ទីក្រុងប៊្រុចសែលស៍៖ ថ្វីត្បិតតែសហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ ជាមួយនឹងប្រទេសចិន ដោយមានទំហំពាណិជ្ជកម្ម រាប់រយពាន់លានដុល្លារអាមេរិក យ៉ាងណាក្ដី ប៉ុន្ដែប្លុកសេរីមួយនេះ ក៏មិនស្ទាក់ស្ទើរ នឹងការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងប្រទេសមហាយក្សអាស៊ីមួយនេះដែរ ព្រោះប្លុកសេរីមួយនេះ មានគោលបំណង ការពារដល់វិស័យឧស្សាហកម្មរបស់ខ្លួន ហើយរដ្ឋាភិបាលប៊្រុចសែលស៍ បានចាប់ផ្ដើមបើកការស៊ើបអង្កេតជាផ្លូវការ លើឧបត្ថម្ភធនរបស់រដ្ឋ សម្រាប់រថយន្ដអគ្គិសនីរបស់ប្រទេសចិន។China and EU obliterate the US in EV production

សារព័ត៌មាន South China Morning Post មានមូលដ្ឋាន នៅកោះហុងកុង បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលក្រុងប៊្រុចសែលស៍ បានបើកការស៊ើបអង្កេតជាផ្លូវការ ដោយបានអះអាង ថា សហភាពអឺរ៉ុប មានភស្ដុតាងគ្រប់គ្រាន់ ពាក់ព័ន្ធឧបត្ថម្ភធនរបស់រដ្ឋ សម្រាប់រថយន្ដអគ្គិសនីរបស់ចិន ដែលអាចធ្វើឲ្យប៉ះពាល់ដល់វិស័យរថយន្ដរបស់អឺរ៉ុប។ ការឧបត្ថម្ភធនរបស់រដ្ឋចិន សម្រាប់រថយន្ដរបស់ចិន ធ្វើឲ្យការប្រកួតប្រជែង មិនស្មើភាពគ្នា។Blatantly protectionist': China rebukes EU probe on Chinese EV subsidies

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានថ្កោលទោស ច៉ពោះការស៊ើបអង្កេតនេះ ដោយចាត់ទុក ថា វាជាអាកប្បកិរិយារបស់អ្នកការពារ ទាំងគ្មានការអៀនខ្មាស ហើយចិនថែមទាំងបានព្រមាន ថា ចំណាត់ការរបស់សហភាពអឺរ៉ុប នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។

គណៈកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេតជាផ្លូវការ លើវិស័យរថយន្តអគ្គិសនីរបស់ប្រទេសចិន កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) ដោយអះអាង ថា សហភាពអឺរ៉ុប មាន«ភស្តុតាងគ្រប់គ្រាន់រួចមកហើយ” ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់ការឧបត្ថម្ភធន ទាំងប្រថុយប្រថាន ហើយវានឹងនាំឲ្យបំផ្លិចបំផ្លាញ ដល់វិស័យឧស្សាហកម្មរបស់សហភាពអឺរ៉ុប។How severe is the impact on Chinese EV makers after EU launches an anti-subsidy investigation | South China Morning Post

បើតាមសេចក្តីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ដោយផ្អែកលើព័ត៌មានសាធារណៈ ការឧបត្ថម្ភធន «បង្កការគំរាមកំហែង ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលងាយរងគ្រោះ»។ ដោយផ្អែកលើភស្តុតាង ត្រូវបានរកឃើញ និង ការគាំទ្រភាគច្រើន ត្រូវទទួលបាន នៅក្នុងចំណោមរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប សហជីព អាចនឹងដំឡើងពន្ធលើការនាំចូលរថយន្ត មកពីប្រទេសចិន។A time 'to show resolve, not appeasement' says European Commission President in state of the union address - ABC News

ជាប្រតិកម្មតបតវិញនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានស្ដីបន្ទោស ដល់ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ដោយបានចាត់ទុកចំណាត់ការរបស់ប្លុកសេរីមួយនេះ បង្កការរំខានយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក៕