សេ្តចប្រដាល់ភូមា ទទួលស្គាល់”សាក់យ័ន្ត” ជារបស់ខ្មែរ
កីឡាករ Dave Leduc ដែលត្រូវបានគេចាត់ទុកថាជា “ស្តេចប្រដាល់” ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសាររៀបរាប់អំពី “សាក់យ័ន្ត” និងទទួលស្គាលថាយ័ន្តមានដើមកំណើតមកពីខ្មែរ។
Dave Leduc បានបង្ហោះរូបភាព និងបានអមជាមួយរូបភាពមួយចំនួនថា៖”សាក់យ័ន្ត គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្សភាគច្រើន គិតថាទាំងនេះគឺជាការសាក់បែបថៃប៉ុន្តែវាមិនមែនជាការសាក់បែបថៃនោះទេ។ គេប្រើស្គ្រីប/អក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។”
Dave Leduc បានសង្កត់ធ្ងន់ថា៖”រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រទេសថៃបានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នា ព្រោះយើងមានបទពិសោធស្រដៀងគ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា 10 ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី 5 ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់ខ្ញុំពិតជាផ្តល់សំណាងល្អដល់ខ្ញុំមិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”
សូមបញ្ជាក់ផងដែរថា បើតាមដំណឹងលេចឮមកថា Dave Leduc នឹងត្រូវជួបខ្លាចាស់ព្រំ សំណាង នាខែក្រោយនេះ នៅក្នុងការប្រកួតដ៏សំខាន់មួយ៕
ប្រភព៖ Dave Leduc


ក្រុមហាម៉ាស់ (Hamas) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yassin នៅក្នុងការបះបោរមួយរបស់ជនជាតិប៉ាឡេស្ទីន។ ក្រុមនេះទទួលបានការគាំទ្រពេញទំហឺងពីអ៊ីរ៉ង់ និងជាពិសេសបណ្តាប្រទេសកាន់សាសនាអុីស្លាម នៅក្នុងតំបន់អារ៉ាប់។
លោក Sheikh Ahmed Yassin បានបង្កើតក្រុមនេះឡើង ដើម្បីធ្វើការតស៊ូរើបម្រាស់ពីការគ្រប់គ្រង និងទាមទារយកទឹកដីរបស់ខ្លួនវិញ ពីប្រទេសអុីស្រាអែល។ ដោយគ្រានោះក្រុមហាម៉ាស់ (Hamas) បានបដិសេធទទួលស្គាល់រដ្ឋអុីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ នៅក្នុងឆ្នាំ១៩៩០។
ប្រជាជនប៉ាឡេស្ទីនយល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ស្របពេលដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។
ប្រទេសជាច្រើនដូចជា អុីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុន ចាត់ទុកក្រុមហាម៉ាស់ (Hamas) ជាអង្គការភេវរកម្ម។






























.png)






