ផេន ខេក ដែលជា តារាកំប្លែង និងជាពិធីការិនីក្នុងកម្មវិធីល្បីមួយត្រូវបុរសម្នាក់ជាម្ចាស់បំណុលបង្ហោះរូបថតលើបណ្តាញសង្គមទារលុយ។ បុរសនោះបាននិយាយថា ផេន ខេក មិនគោរពតាមការសន្យាលើកថ្ងៃនេះថ្ងៃនោះក្នុងការសងបំណុល ខណៈមិនបាញ់លុយឱ្យហើយសម្តីឡូយទៀត។
នៅលើបណ្តាញសង្គមហ្វេកប៊ុកកំពុងមានការចាប់អារម្មណ៍និងជជែកវែកញែកជុំវិញរឿងតារាកំប្លែង និងជាពិធីការិនីនៅក្នុងកម្មវិធីល្បីមួយត្រូវគេបង្ហោះរូបភាពទារលុយ។
គណនីដែលបង្ហោះនោះមានឈ្មោះថា Hea Nuth បានបង្ហោះរូបតារាកំប្លែងរូបនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៧ តុលា អមជាមួយខ្លឹមសារថា «លុយយូរហើយលើករហូតចឹងច្បាស់ថ្ងៃ១៦ អត់ឃើញបាញ់មកសោះ ចរិតថោកម៉េះអស់ទ្រាំមកយូរឆ្នាំហើយ ខ្លួនត្រូវយកលុយសងគេដែរ ផេនខេក និយាយមួយគ្នាសូមសងមួយខែ500$ក៏ខ្ញុំព្រម ដល់ថ្ងៃសងលើកចេះលើកចុះលើកអត់ចប់ក៏ខ្ញុំអត់មាត់ សូមពន្យារថ្ងៃក៏ខ្ញុំព្រមឱ្យតាដល់ថ្ងៃឱ្យលុយខ្ញុំមក ដល់ថ្ងៃអត់បាញ់ឱ្យហើយនិយាយឡូយទៀតយី!»។
ក្រោយពីគណនីខាងលើនេះបង្ហោះដូច្នេះហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើនអ្នកខ្លះក៏ពោលអាណិតម្ចាស់បំណុល និងបានលើកឡើងទៀតថា ពិបាកណាស់សង្គមឥលូវ យកលុយទៅចាយហ៊ឺហាតែមិនព្រមសងគេ និងអ្នកខ្លះក៏និយាយឱ្យ Hea Nuth លុបរូបថតរបស់ ផេន ខេក និងអ្នកខ្លះថាឱ្យអ្នកទាំងពីរសម្រួលគ្នាទៅជាដើម។
ងាកទៅកាន់បណ្តាញសង្គមរបស់ ផេន ខេក វិញតារាកំប្លែងរូបនេះបានបង្ហោះ Story ថា «ហឺយ ខ្ជិលនិយាយច្រើនណាស់ អ្នកដឹងគេដឹងហើយថាអ្នកណាយ៉ាងមិច អ្នកណាយ៉ាងមិច»ដោយបញ្ចប់ជាមួយ emojiពីរផងដែរ។ ការបង្ហោះ Story នេះអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «យ៉ាងមិចក៏ដោយបើបងជំពាក់គេក៏សងគេឱ្យអស់ៗទៅ» ខណៈពិធីការិនីរូបនេះបានតបវិញថា «ចុះមិចអូនដឹងថាបងអត់សង?»៕.jpg)












