាស់ជាលើកដំបូងនៅក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ក្រៅពី T-50th ថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងF-16 របស់អាមេរិក និង Gripen របស់ស៊ុយអែត វាយប្រហារឈ្លានពានទឹកដីកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMwUGg5J-cPtYcugpeXMIYbyCobqOImBzjLT6WtwxjT_PY_b93byHfyd_8YhmPcDB9YXbGTAnyLdv_-5_5ZoSo4ialnywANm4lKRf0HrGEVhib8lCV0q-VZ-bGqmxGrRMidEYQ_8na_0xoV4T5scO7SDlQmF99m1Y-rVh_gDtWbZ-kmodS4CoYOGWNmK8I/s1259/image_2025-12-24_14-26-59%20(2).png

ថៃ បានទិញយន្តហោះចម្បាំងT-50th ចំនួន១២គ្រឿង ពីកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥ដល់២០១៧ ដោយក្នុងមួយគ្រឿងមានតម្លៃចន្លោះពី២៦លានដុល្លារ ទៅ៣២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZmaJqQOurQm_L9StWNyujl060RyK0HjdAdA6io0OShkXUDUmbloAzwSRVf8EJMIWX_jJQW068RQQ_HYBVgO8k2KrkpnRzDvww-94rWuJZ2DEx28R4KMo65I6gJ3IaNwQ96145x9Rp1RUXogcENsXCHLyhxRNx07KSw-9hTOnGjNHngDge3P0d7XZM8Qu/s1280/image_2025-12-24_14-26-58.png

លុះដល់ឆ្នាំ២០២១ ថៃបានបញ្ជាទិញ២គ្រឿងទៀត ដែលទំនើបជាងមុន ដោយក្នុងមួយគ្រឿងតម្លៃ៣៩លានដុល្លារ៕

អាមេរិកប្រកាសគម្រោងផលិតនាវាចម្បាំ.ង Trump Class ទំនើបបំផុត និងមានកម្លាំងខ្លាំងលើសនាវាផ្សេងៗ១០០ដង

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពជើងទឹកអាមេរិកមានគម្រោងផលិតនាវាចម្បាំ.ងថ្មី ចំនួន២គ្រឿង ឈ្មោះថា Trump Class ដែលមានល្បឿនលឿនបំផុត ទំហំធំបំផុត និងមានកម្លាំងខ្លាំងលើសនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHRk2LknKXnWuA3qMiUYlbZHgdZcEAovS52ET6UJsVQkbkpn3AFZ8Qpyky-_N7Rwg_XhHXMYJo52H0_AOaG3eXuzTeQ9l-BUlRYsOCvHouay5Fol_TnRVaG1Pqw9CsdjDPFDDgimnGdSOSV5bRAqZBIm_QBzDoAH61AGWHkjuXlfqxYzaJ1TwMeoGJe9j/s992/image_2025-12-24_11-32-23.png

នៅរដ្ឋផ្លរីដា លោកប្រធានាធិបតី Trump ថ្លែងថា បានអនុម័តគម្រោងឱ្យកងទ័ពជើងទឹកចាប់ផ្តើមផលិតនាវាចម្បាំងទំហំធំបំផុត និងធំជាងនាវាចម្បាំងផ្សេងៗដែលអាមេរិកបានផលិតកន្លងមក ចំនួន២គ្រឿង បន្ទាប់មក នឹងផលិតនាវាចម្បាំង៨គ្រឿងបន្ថែមទៀត ។ អាមេរិកនឹងមាននាវាចម្បាំងថ្មី ចាប់ពី២០គ្រឿង ទៅ២៥គ្រឿង ហើយនាវាចម្បាំងទាំងនេះនឹងបំពាក់ដោយអាវុធ កាំភ្លើងវែង កាំជ្រួច និងអាវុធឡាស៊ែ ។ អាមេរិកមិនបានផលិតនាវាចម្បាំងតាំងពីឆ្នាំ១៩៩៤ ហើយនាវាថ្មីនឹងក្លាយជានាវាចម្បាំងដ៏គ្រោះថ្នាក់ និងគួរឱ្យខ្លាចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUz9LlaWDrG1E-Ks-Usrh7e96WQLh2aYM6vE7VtYa7bVa5eYf0bO-dgq65OekfSlbz2ND7TxKz3XgqSZEbYHLtxmmHVw23GTJCHLAB-P5qQdNHpg5SZxab1EkwKZN5RkBkJTMqt-IIKzyHWsjhBbMEkKdvVptGGvw78J9cuzNRxDFD1QF4YBCzegZqimmj/s1080/image_2025-12-24_11-32-25.png

លោក John Pheland រដ្ឋលេខាធិការកងទ័ពជើងទឹកអាមេរិក ដែលបានចូលរួមធ្វើសន្និសីទកាសែតជាមួយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេស និយាយថា នាវាចម្បាំង Trump Class មានទំហំធំបំផុត មានសមត្ថភាពបំផ្លិចបំផ្លាញខ្លាំងបំផុត និងស្រស់ស្អាតជាងនាវាចម្បាំងទាំងអស់នៅលើពិភពលោក ។ រីឯក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែធ្នូ ថា ការរចនាម៉ូដ និងផលិតនាវាចម្បាំងថ្មីដំបូងគេនឹងរួចរាល់នៅដើមឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dgSNOCJJ-mdMsXv1OPQv3DPdkdfWpEf0ND4dRxQPXvgYGaBa96mtRsH0zH2HGUg6UOrk9dKVUsY-x81jodH6C3ewX0ri5daNS1kksL069ARlddujSfr0mAlbRZvalwC7ZEC80j4A7Rq-nufvGz6vQnMlY3RUp9ONZLxASS-i03FuylwMXSCbAZTF7qvR/s2500/image_2025-12-24_11-32-24.png

គួរបញ្ជាក់ថា អាមេរិកចាប់ផ្តើមពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសពីគម្រោងផលិតនាវាចម្បាំងថ្មី Trump Class ដែលមានកម្លាំងខ្លាំងជាងនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ក្រោមគោលគំនិត «Golden Fleet» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1CqrPBp6NAMQIh4oaXtCV0czG_YdkV53W_TvLmSBLlEpUKSWvqQ6Of3wHx_o9wfs6BCEQAEl9ycx24TVYRZGfLkUEV4A4LO5N9YU-OzkqOUIlF44zttCRqnKapA7RFs6ILCt4lWI_pzHzbH6aao0U9l8_Jg8lck6xYvOUfqHqJA_0hXegTNonOk9eoPVA/s1020/image_2025-12-24_11-32-26.png

គោលគំនិត «Golden Fleet» មិនកំណត់ចំពោះតែនាវាចម្បាំង Trump Class ប៉ុណ្ណោះទេ ប៉ុន្តែបានកំណត់ពីការផលិតនាវាចម្បាំងផ្សេងៗបន្ថែមទៀត ជាពិសេស នាវាចម្បាំង Frigate ថ្មីមានទំហំតូចជាង ខណៈកងទ័ពជើងទឹកអាមេរិកទើបតែប្រកាសនាពេលមុននេះថា នាវាចម្បាំងនឹងបង្កើនប្រតិបត្តិការដែនសមុទ្រ ៕

សូមស៊ែរបន្ត! គ្រាប់បែ.កចង្កោមរបស់ថៃមិនត្រឹមតែជាអាវុ.ធនោះទេ ប៉ុន្តែគឺជាអន្ទាក់សម្រាប់ជនស៊ីវិល

0

សូមបងប្អូនមានការប្រុងប្រយ័ត្ន! អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា គ្រាប់បែ.កចង្កោមប្រភេទ M46 ដែលយោធាថៃបានប្រើប្រាស់មកទម្លាក់លើកម្ពុជា មិនមែនគ្រាន់តែជាអាវុ.ធបំផ្ទុះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអន្ទាក់សម្រាប់ជនស៊ីវិល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGglqLFPwWBRXKRVycrbvh_BeiY59qjtJ3Raa9XJa4XLTms3O2P7H7mqEsPf6XamyGf1eVVY78ZnJFulGvTDYDSFPWDO2DM8v6YSpiyptWM0mcqfNYHHTsKz_mnpnodB-azz_bKM8d0MZysT4SPKdh_bBznc4hw_vz2WjD-1DsQVAV_9aw4f_JfPlumNu4/s960/photo_2025-12-24_10-08-39%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ គ្រាប់បែ.កចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា គឺជាប្រភេទគ្រាប់បែ.កដែលងាយនឹងផ្ទុះខ្លាំងបំផុត ដែលសូម្បីតែការប៉ះស្រាលៗ ឬមានរំញ័រតិចតួច ក៏អាចបណ្ដាលឲ្យវាផ្ទុះបានផងដែរ។ កត្តានេះ នឹងបង្កហានិភ័យខ្ពស់ដល់ជនស៊ីវិលជាពិសេសកសិករដែលភ្យួររាស់ដី រួមទាំងកុមារតូចៗដែលបានឃើញហើយមានការចង់ចេះចង់ដឹងរួចទៅប៉ះវា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja44JYeHDtkLbE4u90pBqgKWuejW6LU2Jpw3EN4NbnJ13XgqHaNq1h4Es-VJVnHL2Tn98NPuK3SDELxFwMdGoWnjpyyrMek8z4-XK4YvuSNde3utlNJw6KIe8sMvgM-z-1BU7XHqpGBsjf3KSBPhyphenhyphenpLi-FwaSZIszNXRXMKj_lmnh6ajHTwkU6rmNa12TF/s960/photo_2025-12-24_10-08-39%20(3).jpg

អាជ្ញាធរមីនបន្ថែមថា គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង – កសិដ្ឋានរបស់យើង ភូមិរបស់យើង និង ព្រៃរបស់យើង ហើយវាបានធ្លាក់នៅទីនោះជាយូរបន្ទាប់ពីការបា.ញ់ផ្លោងរួច។ អ្វីដែលគួរឲ្យខ្លាចនោះ គឺពេលខ្លះយើងមិនអាចមើលវាឃើញឡើយ ព្រោះវាគ្មានស្លាកស្នាម ប៉ុន្តែវានៅរង់ចាំយើងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC3uhbm0x0coMPAJleH8DH62bIJWHdoxQhjTIs81BKCB599Zqi1J5nspgCdRJQL1D-RX6m5vmr9iOPKbrO7e4oMj1jcYrLeKdoDMDB9d3aRWGTMSJqN5__HPLnKBHEIP6KcnBFg_LpSAi6054LDdeg-DzNdGywrCCw-RzZkbpZDp8W17v4yMOZGUAq7a31/s960/photo_2025-12-24_10-08-39%20(4).jpg

សម្រាប់កសិករកម្ពុជា វាមានន័យថា ជាការភ័យខ្លាចជាប្រចាំថ្ងៃ ដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃា.ត.ករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។ អាជ្ញាធរមីនសង្កត់ធ្ងន់ថា វាមិនមែនជាការការពារខ្លួន វាមិនមែនជាឧបទ្ទវហេតុ តែវាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជាពីសំណាក់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV4YDl-kQkSPfzAAMi9RSLmhHfoPCNkDPwBgJyzsgFUdSjomiz-ctTRcyGRZuD49qg_Zpr2MnMP_4QdkSMNQ3NAi9PoaTbWX8Wxt4TvSx5hwtAgLGGvjLgOVqbm-XAQDXc-SJwDf6R-UL7EU-S7YEFxfTUAEWnN7fBuyanvKZR5hTq2TJqcCgZ6lE9DV5z/s946/photo_2025-12-24_10-08-39%20(5).jpg

កម្ពុជាស្គាល់អាវុធទាំងនេះច្បាស់ណាស់ ព្រោះយើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះពិត នោះគឺជនស៊ីវិលស្លូតត្រង់សម្រាប់ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVRM-4nkcCDn1csI5hUVwHhc4Ra-v8R8ksevuksIGojt4ZnqCMa0HozntSPxd_OzlPp0BkDNxjE4kh_5gfObm4t9igs1vDwtHkRjpCGHP0LzezeCrCXl7Po2Fj5Eke18N31_iwqAf95dppqo2W3lRltrRAdDQePYFQGBNVE8rpLSgpl06xeXphwuVGpfHA/s1280/photo_2025-12-24_10-08-39.jpg

ក្នុងន័យនេះ ការប្រើប្រាស់គ្រាប់បែ.កចង្កោមរបស់យោធាថៃ មិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះ ឬសម្រាប់តែក្នុងអំឡុងពេលនៃសង្រ្គា.មនោះទេ វាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជាតែម្ដង។ ដូច្នេះហើយពិភពលោកត្រូវតែឃើញអំពីរឿងនេះ ហើយមិនត្រូវនៅស្ងៀមឡើយ៕

គណៈរដ្ឋមន្ត្រីថៃអនុម័តថវិការាប់ពាន់លានបាតឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពា.ន និងទិញសព្វាវុ.ធបន្ថែម

0

ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបខ្លាំង បាត់បង់ចំណូលជាតិ បាត់បង់ភ្ញៀវទេសចរ ពលរដ្ឋគ្មានការងារ ជំពាក់បំណុលធនាគារ ខណៈអ្នកជំនាញសេដ្ឋកិច្ចព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំងជាងនេះ ប្រសិនបើការបិទព្រំដែននៅតែអូសបន្លាយជាច្រើនខែទៀត ។ រដ្ឋាភិបាលថៃមិនខ្វល់ពីផលប៉ះពាល់ទាំងនេះឡើយ និងផ្តោតតែលើការផ្តល់ថវិកាឱ្យកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងថវិកាទិញសព្វាវុ.ធបន្ថែមសម្រាប់ធ្វើសកម្មភាពឈ្លានពា.នវាតទីទឹកដីកម្ពុជា ។

មាត់ស្រែកថា ចង់បានសន្តិភាពជាមួយប្រទេសជិតខាង ថៃធ្វើសង្គ្រា.មការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃអនុម័តថវិការហូតដល់ជាង៥ពាន់លានបាត (ឬជាង១៦០លានដុល្លារ) សម្រាប់ឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពា.នប្រទេសជិតខាង និងអនុម័តថវិកាចំនួន២០៦លានបាតទៀត (ឬជាង៦លានដុល្លារ) សម្រាប់ទិញសព្វាវុ.ធបន្ថែមទៅវិញ?

កាលពីថ្ងៃទី២៣ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បានស្នើឱ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសារស្ថានការណ៍រវាងកម្ពុជា-ថៃបច្ចុប្បន្នមិនទាន់ប្រក្រតី ដោយគណៈរដ្ឋមន្ត្រីបានអនុម័តផ្តល់ថវិកាទៅឱ្យក្រសួងការពារជាតិ ចំនួន៥,០៥០លានបាត សម្រាប់កងទ័ពជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងអនុម័តថវិកា ចំនួន២០៦លានបាតទៀត សម្រាប់ទិញសព្វាវុ.ធបន្ថែម ។ ថវិកាទាំងអស់ត្រូវបានកំណត់ក្នុងការចំណាយបម្រើឱ្យសកម្មភាពឈ្លានពាននៅព្រំដែន ប៉ុន្តែគ្មានការផ្សព្វផ្សាយព័ត៌មានលម្អិត ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong បន្តថា គណៈរដ្ឋមន្ត្រីអនុម័តថវិការាប់ពាន់លានបាតសម្រាប់ផ្តល់ឱ្យកងទ័ពជើងគោក ជើងទឹក និងជើងអាកាស រួមទាំងផ្តល់ថវិកាទិញសព្វាវុធបន្ថែមនេះ គឺរដ្ឋាភិបាលថៃបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការរបស់កងទ័ពនៅព្រំដែន ក្រោយពីកងទ័ពស្នើសុំយកទៅចំណាយក្នុងការឈ្លានពាននៅព្រំដែន និងពង្រឹងការប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា ។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ ម៉ាឡេស៊ី មហាអំណាចអាមេរិក និងចិន បានអំពាវនាវជាច្រើនលើកច្រើនសាឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាទាំងកំរោល និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ប៉ុន្តែមេដឹកនាំថៃបដិសេធការអំពាវនាវទាំងនេះ ថែមទាំងឱ្យកម្ពុជាសរសេរលិខិតជាផ្លូវការសុំឈប់បាញ់, ដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្ត និង ទាមទារឱ្យកម្ពុជាសូមទោស ។

កងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មីជាច្រើនថ្ងៃមកហើយ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងធ្ងន់ធ្ងរ សូម្បីលោកប្រធានាធិបតី Trump ក៏ទទួលស្គាល់ថា សង្គ្រាមលើកនេះកងទ័ពថៃជាអ្នកចាប់ផ្តើម ប៉ុន្តែថៃមិនខ្វល់ឡើយ ។ ថៃគំរាមថា ប្រសិនបើកិច្ចប្រជុំ GBC ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូនេះ ពុំដូចការរំពឹងទុករបស់ខ្លួន ពួកគេនឹងធ្វើសង្គ្រាមឈ្លានពានបន្តទៀត រហូតដល់កម្ពុជាព្រមចុះចាញ់ ពីព្រោះពេលនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិការាប់ពាន់លានបាតរួចហើយសម្រាប់ចំណាយក្នុងសង្គ្រាម ៕

ថៃ ឱ្យកម្ពុជាអនុវត្តបទឈប់បាញ់នៅល្ងាចម៉ោង៤ រសៀលនេះ

0

កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ដល់២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7y2G_M-SoZn5kmOnh_nsTY3c8kG4lSUyO5F9AmAGZNabShpysozcUWQKIrqyFeGjeZrV993TKlxeL8Xd1RXEpio_AKwLTzanVj__Qd6ADMXTZwM586PU4rZWobot0Y3C8f2x3UmZZJcjnpX5iXdq1h5fM2-SFXbEuCCKiM3eLcGA_QytRJs6o93ewXw2T/s1024/image_2025-12-24_09-59-35.png

បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើថា៖”មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចនេះ វេលាម៉ោង ៤:០០ រសៀល នៅខេត្តចន្ថាបុរី ជាប់ខេត្តប៉ៃលិន ថៃបានបង្ហើបលក្ខខណ្ឌ៣ រួមមាន៖

១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន
២. បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍
៣. កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWcce4U9YzZxNsX4iBXl32YXxfFLrQaX1tmvDtPeEc2SFG3NYKDuzIUc2R94VIUfcxvMc79h6Uq61FAdVdRjoFhJLcR4kyeSky00F7SxhNOt4YtlpgdFe1avimmBAfcOtZP2yJflJ6PNsz6zjwKc8evzschWLqoVQpf-WSPlL63BGYvLOg4jo20vCv6OqP/s1280/image_2025-12-24_09-59-33.png

ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងត្រូវលុបចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Hw7hKglP2cA5Ll8dzLix8EtyfO9T1o1VgA2YwlGqQHwCCBiuT3mplyWoQcAdUlSMSnEEhcY4SY6sqXIEe-jDL91rCY6uM5l3W7cmg4XsvpgqavzJ64evws_6v0LsHxywgGNRu8CojAsPSddBI4Fyzwit4cI7wFNJbPPre9xHqJUkSGBOLrQ5smECSI0E/s1280/image_2025-12-24_09-59-32.png

សោកស្តាយ! ប្រាសាទខ្នារ មិនមានសេសសល់រូបរាងទៀតនោះទេ

0

តំបន់ប្រាសាទខ្នារ បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដោយកងទ័ពឈ្លានពានថៃ បានរុលចូលទាំងកម្រោល រំលោភដែនអធិបតេយ្យភាពកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZVKukfqaJZ9b7wzRFZ0xMZxBc2fBmBAQXtnqdpJ1kD8WVMA2cAKLalBTIgGRmIuX1ShzvNBOEwMl2ihCBlblUqIDWPIwKFeAWoO_rkDB5jP21jZL-x34g3p4gYhDRRnAsaYQqPjpguF606io_kLaGQ3J_BhbFrxhoHx9Jm7AxQE_GzCMJl2lxMV8ZqMQ/s960/image_2025-12-24_09-26-00%20(3).png
ប្រាសាទនេះ ស្ថិតក្នុងភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_lN5QktukQ6ZApr-09M1qqMeRsSxahQyV92wkZ6VKSiCUJIMHzB3wEKq7fGls8z1z6udBbYQtX3cqk5o-SeaxR8-OhBw4HghaHgPWkeKHGi9sQzsa-vdVTeShekYSLuPmCuxwOFb971a9SqSi57s1kVVi-g4rr9qRn57SSlFs9-SLiFeqAPNaNs727rw/s2048/image_2025-12-24_09-27-13.png

ថៃ ធ្លាប់បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWfiKMU4rS0UQ9b-MIR0NWTy6U1W9wjZtmnegFu7WBBD5ni6BBADuwxkkK3GleA7hDiVMt-EhzJoxAOCDWkLrVSPDJBehKLIjFQWsnR8Dyosl4pnJPOWsn5sbPsl_mznjfABWQh3pXLajgS1a-8ISDmTCL5pNNSEaAaFj_ZpUZ62pWwRfPlSfxbeBjFMz/s1800/image_2025-12-24_09-26-01.png

បើផ្អែកទៅលើប្រវត្តិសាស្រ្ត និងប្រាង្គសិលា ប្រាសាទនេះ បានសាងសង់នៅសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលជាព្រះមហាក្សត្រខ្មែរ នៅលើដែនអធិបតេយ្យភាពកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhphvqAwWiYcSU57rTON0Ae1Jp9aX-a9wrz-TuQ-lwZot5RUJ7BXuJldlypy6u7KvDBP-33eQZGU_YWSNES0UQ3A2koT_89LFGZV8xqFJyTIdHEq8yfkZ34Tv73yF8Cd1VB_zUbGGzsXgJeZbpGABKUZQPTsA6kCkBqRaIzynx7ngP22t4Rl2Ex7ZrOcdcq/s2048/image_2025-12-24_09-27-12.png

ប្រាសាទខ្នារ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAQMIBc-ChSDfC4Pe8wF4dFz4eyU9OPxJ4s7EjfqRRtTWW1c4wBYSG4zWRIx_oeykPO3G6QR9pUshmyrMyy0f41NLBaFC8G1grHXYR1LoG487Iv5_QtJI2tkbxhbihsnfiqK4up2r32nFPxldSdK7r-Qc3a_9rcH_9PKC2mDZKrVIX4iYzQYPmPV3hLGr/s960/image_2025-12-24_09-25-59.png

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News បានលើកឡើងថា៖”គិតមកទល់បច្ចុប្បន្ននេះ  ប្រាសាទខ្នារ មិនមានសេសសល់រូបរាងទៀតនោះទេ”៕