មនុស្សភាគច្រើនគិតថា “ក្មេងធាត់” គឺជាក្មេងគួរឱ្យស្រលាញ់ និងមានសុខភាពល្អ ប៉ុន្តែការគិតបែបនេះគឺខុសទាំងស្រុងដោយក្មេងៗដែលធាត់ភាគច្រើនតែងប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង និងធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាគ្រោះថ្នាក់ធំៗ ៣ ចំណុចនៃភាពធាត់របស់កុមារ៖

១.កុមារដែលធាត់ច្រើនទទួលរងនៅផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព នឹងងាយឆ្លងជំងឺរ៉ាំរៃផ្សេងៗដូចជា ទឹកនោមផ្អែម លើសកូលេស្តេរ៉ុលក្នុងឈាម ដែលជាជំងឺរកឃើញចំពោះមនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែតាមពិតជំងឺទាំងនេះអាចកើតមានចំពោះមនុស្សវ័យក្មេងដែលធាត់ផងដែរ។

២.មានផលវិបាកផ្សេងទៀតនៅក្នុងប្រព័ន្ធផ្លូវដង្ហើម រួមមានៈ ការស្ទះផ្លូវដង្ហើមពេលគេង បណ្តាលឱ្យគេងមិនគ្រប់គ្រាន់ និងប៉ះពាល់ដល់ការសិក្សារបស់កុមារ រួមទាំងធ្វើឱ្យកុមារមិនអាចរៀនបានពេញលេញ។កុមារ​ធាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​អ្វីខ្លះ ? – Koh Santepheap Daily

៣.អាចប៉ះពាល់ដល់ផ្លូវចិត្ត ដូចជាត្រូវបានមិត្តភក្ដិបង្អាប់ ឬត្រូវបានគេប្រមាថចំពោះរូបរាង រហូតបង្កឱ្យមានភាពតានតឹង និងអាចក្លាយជាជំងឺវិកលចរិតទៀតផង។

ដូច្នេះ ដើម្បីគ្រប់គ្រងការទទួលទានអាហាររបស់កុមារ ឪពុកម្តាយគួរតែអនុវត្តវិធីទាំងនេះ ៖
១.គ្រប់គ្រងការទទួលទានអាហាររបស់កុមារដោយឱ្យពួកគេទទួលទានបន្លែ និងផ្លែឈើដែលមានជាតិសរសៃជាប្រចាំ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ ដូចជាអាហារចៀន បង្អែម និងអាហារសម្រន់ដែលមិនល្អជាដើម…។អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារ

២.អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើចលនារាងកាយ និងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ មិនត្រូវទុកកុមារឱ្យនៅមុខឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ អាយផេត ថេប្លេត និងទូរសព្ទដៃក្នុងរយៈពេលយូរនោះទេ ជាពិសេសកុមារតូចៗដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ។ការ​ហាត់ប្រាណ​ ជួយ​ដល់​ការលូត​លាស់​ប្រាជ្ញា​ស្មារតី​​របស់​កុមារ​ | ភ្នំពេញ ប៉ុស្ដិ៍

៣.កែប្រែទម្លាប់រស់នៅប្រចាំថ្ងៃរបស់កូនអ្នកឱ្យកាន់តែសកម្ម ដូចជាហាត់ដើរឡើងជណ្តើរ ជំនួសឱ្យការប្រើជណ្តើរយន្ត និងអនុវត្តការងារផ្ទះសាមញ្ញ។

៤.ដាក់កូនរបស់អ្នកឱ្យចូលគេងក្នុងពេលវេលាសមរម្យ និងគេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងយឺត ឬគេងតិច គឺជាមូលហេតុមួយនៃការធាត់៕តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជួយឱ្យកូនតូចគេងសម្រាកបានគ្រប់គ្រាន់ ? – Popular Magazine