Home Blog Page 1477

ឡាវបញ្ជូនជនសង្ស័យបោកប្រាស់តាមអនឡាញត្រឡប់ទៅចិន

0

ប្រទេសឡាវ ៖ សារព័ត៌មាន Xinhua បានចុះផ្សាយថា ក្រសួងសន្តិសុខសាធារណៈប្រទេសចិនរាយការណ៍ថា ជនសង្ស័យបោកប្រាស់តាមអនឡាញត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការបង្ក្រាបលើកចុងក្រោយនៅប្រទេសឡាវ ហើយឡាវបានបញ្ជូនជនសង្ស័យទាំងនេះត្រឡប់មកប្រទេសចិនវិញចំនួន១៧៩នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។ลาวส่งผู้ต้องสงสัย 'ฉ้อโกงทางโทรคมนาคม' กลับจีน 179 ราย

របាយការណ៍បញ្ជាក់ថា ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងករណីបោកប្រាស់តាមអនឡាញឆ្លងកាត់ព្រំដែនចំនួន២៧០ករណី ។ ពួកគេត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នារវាងសមត្ថកិច្ចចិន និងឡាវ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ។ลาวส่งผู้ต้องสงสัย 'ฉ้อโกงทางโทรคมนาคม' กลับจีน 179 ราย - Jeen Thai News

កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រសួងសន្តិសុខសាធារណៈប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសឡាវ ដើម្បីធ្វើការរួមគ្នាជាមួយភាគីឡាវពាក់ព័ន្ធនឹងគម្រោងសហការអនុវត្តច្បាប់ ។ ក្រុមអ្នកជំនាញចិនបានគាំទ្រឱ្យសមត្ថកិច្ចឡាវធ្វើការបង្ក្រាបការបោកប្រាស់តាមអនឡាញចំនួន១០លើក, បិទទីតាំងឧក្រិដ្ឋកម្ម១០កន្លែង ព្រមទាំងចាប់ខ្លួនជនសង្ស័យផងដែរ ក្នុងនោះបានចាប់ខ្លួនប្រធានក្រុម ឬសមាជិកសំខាន់ៗនៃក្រុមឧក្រិដ្ឋកម្មចំនួន៩នាក់ ។จีน-ลาว สนธิกำลังกวาดล้างแก๊งคอลเซ็นเตอร์

ក្រសួងសន្តិសុខសាធារណៈប្រទេសចិនសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងតំបន់ពាក់ព័ន្ធផ្សេងៗដើម្បីជំរុញប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនបន្តទៀត ៕ ប្រភព ៖ TNN World

រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

0

ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ដោយសម្លឹងពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានពិភាក្សាជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងដូចខាងក្រោម៖
ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
១. អាជីវកម្មសិល្បៈសូនរូប
– ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍
– ជាងគំនូរ
២. អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ(ហាង)
– កាត់សក់បុរស(ចាប់ពី ២កៅអី ទៅ ៤កៅអី)
– កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ២កៅអី ទៅ ៤កៅអី)
– អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ)
– សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាម៉េរិក)
– សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាម៉េរិក)

ខ. វិស័យអប់រំ យុវជន និងកីឡា
– អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ
គ. វិស័យទេសចរណ៍
– ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក
– តូបលក់អាហារ
– ហាងលក់គុយទាវ កាហ្វ
– ម៉ូតូឌុបទេសចរណ៍
– ម៉ូតូជួលទេសចរណ៍,
– រ៉ឺម៉កម៉ូតូដឹកទេសចរណ៍
ឃ. វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល
១. ចុះបញ្ជីសិប្បកម្ម
– ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ
– ធ្វើទៀន ធូប
២. ថាមពល
– ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់
៣. សេវាកម្ម
– ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក
– លាងរថយន្ត ម៉ូតូ
– លាងម៉ូតូ
ង. វិស័យពាណិជ្ជកម្ម
– លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
ច. វិស័យកសិកម្ម

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីក៏លើកឡើងដែរថារាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

ពួកយោធាមីយ៉ាន់ម៉ា កំណត់ឲ្យពលរដ្ឋធ្វើការនៅក្រៅប្រទេស បង់ប្រាក់ចំណូល២៥ភាគរយ

0

រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយឥឡូវនេះ រដ្ឋាភិបាលសឹករបស់ប្រទេសអាស៊ានមួយនេះ បានបង្កើតច្បាប់ថ្មី បង្ខំឲ្យពលករចំណាកស្រុក ធ្វើការនៅក្រៅប្រទេស ត្រូវតែយកប្រាក់ចំណូលរបស់ខ្លួន បង់ប្រាក់តាមគណនីរបស់ពួកគេ ចូលមកក្នុងធនាគាររបស់ប្រទេសអាស៊ានមួយនេះ ចំនួន២៥ភាគរយ ដោយត្រូវប្ដូរជារូបិយប័ណ្ណរបស់ប្រទេស ក្រោមតម្លៃទីផ្សារ ជាង៤០ភាគរយ។

ទីភ្នាក់ងារព័ត៌មានឯករាជ្យរបស់មីយ៉ាន់ម៉ា The Irrawaddy បានរាយការណ៍ ថា ប្រាក់ដែលកម្មករមីយ៉ាន់ម៉ា ផ្ញើចូលមកក្នុងគណនីរបស់ពួកគេ នៅតាមធនាគាររបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវប្ដូរជាប្រាក់ខ្យាត (Kyat) របស់មីយ៉ាន់ម៉ា តាមអត្រាកំណត់ផ្លូវការរបស់របបយោធាដោយថោកជាង៤០ភាគរយ បើធៀបនឹងអត្រាប្ដូរប្រាក់ នៅលើទីផ្សារ។ ពួកយោធា បានកំណត់អត្រាប្តូរប្រាក់ គឹ១បាតប្រាក់ថៃ ស្មើនឹងត្រឹមតែ៥៦ខ្យាតរបស់ប្រាក់មីយ៉ាន់ម៉ា ខណៈអត្រាប្ដូរប្រាក់ នៅលើទីផ្សារ ប្រហែល១០០ខ្យាត នៅក្នុង១បាត។Myanmar orders all workers abroad to remit 25% Bangkok Post Learning -  Learn English from News

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងតែទាមទារឱ្យកម្មករ និង និយោជិត ធ្វើការនៅបរទេស ត្រូវតែបង់ប្រាក់ យ៉ាងហោចណាស់ ចំនួន២៥ភាគរយ នៃប្រាក់ចំណូលតាមរូបិយប័ណ្ណបរទេស ដែលពួកគេទទួលបាន ហើយផ្ញើតាមរយៈប្រព័ន្ធធនាគាររបស់ប្រទេសមីយ៉ាន់ម៉ា។

សារព័ត៌មាន The Irrawaddy ជាទីភ្នាក់ងារព័ត៌មានឯករាជ្យរបស់មីយ៉ាន់ម៉ា បានរាយការណ៍ ថា ប្រាក់ដែលកម្មករមីយ៉ាន់ម៉ាផ្ញើមក នឹងត្រូវប្ដូរទៅជាប្រាក់ខ្យាត (Kyat) របស់មីយ៉ាន់ម៉ា តាមអត្រាផ្លូវការ ថោកជាង៤០ភាគរយ បើធៀបនឹងអត្រាទីផ្សារ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ស្ថាប័នហិរញ្ញវត្ថុតភ្ជាប់ជាមួយរដ្ឋាភិបាល នឹងមានលទ្ធភាពទទួលបានប្រភពមូលនិធិទាំងនេះ ខណៈរបបយោធាមីយ៉ាន់ម៉ា អាចនឹងប្រើប្រាស់ សម្រាប់ពង្រឹងហិរញ្ញវត្ថុ ដែលកំពុងតែរង្គោះរង្គើ។ រីឯផលប៉ះពាល់ អាចនឹងមានធ្ងន់ធ្ងរ មកលើជនជាតិមីយ៉ាន់ម៉ា ប្រមាណ២លាននាក់ ដែលកំពុងតែធ្វើការ ដោយស្របច្បាប់ នៅក្នុងប្រទេសថៃ ក៏ដូចជា ផលប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេស ផងដែរ។Myanmar Junta Hits Migrant Workers With Big Fee - I'waddy

លោក កូ ណាយ លីន ធូ (Ko Nay Lin Thu) គណៈកម្មាធិការសម្ព័ន្ធជំនួយ ជួយដល់ពលករចំណាកស្រុក មានមូលដ្ឋាននៅក្នុងប្រទេសថៃ បានថ្កោលទោស ចំពោះច្បាប់ថ្មីរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ដោយចាត់ទុក ថា វាជាសកម្មភាពគាបសង្កត់ និង ជញ្ជក់កម្លាំងញើសឈាមរបស់កម្មករចំណាកស្រុក។

លោក កូ ណាយ លីន ធូ បានបញ្ជាក់ ថា «យើងមិនចង់ផ្តល់ប្រាក់ ដែលពួកយើងរកបានមកទាំងលំបាក ទៅឲ្យពួកគេនោះឡើយ។ យើងត្រូវបង់ពន្ធលើប្រាក់ចំណូលរបស់យើងរកបាន នៅក្នុងប្រទេសថៃ។ រីឯការផ្ញើប្រាក់របស់យើង នឹងត្រូវកាត់បន្ថយ នៅពេលនេះ។ វិធានការដ៏អាក្រក់បែបនេះ ជាការមិនអាចទទួលយកបាននោះឡើយ។ នេះជាការកេងប្រវ័ញ្ច និង ជញ្ជក់កម្លាំងញើសឈាមរបស់ពលករចំណាកស្រុករបស់យើង»។EU Pledges Support for Women Garment Factory Workers in Myanmar

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញបទប្បញ្ញត្តិថ្មី ដោយចែង ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ទៅ ជនចំណាកស្រុក ដែលនឹងត្រូវចាកចេញពីប្រទេសមីយ៉ាន់ម៉ា ទៅធ្វើការនៅបរទេស ត្រូវតែបើកគណនី នៅក្នុងធនាគារ គ្រប់គ្រងដោយធនាគារកណ្តាលមីយ៉ាន់ម៉ា ហើយត្រូវតែបញ្ជូនប្រាក់ចំណូលរបស់ពួកគេ ចំនួន២៥ភាគរយ មកកាន់គណនីធនាគារមីយ៉ាន់ម៉ា។

ធនាគារ CB Bank ជាធនាគារឯកជនដ៏ធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រាប់ដល់ពលករចំណាកស្រុក នៅបរទេសរួចហើយ ថា កម្មករទាំងអស់ ត្រូវតែបង់ប្រាក់ មួយភាគបួននៃប្រាក់ខែរបស់ពួកគេរកបាន ទាំងប្រាក់ប្រចាំខែ ឬ រៀងរាល់៣ខែម្តង តាមរយៈបណ្តាញ«ផ្លូវការ»នេះ។ រីឯអត្រាប្តូរប្រាក់ នឹងត្រូវយោងតាមការកំណត់របស់របបយោធា ដោយតម្លៃក្នុង១បាតប្រាក់ថៃ ស្មើនឹងត្រឹមតែ៥៦ខ្យាតរបស់ប្រាក់មីយ៉ាន់ម៉ា ខណៈអត្រាប្ដូរប្រាក់ នៅលើទីផ្សារ ប្រហែល១០០ខ្យាត នៅក្នុង១បាតរបស់ប្រាក់ថៃ។Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations

ជនចំណាកស្រុកមីយ៉ាន់ម៉ា ម្នាក់ៗ អាចរកប្រាក់ឈ្នួលបាន ចំនួន ២០ ០០០បាត នៅក្នុងមួយខែ ហើយពួកគេ នឹងត្រូវផ្ញើប្រាក់ ចំនួន ៥០០០បាត តាមរយៈប្រព័ន្ធធនាគារផ្លូវការរបស់មីយ៉ាន់ម៉ា។ ធនាគារមីយ៉ាន់ម៉ា នឹងប្ដូរទៅជាប្រាក់របស់ប្រទេស ត្រឹមតែ ២៨០ ០០០ខ្យាត ខណៈប្រតិបត្តិករប្តូរប្រាក់គ្មានអាជ្ញាប័ណ្ណ នឹងប្ដូរបាន រហូតដល់ទៅជិត ៥០០ ០០០ខ្យាត សម្រាប់ចំនួនតម្លៃដូចគ្នានេះ។

សេចក្តីប្រកាសដដែលនេះ បានអះអាង ថា សម្រាប់អ្នកនៅក្រៅប្រទេសរួចហើយ មិនបានអនុវត្តតាមច្បាប់ថ្មីនេះ នឹងត្រូវហាមឃាត់ មិនអនុញ្ញាតឱ្យចេញទៅធ្វើការ នៅបរទេស នៅក្នុងរយៈពេល៣ឆ្នាំ ក្រោយប័ណ្ណការងារបច្ចុប្បន្នរបស់ពួកគេ ផុតកំណត់។Myanmar Crisis and ASEAN: What's Really at Stake - RSIS

បន្ថែមពីលើនេះ របបសឹកមីយ៉ាន់ម៉ា ក៏បានណែនាំដល់ទីភ្នាក់ងារជ្រើសរើសបុគ្គលិក ឱ្យត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យារបស់ក្រុមហ៊ុន ជាមួយពលករចំណាកស្រុក ហើយត្រូវតែទទួលខុសត្រូវ នៅក្នុងការផ្ទេរប្រាក់ ចំនួន២៥ភាគរយ តាមរយៈបណ្ដាញប្រព័ន្ធធនាគារផ្លូវការរបស់មីយ៉ាន់ម៉ា៕

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងតែផ្តល់នូវការលើកទឹកចិត្តមួយចំនួន ដោយនិយាយ ថា អ្នកដែលបានផ្ញើប្រាក់ តាមរយៈប្រព័ន្ធធនាគារផ្លូវការ ឬ អ្នកផ្តល់សេវាហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណ ចេញពីធនាគារកណ្តាល អាចវិនិយោគ និង ទិញអចលនទ្រព្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់បង់ពន្ធ។

ថៃចាប់ជនបរទេសរកស៊ីលក់ដូរខុសច្បាប់នៅក្រុងបាងកក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចប្រទេសថៃប្រមាណ៣០នាក់បាននាំគ្នាចុះត្រួតពិនិត្យនៅតាមកន្លែងលក់ដូរផ្សេងៗ ក្រោយពីទទួលពាក្យបណ្តឹងពីពលរដ្ឋថា មានជនបរទេសលួចចូលមករកស៊ីលក់ដូរទំនិញខុសច្បាប់នៅមុខហាង ។ ជនបរទេសភាគច្រើនបានរស់នៅម្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម MBK, ផ្លូវព្យ៉ាថៃ, តំបន់ប៉ាធុមវ៉ាន់ និងវ៉ាងម៉ៃ ក្រុងបាងកក ហើយពួកគេអាចទំនាក់ទំនងជាភាសាថៃបានទៀតផង។ตม.จว.นนทบุรี รวบ 20 ต่างด้าวเข้าเมืองผิดกฎหมาย แย่งอาชีพคนไทยសមត្ថកិច្ចថៃបានពង្រាយកម្លាំងនៅតាមចំណុចគោលដៅផ្សេងៗ និងអាចចាប់ខ្លួនជនបរទេសដែលលួចចូលមកប្រកបមុខរបរលក់ដូរខុសច្បាប់នៅមុខហាង ។ ក្នុងអំឡុងពេលសមត្ថកិច្ចតាមចាប់ខ្លួនជនបរទេសទាំងនេះ ពួកគេមួយចំនួនបានប្រើអាយកូមផ្តល់ដំណឹងទៅកាន់មិត្តភក្តិផ្សេងទៀតឱ្យរត់គេចខ្លួន ។ ជំហានដំបូង សមត្ថកិច្ចអាចចាប់ជនបរទេសបានចំនួន២០នាក់ គឺជនជាតិមីយ៉ាន់ម៉ា ហើយសមត្ថកិច្ចបានបញ្ជូនជនជាតិមីយ៉ាន់ម៉ាទាំងអស់ទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាធុមវ៉ាន់ ។ ការរកស៊ីលក់ដូរ គឺជាមុខរបរដែលប្រទេសថៃមិនអនុញ្ញាតឱ្យជនបរទេសធ្វើទេ ព្រោះជាការដណ្តើមការងាររបស់ជនជាតិថៃ និងរំលោភមាត្រា៨ នៃច្បាប់ប្រទេសថៃ ។ตม.บุกจับต่างด้าว แย่งอาชีพคนไทย วิทยุแจ้งพรรคพวก หนีกันกระเจิง - ข่าวสด

ការិយាល័យអន្តោប្រវេសន៍ថៃបានស្នើឱ្យពលរដ្ឋទាំងអស់ជួយតាមដាន និងផ្តល់ព័ត៌មានមកឱ្យសមត្ថកិច្ច អំពីការរស់នៅ និងប្រកបមុខរបរខុសច្បាប់របស់ជនបរទេស ។ ការិយាល័យអន្តោប្រវេសន៍បានប្រកាសទៅកាន់ពលរដ្ឋថា ប្រទេសថៃមានវិធានការត្រួតពិនិត្យ រឹតបន្តឹង និងបង្ក្រាបរាល់បទល្មើសផ្សេងៗ រួមទាំងត្រួតពិនិត្យជនបរទេសដែលមានអាកប្បកិរិយាមិនសមរម្យ, ប្រព្រឹត្តខុសច្បាប់, បង្កគ្រោះថ្នាក់ដល់ការរស់នៅដោយស្ងប់សុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឬធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ។ ហេតុនេះ បើពលរដ្ឋថៃបានប្រទះឃើញជនបរទេសប្រព្រឹត្តអំពើទាំងអស់នេះ អាចផ្តល់ដំណឹងមកកាន់ការិយាល័យអន្តោប្រវេសន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ៕จับ 'ต่างด้าว' แย่งอาชีพคนไทย ดำเนินคดีแล้วกว่า 1,800 ราย ប្រភព ៖ khaosod

នីគីនីគី ឆ្លើយតបផាំងៗក្រោយមានអ្នកលើកឡើងថាចូលក្នុងក្រុមខ្លួនស្រួលតែចេញវិញពិបាក

0

បន្ទាប់ពីចេនីនិងប្អូនស្រីសម្រេចចិត្តមិនបន្តរួមដំណើរជាមួយក្រុមរបស់តារាចម្រៀង នីគីនីគី ធ្វើឱ្យពាក្យចចាមអារ៉ាមខ្សឹបខ្សៀវសម័្ពន្ធភាពរបស់ពួកគេជាបន្តបន្ទាប់ខណៈអ្នកគាំទ្រស្នាដៃសម្តែងបែបកំប្លែងៗរបស់ពួកគេពោលសោកស្តាយយ៉ាងខ្លាំងនៃការចែកផ្លូវនេះ។ លើសពីនេះ ស្រាប់តែថ្មីៗនេះ នីគី បានឆ្លើយតបទៅអ្នកលេងបណ្តាញសង្គមម្នាក់ផាំងៗក្រោយពីលើកឡើងថាចូលក្នុងក្រុមស្រួលតែចេញវិញពិបាក និងបានលើកឡើងទៀតថានាងមិនមែនជាមនុស្សចិត្តព្រះនោះទេចេះឈឺ ចេះខកចិត្តដូចគ្នា។No photo description available.

នៅយប់ថ្ងៃទី១២ ខែកញ្ញា នៅលើStory IG របស់តារាចម្រៀង នីគីនីគី ដែលត្រូវជាប្រធានក្រុម WorkSolid បានបង្ហាញគណនីមួយដែលសរសេរថា «ខ្ញុំឮពាក្យចចាមអារ៉ាមពីអ្នកធ្លាប់ធ្វើការក្នុងក្រុមបងគេថាចូលស្រួលចេញវិញពិបាក បងមិនចង់ឱ្យគេចេញគឺចង់ឱ្យគេតាម នៅក្រោមការគ្រប់គ្រងបងរហូត ហើយពេលចេញផុតហើយបងតាមផុសសារដៀមដាមគេរហូត! ពិតអត់បងរឿងហ្នឹង? ឮចឹងៗខ្ញុំភាំងព្រោះពេលបងឡើង 3fun ពិធីករសួរ សមាជិក ហើយសួរបងពីទំនាក់ទំនងឬក៏សិទ្ធិសេរីភាព បងថាអត់បិទសិទ្ធិឬឃាត់ឃាំងការសម្រេចចិត្តគេទេ ចង់នៅក៏នៅចង់ទៅក៏ទៅ»។No photo description available.

ការលើកឡើងនេះ នីគី បានឆ្លើយតបវិញដែរថា«មានអ្នកចេញស្រួលហើយលឿនប៉ុន្មានអ្នកដែរតើអូន! មានព្រោះទាំងអ្នកដែលត្រូវបន្តការសិក្សា ឬត្រូវទៅបំពេញភារកិច្ចផ្ទាល់ ខ្លួនអ៊ីចឹងទៅ។ មើលទៅ COMMENT អូនហាក់ដូចជារេទៅខាងនោះហើយអ៊ីចឹងបងនិយាយតែចំនុចខ្លះបានហើយ ព្រោះប្រហែលគាត់មិនបានសម្រាយដូចតែរាល់ដងហ្នឹង។ ពេលគាត់ដើរចូលស្រួលខ្លាំងព្រោះគាត់នៅជំនាន់ជីវិតកំសត់នៅឡើយត្រូវការការគាំទ្រ។ បងចិត្តទន់អាណិតស្រឡាញ់ព្រមយកចូលមិនគួរជារឿងពិបាកស្រមៃទេ។ ស្រួលព្រោះនេះមិនមែនជាក្រុមហ៊ុនដែលគេត្រូវដាក់ CV រឺឆ្លងកាត់ការសម្រេចចិត្តច្រើនតង់ (ចូលជំនាន់មុនស្រួលខ្លាំងណាស់)។ សម្រាប់អ្នកដែលថាគាត់ចេញពិបាកហ្នឹង ព្រោះគាត់ទទួលបានធនធាន ការស្រឡាញ់ មុខមាត់ ចំណេះ និងការជ្រោមជ្រែងច្រើននិងយូរគ្រាន់បើដែរ អ៊ីចឹងដើរចេញយកតែម្ដងវាហាក់ដូចជាហួសហេតុពេក មិនអ៊ីចឹងហ្អេ? ដូចនេះវាត្រូវមានដំណាក់កាល ឬការសម្រេចចិត្តយូរ»។May be an image of 10 people

នីគី បន្តទៀតថា «មានកំហុសបងត្រូវតែប្រាប់ព្រោះបងមិនដែលស្គាល់បុគ្គលសូម្បីតែម្នាក់ក្នុងជីវិតដែលពេញចិត្តនឹងឱ្យគេកុហក បំផ្លាញទឹកចិត្ត ឬប្រមាថសុខភាពផ្លូវចិត្តឡើយ។ បងអាក្រក់ក្នុងកែវភ្នែកគាត់ពេលនេះ មិនគួរឱ្យភ្ញាក់ផ្អើលទេអូន។ ដូចនេះ បងតែងតែឲ្យទៅរហូតបើចង់ទៅព្រោះបងទុកធ្វើអីអូន? អូនដឹងរឿងតិចណាស់។ កុំឈឺក្បាលនឹងវាខ្លាំងពេកព្រោះក្រុមបងបានដឹងនិងយល់អ្វីដែលត្រូវយល់អស់ហើយ។ ហើយសូមអូននឹកឃើញផងដល់រូបភាពការងារ និងពេលវេលាជុំគ្នាល្អៗដែលបងបានបង្កើតឡើងកន្លងមក រាប់ទាំងពាក្យដែលបងតែងតែនិយាយពីពួកគាត់ពីមុន។ បងក្លាយជាមនុស្សអាក្រក់ចាប់ពីចំណុចដែលបងមិនអាចទទួលយកកំហុសដដែលៗហ្នឹងឯង។ បងមិនមែនព្រះ ហើយក៏មិនមែនម៉ាស៊ីនបង្កើតឱកាសដែរ។ បងចេះឈឺ ចេះខកចិត្ត ដូចអូនអ៊ីចឹង»៕

 

គ្នាជិត១០នាក់ ព្រួតវាយ និងទះកំប្លៀង យុវតីម្នាក់ ហើយគម្រាមមិនឱ្យចូលសាលា (មានវីដេអូ)

0

យោងតាមគណនីឈ្មោះ Houy Chen បានបង្ហោះសារមួយ អមជាមួយនឹងវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដោយបានចោទប្រកាន់ទៅលើក្មេងស្រី ដែលមានគ្នាជិត១០នាក់ ថាបានព្រួតវាយ ប្អូនស្រីរបស់ខ្លួន។May be an image of 6 people and people studying

គណនីឈ្មោះ Houy Chenបានបង្ហោះថា៖” ពួកក្មេងទំនើងរៀនថ្នាក់ទី7 នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ7-8នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) រឿង1ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត1ខែ រហូតដល់គ្រូCallមកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេបងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)”។May be an image of 4 people

មិនតែប៉ុណ្ណោះ យុវតីម្នាក់នៅក្នុងចំណោមជនបង្ក ដែលវាយទៅលើជនរងគ្រោះបានចូលមកបញ្ចេញមតិ (comment) ថា” ខ្លួនគ្រាន់តែវាយលេងៗសោះ ហើយក៏បានឆាតទៅសូមទោសជនរងគ្រោះរួចរាល់ដែរ”។

តែយ៉ាងណាមិញ ក្រុមគ្រួសារជនគ្រោះ ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ រងចាំតែដីកាចាំខ្លួន និងនាំខ្លួនជនបង្កមកធ្វើតាមច្បាប់តែប៉ុណ្ណោះ៕

 

ហួសចិត្តខ្លាំង! លោកស្រី ទ្រី ដាណា ផ្តល់លុយរាប់ម៉ឺនដុល្លារដល់ ប៊ុត សីហា តែបានត្រឹមខកចិត្ត

0

លោកស្រី ទ្រី ដាណា បានទម្លាយរឿងដ៏នឹកស្មានមិនដល់ពី ប៊ុត សីហា ដែលខ្លួនខំជួយជ្រោមជ្រែងផ្តល់លុយផ្តល់កាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែអ្នកចម្រៀងញៀនគ្រឿងញៀនរូបនេះមិនចេះក្តោបឱកាសធ្វើឱ្យលោកស្រីបានត្រឹមតែពោលសោកស្តាយសមត្ថភាពរបស់គេ។May be an image of 1 person, fragrance, jewelry and text

នៅលើបណ្តាញសង្គមរបស់លោកស្រីទ្រី ដាណា នារសៀលថ្ងៃទី១៣ កញ្ញា បានឱ្យដឹងថា «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយនិងផ្ដល់ឱ្យ ប៊ុត សីហា តែគួរស្ដាយគាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួនរឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសឱ្យគេណាស់ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូនិងឡាយមុខបងប្អូនជាសាធារណៈ»។May be an image of 1 person and overcoat

លោកស្រីបានបន្តថា «ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយឱ្យគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែឱ្យជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏ឮថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបានលែងថតបទចម្រៀង។ សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀតមានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្សមិនអាចមានឱកាសច្រើនដងទេ»។May be an image of 1 person, car and textបន្ទាប់ពីអ្នកជំនួញរូបនេះបង្ហើបប្រាប់ដូចនេះហើយ មហាជនសម្តែងការហួសចិត្តជាខ្លាំង មិនគួរ ប៊ុត សីហា ជាមនុស្សកែមិនឡើងដូច្នេះសោះមានឱកាសហើយប៉ុន្តែមិនស្រវារបែរជាប្រព្រឹត្តខុសឆ្គងម្តងហើយម្តងទៀត ខណៈអ្នកមួយចំនួនមិនមានឱកាសដូចជារូបគេឡើយខំប្រឹងក្រាញននៀលយ៉ាងខ្លាំងនៅលើវិថីសិល្បៈនេះ។May be an image of 1 person

សូមរម្លឹកថា ប៊ុត សីហា ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃា.ត់ខ្លួនជាប់សង្ស័យទាក់ទងនឹងគ្រឿងញៀននៅល្ងាចថ្ងៃទី១២ ខែកញ្ញា ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១៨ អតីតម្ចាស់ពានរូបនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនដូចគ្នាពីករណីប្រើប្រាស់គ្រឿងញៀន៕

 

បារាំង អល្លឺម៉ង់ និងអេស៉្បាញ ហាមឃាត់ការលក់ iPhone12

0

ក្រោយពីក្រុមហ៊ុន Apple បញ្ចេញ iPhone15 ភ្លាម បណ្តាប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុបបារាំង អល្លឺម៉ង់ និងអេស្បាញប្រកាសហាមឃាត់ការលក់ iPhone12 ជាបន្តទៀត ក្រោយពីរកឃើញថា iPhone12 បានកើតឡើងកម្រិតជាតិវិទ្យុសកម្មខ្ពស់។Hands on: iPhone 12 Pro Max in the real world | AppleInsider

អជ្ញាធរបារាំង បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Apple ក្រោយពីបានធ្វើការពិសោធន៍ឃើញថា iPhone12 បានផ្ទុកប្រេកង់ជាតិវិទ្យុសកម្មខ្ពស់ លើសពីច្បាប់ ដែលបានអនុម័តកាលពីឆ្នាំ២០២០ ហេតុដូច្នេះអជ្ញាធរបារាំងបានហាមដាច់ក្នុងការនាំចូល iPhone12 ជាបន្តទៀត។

ទាក់ទងនឹងរឿងនេះ Apple ក៏បានចេញមុខបកស្រាយ៖”កាលពីឆ្នាំ២០២០ យើងបានធ្វើការតេស្តសាកល្បង ដោយមានដៃគូ៣ចូលរួមគឺ Apple អជ្ញាធរបារាំង និងសហគមអឺរ៉ុប ដោយពេលនោះភាគីទាំង៣សុទ្ធសឹងតែយល់ស្រប នូវកម្រិតជាតិវិទ្យុសកម្មដែលផ្ទុកក្នុង iPhone12។French Watchdog Orders Apple to Pull iPhone 12 Over Excessive Electromagnetic Radiation

តែយ៉ាងណាមិញ អង្គការឃ្លាំមើល នៃអជ្ញាធរជាតិបារាំង នឹងត្រួតពិនិត្យទៅលើហាង Apple ទាំងអស់នៅក្នុងប្រទេសបារាំង ដោយនឹងឃាត់យក iPhone12 មកធ្វើតេស្តសាកល្បងម្តងទៀត៕

ប្រភព៖ NY POST

 

អង់គ្លេសគ្រោងសាងសង់លំនៅដ្ឋាននៅបាតសមុទ្រជម្រៅ ២០០ ម៉ែត្រ

0

បរទេស៖ អង្គការស្រាវជ្រាវរបស់អង់គ្លេស DEEP គ្រោងនឹងសាងសង់លំនៅដ្ឋាននៅបាតសមុទ្រដែលមានឈ្មោះថា Sentinel ដោយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៧។

យោងតាមប្រភពព័ត៌មាន Design Boom ដែលបានរាយការណ៍កាលពីថ្ងៃទី ១១ ខែកញ្ញាថា លំនៅដ្ឋាននេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្ររស់នៅក្នុងទឺកជម្រៅ ២០០ ម៉ែត្ររយៈពេល ២៨ ថ្ងៃ ដោយអាចឱ្យពួកគេសិក្សាកាន់តែដិតដល់លើធ្នើទ្វីប។ អ្នកវិទ្យាសាស្ត្រអាចសង្កេត តាមដានយ៉ាងដិតដល់ និងយល់កាន់តែច្បាស់អំពីជីវិតក្នុងសមុទ្រ នៅពេលដែលគម្រោងនេះដំណើរការ។ Sentinel មានទម្រង់ជាម៉ូឌុល ដែលរំពឹងថានឹងរួមបញ្ចូលលំនៅដ្ឋាន មន្ទីរពិសោធន៍ស្រាវជ្រាវ និងកន្លែងសង្កេតការណ៍នៅបាតសមុទ្រ។DEEP underwater habitat with submarines builds research labs and livable  homes on seabed

ការដ្ឋានសាងសង់លំនៅដ្ឋានត្រូវបានគេរំពឹងថានឹងស្ថិតនៅចន្លោះភាគនិរតីនៃប្រទេសអង់គ្លេស និងប្រទេសវែល។ កន្លែងនេះត្រូវបានជ្រើសរើសដោយសារតែដីសមរម្យ ទឹកស្អាត និងនៅជិតក្រុមហ៊ុនមួយចំនួនដែលមានឯកទេសខាងវិស្វកម្មសមុទ្រ ការមុជទឹក សម្ពាធខ្ពស់ និងនាវាមុជទឹក។IDEAS: DEEP Unveils Ambitious Vision for Underwater Living អ្នកជំនាញនឹងសាងសង់ Sentinel ដោយប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ដោយសារគម្រោងនេះអាចទប់ទល់នឹងសម្ពាធខ្ពស់ខ្លាំង ហើយប្រព័ន្ធម៉ូឌុលអាចសម្របប្ដូរតាមបំណង និងផ្លាស់ប្តូរប្លង់ដោយភាពបត់បែន។ ម៉ូឌុលនីមួយៗមានអង្កត់ផ្ចិត ៦ ម៉ែត្រ ទទឹងប្រហែលស្មើនឹងតួយន្តហោះ Boeing ៧៧៧ ហើយអាចផ្ទុកមនុស្សបាន ៦ នាក់។Inside the underwater home where people will live for 28 DAYS with tiny  bedroom pods and futuristic living area | The Sun

លោក Steve Etherton អ្នកដឹកនាំនៅ DEEP បាននិយាយថា “យើងត្រូវអភិរក្សមហាសមុទ្រ ដើម្បីធ្វើដូច្នេះបាន យើងត្រូវយល់ពីពួកវាសិន” ។ តាមរយៈការស្រាវជ្រាវតាមមហាសមុទ្រ DEEP កំណត់គោលដៅឱកាស និងដំណោះស្រាយក្នុងការស្រាវជ្រាវឱសថ ការចាប់យកកាបូន និងឱសថប្រកបដោយភាពច្នៃប្រឌិត។ ក្រុមអ្នកជំនាញនៅ DEEP ក៏កំពុងស្រាវជ្រាវម៉ាស៊ីនប្រតិកម្មជីវសាស្ត្រខ្នាតធំ ដើម្បីព្យាបាលកាកសំណល់ទាំងអស់ផងដែរ៕DEEP underwater habitat with submarines builds research labs and livable  homes on seabed
ប្រភព៖vnexpress

ទើបតែចេញក្តៅៗ iPhone 15 មានតម្លៃទាបបំផុតប៉ុន្មាន?

0

ការទទឹងរងចាំបានមកដល់ ក្រុមហ៊ុន Apple បានបញ្ចេញ iPhone15 ដោយបានដាក់ឱ្យអតិថិជន ធ្វើការ Pre-Order នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

ជុំវិញ iPhone15 នេះ Apple បានបញ្ចេញចំនួន៤ម៉ូឌែលគឺ iPhone15, iPhone15 plus, iPhone15 Pro និងiPhone15 Pro Max។

នៅក្នុង៤ម៉ូឌែលនោះ​ គេឃើញថាiPhone15 មានតម្លៃទាបជាងគេ រីឯ iPhone15 Pro Max ថ្លៃជាងគេ។

នេះជាតម្លៃទាំងអស់នៅម៉ូឌែលនីមួយៗរបស់ iPhone15៖

  • iPhone15 មានតម្លៃចន្លោះពី៧៩៩ដុល្លារ-១០៩៩ដុល្លារ
  • iPhone15 plus មានតម្លៃចន្លោះពី ៨៩៩ដុល្លារ-១១៩៩ដុល្លារ
  • iPhone15 Pro មានតម្លៃចន្លោះពី ៩៩៩ដុល្លារ-១៤៩៩ដុល្លារ
  • iPhone15 Pro Max មានតម្លៃចន្លោះពី ១១៩៩ដុល្លារ-១៥៩៩ដុល្លារ

គួរបញ្ជាក់ផងដែរថា តម្លៃនេះជាតម្លៃនៅខាងក្រៅស្រុក ហេតុដូច្នេះតម្លៃអាចនឹងមានការប្រែប្រួលថ្លៃជាងនេះ នៅពេលមកដល់ក្នុងស្រុកយើង៕Buy iPhone 15 Pro and iPhone 15 Pro Max - Apple

ប្រភព៖ Apple