គម្រោងព្រែកជីកពីទន្លេទៅសមុទ្រខេត្តកែប កាន់តែជិតលេចរូបរាង ក្រោយរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន
ឯកឧត្តម ស៊ុនចាន់ថុល ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងនេះ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជុំវិញគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។
គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕














ប្រភព ៖ TNN World





ចំណែកលោក ម៉ូហាប់ម៉េត ឈីរ៉ាប់ ធ្វើការនៅហាងនំប៉័ងបញ្ជាក់ថា ពលរដ្ឋនៅតំបន់ Gaza Strip ហាក់ត្រូវគេបញ្ជូនឱ្យទៅរស់នៅក្នុងសម័យបុរាណកាលពី៦០ឆ្នាំមុន ហើយអ៊ីស្រាអែលមិនសល់អ្វីដើម្បីឱ្យពួកគេប្រើប្រាស់ទេ ។ លោកនិយាយថា ៖ «ពួកគេមិនអាចដុតនំប៉័ងនៅផ្ទះបានទេ ទើបនាំគ្នាមកហាងនៅទីនេះ ។ ហាងរបស់យើងដុតនំដោយប្រើប្រាស់អុស ដែលមិនចាំបាច់ប្រើអគ្គិសនី និងប្រេងឥន្ធនៈ ។ អរគុណ ព្រះជាម្ចាស់សម្រាប់រឿងនេះ ហើយមនុស្សម្នាត្រូវរស់នៅដូចសម័យ៦០ឆ្នាំមុនអីចឹង ព្រោះអ៊ីស្រាអែលអត់នៅសល់អ្វីសម្រាប់ឱ្យយើងប្រើប្រាស់បានទេ» ។









ហេតុការណ៏កើតឡើងនៅ វេលាម៉ៅង៩យប់ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច កេសសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។



.jpg)







