ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែគោរព្ធប្រតិបត្តិ នៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។
នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ក្នុងរយៈពេលកាន់បិណ្ឌ ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។
ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដាន សាច់សាលោហិតដែលបានចែកឋានទៅបរលោក។
សកម្មភាពមួយ ដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជា កិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ចាយជាការធ្វើមិនគោរពទានជាដើម។
អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍គិតថា៖”បោះបាយបិណ្ឌគឺបោះឱ្យពួកប្រេត”។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា៖”ការបោះបាយបិណ្ឌជាការធ្វើ ទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ”។
ដោយសារមិនទាន់មានការភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក និងមិនមានក្នុងគម្ពីរព្រះប្រៃតិដកផងនោះ ការបោះបាយបិណ្ឌគ្រាន់តែជាជំនឿអរូបិយមួយប៉ុណ្ណោះ ដោយយើងមិនអាចកំណត់បានថា៖”ការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតនោះទេ”៕/5ba97aae37b2f_1537833600_medium.png)










