រោគសញ្ញាមិនធម្មតាចំនួន ៧ របស់កុមារ ដែលអ្នកគួរតែដឹង
ភាគច្រើននៃកុមារគឺចូលចិត្តរត់លេង រហូតទាល់តែដួលបោកក្បាលនឹងដី ដែលធ្វើឱ្យមានរបួស ឬស្នាមជាំបន្តិចបន្តួច ប៉ុន្តែពេលខ្លះទៀតក៏មានរបួសធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនបើកុមារមានឧបទ្ទវហេតុដោយក្បាល ឬមានរោគសញ្ញាមិនធម្មតាមួយចំនួនដូចខាងក្រោមនេះ ចូលអ្នកគួរតែនាំកុមារទៅជួបគ្រូពេទ្យជាបន្ទាន់។ កាលណាដែលកុមារដួលបោកក្បាលនឹងដីខ្លាំងពេក អាចបណ្តាលឱ្យខួរក្បាលរបស់កុមារមិនមានសកម្មភាព ឬស្ពឹកខួរក្បាល អស់កម្លាំង និងមិនអាចរស់នៅក្នុងជីវិតប្រចាំថ្ងៃដូចពីមុនបានទៀតទេ។
ដូច្នេះហើយ រោគសញ្ញាមិនធម្មតាចំនួន ៧ របស់កុមារមានដូចជា៖
១.អារម្មណ៍ប្រែប្រួល ច្របូកច្របល់ ឆាប់ខឹង ឬការទាមទារមិនធម្មតា។
២.មិនអាចទ្រាំទ្រនឹងការរំញោចផ្សេងៗដូចជាកន្លែងដែលមានមនុស្សកកកុញ ឬសំឡេងខ្លាំងៗ។
៣.គេងមិនលក់ មានការភ័យស្លន់ស្លោ ឬសុបិន្តអាក្រក់។
៤.មានបញ្ហាការចងចាំ រៀនគិតយឺត ធ្វើសកម្មភាពយឺត និងមិនអាចផ្តោតអារម្មណ៍បាន។
៥.ឈឺក្បាលស្រាលៗ សម្រាកច្រើនខុសធម្មតា។
៦.ការមើលឃើញគឺមិនធម្មតា និយាយមិនច្បាស់ ឬមានបញ្ហាក្នុងការគិត។
៧.ក្អួតស្រាលៗ ដូចជា ១-២ ដងក្នុងមួយថ្ងៃ ជាធម្មតានៅពេលអស់កម្លាំង ឬឈឺក្បាល។
ហេតុនេះហើយ បើអ្នកឃើញកុមារបន្ទាប់ពីដួលបោកនឹងដី មានរោគសញ្ញាខុសប្រក្រតីទាំង ៧ ខាងលើនេះ ចូលប្រញាប់នាំពួកគាត់ទៅមន្ទីពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជារោគសញ្ញាធម្មតាឡើយ៕
ប្រភព៖sanook













:max_bytes(150000):strip_icc()/korean-seaweed-soup-2118954-hero-01-3470ab8be73246b49d1e00b4de59f534.jpg)






យោងតាមស្ថានីយ៍ទូរទស្សន៍ជាតិចិន CCTV ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា “កាលពីរសៀលម្សិលមិញ ខ្យល់ព្យុះកំបុតត្បូងមួយបានលេចឡើងនៅក្នុងទីក្រុង Sutian ខេត្ត Jiangsu ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងជាច្រើននាក់ទៀតរងរបួស រួមជាមួយការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់មួយចំនួន” ។



ទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង ភ្ញៀវទេសចរណ៍ត្រូវបត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
មិនតែប៉ុណ្ណោះ នៅទីនេះ ក៏មានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក និងសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង ហាក់ចាំស្វាគមន៍ភ្ញៀវមកកម្សាន្ត៕


ប្រភព ៖ Coco News





