ប្រទេសថៃបង្កើនការជម្លៀសពលរដ្ឋគេចពីទឹកជំនន់
ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅខេត្តជាច្រើនក្នុងភាគឦសានប្រទេសថៃចាប់ផ្តើមបង្កផលប៉ះពាល់ជាច្រើនដូចជា ផ្លូវជាច្រើនកន្លែងត្រូវកាត់ផ្តាច់ ហើយតំបន់កសិកម្មជាច្រើនត្រូវទឹកលិច ជាពិសេស នៅខេត្តអ៊ូប៊ុន រាជថានី ។ គេសង្កេតឃើញថា ពលរដ្ឋដែលគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្នចាប់ផ្តើមខ្វះខាតស្បៀងអាហារ និងទឹកស្អាត ។
ពលរដ្ឋគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្ននៅសួនសាធារណៈហួយមួង ខេត្តអ៊ូប៊ុន រាជថានី បានយកអាហារស្រស់មកធ្វើម្ហូបដើម្បីបរិភោគក្នុងគ្រួសារ ក្រោយពីអាជ្ញាធរបានយកស្បៀងអាហារមកចែកជូន ។ ពលរដ្ឋភាគច្រើនដែលបានមករស់នៅក្នុងជម្រកបណ្តោះអាសន្ននេះ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងក្រងកម្រងផ្កាលក់ ។ ពលរដ្ឋខ្លះនិយាយថា ពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារទឹកជំនន់ ហើយពេលនេះ អាហារក្រៀម និងទឹកស្អាតមិនគ្រប់គ្រាន់ទេ ។
ស្ថានការណ៍ទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី មានទីប្រជុំជនចំនួន៤ បានជួបគ្រោះទឹកជំនន់ គឺទីប្រជុំជនវ៉ាំងឌែង, វាំងវ៉ាត់បូរ៉ាផា, កិកែវ និងថាបុងមាំង ក្នុងនោះមានពលរដ្ឋចំនួន៣៥គ្រួសារបានជម្លៀសទៅរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។ បុរសម្នាក់បានគេចពីទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី ហើយមករស់នៅក្នុងជម្រកបណ្តោះអាសន្ននិយាយថា ៖ «ពួកយើងត្រូវការអាហារក្រៀម ទឹកស្អាត និងកម្រាលសម្រាប់សម្រាកផងដែរ» ។
ចំណែកភ្នាក់ងារគ្រប់គ្រងប្រចាំស្រុកឌូធុង ស្រុកយ៉ាក់សូថន បានដាក់ស្លាកសញ្ញាប្រកាសហាមចូល និងបិទផ្លូវបណ្តោះអាសន្ន ដើម្បីហាមយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ផ្លូវ ដែលតភ្ជាប់រវាងស្រុកយ៉ាក់សូថន ទៅកាន់ស្រុកសេរ៉ាភូមិ ខេត្តរ៉យអេត ។ ការបិទផ្លូវនេះ ដោយសារទឹកជំនន់បានលិចផ្លូវក្នុងកម្ពស់ជាង៥០សង់ទីម៉ែត្រ និងមានប្រវែង១គីឡូម៉ែត្រ ។ ទឹកជំនន់បានលិចផ្លូវអស់រយៈពេល១សប្តាហ៍ ហើយធ្វើឱ្យផ្លូវក្នុងតំបន់មួយចំនួនខូចខាត ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទឹកនៅតែហូរខ្លាំង ហើយអាជ្ញាធរបារម្ភខ្លាចកើតគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផ្លូវ ។
ដូចគ្នានេះដែរ ផ្លូវនៅតាមមាត់ទន្លេឈី នៅស្រុកមឿងមហាសារ៉ាខាម បានខូចខាតប្រវែង៥០ម៉ែត្រ ហើយអាជ្ញាធរបានដាក់ស្លាកសញ្ញាដាស់តឿនដល់អ្នកបើកបរទាំងអស់ និងមានដាក់ភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ។ អាជ្ញាធររំពឹងថា នឹងអាចជួសជុលផ្លូវនេះឱ្យដូចដើមវិញ ក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ៕ ប្រភព ៖ Thai PBS




Xihe-២ គឺជាយានស៊ើបអង្កេតបង្កើតដោយមនុស្សដំបូងគេរបស់ពិភពលោកដែលហោះដល់ចំណុច Lagrange L៥។ Lagrange L៥ មានចំងាយប្រហែល ១៥០ លានគីឡូម៉ែត្រពីផែនដី គឺជាទីតាំងដែលមានអត្ថប្រយោជន៍ពិសេសសម្រាប់ការសិក្សា និងតាមដានអាកាសធាតុក្នុងលំហ ព្រោះវាអនុញ្ញាតឱ្យមានរូបភាពសកម្មភាពព្រះអាទិត្យយ៉ាងហោចណាស់ ៣ ថ្ងៃ មុនពេលវាអាចអង្កេតបានពីផែនដី និងវាស់ស្ទង់ព្រះអាទិត្យ ស្ថានភាពខ្យល់ប្រហែល ៣-៤ ថ្ងៃមុនពេលបក់មកផែនដី។
លោក Zhang Chongfeng នាយករងផ្នែករចនាស្ថានីយរុករកតាមព្រះច័ន្ទរបស់ប្រទេសចិន បាននិយាយថា ការរចនាស្ថានីយ៍ដើម្បីស្រាវជ្រាវភពព្រះច័ន្ទគឺមានការលំបាកជាងទៅគន្លងព្រះអាទិត្យ ដែលវាត្រូវការមជ្ឈមណ្ឌលជំនួយថាមពល និងឧបករណ៍ជាច្រើន រួមទាំងទំនាក់ទំនងនៅច្រកចូល ផ្លូវចូល និងចេញសម្រាប់បុគ្គល៕





ចំណែកមេដាយសំរឹទ្ធ ឈ្នះដោយកីឡាការិនី សួស ស្រីពៅ លើវិញ្ញាសាឯកត្តជននារី (Senor IW)។ ព្រឹត្តិការណ៍នេះមានមានប្រទេសចូលរួមចំនួន១៤ និងចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧ ខែកញ្ញា ឆ្នាំ២០២៣៕




លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ដេចកាតារ សេក តាមីម ប៊ីន ហាម៉ាដ (Sheikh Tamim bin Hamad) និង ស្ដេចស៊ុលតង់អូម៉ង់ ហៃថាម ប៊ីន តារីគ (Haitham bin Tariq) ដែលបានជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ ដោយចំណាយពេលជាច្រើនខែ សម្រាប់ការដោះស្រាយបញ្ហាការទូតដ៏លំបាក និង ជាគោលការណ៍របស់អាមេរិក»។





:max_bytes(150000):strip_icc()/giant-titan-arum-flower-blooms-in-basel-113080216-35dbd14fb070446c88037892f06cc66e.jpg)










