Home Blog Page 1480

ហេតុផល ៥ យ៉ាងដែលមនុស្សចាស់ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត

0

ជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សចាស់ ភាគច្រើនបណ្តាលមកពីអារម្មណ៍ខកចិត្ត ការបាត់បង់ ការអាឡោះអាល័យចំពោះអតីតកាល ឬអ្វីដែលបាត់ក្នុងជីវិតរួមទាំងការលំបាក ក្នុងការទទួលយកការផ្លាស់ប្តូរ មនុស្សចាស់មិនសប្បាយរីករាយ កើតចិត្តសោកសៅ មានអារម្មណ៍អស់សង្ឃឹម រហូតដល់មិនចង់រស់នៅតទៀត។ ដូច្នេះហើយខាងក្រោមនេះគឺជាហេតុផល៥យ៉ាង ដែលធ្វើឱ្យមនុស្សចាស់ ប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត ៖

១.ធ្លាប់ធ្វើការរាល់ថ្ងៃ តែមកត្រូវនៅស្ងៀម៖ មនុស្សចាស់ភាគច្រើនប្រាថ្នាចង់បានជីវិតសុខស្រួល ប៉ុន្តែនៅពេលបានចូលនិវត្តន៍ពីការងារពួកគាត់ស្រាប់តែមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដោយសារតែមនុស្សចាស់ភាគច្រើន ធ្លាប់ធ្វើការរាប់ទសវត្សរ៍អ្នកខ្លះធ្លាប់មានមុខតំណែងការងារធំៗ ពេលពួកគាត់ចូលនិវត្តន៍ ជីវិតរបស់ពួកគាត់បានផ្លាស់ប្តូរគ្មានមនុស្សនៅជុំវិញដូចមុន ខិតខំពេញមួយជីវិត បានប្តូរទៅជាភាពអត់ការងារធ្វើ ដូច្នេះហើយពួកគាត់មិនធ្លាប់នៅផ្ទះតែម្នាក់ឯង មិនបានធ្វើអ្វីដែលតែងតែធ្លាប់ធ្វើកន្លងមក។Spotting Depression in Older Adults | UNC Health Talk

២.នៅផ្ទះម្នាក់ឯង៖ បន្ទាប់ពីចូលនិវត្តន៍ ពួកគាត់មិនបានចេញទៅធ្វើការទេ ហើយត្រូវរស់នៅផ្ទះតែម្នាក់ឯង ព្រោះក្មេងៗទាំងអស់ចេញទៅធ្វើការ និងទៅសាលារៀន ដែលធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ស្ងប់ស្ងាត់ឯកា ទំនេរពេក គួរឱ្យខ្លាច ឃើញកូនចៅចេញទៅធ្វើការបាត់ៗមានអារម្មណ៍ថាពួកគាត់ជាមនុស្សគ្មានតម្លៃ។Four Tips for Helping if Your Senior Is Depressed - Suma Home Care

៣.អាយុកាន់តែច្រើន៖ ការផ្លាស់ប្តូររាងកាយបន្តិចម្តងៗនិងកាន់តែយ៉ាប់យ៉ឺនជាលំដាប់ ប៉ុន្តែមនុស្សជាច្រើនមិនដែលកត់សម្គាល់ខ្លួនឯងទេ រហូតដល់ពួកគាត់ចូលនិវត្តន៍ហើយរស់នៅដោយខ្លួនឯង ទើបដឹងថារាងកាយលែងដូចមុនទៀតហើយ ការចងចាំក៏បាត់បង់ ត្រចៀកស្ដាប់មិនសូវបានមើលមិនសូវឃើញ រាងកាយជួយខ្លួនឯងតិច និងពឹងផ្អែកលើអ្នកដទៃកាន់តែច្រើនក្លាយជាអារម្មណ៍បន្ទោសខ្លួនឯង ភាពតានតឹង ឆាប់ខឹង រួមទាំងការធ្លាក់ទឹកចិត្តពីការចុះខ្សោយនៃខួរក្បាលនិងអតុល្យភាពអ័រម៉ូនក្នុងរាងកាយ។The mental health issues and depression in old age | HealthShots

៤.តួនាទីសំខាន់ត្រូវបានកាត់បន្ថយ៖ ការផ្លាស់ប្តូរផ្លូវចិត្ត ដោយសារចូលនិវត្តន៍ពីការងារមកអង្គុយដេកផ្ទះ ដោយគ្មានការទទួលខុសត្រូវធ្លាប់ធ្វើការជាមេគ្រួសារ គឺជាសសរផ្ទះ ដោយសារចេះជួយខ្លួនឯងបានល្អ តែអ្វីៗទាំងនេះប្រែប្រួលអស់ហើយ ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍បាត់បង់អស់សង្ឃឹម ដោយគិតថាខ្លួនគ្មានតម្លៃគ្មានប្រយោជន៍ ភាពចាស់គឺជាបន្ទុកសម្រាប់អ្នកដទៃ មានអារម្មណ៍ថាខ្លួនឯងមិនអាចទទួលយកបានជាពិសេសប្រសិនបើនៅក្នុងបរិយាកាសអវិជ្ជមាន សមាជិកគ្រួសារមិនខ្វល់ គ្មានសង្គម នោះអាចនឹងកាន់ជះផលមិនល្អទៅៗ។Depression gets worse after age 65.

៥.ការបាត់បង់ ការបែកបាក់៖ ពិតណាស់រស់នៅបានយូរ ឱកាសកាន់តែច្រើនដែលពួកគាត់ត្រូវឃើញមនុស្សជុំវិញខ្លួនចាកចេញបន្តិចម្តងៗពីឪពុកម្តាយ សាច់ញាតិ បងប្អូន ដៃគូ និងមិត្តភក្តិ មនុស្សចាស់ជាច្រើនក៏ត្រូវប្រឈមមុខនឹងការស្លាប់មុនអាយុរបស់កូនផងដែរវាពិតជាអារម្មណ៍មួយគិតថាវាត្រូវតែជាពួកគាត់ដែលគួរតែនៅទីនោះមុនគេ ការបែកបាក់និងការបាត់បង់នេះថ្វីត្បិតតែមនុស្សជាច្រើនព្យាយាមលួងចិត្តខ្លួនឯងថាមិនអីក៏ដោយ ក៏គេស៊ាំនឹងវាទៅហើយ ប៉ុន្តែការដឹងថាមនុស្សជាទីស្រលាញ់ចាកចេញបែបនេះមិនមែនជារឿងងាយស្រួលនោះទេ៕
ប្រភព៖sanook

ថៃជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក ជាប្រទេសល្អផ្នែកអាជីវកម្ម

0

ប្រទេសថៃ ៖ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក ក្នុងចំណោមបញ្ជីឈ្មោះប្រទេសចំនួន៨៥ ដែលល្អបំផុតសម្រាប់ចាប់ផ្តើមប្រកបអាជីវកម្មប្រចាំឆ្នាំ២០២៣ ។ គេហទំព័រ U.S. News and World Report បានបង្ហាញលទ្ធផលចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុត ដើម្បីចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ (2023 Best Countries for Starting a Business) ក្នុងនោះប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១, ថៃជាប់ចំណាត់ថ្នាក់ទី២ និងចិនជាប់ចំណាត់ថ្នាក់ទី៣ ។Thailand Business Culture: What You Need to Know

ចំណែកប្រទេសផ្សេងទៀតដែលបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុត សម្រាប់ចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ រួមមាន ៖
-ម៉ិកស៊ិក ជាប់ចំណាត់ថ្នាក់ទី៤
-សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី៥
-ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី៦
-វៀតណាម ជាប់ចំណាត់ថ្នាក់ទី៧
-ប្រេស៊ីល ជាប់ចំណាត់ថ្នាក់ទី៨
-ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី៩
-អេស្ប៉ាញ ជាប់ចំណាត់ថ្នាក់ទី១០How to Establish a Private Limited Company in Thailand

លទ្ធផលការចាត់ចំណាត់ថ្នាក់ប្រទេសនានារបស់គេហទំព័រ U.S. News and World Report បញ្ជាក់ថា ក្រុមហ៊ុនមួយអាចទទួលបានជោគជ័យបានឬអត់នោះ ត្រូវពិចារណាអំពីទីតាំងនៃការចាប់ផ្តើមអាជីវកម្មផងដែរ ដូចជា ការបង់ពន្ធ, សក្តានុពលការងារ និងកត្តាផ្សេងៗ គឺសុទ្ធតែមានឥទ្ធិពលដល់លទ្ធផលអនុវត្តការងារ ។

គេហទំព័រនេះបង្ហាញថា ការចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតសម្រាប់ចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំ២០២៣ គឺជាការប្រមូលផ្តុំលទ្ធផលស្ទង់មតិពលរដ្ឋនៅទូទាំងពិភពលោក ស្មើជាង១៧.០០០នាក់ និងការវាយតម្លៃលើប្រទេសផ្សេងៗ ។ អ្នកឆ្លើយតបសំណួរប្រមាណ៤.៦០០នាក់ គឺជាក្រុមអ្នកសម្រេចចិត្តប្រកបអាជីវកម្ម ដូចជា នាយកគ្រប់គ្រងជាន់ខ្ពស់ក្នុងស្ថាប័ន ឬម្ចាស់ក្រុមហ៊ុនអាជីវកម្មទំហំតូច ។This Is How You Experience The Best Nightlife In Bangkok | Veena World

ការចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតសម្រាប់ប្រកបអាជីវកម្ម គឺផ្អែកលើគុណសម្បត្តិចំនួន៥ រួមមាន ៖
-តម្លៃសមរម្យ
-ប្រព័ន្ធការងាររបស់រដ្ឋាភិបាល
-ដើមទុនផ្នែកផលិតកម្មទាប
-អាចតភ្ជាប់ទៅកាន់តំបន់ផ្សេងៗនៅលើពិភពលោក
-គាំទ្រ និងផ្តល់ភាពងាយស្រួលដើម្បីទទួលបានមូលនិធិ ៕

ប្រភព ៖ Bangkok biznews

តើសាប៊ូដុំ និងសាប៊ូរាវមួយណាល្អជាង?

0

សាប៊ូរាវ និងសាប៊ូដុំគឺជាផលិតផលសម្អាតរាងកាយដែលពេញនិយមខ្លាំងបំផុតនាពេលបច្ចុប្បន្ន ផលិតផលទាំងពីរនេះមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ដូច្នេះហើយតើសាប៊ូដុសខ្លួនដុំ និងសាប៊ូដុសខ្លួនរាវមួយណាល្អជាង?Liquid Soap Pictures | Download Free Images on Unsplash

១.អត្ថប្រយោជន៍ និងគុណវិបត្តិរបស់សាប៊ូរាវ៖
ជាទូទៅ សាប៊ូរាវត្រូវបានគេចាត់ទុកថាជាសាប៊ូល្អក្នុងលក្ខខណ្ឌនៃសំណើម និងងាយស្រួលសម្រាប់ការប្រើប្រាស់ វាមានភាពសំណើមជានិច្ច មិនដូចសាប៊ូដុំឡើយ ជាពិសេសវាក៏កាត់បន្ថយការប៉ះពាល់់ផ្ទាល់ទៅលើសាប៊ូដែលជួយកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រើសាប៊ូរាវសម្រាប់ងូតទឹកអាចខ្ជះខ្ជាយទឹកច្រើនជាងការប្រើសាប៊ូដុំ ក៏ដូចជាតម្លៃរៀងថ្លៃបន្តិច ហើយប្រើប្រាស់ប្លាស្ទិកសម្រាប់វិចខ្ចប់អាចប៉ះពាល់ដល់បរិស្ថាន ដូច្នេះនៅពេលអ្នកច្របាច់សាប៊ូចេញពីកំប៉ុង អ្នកអាចប្រើប្រាស់វាលើស ដែលមិនល្អសម្រាប់ការសន្សំសំចៃឡើយ។

២.អត្ថប្រយោជន៍ និងគុណវិបត្តិរបស់សាប៊ូដុំ៖
សាប៊ូដុំ មានតម្លៃថោកសមរម្យ ដែលជួយអ្នកក្នុងការសន្សំសំចៃ ជួយដល់បរិស្ថានដូចជា មិនប្រើប្រាស់ប្លាស្ទិកហើយមួយទៀត វាក៏ត្រូវការទឹកតិចតួចបំផុតសម្រាប់ការលាងជម្រះពីរាងកាយ។
ប៉ុន្តែសម្រាប់សាប៊ូដុំ ការប្រើប្រាស់វាច្រើនគ្នាអាចចំលងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចំពោះសាប៊ូដែលប្រើប្រាស់សម្រាប់ព្យាបាលរោគស្បែក ភាគច្រើនជាសាប៊ូដុំ ដូចនេះវាអាចមានបញ្ហាខ្លះទៅលើមនុស្សធម្មតា ដូច្នេះអ្នកគួរតែមើលឱ្យបានត្រឹមត្រូវមុននឹងទិញ។ សាប៊ូដុំខ្លះមានអត្រា pH ច្រើនលើសធម្មតា ដែលអាចធ្វើឱ្យស្បែករបស់អ្នកអស់សំណើមជាដើម៕18 Ways You Never Knew to Use a Bar of Soap
ប្រភព៖sanook

ទប់លែងជាប់ ប៊ី សុធារី និងលោក កៅ សីហា ចេញមកព្រលះអ្នកលក់ពេជ្រម្នាក់ក្រោយប្រើពាក្យ MUC ឆ្នាំដំបូងទៅអមឆាកគេ

0

នៅលើវិស័យបវរកញ្ញាកំពុងក្តៅដូចបាយពុះដោយកញ្ញា ប៊ីសុធារី និងអ្នកដឹកនាំរឿង លោក កៅ សីហា បានប្រតិកម្មទៅលើពាក្យសម្តីអ្នកលក់ពេជ្រម្នាក់ដែលគាំទ្រខាងវិស័យបវរកញ្ញាប្រើពាក្យថា MUC ឆ្នាំដំបូងទៅអមឆាកគេ។ សុធារី ថាបើទោះបីជាអមឆាកតែនាងអមដោយមោទនភាពឈរដោយស្នាមញញឹមតំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល។

នៅយប់ថ្ងៃទី១០ ខែកញ្ញា តារាសម្តែង ប៊ី សុធារី និងជាអតីតMUC 2017 បានបង្ហោះសារទៅលើអ្នកលក់ពេជ្រម្នាក់ដែលប្រើពាក្យ MUC ឆ្នាំដំបូងទៅអមឆាកគេថា «ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយឱ្យស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង៥នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ ៦ឆ្នាំហើយអត់ទាន់មានអ្នកណាចូលtopទេ ចឹងហើយកុំmentionតែឆ្នាំដំបូង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdsj7j1FokpiOm1OY0fQouoU03vjBplwR5agAh-rvo6ZC40Bz9OpCiAwNU3FTovHoXNLOZEVpuZ6xKDOoaoooOOdUuW-bGs3wTq4TcUi1azvE8VUw2JFQECrteob4FqhpUD9MdNj6ahL-V3Tx-Oh9wZWTgG3mBBH_-9mhjhdZ7H6ITXT8R02D9HhiAwCg/s2048/252741823_2127059294100255_4062135861343027729_n.jpg

តារាស្រីរូបនេះបន្តទៀតថា «ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អញ្ចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែលខ្ញុំទៅប្រកួតគឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរកsponsorដោយខ្លួនឯងដែរ តែខ្ញុំយល់ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជា អមឆាក តែខ្ញុំអមដោយមោទនភាព ឈរដោយស្នាមញញឹម តំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើជាក់ស្ដែង និងជាការចង់ចាំជាប្រវត្តិសាស្រ្ត»។
មិនខុសពីកញ្ញា ប៊ី សុធារី ឡើយងាកមកអ្នកដឹកនាំរឿងលោក កៅ សីហា វិញ ក៏បានប្រតិកម្មចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះដែរថា«មើលងាយជាន់គេជាន់ឯង ស្ដាប់ទៅឡើងវ៉ល់ បើយកគុណភាពនៃសម្ដីក្នុងការលើកឡើងមួយឃ្លាៗនៃការមានប្រសាសន៍ទាំងនេះ ហាក់មិនទាន់យល់ស៊ីជម្រៅពីវិស័យបវរកញ្ញានៅឡើយផង។ បងមានលុយ មិនប្រាកដថាជប់ខ្មោចឱ្យរាំបានទេបង។ គេឆ្នាំដំបូង គេហ៊ានចាយលុយហោប៉ៅគេ មិនយកស្ព័នស័រស្រាបៀរដាក់លើឆាកបវរកញ្ញាផង គេនៅធ្វើល្អបានកម្រិតនឹង ហើយរើសបានបវរកញ្ញាប្រកបដោយស្ដង់ដាទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JbyuokR4mThkvnxPDSWWcvEvbXEO2RJyjqCZzydflTVtcg2ia8Hih65nAkvfpC7m8ipKpdTlaacKlXnfmmu1bsBdSmLA08PLpTKr7y3CToi3FJR_pO2jvRTWHg5dqv2GJxVufElgJpMsI9nw-7Bp7KHe-5IAU6CY2Dcjrx94ZH9zfU6GZr4NiHIJk8Q/s1440/366316588_591778646495677_7469673081904572520_n.jpg

អ្នកដឹកនាំរឿងរូបនេះបន្តទៀតថា «មួយទៀតបងដៀល MUC ឆ្នាំដំបូង ស្ដាប់ទៅហាក់ដូចជាបងអត់ដែលស្គាល់ថាបវរកញ្ញាឆ្នាំដំបូងជាប៊ី សុធារី អ៊ីចឹង។ ថាមិនស្គាល់ក៏ហីទៅចុះ តែសម្ដីបង ដៀលកប់ៗមាត់ ( ទៅអមឆាក ធ្លាក់ខ្ពៀក ខ្មាសគេជំនួស ) ពុទ្ធោ..កោតតែបងនិយាយពាក្យនឹងចេញមកកើត? នេះវេទិកា miss planet ផង បងនៅជ្រែកជ្រៀតលើកយក
ឈ្មោះគេឯងមកបរិយាយប៉ាតណាប៉ាណី ហើយអាសូរតែបវរកញ្ញាបងជ្រោមជ្រែងនោះ ចូលដល់ top ណាមួយទៅមិនថាទេលោកអើយ។ ទោះប៊ី សុធារី មិនបានលទ្ធផលល្អ ហោចណាស់នាងក៏បានពាំនាំទង់ជាតិខ្មែរ និងទូលឈ្មោះប្រទេសខ្មែរមាននាមថា Cambodia ដាក់កណ្ដាលឆាក Miss universe មុនគេដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9vQjUVmKpooxYSBGHhIPU-vCDgaRpd2gRwpKXbA3Spkpy6WFAkxgkMYgRr_QLRiTHaE4omVNGCCyx2HYKQVQ5PUGPBEktL5ECwEpy8nLnTOvUXZR5p_ZBD1tGrhUAHYgyPxfkf3KstUyo0AEDX9CW6Z87Hub2KgeAkvyDTWn2Z3-Pa40IUrYDoaozrRM/s2048/375336919_607140971626111_8821911571450070780_n.jpg

មិនត្រឹមតែមានការប្រតិកម្មពីកញ្ញា ប៊ី សុធារី និងលោក កៅសីហា ប៉ុណ្ណោះទេ មហាជនអ្នកស្នេហាវិស័យបវរកញ្ញា រួមទាំងអតីតបវរកញ្ញាមួយចំនួនក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg8jcYBrtv-PxnRnSAxxp52bGZFCmNQd59Zk7a_8uL9_k6yrjHsWYT9VuJ_UgTbvfbJVo8mrcu_4xAtiJKHvJctrUkVQODK_bZ363I5yJQynQb0El3Vv6ND4geP918DzQWCoJ1h8GZ8xK5lkwHsMRyOw2130IVMrMFymLw1bcAsXcUfP18K0utcTpcvwo/s960/374665689_854748965992748_6795051662370389752_n.jpg

 

ចេញហើយៗ យប់នេះ Apple នឹងបញ្ចេញរូបរាងពិត iPhone15

0

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក Apple បានដាក់ដំណើរការផលិត iPhone15 ដែលត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី១២ ខែកញ្ញានេះ។

បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។Apple's headquarters, facilities now powered by 100 percent renewable  energy - ABC News

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំហំផ្ទុកអង្គចងចាំរបស់វា ប្រហែលជានឹងមិនមាន128GB ដូចមុនទៀតនោះឡើយ ពោលមានចាប់ពី256GB ដល់ 2TB តែម្តង។

រីឯតម្លៃវិញ​ត្រូវបានគេរំពឹងថា តម្លៃទាបបំផុតប្រហែលជា១១០០ដុល្លារ និងថ្លៃបំផុតអាចដល់ទៅ២០០០ដុល្លារឯណោះ៕iPhone 15 release date predictions, price, specs, and must-know features -  PhoneArena

ប្រភព៖ telegraph UK

ឆ្នេរមួយនៅកំពតកំពុងពេញនិយម សម្រាប់អ្នកចូលចិត្តបោះតង់

0

ភ្នំដូង គឺជាកន្លែងកម្សាន្តមួយដែលមានទាំងសមុទ្រ និងព្រៃភ្នំ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ហើយមានចម្ងាយប្រមាណជា ១១គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។

ដើម្បីទៅដល់កន្លែងលំហែរអារម្មណ៍មួយនេះ បងប្អូនអាចធ្វើដំណើរតាមរយៈរថយន្តផ្ទាល់ខ្លួន ឬក៏អាចជិះម៉ូតូទៅដោយផ្ទាល់ក៏ល្អម្យ៉ាងដែរ ព្រោះនៅពេលដែលលោកអ្នកធ្វើដំណើរតាមផ្លូវនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងប្លែកអារម្មណ៍ជាមួយនឹងការឆ្លងកាត់ភូមិតូចៗនៅតំបន់នោះ ជាពិសេសអាចឈប់តាមផ្លូវ រីករាយជាមួយការទស្សនាការប្រមូលផលអំបិលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
ភ្នំដូង

ពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីនោះគឺនៅពេលរសៀល ព្រោះមានទេសភាពស្រស់ស្អាតយ៉ាងស្រស់ត្រកាលគួរជាទីគយគន់ ហើយលោកអ្នកក៏អាចគយគន់ទេសភាពនាល្ងាចថ្ងៃរៀបលិចផងដែរ។ ជាក់ស្តែងនៅទីនោះយើងអាចធ្វើការបោះតង់ ចម្អិនអាហារ បង្កាត់ភ្នក់ភ្លើង ដើរចាប់ក្តាមសមុទ្រនៅតាមបណ្តោយមាត់សមុទ្រនាពេលយប់តាមបែបលក្ខណៈផ្សងព្រេងថែមទៀតផង។

ភ្នំដូងពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់លំហែរអារម្មណ៍ ជាពិសេសសម្រាប់បងប្អូនដែលនិយមចូលចិត្តភាពស្ងប់ស្ងាត់តែម្តង៕

ភ្នំដូង - Visit Cambodiaភ្នំដូង

 

 

ហុងកុងចាប់ខ្លួនអ្នកដំណើរនាំចូលកញ្ឆាពីប្រទេសថៃ

0

ហុងកុង ៖ នាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ អំពីអាជ្ញាធរហុងកុងចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនប្រភេទកូកាអ៊ីន១,៥គីឡូក្រាម និងផ្កាកញ្ឆា៥,៣គីឡូក្រាម ស្មើទឹកប្រាក់ជាង២,៥លានដុល្លារអាមេរិក ឬប្រមាណ៨៨,៦៧លានបាត ។

ជនសង្ស័យដំបូងមានអាយុ៥៣ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Freetown ប្រទេសសៀរ៉ា ឡេអូន ដោយឆ្លងកាត់អាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងបានមកដល់ហុងកុង នៅថ្ងៃទី៩ ខែកញ្ញា ។ គេបានប្រទះឃើញសារធាតុកូកាអ៊ីនលាក់ទុកក្នុងវ៉ាលិសសម្លៀកបំពាក់របស់ជនសង្ស័យរូបនេះ ។ រីឯជនសង្ស័យម្នាក់ទៀតមានអាយុ២៣ឆ្នាំ ភេទប្រុស ហើយអាជ្ញាធរបានចាប់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ។ ជនសង្ស័យរូបនេះបានធ្វើដំណើរចេញពីខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយអាជ្ញាធរបានរកឃើញកញ្ឆាចំនួន២២កញ្ចប់ ដែលលាក់ទុកក្នុងថង់អាហារ១៨ដុំនៅក្នុងវ៉ាលិសធ្វើដំណើរ ។Two high school students arrested for trafficking Cannabis via courier  service - Dimsum Daily

ជំហានដំបូង ចៅក្រមបានចោទប្រកាន់ជនសង្ស័យដំបូងពីបទជួញដូរគ្រឿងញៀន និងបញ្ជូនឡើងតុលាការនៅថ្ងៃទី១១ ខែកញ្ញា ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលអាជ្ញាធររកឃើញកញ្ឆានោះស្ថិតក្នុងការសាកសួរ ។ ទោះយ៉ាងណា គ្មានការបញ្ជាក់ថា ជនសង្ស័យទាំង២រូបនេះជាជនជាតិអ្វីទេ ។

នាពេលឆាប់ៗនេះ ហុងកុងនឹងប្រើប្រាស់វិធានការតឹងរ៉ឹងដើម្បីរកគ្រឿងញៀន ជាពិសេស សម្រាប់អ្នកដំណើរមកពីក្រុមប្រទេសមានហានិភ័យខ្ពស់ ។ យោងតាមច្បាប់របស់ហុងកុងចែងថា កញ្ឆា, សារធាតុ Tetrahydrocannabinol (THC) និងសារធាតុ Cannabidiol (CBD) ត្រូវបានចាត់ទុកថា ជាសារធាតុបង្កគ្រោះថ្នាក់ ។Large-scale counterterrorism drill staged at Hong Kong airport to  strengthen city's response to bomb attacks, marauding knifemen | South  China Morning Post

ការនាំចូលផលិតផល រួមទាំងអាហារ ឬភេសជ្ជៈមានផ្ទុកកញ្ឆា, សារធាតុ THC និងសារធាតុ CBD គឺជារឿងត្រូវហាមឃាត់នៅហុងកុង លើកលែងតែករណីច្បាប់អនុញ្ញាត ។ ចំណែកការដឹកជញ្ជូនគ្រឿងញៀនត្រូវមានទោសធ្ងន់ គឺត្រូវពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង និងជាប់ពន្ធនាគារអស់មួយជីវិត ៕ ប្រភព ៖ Mono News

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ល្បីហោះចោលវ៉ាលិសអ្នកដំណើរ

0

ប្រទេសស្វីស ៖ វាបានក្លាយជារឿងមួយល្បីល្បាញក្នុងបណ្តាញសង្គម ក្រោយពីសារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីបានហោះចោលវ៉ាលិសអីវ៉ាន់អ្នកដំណើរ ដោយមិនបានជូនដំណឹងអ្វីទាំងអស់ ហើយបណ្តាលឱ្យអ្នកដំណើររង់ចាំអស់២ម៉ោងដើម្បីទទួលអីវ៉ាន់របស់ពួកគេ ។ បន្ទាប់មក ក្រុមហ៊ុនអាកាសចរណ៍នេះលើកឡើងថា ខ្វះខាតបុគ្គលិកផ្នែកទទួលខុសត្រូវអីវ៉ាន់ ។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines ជើងហោះហើរពីទីក្រុង Zurich ប្រទេសស្វីស ទៅកាន់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ បានហោះហើរចេញពីអាកាសយានដ្ឋានទីក្រុង Zurich ដោយមិនបានផ្ទុកវ៉ាលិសអ្នកដំណើរក្នុងយន្តហោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍មិនបានជូនដំណឹងដល់អ្នកដំណើរអំពីវ៉ាលិសពួកគេ ដោយលើកឡើងថា បុគ្គលិកមិនគ្រប់គ្រាន់ ។Swiss Airline Flight Takes Off Without Any Baggage Onboard

នៅពេលអ្នកដំណើរមកដល់ទីក្រុង Bilbao នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ពួកគេបានទៅរង់ចាំទទួលវ៉ាលិសអស់រយៈពេលជាង២ម៉ោង ប៉ុន្តែពួកគេមិនទទួលបានវ៉ាលិសឡើយ ។ លោក Kevin Ampalam អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines បញ្ជាក់ថា វាជាការពិត យន្តហោះរបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងនាមក្រុមហ៊ុនអាកាសចរណ៍ Edelweiss បានហោះចេញពីទីក្រុង Zurich ប្រទេសស្វីស និងគ្មានវ៉ាលិសអ្នកដំណើរទាំង១១១នាក់នៅលើយន្តហោះ ដោយសារខ្វះខាតបុគ្គលិកទទួលខុសត្រូវវ៉ាលិសអ្នកដំណើរ ដែលផ្ទុកនៅផ្នែកខាងក្រោមយន្តហោះ ។

លោក Kevin Ampalam បន្តថា ក្រោយពីបុគ្គលិកបម្រើការលើយន្តហោះរង់ចាំឱ្យមានការដឹកជញ្ជូនវ៉ាលិសអ្នកដំណើរមកលើយន្តហោះអស់រយៈពេលជាង១ម៉ោង នៅតែគ្មានឃើញវ៉ាលិសអ្នកដំណើរម្នាក់សោះ ហើយដោយសារហេតុផលទាក់ទងនឹងកាលវិភាគហោះហើរផងនោះ ទើបអ្នកបើកយន្តហោះសម្រេចចិត្តហោះទៅកាន់ទីក្រុង Bilbao ដោយចោលវ៉ាលិសអ្នកដំណើរ ។What to do when an airline loses your luggage – Lonely Planet - Lonely  Planet

លោក Kevin Ampalam បន្ថែមថា ៖ «អ្នកបើកយន្តហោះត្រូវកំណត់ពេលវេលាហោះហើរ គឺយន្តហោះនេះត្រូវទៅទទួលអ្នកដំណើរនៅទីក្រុង Bilbao រួចហោះត្រឡប់មកទីក្រុង Zurich មុនអាកាសយានដ្ឋានបិទពេលយប់ ។ ដូច្នេះ យន្តហោះមិនអាចរង់ចាំវ៉ាលិសអ្នកដំណើរបន្តទៀតទេ ហើយក្រុមហ៊ុនយល់ថា ស្ថានការណ៍នេះបានធ្វើឱ្យអ្នកដំណើរមិនពេញចិត្ត ហើយក៏សូមអរភ័យទោសផងដែរ» ។

អ្នកដំណើរនិយាយថា ៖ «អ្នកបើកយន្តហោះនេះបានសូមអភ័យទោសអ្នកដំណើររឿងការយឺតយ៉ាវ ដោយអះអាងថា បុគ្គលិកមិនគ្រប់គ្រាន់ ប៉ុន្តែពួកគេមិនបានប្រាប់ថា ពួកគេសម្រេចចិត្តបោះចោលវ៉ាលិសទាំងអស់របស់អ្នកដំណើរនៅអាកាសយានដ្ឋានទេ» ។Swiss International Air Lines Flight Lands in Bilbao Without Passenger  Luggage

ចំណែកអ្នកដំណើរផ្សេងទៀតបាននិយាយប្រាប់សារព័ត៌មាននៅទីក្រុង Bilbao ថា ពេលពួកគេទៅដល់គោលដៅ ពួកគេមិនឃើញបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍នេះឡើយ ហើយពួកគេបានរង់ចាំយកវ៉ាលិសអស់ជាង២ម៉ោង ។ ក្រោយមក មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Iberia ប្រទេសអេស្ប៉ាញ ប្រាប់ថា យន្តហោះដែលពួកគេជិះមកបានចុះចតនៅអាកាសយានដ្ឋាន ដោយគ្មានវ៉ាលិសអ្នកដំណើរទេ ។

ចុងក្រោយ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines លោក Kevin Ampalam និយាយថា លោកមិនអាចបញ្ជាក់ថា អ្នកបើកយន្តហោះមិនបានជូនដំណឹងដល់អ្នកដំណើរអំពីការទុកអីវ៉ាន់ពួកគេនៅអាកាសយានដ្ឋានទីក្រុង Zurich ទេ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិភាគពីហេតុការណ៍នេះដើម្បីផ្តល់ចម្លើយ និងដោះស្រាយបញ្ហាបន្តទៀត ៕ 111 Flight Passengers Discover Their Bags Were Left in Another Country -  Men's Journalប្រភព ៖ Nation Online

ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូន 5G ដែលអាចបត់បាន

0

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសពីស្មាតហ្វូនអេក្រង់បត់ Mate X5 ដែលបំពាក់ដោយការតភ្ជាប់ 5G ។

ចាប់តាំងពីត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានតែការតភ្ជាប់ 4G ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលជាងមួយសប្តាហ៍ក្រុមហ៊ុនបានប្រកាសជាបន្តបន្ទាប់នូវ Mate 60, Mate 60 Pro, 60 Pro+ ហើយថ្មីៗនេះ Mate X5 គាំទ្រដោយ 5G ចំពោះបន្ទះឈីប Kirin 9000s ដែលផលិតនៅលើដំណើរការ 7 nm របស់ SMIC ។ យោងតាមការធ្វើតេស្តដោយអ្នកសរសេរប្លុកជនជាតិចិនលោក Vincent Zhong បានឱ្យដឹងថា Mate X5 ទទួលបានល្បឿនទាញយករហូតដល់មួយ Gbps ។Huawei Mate X5 pictures, official photos

Mate X5 គឺជាកំណែ 5G របស់ Mate X3 ដែលបានចេញកាលពីខែមីនា នៅពេលដែលឧបករណ៍នេះមិនមានការផ្លាស់ប្តូរក្នុងការរចនា និងទំហំនោះទេ។ នេះគឺជាស្មាតហ្វូនដែលអាចបត់បានស្តើង និងស្រាលបំផុតនៅលើទីផ្សារ ដោយសារតែវាមានកម្រាស់ត្រឹមតែ 5.3 mm ពេលបើក 11.11 mm ពេលបត់ និងមានទម្ងន់ 243 ក្រាម។
ទូរស័ព្ទនេះមាន ៥ ពណ៌គឺ ស,មាស,ខ្មៅ,បៃតង និងស្វាយ ហើយគាំទ្រការជ្រាបទឹកដូច Galaxy Z Fold5 របស់ Samsung ដែរ។HUAWEI Mate X5 - 华为官网

ផលិតផលថ្មីនេះរួមបញ្ចូលនូវកាមេរ៉ាខាងក្រោយចំនួនបីជាមួយនឹងកាមេរ៉ាមេ 50-megapixel ដែលគាំទ្រ OIS, 12-megapixel periscope lens, 5x optical zoom and optical image stabilization និងចុងក្រោយគឺ 13-megapixel super wide-angle lens ។ កាមេរ៉ា Selfie ពីរនៅក្នុងអេក្រង់មេ និងទីពីរមានកម្រិតភាពច្បាស់ 8 មេហ្គាភិចសែលដូចគ្នា។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងទៅប្រព័ន្ធដំណើរការ 5G Kirin 9000s X5 ក៏មានកំណែ RAM 16 GB និងអង្គចងចាំខាងក្នុងចាប់ផ្តើមពី 256 GB កើនឡើងទ្វេដង។Huawei Mate X5: Huawei's latest foldable gets Kirin 9000S chip and larger  5,060mAh battery - SoyaCincau

ការបន្តចេញនូវម៉ូដែលស្មាតហ្វូន 5G ត្រូវបានចាត់ទុកថាជាជំហានដំបូងសម្រាប់ក្រុមហ៊ុន Huawei ក្នុងការវិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនពិភពលោកវិញ។ ក្រុមហ៊ុនក៏បានបង្កើនការព្យាករណ៍ផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនពី 30 លានទូរស័ព្ទក្នុងខែមករាដល់ 38 លានគ្រឿងត្រឹមថ្ងៃទី 11 ខែកញ្ញា។ ក្នុងចំណោមឧបករណ៍ 38 លានគ្រឿងនេះមាន 20 លានគ្រឿងត្រូវបានដឹកជញ្ជូន។ Mate 60 Pro ដែលទើបនឹងចេញថ្មីក៏មានចំនួន 6 លានគ្រឿងក្នុងចំណោម 18 លានគ្រឿងដែលនៅសេសសល់ ដែលបង្ហាញថាក្រុមហ៊ុន Huawei មានទំនុកចិត្តលើសមត្ថភាពផលិតបន្ទះឈីបរបស់ SMIC ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃទូរស័ព្ទថ្មី Mate X5 មិនត្រូវបានគេប្រកាសទេ ប៉ុន្តែអ្នកប្រើប្រាស់អាចបញ្ជាទិញជាមុននៅលើវេទិការបស់ចិន Vmall ដោយដាក់ប្រាក់កក់ ១,០០០ យន់សិន (ដែលស្មើនឹង ១៣៧ ដុល្លារអាមេរិក)៕HUAWEI Mate X5 - 华为官网
ប្រភព៖vnexpress

ប្រាក់បាតស្ថិតក្នុងលំដាប់កំពូលទាំង១០ លើពិភពលោកសម្រាប់ការទូទាត់

0

ប្រទេសថៃ ៖ តាមរបាយការណ៍របស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលផ្តល់សេវាកម្ម និងប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុអន្តរធនាគារនៅជុំវិញពិភពលោក បង្ហាញថា ប្រាក់បាតរបស់ប្រទេសថៃបានស្ថិតក្នុងលំដាប់កំពូលរូបិយប័ណ្ណទាំង១០ លើពិភពលោក សម្រាប់ការទូទាត់ជាចម្បង (Major world payment currencies) ក្នុងនោះសមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។Bangladesh Bank Attackers Hacked SWIFT Software

ទិន្នន័យរបស់ SWIFT បានចុះផ្សាយនៅខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។ ដូច្នេះ វាបានកើនឡើងយ៉ាងខ្លាំងចាប់ពីខែកក្កដា ឆ្នាំ២០២១ ដែលពេលនោះ សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើត្រឹមតែ០,៧៥% ប៉ុណ្ណោះ ។

លើសពីនេះ ប្រាក់បាតរបស់ប្រទេសថៃ គឺជាប្រាក់ដែលប្រទេសជិតខាងរបស់ថៃ ដូចជា ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចាយវាយក្នុងឋានៈជាប្រាក់គោលកាន់តែទូលំទូលាយទៀតផង ។ ជាក់ស្តែង នៅប្រទេសឡាវ ពលរដ្ឋឡាវបានចាយវាយប្រាក់បាតក្នុងជីវិតប្រចាំថ្ងៃ រហូតដល់រដ្ឋាភិបាលដាស់តឿនកុំឱ្យពលរដ្ឋចាយវាយប្រាក់បរទេស ។ ទោះយ៉ាងណា ប្រាក់បាតបានឡើងថ្លៃខ្លាំង ហើយពលរដ្ឋឡាវអាចរក្សាទុកប្រាក់បាត បើប្រៀបធៀបជាមួយប្រាក់គីបដែលធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយឡាវបានប្រឈមនឹងអតិផរណាខ្ពស់ ។3 Interesting Facts about Baht, the Official Currency of Thailand –  buzztribe news

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យចាយប្រាក់បាតក្នុងធនាគារ ដែលទទួលបានការអនុញ្ញាតឱ្យប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្នុងគោលបំណងសម្រួលការទូទាត់ជាអន្តរជាតិ និងផ្តល់ភាពងាយស្រួលសម្រាប់បញ្ជីធនាគារផងដែរ ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការទូទាត់ប្រាក់រៀល និងប្រាក់បាត តាមរយៈការស្គេន QR Code ឆ្លងកាត់ប្រទេសទាំងពីរ ។ ដូច្នេះ ការទូទាត់នេះនឹងជួយឱ្យពលរដ្ឋថៃអាចទិញផលិតផលនៅកម្ពុជា ដោយប្រើប្រាស់ប្រាក់បាតបាន ។

នេះជាបញ្ជីរូបិយប័ណ្ណសម្រាប់ការទូទាត់សំខាន់ៗ និងសមាមាត្រនៃការទូទាត់លើពិភពលោក ៖
១-ប្រាក់ដុល្លារ សហរដ្ឋអាមេរិក មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៤៦,៤៦%
២-ប្រាក់អឺរ៉ូ សហភាពអឺរ៉ុប មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២៤,៤២%
៣-ប្រាក់ Pound Sterling (អង់គ្លេស) មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៧,៦៣%
៤-ប្រាក់យេន ជប៉ុន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,៥១%
៥-ប្រាក់យាន់ ចិន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,០៦%
៦-ប្រាក់ដុល្លារ កាណាដា មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២,២៦%
៧-ប្រាក់ដុល្លារ ហុងកុង មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៧៥%
៨-ប្រាក់ដុល្លារ អូស្ត្រាលី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៥៧%
៩-ប្រាក់ដុល្លារ សិង្ហបុរី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៩%
១០-ប្រាក់បាត ថៃ មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៣% ៕

ប្រភព ៖ The better