Home Blog Page 1479

កែមិនឡើង នគរបាលឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួក ពាក់ព័ន្ធគ្រឿងញៀន

0

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង ឈ្មោះ ប៊ុត សីហា មាន ឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន កសាងសំណុំរឿងចាត់ការបន្ត។

ការឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បាន២នាក់ ៖

ទី០១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសីនិងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ(ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានគឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

នគរបាលបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់

ព័ត៌មានក្តៅៗ! លោកនី ណាក់ (Iman-KH) រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជនមិនស្គាល់មុខប៉ុន ប៉ង ធ្វើ.ឃាតលើដងផ្លូវសាធារណៈ។

0

យោងតាមគណនីផ្លូវការរបស់លោកដែលមានឈ្មោះថា Iman-KH បានប្រកាសពីការរង់គ្រោះដោយអំពើហឹង្សា ដែលបានប្រព្រិត្តិលើរូបលោកនី ណាក់ នៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃ វេលារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពេលដែលពួកគាត់បានជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី នៅជិតវត្តចំពុះក្អែក ត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6A4En4d25iXAa4VkgG5yklxqAAk4_YYil6FHBr0XD0Mv9tn9jSNiJHM0HxqzWMJMJE5WNOnYXk8KCMrDvObpyjsaHNWbdy3jXA8bD0XaVhiLN2OC8aUKiLcjeG5yLitA5QMLfZ2UeHDhYZde8lTxe-thFUqGKPVuUZkU3wBm4macecJKENAnrZ7J8hgC/s2048/378310050_335733815679769_1965782574812797071_n.jpgយោងតាមការរៀបរាប់ពីភរិយារបស់លោកបានបញ្ជាក់អោយដឹងថា មានជនល្មើសមិនស្គាល់មុខមានគ្នាបួនប្រាំនាក់ បានជិះម៉ូតូទៅបុកម៉ូតូរបស់គាត់ចំពីក្រោយ បណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនល្មើសទាំងនោះបាន ព្រួតគ្នាវាយដំលើរូបគាត់បណ្តាលអោយរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

យោងតាមការរៀបរាប់របស់ភរិយាលោកបានអោយដឹងថា៖ នៅពេលនេះអាការៈរបស់លោកនីណាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ និង កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនឈ្មោះ ថា ណាត្រាបឹងទំពន់ផ្លូវ371។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mTx9Mn90u4UCmpERsWEEnKLPriTPCqOZNKbv122-oHocNtC-pZFwEF8KG6AMMODwhwg7Ul8R82n73xv-nTxdIgx5uwuINapko1CY9AADRQSPb1MtWdBmQ08MEaP9yXgiDeJybxoyrwh6Ju_0UEMPuQYNtUQIGmTBUF6zpR2Q6r_hTrqRiMvNCq2hOVt3/s1280/378376174_830704481830374_5790475877324723086_n-2.jpgតាមសំណេរខាងលើភរិយារបស់លោកនី ណាក់បានសសេរនៅលើបណ្តាញសង្គមថា ស្វាមីរបស់គាត់រងរបួសធ្ងន់ត្រង់ក្បាល៥កន្លែង និងរងរបួសដៃ និងជើងផងដែរ ហើយលទ្ធផលយ៉ាងណានៅមិនទាន់ដឹងប្រាកដនៅឡើយទេត្រូវរង់ចាំការថតស្កេនពីលោកគ្រូពេទ្យទើបដឹងលទ្ធផល។

ឆ្លៀតក្នុងឪកាសនោះផងដែរ ភរិយាលោក នី ណាក់ ក៏បានលើកដៃអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចទាំងអស់សូមមេត្តាជួយស្វែងរកជនដៃដល់ជាជនល្មើស និងសូមរកយុត្តិធម៌ជូនដល់ប្តីរបស់គាត់ផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR1LLsMxL5FINOFNxeauLrl3tFzreT-li6ggdM4LF_5NI3QtfG5lJs7CCjoFVOyVWurs0HcVJRuXnF44P4Ze84BBrz4tySZg50JT6rWPcpCSxzAsrCZ8jZsaCj5AMSwM9P7NrE5-iHoxbqtO_fOgpliwRy-A5tT7dpficP4PVoZ99uIffm6IIlmikc32T2/s1280/2023-09-12%2019.35.14.jpgសូមរំលឹកផងដែរថាកន្លងមកលោកនី ណាក់ (Iman-KH) ដែលជាអ្នកចូលចិត្តបញ្ចេញយោបល់និងមត្តិរិៈគន់ឥតសំចៃមាត់នៅលើបណ្តាញសង្គម និងក៏ជាអ្នកដែលតែងតែជួយផ្សព្វផ្សាយ អំពីបច្ចេកទេសកសិកម្មដល់ប្រជាជនខ្មែរបានដឹងនិងរៀនពីរបៀបធ្វើកសិកម្មតាមសម័យទំនើប និងក៏ធ្លាប់ជាប់ពន្ធធគារ១៨ខែពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិតពីកសិកម្មផងដែរ។

Suboi ៖ ពីជនរងគ្រោះនៃអំពើហិ.ង្សាក្លាយជាកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសវៀតណាម

0

បន្ទាប់ពីបង្ហាញវត្តមានរួមជាមួយ វណ្ណដា បណ្តាអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀងស្រីរ៉េប Suboi ។ មែនទែនទៅទម្រាំអាចឈានមកដល់ចំណុចកំពូលនាពេលបច្ចុប្បន្ន Suboi មានប្រវត្តិតស៊ូខ្លាំងថែមទាំងធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សាដែលត្រូវបានអតីតមិត្តប្រុសវា.យធ្វើបាបដោយសារភ្លើងប្រចណ្ឌ។

Suboi មានឈ្មោះពិតថា Hang Lam Trang Anh កើតនៅក្នុងឆ្នាំ១៩៩០ បច្ចុប្បន្នមានវ័យ៣៣ឆ្នាំ។ នាងបានរកឃើញខ្លួនឯងថាចូលចិត្តខាងវិស័យរ៉េបនៅអាយុ១៤ឆ្នាំ បន្ទាប់ពីចំណាយពេលរាប់ម៉ោងសិក្សាពីសិល្បករអន្តរជាតិដូចជា Eminem និង Will Smith។ នៅអាយុ១៧ ឆ្នាំនាងជាមួយនឹងឪពុកចេញពីការងារដោយសារតែឧបទ្ទវហេតុ មិនអាចផ្តោតលើអ្វីដែលខ្លួនឯងស្រលាញ់និងត្រូវបានបង្ខំឱ្យធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ។ នៅពេលនោះ Suboi បានស្គាល់បុរសម្នាក់នៅក្រៅប្រទេសតាមអនឡាញ ដែលក្រោយមកបានមកជួបគ្នានៅប្រទេសវៀតណាម។ ជារឿងនឹកស្មានមិនដល់មិត្តប្រុសរបស់នាងបានចាប់ផ្តើមវាយធ្វើបាបដោយសារតែភ្លើងប្រចណ្ឌ។ បន្ទាប់មកស្នាមរបួសអតីតកាលបានធូរស្រាលដោយនាងកប់ខ្លួនជាមួយភ្លេង។May be an image of 1 person

ក្នុងឆ្នាំ ២០០៩ អ្នកនិពន្ធបទចម្រៀងម្នាក់បានណែនាំអ្នករ៉េបវ័យក្មេងនេះទៅកាន់ក្រុមហ៊ុនកម្សាន្តមួយដែលគ្រប់គ្រងដោយ Duc Tri ដែលជាអ្នកនិពន្ធជនជាតិវៀតណាមដ៏ល្បីល្បាញ។ បើតាមសម្តីរបស់ Suboi តារារ៉េបដែលធ្វើការឱ្យក្រុមហ៊ុនកម្សាន្តអាជីពគឺជារឿងដ៏កម្រមួយព្រោះនៅពេលនោះហ៊ីបហបមានប្រជាប្រិយភាពតែលើវេទិកាអនឡាញមួយចំនួនប៉ុណ្ណោះ។

Suboi បានទទួលការសាទរទូទាំងប្រទេសបន្ទាប់ពី លេចមុខជាគ្រូបង្វឹកក្នុងកម្មវិធី “Rap Viet”។ ក្នុងទសវត្សរ៍ឆ្នាំ ២០១០ សារព័ត៌មានអន្តរជាតិដូចជា The Wall Street Journal និង The Guardian បានសាទរនាងថាជាអ្នកត្រួសត្រាយផ្លូវនៃហ៊ីបហបវៀតណាម។May be an image of 1 person

ប្រជាប្រិយភាព Suboi កាន់តែខ្លាំងឡើងបន្ទាប់ពីបានរួមការងារជាមួយតារាចម្រៀង Ho Ngoc Ha ដែលទាក់ទាញអ្នកគាំទ្រកាន់តែច្រើន។ ដោយមានបទពិសោធន៍ជីវិតឡើងចុះ តារារ៉េបរូបនេះក៏បានបញ្ចូលភាពសោកសៅរបស់យុវវ័យចូលក្នុងតន្ត្រីរបស់នាងផងដែរ។

ជាងមួយទសវត្សរ៍មកនេះ Suboi បានព្យាយាមនាំវិស័យ hip-hop វៀតណាមទៅកាន់ពិភពលោក។ ក្នុងឆ្នាំ ២០១៥ នាងបានប្រាប់កាសែត Wall Street Journal ថាហ៊ីបហបវៀតណាមមានច្រើនទៀតដើម្បីផ្តល់ជូន ទោះបីជាឧស្សាហកម្មតន្រ្តីភាគច្រើនគ្របដណ្តប់ដោយ K-pop ក៏ដោយ។No photo description available.

ក្នុងឆ្នាំ ២០១៦ នៅឯកិច្ចប្រជុំមួយរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Barack Obama និងយុវជនវៀតណាមនៅទីក្រុងហូជីមិញ Suboi បានមានឱកាសសួរលោកអូបាម៉ានូវទស្សនៈរបស់នាងអំពីសារៈសំខាន់នៃសិល្បៈ និងវប្បធម៌សម្រាប់ប្រទេសមួយ ដែលបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិនៅពេលដែលនាងផ្ទុះឡើងក្នុងការរ៉េប។

មួយឆ្នាំក្រោយមក Suboi បានចូលទៅក្នុងបញ្ជីទស្សនាវដ្តី Forbes ជាតារាវ័យក្មេងមានឥទ្ធិពលអាយុក្រោយ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ី។ ភាពល្បីល្បាញនេះបានផ្តល់ឱកាសឱ្យ Suboi រួមការងារជាមួយតារាចម្រៀងជប៉ុនដ៏ល្បីល្បាញ Utada Hikaru ក្នុងបទចម្រៀងរបស់នាង “Too Proud” ក្នុងឆ្នាំ២០១៨ ។ នាងបានក្លាយជាសិល្បការិនីវៀតណាមដំបូងគេដែលបង្ហាញខ្លួនក្នុងកម្មវិធី Vogue Japan និងក្នុងភាពយន្តឯកសារស្តីពីហ៊ីបហបអាស៊ីក្នុងឆ្នាំ ២០១៩ផងដែរ។May be an image of 2 people and text

អ្វីដែលអ្នកមួយចំនួនអាចរៀនសូត្រពីតារាចម្រៀងរ៉េបល្បីឈ្មោះរូបនេះបានគឺជាឃ្លាដ៏មានអត្ថន័យរបស់ Suboi ដោយនាងបានលើកឡើងថា «ខ្ញុំប្រកួតប្រជែងជាមួយខ្លួនខ្ញុំក្នុងវិស័យតន្ត្រី ខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយថាមពល និងគំនិតរបស់ខ្ញុំ ខ្ញុំត្រូវតែធានាថាថ្ងៃនេះខ្ញុំធ្វើបានល្អជាងកាលពីម្សិលមិញ និងម្សិលមិញទៀត ហើយក្លាយជាកំណែថ្មីដែលល្អសម្រាប់ខ្លួនខ្ញុំ»។ ដែលមានន័យថាពេលដែលយើងធ្វើមិនបានល្អនៅថ្ងៃនេះយើងមិនត្រូវបោះបង់ឡើយ ហើយត្រូវតស៊ូជាបន្តទៀតនិងធ្វើវាឱ្យកាន់តែបានល្អ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Suboi ត្រូវបានគេដាក់នាមឱ្យថា QEEN OF RAP នៃប្រទេសវៀតណាមទាំងការរ៉េបជាភាសាវៀតណាមជាមួយអង់គ្លេសតារាចម្រៀងរូបនេះពិតជារ៉េបបានល្អនិងយ៉ាងស្ទាត់ជំនាញ៕May be an image of 2 people, beard and text

មិនមែនលំៗ! ណា សាឌី បានត្រៀម និងសិក្សាយ៉ាងស៊ីជម្រៅពី Miss Grand ទើបដាច់ចិត្តមកប្រកួតក្នុងឆ្នាំ ២០២៤

0

បន្ទាប់ពីមានអ្នកជំរុញលើកទឹកចិត្តចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា តារាខ្មែរកូនកាត់ថៃ កញ្ញា ណា សាឌី បានប្រកាសជាផ្លូវការថានាងនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2024 ។ ទោះជាឆ្នាំដំបូងនៃការប្រកួតខាងវិស័យនេះក្តីតែ សាឌី បានត្រៀមហ្វឹកហាត់ច្រើនណាស់មានទាំងអ្នកផាត់មុខប្រចាំខ្លួន និងអ្នកកាត់ឈុត evening gown និងឈុតតំណាងជាតិជាដើមលើសពីនាងក៏សិក្សាពីកម្មវិធីនេះបានច្រើនមិនមែនមកប្រកួតលំៗនោះទេ។May be an image of 1 person

អ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីពិធីការិនី ណា សាឌី ប្រកាសជាផ្លូវការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងវិស័យបវរកញ្ញា ព្រោះជាអ្វីដែលពួកគេប៉ងមកជាយូរមកហើយ រួមទាំងបង្ហាញការគាំទ្រពេញទំហឹងនូវការសម្រេចចិត្តមួយនេះរបស់នាង។May be an image of 1 person
តាមការឱ្យដឹងពីផេកអ្នកគាំទ្ររបស់ ណា សាឌី បានឱ្យដឹងថា តារាស្រីរូបនេះបានត្រៀមដូចជាការដើរ ការរាំ ការច្រៀង ការរៀនភាសាបន្ថែម ការហាត់ប្រាណ ត្រៀមរួចទាំង Teamប្រចាំខ្លួន អ្នកផាត់មុខ អ្នកកាត់ឈុតevening gown អ្នកកាត់ឈុតតំណាងជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ណា សាឌី តាំងចិត្តខ្ពស់ត្រៀមមកយកមកុដដើម្បីបានទៅតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។May be an image of 1 person តាមការបញ្ជាក់បន្ថែមនោះ ទោះបីជាឆ្នាំដំបូងនៃការបោះជំហានចូលវិស័យបវរកញ្ញាក្តី ប៉ុន្តែមិនមែនមកលំៗដើម្បីឱ្យតែបានប្រកួតជាប់ឈ្មោះជាបេក្ខនារីបវរកញ្ញាទេ តែត្រៀមខ្លួនរួចជាស្រេចនៅលើសមរភូមិនេះព្រោះនាងបានសិក្សាពីកម្មវិធីនេះយូរមកហើយទើបដាក់ចិត្តដាក់កាយមកប្រកួតនាពេលខាងមុខនេះ។May be an image of 1 person and boots

គួរបញ្ជាក់ផងដែរថា ណាសាឌី គឺជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ធ្លាប់សម្តែង និងជាអ្នកបង្ហាញម៉ូដផងដែរដូច្នេះបទពិសោធលើឆាកទាំងនេះជាកត្តាជំរុញឱ្យនាងបោះជំហានលើវិស័យបវរកញ្ញាមួយទៀតព្រមទាំងមានមហិច្ឆតាគ្រងមកុដផងដែរ៕May be an image of 1 person and text

មនុស្ស ២.០០០ នាក់បាន.ស្លា.ប់. ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅភាគខាងកើតនៃប្រទេសលីប៊ី

0

បរទេស៖ យោងតាមមន្ត្រីនៅភាគខាងកើតប្រទេសលីប៊ី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២,០០០ នាក់ត្រូវបានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទីក្រុង Derna បន្ទាប់ពីរងការវាយប្រហារភ្លាមៗដោយទឹកជំនន់ ដែលបណ្តាលមកពីព្យុះ និងភ្លៀងធ្លាក់ខ្លាំង។2 die in floods caused by storm Daniel in eastern Libyaព្យុះ Daniel កាលពីសប្តាហ៍មុន បានបំផ្លិចបំផ្លាញ ប្រទេសក្រិច បោកបក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងវាយប្រហារប្រទេសលីប៊ី នៅថ្ងៃទី ១០ ខែកញ្ញា។ ទឹកជំនន់ដ៏ធំបានជន់លិច និងបំផ្លាញផ្ទះនៅក្នុងទីក្រុង Derna ហើយក៏បានវាយប្រហារការតាំងទីលំនៅតាមឆ្នេរសមុទ្រជិតខាង រួមទាំងទីក្រុង Benghazi ធំទីពីររបស់ប្រទេសផងដែរ។Over 2,000 people feared dead after flooding in Libya, official says - ABC  News

លោក Ahmed Mismari អ្នកនាំពាក្យកងទ័ពជាតិលីប៊ី (LNA) ដែលគ្រប់គ្រងភាគខាងកើតប្រទេសលីប៊ី បានប្រកាសតាមទូរទស្សន៍កាលពីថ្ងៃទី ១១ ខែកញ្ញាថា ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីព្យុះ និងភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទំនប់ទឹកចំនួនពីរនៅផ្នែកខាងលើនៃទីក្រុង Derna ដួលរលំ ជាមួយនឹងអ្នកស្រុករបស់ពួកគេទៅក្នុងសមុទ្រ។Thousands feared dead in Libya after dam collapsesអាជ្ញាធរភាគខាងកើតប៉ាន់ប្រមាណថាមនុស្សយ៉ាងហោចណាស់ ២,០០០ នាក់បានស្លាប់ ហើយមនុស្ស ៥,០០០ ឬ ៦,០០០ នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទីក្រុង Derma ដែលមានប្រជាជនសរុបចំនួន ១០០,០០០ នាក់។

ក្រុមប្រឹក្សាក្រុង Derna បាននិយាយថា “ស្ថានភាពនេះគឺធ្ងន់ធ្ងរណាស់ហើយមិនអាចគ្រប់គ្រងបានឡើយ” ផ្លូវភាគច្រើននៃទីក្រុងសុទ្ធតែបានដួលរលំទាំងអស់។ រដ្ឋាភិបាលភាគខាងកើតបានប្រកាសកាន់ទុក្ខរយៈបីថ្ងៃ ដោយអាជ្ញាធរក៏បានប្រកាសពីស្ថានភាពអាសន្នខ្លាំងបំផុតបិទសាលារៀន និងហាងនានា និងដាក់បម្រាមគោចរ។Libya asks for international help as 2,000 people feared dead in flood  after Storm Daniel sweeps across country | World News | Sky News ដូច្នេះហើយបច្ចុប្បន្ននេះ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដោយប្រទេសកាតា និងអេមីរ៉ាតអារ៉ាប់រួមក៏បានបញ្ជូនជំនួយទៅកាន់តំបន់រងផលប៉ះពាល់នៅភាគខាងកើតផងដែរ៕Deadly flooding in eastern Libya after weekend storm | Floods News | Al  Jazeera
ប្រភព៖vnexpress

Jihyo TWICE ក្លាយជាតារាចម្រៀងនារី K-Pop ទី២ ក្នុងប្រវត្តិសាស្ត្រជាប់លើតារាង២នេះច្រើនសប្ដាហ៍

0

កាលពីសប្តាហ៍មុន Jihyo បានបង្ហាញខ្លួនទោលរបស់នាងនៅលើតារាងអាល់ប៊ុម Top 200 របស់ Billboard នៅលេខ១៤ ដែលធ្វើឱ្យនាងក្លាយជាតារា K-pop នារីទី 2 ក្នុងប្រវត្តិសាស្ត្រដែលចូលក្នុងកំពូល១០០ ដែលតាមមិត្តរួមក្រុមរបស់នាងគឺ Nayeon។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Soompi ថ្ងៃទី១១ កញ្ញា ។TWICE's JiHyo Makes Her Stunning Solo Debut With Her EP "ZONE" - Kpopmap

ប្រភពដដែលបានឱ្យដឹងថា Jihyo បានក្លាយជាសិល្បករទោល K-pop នារីទីពីរដែលមិនធ្លាប់មានក្នុងតារាងអស់រយៈពេលជាងមួយសប្តាហ៍នៅលើតារាង Billboard 200 ឬ Artist 100។ រហូតមកដល់បច្ចុប្បន្នមានតែ Nayeon និង Jihyo ប៉ុណ្ណោះដែលបានចំណាយពេលច្រើនសប្តាហ៍សម្រាប់តារាងទាំង២នេះ។JIHYO (TWICE)'s recently posted photo os ”too sexy” and it became a hot topic. . | WoW!Korea

សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា Jihyo បានជាប់ចំណាត់ថ្នាក់លេខ៤៥ ក្នុងសប្តាហ៍ទីពីររបស់នាងនៅលើ Billboard’s Artist 100 ខណៈដែលអាល់ប៊ុមទោលដំបូងរបស់នាងមានចំណងជើងថា “ZONE” នៅតែឈរនៅលើ Billboard 200 នៅលេខ ៨៩ ។

អាល់ប៊ុមខាងលើនេះនៅតែរឹងមាំឈរនៅលេខ៥ ក្នុងសប្តាហ៍ទីពីររបស់ខ្លួននៅលើតារាងអាល់ប៊ុមពិភពលោករបស់ Billboard បន្ថែមពីលើចំណាត់ថ្នាក់លេខ ៩ នៅលើតារាងលក់អាល់ប៊ុមបច្ចុប្បន្នកំពូល និងលេខ១០ នៅលើតារាងលក់អាល់ប៊ុមកំពូល៕Jihyo of Twice kicks off solo career | Inquirer Entertainment

ចំណូលតិចចំណាយច្រើនប្រធានក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរអំពាវនាវសប្បុរសជនជួយទ្រទ្រង់

0

លោក ទួន សុគា ប្រធានក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរដែលមានទីតាំងនៅខេត្តសៀមរាបដែលមហាជនស្គាល់តាមរយៈកូនស្វាតូច បានអំពាវនាវដល់សប្បុរសជននានាជួយបរិច្ចាគដើម្បីទ្រទ្រង់ក្លិបក្រោយពីរកចំណូលពុំសូវបានច្រើន ខណៈក្នុងមួយខែៗត្រូវចំណាយចូលខ្ទង់១ពាន់ដុល្លារទាំងថ្លៃទឹកភ្លើង និងទីតាំង។

ថ្លែងប្រាប់សារព័ត៌មាន KBN NEWS តាមប្រព័ន្ធតេលេក្រាមនាថ្ងៃទី១២ ខែកញ្ញា លោក ទួន សុគា ថាក្នុងខែកក្កដា និងសីហា រយៈពេល២ខែនេះក្លិបពុំសូវទទួលបានប្រាក់ចំណូល ច្រើនពីការសម្តែងនោះទេ ពោលគឺបានចំណូលតិចតួចបំផុតហើយត្រូវបែងចែកច្រើនដោយជួយឧបត្ថម្ភខ្លះៗទៅដល់សិស្សដែលបានចេញទៅសម្តែង និងគ្រូបង្ហាត់ដែលពួកគាត់ស្ម័គ្រចិត្តមកជួយបង្រៀនក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxeyLkI4CVMyIpkodnQ6NXHCp_5cjISf0DgexNBNlfCUMU1SRe9sl2jZN5DyZ0gUPTr2wTA00c_fY8ET3TKXnn9A1eho6r_4NTagsDt6lJcr-0aSosPgARP_BrsPMBU1wa4En72eJuw_HOnbTM5fEqvMTjkrXF7oUNoD51HV069WQ__znXMhWyZ6JpMlM/s960/photo_2023-09-12_10-20-41.jpg

ប្រធានក្លិបរូបនេះបន្តថា តាំងពីអំពាវនាវសប្បុរសជនជួយសាងសង់រោងថ្មីសម្រាប់ក្មេងៗមកហ្វឹកហាត់ដើម្បីឱ្យមានទីធ្លាធំជាងមុននៅមិនទាន់ទទួលបាននៅឡើយ ប្រការនេះ លោកត្រូវសន្សំលុយខ្លះៗទិញសម្ភារៈតិចៗបង់រំលោះ។ ថវិកាដែលទទួលបានពីការបរិច្ចាគតិចតួចពីសប្បុរសជន និងអាណាព្យាបាលសិស្សមួយចំនួនរួមទាំងខែណាដែលរកចំណូលបានច្រើនលោកឆ្លៀតសន្សំតិចៗតែពេលនេះត្រូវអក់ខាននិងអាចបញ្ឃប់ពាក់កណ្តាលទីក្នុងការសាងសង់រោងថ្មីសម្រាប់សិស្សហាត់ដោយសារពុំសូវទទួលបានចំណូល និងមិនបានចេញទៅសម្តែងច្រើនដោយសារតែជាខែភ្លៀងហើយត្រូវចំណាយច្រើនក្នុងមួយខែៗ។

តាមការឱ្យដឹងពីលោក ទួន សុគា បានឱ្យដឹងថាថ្លៃលោកជួលទីតាំង ទឹកភ្លើង និងចំណាយផ្សេងៗក្នុងមួយខែចូលខ្ទង់១ពាន់ដុល្លារ ខណៈចំណូលរកបានទៅតាមកម្មវិធីទៀត ប្រសិនជាកម្មវិធីធំគេអញ្ជើញក៏ទទួលបានច្រើនចំណែកឯកម្មវិធីខ្លះតូចៗល្មមៗគឺទៅតាមសទ្ធាជ្រះថ្លារបស់កម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkUrEPAOwbUMGQFF5BvnDGcXky0nNUy9mtrAGoF5-SFzbPskyJLfyC6FdKagXtNPXa4Nw_fmNxnwEYWDkTKIwoyxhR9pioNt-ihpEg38m2oh-Bqce38vbMlPWfbWN403LavC-CC03olbkDh2QeaI4kmJghquOrNHrpHgN0EoChrCnmI117XrlbhRjWRw/s960/photo_2023-09-12_10-21-06.jpg

ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនពីការសម្ដែងសិល្បៈសប្បុរសធម៌ក្រោមប្រធាន”កុមារនៃក្ដីសង្ឃឹម” រៀបចំដោយក្រុមសិល្បៈ Roof Dance Team នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣នៅខេត្តសៀមរាបសម្ដែងដោយសិស្សានុសិស្សនៃក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គដែលនឹងបង្ហាញពីទស្សនីយភាពដូចជា របាំក្បាច់បុរាណខ្មែរ
របាំប្រពៃណី ល្ខោនខោល ក្បាច់គុនល្បុក្កតោ ដែលសប្បុរសជនអាចចូលរួមបរិច្ចាគជាសម្ភារៈផ្សេងៗនិងថវិកាផងដែរ។ ប្រធានក្លិបរូបនេះក៏បានបន្ថែមដែរថាមកទល់ពេលនេះមានសិស្សមកចុះឈ្មោះចូលរួមហាត់ពីសិល្បៈបុរាណខ្មែរកាន់តែច្រើនឡើងៗដែលមានចំនួន១០៨នាក់ហើយពេលនេះ។

គួរបញ្ជាក់ផងដែរថា ក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរមានទីតាំងស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

រំលងផុត១០ឆ្នាំម្ចាស់បទ «លោកពូ» ក្នុងរឿង«កុមារី២៥ឆ្នាំ» ចេញមកទម្លាយអារម្មណ៍បែបនេះ

0

«កុមារី២៥ឆ្នាំ» គឺរឿងភាគខ្មែរដ៏ល្បីខ្លាំងទទួលបានការគាំទ្រយ៉ាងលើសលុបពីសំណាក់ទស្សនិកជនទាំងក្មេងទាំងចាស់ ដែលដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុផ្ផា ហើយបទ «លោកពូ» នៅក្នុងរឿងនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាខណៈថ្មីៗនេះនៅលើបណ្តាញសង្គមចាប់ផ្តើមផ្ទុះកក្រើកម្តងទៀតរហូតម្ចាស់បទលោក ម៉ុង ម៉ានុត ចេញមកទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរំលងផុត១០ឆ្នាំហើយនៅមានការគាំទ្របទនេះដដែល។May be an image of 1 person and suit

លោក ម៉ុង ម៉ានុត ជាប្អូនប្រុសរបស់ លោក ម៉ុង ម៉ានិត ដែលបច្ចុប្បន្នបងប្អូនអ្នកទាំងពីរគឺជាអ្នកនិពន្ធសៀវភៅប្រលោមលោកផងដែរបន្ថែមពីលើអាជីពសិល្បៈហើយអ្នកទាំងពីរក៏ត្រូវជាចៅប្រុសរបស់អ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បី អ្ននស្រីពាន់ ភួងបុផ្ផា ដូចគ្នា។ រម្លឹកកាលពី១០ឆ្នាំ បទ «លោកពូ» នៅក្នុងរឿង«កុមារី២៥ឆ្នាំ» គឺសំឡេងរបស់ ម៉ានុត ជាក្មេងប្រុសមិនមែនសំឡេងក្មេងស្រីឡើយ។No photo description available.

ដោយឡែកនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកចាប់ផ្តើមផ្ទុះកក្រើកម្តងទៀតពីការសម្តែងនិងច្រៀងរបស់ ម៉ានុត កាលពី១០ឆ្នាំមុន រហូតលោកបានរៀបរាប់អារម្មណ៍របស់ខ្លួនថា «រីករាយគម្រប់ខួប ១០ឆ្នាំនៃបទលោកពូ សម្រាប់រឿងកុមារី២៥ឆ្នាំ

ប៉ុន្មានថ្ងៃនេះដែរ វិឌីអូខ្ញុំសម្ដែងកាលពីក្មេងបានបង្ហោះនៅលើ tiktok ហើយបានទទួលការចាប់អារម្មណ៍ច្រើនមែនទែន។ love how I always ល្បីនឹងរឿងអត់ធម្មតារហូត ។ បទមួយនេះសរសេរឡើងដោយបងម៉ានិត។ កាលនោះខ្ញុំទើបតែអាយុ១១ ឬ១២ឆ្នាំប៉ុណ្ណោះនៅពេលថតបទនេះ។ ខ្ញុំមិនធ្លាប់គិតទេថាបទមួយនេះមានប្រជាប្រិយភាពខ្លាំង ទោះបីជា១០ឆ្នាំហើយក៏នៅតែមានអ្នកស្ដាប់នោះទេ។ ខ្ញុំកើតមកក្នុងជីវិតមួយនេះពិជាមានសំណាងណាស់ ដែលមានគ្រួសារគាំទ្រគ្រប់យ៉ាងដែខ្ញុំធ្វើ មានមិត្តភកិ្ដរួមសុខរួមទុក្ខជាមួយ និងមានអ្នកគាំទ្រដែលបើកចិត្តទទួលយកគ្រប់យ៉ាងពីខ្ញុំបែបនេះ»។No photo description available.

លោកបន្តទៀតថា «បើនិយាយត្រង់ ខ្ញុំមិនហ៊ានមើលវីឌីអូនេះទេ តាំងពីខ្ញុំធំមក។ វារំលឹករឿងអាក្រក់ជាច្រើនដែលខ្ញុំបានទទួលរងពីក្មេងៗកាលវ័យកុមារ ហើយខ្ញុំក៏មានការភ័យខ្លាចនៅពេលដែលអ្នកទាំងអស់គ្នារកឃើញវិឌីអូនេះនឹងអាចប៉ះពាល់ដល់ការងារខ្ញុំបច្ចុប្បន្ន តែពេលនេះខ្ញុំដឹងហើយ ថាខ្ញុំគិតច្រើនតែឯង។ ហាហា។ ខ្ញុំគ្មានអ្វីទេក្រៅពីអរគុណមិត្តទាំងអស់នូវក្ដីស្រលាញ់ អរគុណបងនិតដែរសរសេរបទនេះឡើង និងអរគុណលោកយាយដែលបើកឱកាសឲ្យខ្ញុំក្នុងការច្រៀងបទនេះ»។

បន្ទាប់ពីទម្លាយអារម្មណ៍របស់ខ្លួនប្រាប់មហាជនដូចនេះហើយអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នាព្រោះមើលសឹងមិនស្គាល់កាលពី ម៉ានុត នៅពីក្មេងហើយក៏មិននឹកស្មានថាជាលោកដែលបកស្រាយបទ «លោកពូ»៕

 

 

ចិនបានសាងសង់ស្ពានប្រវែង ៥ គីឡូម៉ែត្រក្នុងរយៈពេល ៤៣ ម៉ោង

0

ប្រទេសចិន៖ ប្រទេសចិនបានសាងសង់ស្ពានថ្មីមួយដែលមានប្រវែងប្រហែល ៥ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ៤៣ ម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Harvard និយាយថា “គួរឱ្យភ្ញាក់ផ្អើល” នេះបើយោងតាមប្រភពព័ត៌មាន CNN កាលពីថ្ងៃទី៨ ខែកញ្ញា។

ស្ពាននេះគឺជាផ្លូវឆ្លងកាត់ Sanyuan ដ៏ល្បីល្បាញនៅលើផ្លូវក្រវ៉ាត់ទី ៣ ក្នុងទីក្រុងប៉េកាំង។ ការសាងសង់ស្ពាននេះមិនមែនជាការផ្លាស់ប្តូរសាមញ្ញនោះទេ ប្រទេសចិនបានប្រើប្រាស់កម្មកររាប់ពាន់នាក់ និងវិស្វករផ្លូវ និងស្ពានចំនួន ២៤ ដើម្បីចូលរួមក្នុងដំណើរការសាងសង់ក្នុងរយៈពេល ៤៣ ម៉ោង។ ជាពិសេស ប្រទេសចិនបានរួមបញ្ចូលគ្នានូវម៉ាស៊ីនសាងសង់ស្ពានឆ្លាតវៃ បច្ចេកវិទ្យាផ្កាយរណប និងបច្ចេកវិទ្យាបន្ទះឈីបនៅក្នុងដំណើរនៃការសាងសង់។Sanyuan Bridge (Beijing) Essential Tips and Information

លើសពីនេះទៅទៀត ដើម្បីធានាបាននូវភាពត្រឹមត្រូវខ្ពស់បំផុត ប្រទេសចិនបានប្រើប្រាស់ប្រព័ន្ធបើកបរគំនរដោយស្វ័យប្រវត្តិ Beidou នោះប្រព័ន្ធនឹងកំណត់ទីតាំងណាមួយយ៉ាងជាក់លាក់ ហើយឧបករណ៍បន្ទះឈីបនឹងរួមបញ្ចូលគ្នាជាមួយម៉ាស៊ីនសាងសង់ស្ពានដ៏ឆ្លាតវៃដើម្បីបញ្ចប់ដំណើរការគំនរ។

ជាមួយការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលនៃម៉ាស៊ីនសាងសង់ស្ពានឆ្លាតវៃ បច្ចេកវិទ្យាផ្កាយរណប និងបច្ចេកវិទ្យាបន្ទះឈីបបានពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន។Beijing Sanyuan Bridge overhaul - Infrastructure Global

ភាពរឹងមាំរបស់ប្រទេសចិនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែងតែត្រូវបានទទួលស្គាល់ដោយពិភពលោក។ ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានចាក់គ្រឹះសម្រាប់ការសាងសង់គម្រោងផ្លូវទំនើបៗដោយចំណាយប្រាក់យ៉ាងច្រើនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន។ ជាមួយនឹងថាមពលនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ គម្រោងដែលធ្វើឡើងដោយប្រទេសចិនតែងតែល្បីល្បាញដោយសារប្រសិទ្ធភាព ល្បឿន និងគុណភាពល្អគួរឱ្យភ្ញាក់ផ្អើល៕WATCH: The Chinese Continue To Amaze, Build A Bridge In Just 43 Hours!
ប្រភព៖cafef.com

ថ្នមប្តី ប្រាសាទដ៏ចំណាស់មួយក្នុងខេត្តកំពង់ធំ តែហាក់រំលងភ្នែកភ្ញៀវទេសចរណ៍

0

ប្រាសាទស្លុតតី ឬ ប្រាសាទថ្នមប្ដី ស្ថិតនៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្បែរជើងភ្នំទូកមាស ចម្ងាយប្រមាណ១គីឡូម៉ែត្រ ខាងត្បូងភូមិជ្រលង និងមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។

ប្រាសាទថ្នមប្ដី មានប្រាង្គចំនួន២ កសាងឡើងពីឥដ្ឋ ដែលត្រូវបានកសាងឡើងទន្ទឹមគ្នា និងបែរមុខទៅទិសខាងកើត។ ប្រាង្គទាំងពីរនេះ មានទំហំ ៣.៦ម៉ែត្រ បួនជ្រុង និងមានកម្ពស់១០ម៉ែត្រ។ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរនៅប្រាង្គខាងឆ្វេង មានទ្វារបញ្ឆោតចំនួន៣ ដែលស្ថិតនៅទិសខាងលិច ខាងជើង និងទិសខាងត្បូង ហើយនៅមានរូបរាងនៅឡើយ។ រីឯគ្រឿងតុប តែងផ្សេងៗ ដូចជាក្បាច់ផ្ដែរ សរសរពេជ្រ បានបាក់បែក។

ចំណែកប្រាង្គផ្នែកខាងស្ដាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ខូចខាតស្ទើរតែទាំងស្រុង ដែលសព្វថ្ងៃ នៅមានតែទ្វារបញ្ឆោត២ប៉ុណ្ណោះនៅសល់ គឺនៅផ្នែកខាងជើង និងខាងត្បូង ខណៈទ្វារបញ្ឆោតផ្នែកខាងលិច បានខូចខាតទាំងស្រុង។ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរឈ្មោះថា “ថ្នមប្ដី” គឺជាឈ្មោះដែលអ្នកស្រុករស់នៅក្នុងក្បែរប្រាសាទហៅតំបន់នេះ ហើយអ្នកស្រាវជ្រាវសម័យក្រោយក៏ហៅតាមអ្នកស្រុកថាដូច្នោះដែរ។ រឿងនោះនិទានថា “កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធពីរនាក់រស់នៅក្នុងប្រាសាទនេះ។ ក្រោយមក បុរសនោះក៏កើតជំងឺឃ្លង់ៗ ដោយមានភក្ដីភាពស្មោះស្ម័គ្រ នារីទាំងពីរនាក់ជាប្រពន្ធពុំបានបោះបង់បុរសជាប្ដីដែលកើតឃ្លង់នោះឡើយ ពោលគឺនាងទាំងពីរ នៅមើលថែទាំ ច្របាច់ដៃជើង ងូតទឹកឱ្យប្ដីជាប្រចាំ។

ក្រោយមក ដោយមើលឃើញពីភក្ដីភាពនេះហើយ ទើបគេហៅនាងទាំងពីរនាក់ថា នាងថ្នមប្ដី ហើយក៏ជាប់ឈ្មោះថា “ថ្នមប្ដី” នៅប្រាសាទនេះរហូតមក។ បន្ទាប់ពីបានស្ដាប់រឿងព្រេងនិទានរបស់អ្នកស្រុករួចមក យើងយល់ថារឿងនេះទំនងកើតចេញនៅពេលដែលអ្នកស្រុកបាន ឃើញផ្តែរមួយនៅលើទ្វារប្រាសាទ”៕ប្រាសាទថ្នមប្ដី ជាប្រាសាទចំណាស់កសាងតាំងពីមុនសម័យអង្គរ