កន្លងមកអាជ្ញាធរជាតិអប្សរា បានសេចក្តីជូនដំណឹងរបស់ខ្លួនទាក់ទងនឹងចំណុចមួយចំនួនត្រូវសុំច្បាប់អនុញ្ញាតិជាមុនសិនដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ។ ទន្ទឹមនឹងនេះក្រុមចម្រៀង ក្មេងខ្មែរ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកពួកគេចង់ថតបទចម្រៀងនៅប្រាសាទបឹងមាលា នៅខេត្តសៀមរាបប៉ុន្តែត្រូវជួបបញ្ហាប្រឈម។No photo description available.

រសៀលថ្ងៃទី៤ តុលា ក្រុម ក្មេងខ្មែរ ដែលមានសមាជិក២រូបគឺ កៅ ពន្លី និង ជា សុជាតិ បានរៀបរាប់ថា «ពួកខ្ញុំចង់ថតបទបទចម្រៀងនៅប្រាសាទ បឹងមាលា ហើយត្រូវសុំច្រើន ដំណាក់កាល គេថាពួកខ្ញុំចង់លួចថត អត់អន់ចិត្តអីទេ តែមានអ្នកណាជួយក្រុមខ្ញុំបានទេ ? ខ្ញុំមានឯកសារគ្រប់គ្រាន់ហើយ»។No photo description available.

ងាកទៅកាន់លោក ទ្រី សក្កដា ឬ អាដា សក្កដា ដែលជាអ្នកនិពន្ធ និងជាអ្នកចម្រៀងធ្លាប់មានបទពិសោធលើការសុំច្បាប់ថតនេះបានឱ្យដឹងថា «បទពិសោធន៍របស់ខ្ញុំកន្លងមក គឺ ត្រូវឆ្លង អត្ថន័យ និង សាច់រឿងនៃបទចម្រៀងនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញសិន ហើយក្រសួងឆែកមើលវាយត្រាហើយ បានយកទៅសុំខាងអប្សរាម្តងទៀត ទាល់តែ អប្សរាវាយត្រាហើយបានថតបាន ថតនិងកាត់តរួច ត្រូវផ្ញើ ឱ្យអប្សរាឆែកមើលទៀត គ្រាន់តែគិតក៏ខ្ជិលចង់ផលិតដែរ តែមិនអីទេ មានពេលផលិតទៀតកើតមកស្នេហាជាតិ វាពិបាកចឹង»។No photo description available.

នៅថ្ងៃទី២៦ ខែកញ្ញា ខាងអាជ្ញាធរជាតិអប្សរា បានចេញលិខិតជូនដំណឹងដែរថា ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា ការថតរូបមុនអាពាហ៍ពិពាហ៍ ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិនហើយខាងអាជ្ញាធរនឹងឆ្លើយតបទៅម្ចាស់សំណើវិញក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ។ប្រាសាទបេងមាលា - វិគីភីឌា

គួរបញ្ជាក់ផងដែរថា ប្រាសាទបេងមាលាឬបឹងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលេនប្រហែល៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្តផងដែរ៕រូបភាព៖ទិដ្ឋភាពស្រស់ត្រកាល នៃប្រាសាទបេងមាលាក្រោយពេលភ្លៀងធ្លាក់ | Krama Post  - Official Site