អតិថិជនប្តឹងក្រុមហ៊ុន Starbucks ពីការដាក់ឈ្មោះភេសជ្ជៈ
ក្រុមហ៊ុនភេសជ្ជៈដ៏ល្បីឈ្មោះ Starbucks បានទទួលលិខិតពីតុលាការរបស់រដ្ឋាភិបាលកណ្តាល ដើម្បីឱ្យក្រុមហ៊ុននេះទទួលស្គាល់ការចោទប្រកាន់ថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មភេសជ្ជៈលើសការពិត ។ អតិថិជនលើកឡើងថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់ឈ្មោះជាផ្លែឈើផ្សេងៗ ប៉ុន្តែនៅពេលពួកគេទិញមក បែរជាគ្មានគ្រឿងផ្សំពីផ្លែឈើក្នុងភេសជ្ជៈទាល់តែសោះ ។
តុលាការបញ្ជាក់ថា អតិថិជនភាគច្រើនរំពឹងថា ភេសជ្ជៈរបស់ Starbucks នឹងមានគ្រឿងផ្សំពីផ្លែឈើពិតប្រាកដ ដូចឈ្មោះដែលបញ្ជាក់ក្នុងបញ្ជីភេសជ្ជៈ ដូចជា រសជាតិស្វាយ, ម្នាស់, ផាស់សិន, ស្រកានាគ និងក្រូចឆ្មារជាដើម ។ ដូច្នេះ អតិថិជនសង្កេតឃើញថា ភេសជ្ជៈជាច្រើនប្រភេទមិនបានដាក់បញ្ចូលរសជាតិផ្លែឈើទាំងនេះទេ ។:max_bytes(150000):strip_icc()/starbucks-kiwi-starfruit-refersher-BLOG0820-dbe723fe5f894a379b04b651b69f4af3.jpg)
អតិថិជនម្នាក់និយាយថា គ្រឿងផ្សំសំខាន់របស់ភេសជ្ជៈទាំងនេះ គឺទឹកធម្មតា, ទឹកទំពាំងបាយជូរខាប់ និងស្ករ ហើយក្រុមហ៊ុន Starbucks ថែមទាំងបានបំផ្លើសឈ្មោះភេសជ្ជៈក្នុងការផ្សាយពាណិជ្ជកម្មទៀតផង ដោយដាក់ឈ្មោះភេសជ្ជៈសុទ្ធតែផ្លែឈើ តែជាក់ស្តែង គ្មានផ្លែឈើ ។ ដូច្នេះ វាហាក់ដូចជាក្រុមហ៊ុនតម្រូវឱ្យអតិថិជនចំណាយប្រាក់ថែមទៀត ហើយវាជាការរំលោ.ភច្បាប់ការពារអតិថិជន ។
តាមរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Starbucks បានពន្យល់ពីឈ្មោះភេសជ្ជៈទាំងនេះថា វាគ្រាន់តែជាការបង្ហាញពីរសជាតិភេសជ្ជៈប៉ុណ្ណោះ ហើយគ្រប់ភេសជ្ជៈទាំងអស់ ខាងក្រុមហ៊ុនអាចធ្វើឱ្យវាមានរសជាតិដូចការផ្សាយពាណិជ្ជកម្ម ។ ដូច្នេះ ការចោទប្រកាន់នេះមិនត្រឹមត្រូវ និងគ្មានសីលធម៌ទេ ហើយក្រុមហ៊ុននឹងតទល់ជាមួយរឿងក្តី ។
គេសង្កេតឃើញថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់គ្រឿងផ្សំផ្សេងៗដូចឈ្មោះរបស់ភេសជ្ជៈផងដែរ ដូចជា Ice Matcha Tea Latte ឬភេសជ្ជៈ Honey Citrus Mint Tea ដែលគេបានដាក់ទឹកឃ្មុំ និងជីអង្កាម ៕ ប្រភព ៖ beartaiBRIEF


ដំណើរទេសចរណ៍ [BORN PINK] បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ ការលក់សំបុត្របានចំនួន១.៨ លាននាក់ ធ្វើឱ្យក្រុមចម្រៀងនារី Kpop នេះ ក្លាយជាក្រុមមានទស្សនិកជនមកទស្សនាការប្រគំតន្ត្រីច្រើនជាងគេមិនធ្លាប់មាន។ ទស្សនិកជនច្រើនជាងគេសម្រាប់ក្រុមនារី K-pop ដែលមកទស្សនារួមមាន ៥៥,០០០នាក់ នៅសេអ៊ូល, ៥៤០,០០០នៅអាម៉េរិកខាងជើង, ២១៥,០០០ នៅអឺរ៉ុប, ៩០,០០០ នៅអាស៊ី, ៥០,០០០នៅអូសេអានី និង ៤០,០០០នៅមជ្ឈិមបូព៌ា។ តួលេខបន្ថែមនៅមហោស្រព Coachella សហរដ្ឋអាម៉េរិក (២៥០,០០០នាក់ក្នុងមួយថ្ងៃ) និង Hyde Park នៅចក្រភពអង់គ្លេស (៦៥,០០០ នាក់) ដែលជាកន្លែងដែលសិល្បករអាស៊ីបានដើរតួជាតួអង្គសំខាន់នៃមហោស្រពដំបូងរបស់ពួកដែលជាមួយការគាំទ្រសរុបចំនួន ២.១១៥ លាននាក់។







































