បរទេស៖ ក្រុមហ៊ុន Rolls-Royce របស់ចក្រភពអង់គ្លេស គ្រោងនឹងកាត់បន្ថយការងាររហូតដល់ ២,៥០០ កន្លែងនៅចុងឆ្នាំ ២០២៤ ខណៈដែលក្រុមហ៊ុនរថយន្តអគ្គិសនីស៊ុយអែតបានប្រកាសក្ស័យធន់ នេះបើយោងតាមសារព័ត៌មាន The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១៧ ខែតុលា។
ក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា ខ្លួននឹងស្នើឱ្យកាត់បន្ថយតួនាទី ២,៥០០ នៅទូទាំងពិភពលោក ដែលចំនួននេះស្មើនឹង ៦% នៃកម្លាំងការងារពាក់កណ្តាលនៅក្នុងចក្រភពអង់គ្លេស។ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Rolls-Royce បាននិយាយថា ការកាត់បន្ថយការងារគឺជាជំហានមួយនៃដំណើរផ្លាស់ប្តូររយៈពេលជាច្រើនឆ្នាំរបស់ខ្លួន ដើម្បីកសាងរថយន្ត Rolls-Royce ដែលមានដំណើរការខ្ពស់ ការប្រកួតប្រជែង ធន់ និងរីកចម្រើន។ ដូច្នេះ Rolls-Royce មានបំណង ចង់រៀបចំក្រុមហ៊ុនឡើងវិញដូចជា ហិរញ្ញវត្ថុ ច្បាប់ និងធនធានមនុស្ស ដោយផ្តល់នូវការគាំទ្ររួមគ្នាដើម្បី “លុបការចម្លង” និង “សម្រេចបាននូវប្រសិទ្ធភាពកាន់តែច្រើន”។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ ក្រុមហ៊ុនរថយន្តអគ្គិសនីស៊ុយអែត Volta Trucks ក៏បានសម្រេចចិត្តប្រកាសក្ស័យធន់ ដែលនាំឱ្យបុគ្គលិកបាត់បង់ការងារចំនួន ៦០០ នាក់នៅចក្រភពអង់គ្លេស។ ចំណែកឯអ្នករុករករ៉ែ និងពាណិជ្ជករ Glencore ដែលចុះបញ្ជីនៅក្នុងទីក្រុងឡុងដ៍ក៏មានគម្រោងបិទអណ្តូងរ៉ែទង់ដែងក្រោមដីចំនួន ៣ របស់ខ្លួននៅ Mount Isa ក្នុងរដ្ឋ Queensland សម្រាប់ចុងឆ្នាំ ២០២៥ ផងដែរ។
អ្នកជំនាញរបស់ចក្រភពអង់គ្លេសបាននិយាយថា បរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន គឺមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដែលជំរុញឱ្យមានការធ្លាក់ចុះនៅក្នុងទីផ្សារមួយចំនួន ហើយអតិថិជនបានផ្អាក ឬពន្យារពេលការងារ។ ហេតុនេះហើយ ការកាត់បន្ថយការងារបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាលើទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដ៏មានសក្តានុពលនៅចក្រភពអង់គ្លេសនាពេលខាងមុខផងដែរ៕










