Seungri អតីតសមាជិកក្រុម Big Bang នៅបន្តទាក់ទាញការយកចិត្តទុកដាក់ពីមហាជនចំពោះការបង្ករឿងចម្រូងចម្រាសសូម្បីតែបន្ទាប់ពីការដោះលែងពីពន្ធនាគារដោយទាក់ទាញការចង់ដឹងចង់ឃើញនិងការព្រួយបារម្ភក្នុងកម្រិតស្មើគ្នាពីទស្សនិកជន។
នៅថ្ងៃទី ៤ ខែតុលា Dispatch បានទម្លាយថា Seungri បានរកឃើញថាខ្លួនបានជាប់ពាក់ព័ន្ធក្នុងស្ថានភាពស្មុគស្មាញជាមួយនារីពីរនាក់។ របាយការណ៍បានបង្ហាញថា Seungri មានដំណើរកម្សាន្តនៅកោះបាលីជាមួយនារី២នាក់។ ដោយដំបូងធ្វើដំណើរទៅកម្សាន្តជាមួយនារីទី១ បន្ទាប់មកចែកផ្លូវជាមួយនារីទី១ ដើម្បីណាត់ជួបជាមួយនារី២វិញ។
ដំណឹងដ៏រសើបនេះក៏បានលេចឮទៀតថានារីទី១ និងទី២ បានស្គាល់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយអ្នកទាំងពីរមានភាពឯកជនចំពោះទំនាក់ទំនងរបស់ Seungri ។ អ្នកទាំងពីរថែមទាំងបានឃុបឃិតគ្នារៀបចំគម្រោងធ្វើដំណើរទៅកោះបាលីខាងលើទៀតផង។
ភាពចម្រូងចម្រាសរវាងនារីពីរនាក់នាពេលថ្មីៗនេះបានធ្វើឱ្យអតីតតារាK-Pop ល្បីឈ្មោះរូបនេះឈានទៅរកការផ្តោតអារម្មណ៍ និងធ្វើឱ្យខូចមុខមាត់សាធារណៈរបស់គេបន្ថែមទៀត អំពីដំណើរការទាំងមូលរបស់គេក្រោយការដោះលែងពីពន្ធនាគារ។ ជីវិតក្រោយការជាប់គុករបស់ Seungri គឺច្បាស់ជាពោរពេញដោយភាពចម្រូងចម្រាស ហើយសកម្មភាពរបស់គេនៅតែបន្តទាក់ទាញការជជែកវែកញែកអំពីចរិតលក្ខណៈ និងសកម្មភាពអតីតកាល។
គួរបញ្ជាក់ផងដែរ អតីតសមាជិក Big Bang រូបនេះជាប់សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសផ្លូវភេទ ការគេចពន្ធ និងការរំលោភបំពានជាហេតុរូបគេបានចាកចេញពីពិភពកម្សាន្ត។ នៅក្នុងខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន៩ នៃអំពើពេស្យាចារ ការរំលោភលើច្បាប់ផ្តន្ទាទោសអំពើហិង្សាផ្លូវភេទ និងការកេងបន្លំ ក្នុងចំណោមបទល្មើសផ្សេងៗទៀត។ បុគ្គលរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែបានត្រឹមតែប្រាំមួយខែប៉ុណ្ណោះមុនពេលរូបគេត្រូវបានដោះលែងក្នុងខែកុម្ភៈ ឆ្នាំ ២០២១៕










