Home Blog Page 1474

ផ្ទុះពាក្យចចាមអារ៉ាមថា Irene សមាជិកក្រុម Red Velvet នឹងមិនបន្តកុងត្រាជាមួយផលិតកម្ម SM ទេ

0

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ពី Star News Korea បានឱ្យដឹងថា Irene សមាជិកក្រុម Red Velvet ទំនងជាមិនបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment ទៀតទេ។ នោះជាមូលហេតុដែលក្រុម Red Velvet មិនបានធ្វើសកម្មភាពណាមួយចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ និងមិនបានចេញបទចម្រៀងថ្មីចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មកម្លេះ។Will Red Velvet's Irene not renew her contract with SM Entertainment?  Report | PINKVILLA: Korean

បន្ថែមពីលើនេះយោងតាមរបាយការណ៍ពី Star News Korea ក៏បានបញ្ជាក់ដែរថា មានតែ Seulgi សមាជិកក្រុម Red Velvet ម្នាក់ប៉ុណ្ណោះដែលនាងបានបន្តកុងត្រាជាមួយផលិតកម្ម SM Entertainment ដោយឡែកសមាជិកដទៃទៀតដូចជា Irene, Wendy, Joy និង Yeri រហូតមកដល់ពេលនេះនៅមិនទាន់ដឹងច្បាស់ថាពួកគេបន្តកុងត្រា ឬក៏អត់នោះទេ។Red Velvet (group) - Wikipedia

គួរបញ្ជាក់ដែរថា Red Velvet គឺជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងវិស័យ K-pop ដែលស្ថិតក្រោមផលិតកម្ម SM Entertainment។ Red Velvet មានសមាជិក ៥ នាក់គឺ Irene, Wendy, Joy, Yeri, និង Seulgi។ នៅឆ្នាំ ២០០៩ Irene បានចូលរួមហ្វឹកហាត់រយៈពេល ៥ ឆ្នាំក្នុងផលិតកម្មនេះ ហើយក៏ជា Leader របស់ក្រុម Red Velvet ក្នុងឆ្នាំ ២០១៤ ផងដែរ៕

រូបមន្តថែរក្សាសម្រស់ ៣ យ៉ាងពីផ្កាម្លិះជួយឱ្យស្បែកស្អាត ភ្លឺថ្លា និងរលោងជាងមុន

0

ផ្កាម្លិះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្ចិតរន្ធញើស ការពារ និងព្យាបាលមុន ផ្តល់សំណើមដល់ស្បែក ជួយកាត់បន្ថយភាពចាស់មុនអាយុ និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តថែរក្សាសម្រស់ ៣ យ៉ាងរបស់ផ្កាម្លិះ៖12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

១.ព្យាបាលមុន៖ គ្រឿងផ្សំមាន ទឹកក្តៅ ២ ពែង ផ្កាម្លិះស្រស់មួយក្តាប់តូច និងទឹកដោះគោស្រស់ ១-២ ស្លាបព្រាបាយ។ របៀបធ្វើ ដាក់ផ្កាម្លិះចូលទៅក្នុងទឹកក្តៅ បន្ទាប់មកស្រង់ផ្កាម្លិះ រួចយកទៅបុកឱ្យម៉ត់បន្ថែមទឹកដោះគោស្រស់ចូល លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោល ១០ នាទី លាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។

២.ធ្វើឱ្យស្បែកស្អាត៖ ផ្កាម្លិះ ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំសម្រាប់ងូតទឹកផងដែរ ដោយអ្នកអាចបន្ថែមផ្កាម្លិះទៅក្នុងទឹក រួចងូតទឹក ដើម្បីជួយឱ្យស្បែករបស់អ្នកស្អាត ភ្លឺថ្លា រលោង និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

៣.ប្រឆាំងភាពចាស់៖ ផ្កាម្លិះមិនត្រឹមតែមានសមត្ថភាពផ្តល់សំណើម ដល់ស្បែកបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលសញ្ញានៃភាពចាស់នៅលើស្បែកផងដែរ។ ដោយអ្នកគ្រាន់តែបុកផ្កាម្លិះហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរ ដើម្បីលាបលើមុខ ឬស្បែក បន្ទាប់មកលាងជាមួយទឹកត្រជាក់ជាការស្រេច៕
ប្រភព៖phuntoday.com

កម្ពុជា នាំចេញកំពឹសទឹកសាបនិងអន្ទង់បង្កកចំនួន១០តោនជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន

0

តាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផល ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូ។ ការនាំចេញផលិតផលជលផលមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប១០ តោន។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ បើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថាការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

ទន្ទឹមនឹងការនាំចេញនេះ អាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

តើផ្លែឈើអ្វីខ្លះដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំនៅពេលដែលអ្នកចង់ «កាត់បន្ថយក្បាលពោះ»?

0

ផ្លែឈើ គឺជាអាហារសុខភាព និងមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬកាត់បន្ថយក្បាលពោះ ការទទួលទានផ្លែឈើមួយចំនួននេះគឺមិនល្អឡើយ ព្រោះវាសម្បូរជាតិស្ករ និងកាឡូរីខ្ពស់ ដែលបណ្តាលឱ្យទម្ងន់កើនឡើង។ ដូច្នេះហើយខាងក្រោមនេះគឺផ្លែឈើដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំនៅពេលដែលអ្នកចង់កាត់បន្ថយក្បាលពោះ៖

១.ផ្លែឈើដែលអ្នកគួរទទួលទានគឺ ឪឡឹក, ផ្លែក្រូច, ផ្លែត្របែក, ស្ត្របឺរី, ប៊្លូបឺរី, ផ្លែប៉ោម, ល្ហុង, ស្រកានាគ និងផ្លែគីវី ព្រោះផ្លែឈើទាំងនេះមានវីតាមីន C ខ្ពស់ សម្បូរដោយសារធាតុរ៉ែ ជាតិសរសៃអាហារខ្ពស់ និងមានជាតិស្ករទាប ដែលប្រឆាំងអុកស៊ីតកម្ម ជួយជំរុញការរំលាយអាហារបានល្អ ធ្វើឱ្យក្រពះឆ្អែតបានយូរ រំញោចចលនាពោះវៀន ស័ក្តិសមសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ ឬសម្រកក្បាលពោះ ជួយពន្យាភាពចាស់ និងចិញ្ចឹមស្បែក។Watermelon & Orange Breakfast Salad | Vegan Recipes | Nourish Books

២.ផ្លែឈើដែលអ្នកគួរជៀសវាងគឺ ចេកទុំ, ធុរេន, សាវម៉ាវ, ស្វាយទុំ, ទំពាំងបាយជូ, ត្រសក់ និងម្នាស់ជាដើម ព្រោះផ្លែឈើទាំងនេះជាប្រភេទដែលមានជាតិស្ករខ្ពស់ ខ្លាញ់ច្រើន អាស៊ីតខ្ពស់ រួមជាមួយជាតិសសៃទាប និងមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលវាមិនសាកសមចំពោះការសម្រកទម្ងន់ ឬសម្រកក្បាលពោះឡើយ ហើយបណ្តាលឱ្យគេងមិនលក់ និងមានអារម្មណ៍ថាឃ្លានគ្រប់ពេលវេលា៕Mango and Banana Shake Recipe: How to Make Mango and Banana Shake Recipe at  Home | Homemade Mango and Banana Shake Recipe - Times Food
ប្រភព៖sanook

ក្មេងប្រុសម្នាក់ ដែលបានបាត់បង់គ្រួសារដោយសារគ្រោះរញ្ជួយដី ត្រូវបានក្លិប Real Madrid នាំចូលថ្នាលយុវជន

0

ក្រុមអធិរាជស Real Madrid បានផ្តល់ជំនួយដល់ក្មេងប្រុសសញ្ជាតិម៉ារ៉ុកម្នាក់ ដែលបានបាត់បង់សាច់ញាតិ និងក្រុមគ្រួសារទាំងស្រុង នៅក្នុងករណីគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសនេះ និងបណ្តាលឱ្យមនុស្សជិត៣ពាន់នាក់បានបាត់បង់ជីវិត។

ក្មេងប្រុសនោះ មានឈ្មោះថា Abdul Rahim Awhida អាយុ១៤ឆ្នាំ បានបាត់បង់ឪពុកម្តាយ បងប្អូនប្រុស២ នាក់ និងជីតា ដោយការរញ្ជួយដីកម្រិត៦.៨រុិវទ័រ។Real Madrid 'invite Morocco earthquake victim to join their academy and  continue his education in Spain' - after heartbreaking video of the  teenager crying into his Los Blancos shirt after losing his

នៅក្នុងកិច្ចសម្ភាសន៍មួយក្មេងប្រុសម្នាក់នេះ បានពាក់អាវក្រុមអធិរាជស Real Madrid ហើយនិយាយទាំងក្តុកក្តួលថា៖”ខ្ញុំគ្រាន់តែចង់រៀនអោយចប់តែប៉ុណ្ណោះ ខ្ញុំចង់សម្រេចក្ដីស្រម៉ៃរបស់ប៉ាខ្ញុំដែលចង់អោយខ្ញុំរៀនចប់ ហើយក្លាយជា Doctor ល្អមួយរូប”។

ក្រោយតែឃើញវីដេអូនេះហើយនោះ ថ្នាក់ដឹកនាំក្លិប Real Madrid បានប្រកាសទំនាក់ទំនងរកក្មេងប្រុសម្នាក់នេះ ដោយនឹងផ្គត់ផ្គង់ថ្លៃសិក្សាតាមអ្វីដែលគេប្រាថ្នាចង់បាន និងនាំចូលថ្នាលយុវជនថែមទៀតផងដែរ៕Morocco earthquake: Before and after pictures show devastation - BBC News

ប្រភព៖ Sport Briefs

ប្រទេសអាស៊ានដំបូងគេ ដែលគ្រោងលុបបំបាត់ការលក់ទំនិញលើបណ្ដាញសង្គម

0

ការលក់ទំនិញតាមអនឡាញ បានក្លាយជាមុខរបរមួយដ៏ពេញនិយមនៅប្រទេសឥណ្ឌូនេសុី ដែលបានធ្វើឱ្យអាជីវករដែលលក់នៅតាមបណ្តាផ្សារ ឬផ្សារទំនើបផ្សេងៗ ជួបវិបត្តិសេដ្ឋកិច្ចជាខ្លាំង។

លោក Jerry Sambuaga អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេសុីបានឱ្យដឹងថា៖ “ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនថា TikTok, Facebook ឬ Instagram នោះទេ”។
Indonesia to ban online shopping via social media | Retail News Asiaលោកបាន សង្កត់ធ្ងន់ថា៖”ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងពាណិជ្ជកម្មសង្គម គឺមិនអាចរួមបញ្ចូលគ្នាបានទេ។ ការដែលជម្រុញឱ្យអាជីករផ្លាស់ប្តូរពីការលក់នៅតាមផ្សារទៅលក់អនឡាញវិញ នឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំង ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះតែម្តង”។

គួរបញ្ជាក់ផងដែរ កាលពីឆ្នាំទៅឥណ្ឌូនេសុី ទទួលបានប្រាក់ចំណូល៥២ ពាន់លានដុល្លារ នៃប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក៕Indonesia to ban goods transactions on social media: Deputy minister | The  Straits Times

ប្រភព៖ Reuters 

ការិយាល័យឧតុនិយមជូនដំណឹងពីភ្លៀងធ្លាក់ខ្លាំងនៅខេត្តចំនួន៥៧

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមថៃបានជូនដំណឹងថា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារឥទ្ធិពលខ្យល់មូសុង ដែលបានបោកបក់ខ្លាំងនៅខេត្តចំនួន៥៧ ស្ថិតក្នុងតំបន់ភាគខាងជើង, តំបន់កណ្តាល និងតំបន់ឦសានប្រទេសថៃ ។ លើសពីនេះ មានខ្យល់មូសុងនិរតីកម្រិតមធ្យមបានបក់មកលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃផងដែរ ។ ដូច្នេះ វានឹងធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៅភាគខាងជើង, ភាគឦសាន និងភាគខាងកើត ។Today: Monsoon Rain to Batter Much of Thailand

ការិយាល័យឧតុនិយមថៃបានសំណូមពរឱ្យពលរដ្ឋរស់នៅតំបន់ទាំងនេះប្រុងប្រយ័ត្នខ្លួន និងចៀសផុតគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ព្រោះវាអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងមានទឹកហូរពីតំបន់ព្រៃភ្នំ ។ លើសពីនេះ ពលរដ្ឋក៏ត្រូវបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរកាត់តាមតំបន់មានផ្គររន្ទះក្នុងអំឡុងពេលនេះផងដែរ ។Bangkok braces for more heavy rain - Khmer Times

ចំណែកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃផ្នែកខាងលើមានទឹករលកកម្ពស់១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈបរិវេណដែលមានខ្យល់ព្យុះ និងផ្គររន្ទះ ទឹករលកមានកម្ពស់ជាង២ម៉ែត្រ ។ ហេតុនេះ សូមឱ្យប្រជានេសាទនៅបរិវេណខាងលើធ្វើការនេសាទដោយប្រុងប្រយ័ត្ន និងចៀសវាងចេញនេសាទនៅបរិវេណមានខ្យល់ព្យុះ និងផ្គររន្ទះ ។A work week of heavy rain coming up in Thailand | Thaiger

នៅទីក្រុងបាងកក និងតំបន់ជុំវិញ នឹងមានផ្គររន្ទះ៨០% ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ខ្លះ ។ រីឯសីតុណ្ហភាពទាបបំផុត គឺចាប់ពី២៥អង្សារសេ ទៅ២៦អង្សារសេ ហើយសីតុណ្ហភាពខ្ពស់បំផុត ចាប់ពី៣១អង្សារសេ ទៅ៣៤អង្សារសេ ព្រមទាំងមានខ្យល់បក់ពីទិសនិរតី ក្នុងល្បឿន១០-២៥គីឡូម៉ែត្រក្នុង១ម៉ោង ៕ ប្រភព ៖ Nation Online

ថៃ ដាក់ផែនការកើបលុយរាប់ពាន់លានដុល្លារពីអ្នកទេសចរចិន តាមវិធីសាស្រ្ដថ្មី

0

រាជធានីបាងកក៖ វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ បានជួយរកប្រាក់ចំណូល សម្រាប់កំណើតសេដ្ឋកិច្ច ចំនួន១៨,៤ភាគរយ ឬ ស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយបច្ចុប្បន្ន រដ្ឋាភិបាលថ្មីរបស់ប្រទេសអាស៊ានមួយនេះ កំពុងតែដាក់ចេញផែនការដ៏សំខាន់ តាមរយៈការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន នៅក្នុងគោលបំណងទាក់ទាញ និង កើបលុយពីអ្នកទេសចរ មកពីប្រទេសមហាយក្សអាស៊ីមួយនេះ។No reason for Thailand not to take good care of Chinese tourists: Global  Times editorial - Global Times

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ថា បើតាមទីភ្នាក់ងារទេសចរណ៍ជាច្រើន បានឲ្យដឹង ថា ក្រុមហ៊ុនរកស៊ីលើវិស័យទេសចរណ៍ នៅខេត្តភូកេត មានក្តីសង្ឃឹមខ្ពស់ ចំពោះអ្នកទេសចរជនជាតិកាហ្សាក់ស្ថាន ត្រូវបានកំណត់ ថា នឹងមកដល់ តាមផែនការលើកលែងទិដ្ឋាការ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារតែទីផ្សារទេសចរណ៍មួយនេះ មានសក្តានុពលខ្ពស់។

អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានបញ្ជាក់ ថា សមត្ថភាពកៅអី សម្រាប់ជើងហោះហើរមកពីចិន នៅក្នុងត្រីមាសចុងក្រោយ គឺមានប្រហែល ៤00 000 កៅអី ដោយមានចំនួនទាបជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩។ATTA names new president | TTG Asia

លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានបញ្ជាក់ ថា វានឹងពិបាកបង្កើន ចំនួនការមកដល់របស់ជនជាតិចិន ប្រចាំខែ រហូតដល់ ៧00 000នាក់ ដើម្បីឈានដល់គោលដៅកំណត់របស់រដ្ឋាភិបាល ចំនួន៥លាននាក់ សម្រាប់ឆ្នាំនេះ ខណៈអ្នកទេសចរ ត្រូវតែបង្កើនទ្វេដង ចាប់ពី ៣៥0 000 នៅក្នុងរយៈពេលមួយខែ ចាប់ពីឥឡូវនេះទៅ។ អ្នកទេសចរចិន បានមកដល់ប្រទេសថៃ ប្រហែល ២,២៨លាននាក់ ត្រូវបានកត់ត្រា ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ រីឯគោលនយោបាយលើកលែងទិដ្ឋាការនេះ នឹងជំរុញឱ្យទីផ្សារទេសចរណ៍ កើនឡើង រហូតដល់៥០ភាគរយ»។

មន្រ្ដីមួយរូបរបស់អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT ដោយសុំលក្ខខណ្ឌមិនអត្ដសញ្ញាណ បានអះអាង ថា គោលការណ៍គ្មានទិដ្ឋាការ នឹងមានផលប៉ះពាល់តិចតួច ប្រសិនបើចំនួនកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនពង្រីក ចាប់ពី ៤00 000 កៅអី ឡើងទៅ នៅក្នុងត្រីមាសចុងក្រោយ។ ទន្ទឹមគ្នាននេះ អាជ្ញាធរទេសចរណ៍ថៃ កំពុងតែធ្វើការជាមួយគ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើននូវជើងហោះហើរ កាន់តែច្រើនទៅកាន់ប្រទេសចិន ហើយជំរុញកត្តាផ្ទុករហូតដល់ចន្លោះពី៨០ទៅ៨៥ភាគរយ នៅក្នុងត្រីមាសទី៤ ដោយកើនឡើងចំនួន៤០ភាគរយ ចាប់ពីបច្ចុប្បន្ននេះឡើងទៅ។China no longer Thailand's top source for tourists due to visa issues,  flight availability - Global Times

លោក ស៊ីរីផាកន ជាវសាមូត (Siripakorn Cheawsamoot) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ ថា ទីផ្សារទេសចណ៍ដ៏មានសក្ដានុពល គឺភ្ញៀវទេសចរម្នាក់ៗ អាចចំណាយ ចំនួន៤ ៣៦៥បាតរបស់ថៃ ឬស្មើនឹងប្រហែល១២២ដុល្លារអាមេរិក នៅក្នុង១ថ្ងៃ។ បើគិតជាមធ្យម គឺភៀវទេសចរ អាចនឹងដើរលេងកម្សាន្ដ ឬ ស្នាក់នោះ រហូតដល់១៤ថ្ងៃ។

បើតាមគេហទំព័រ Thaiwebsite បានឲ្យដឹង ថា នៅក្នុងឆ្នាំ២០២៣នេះ ថៃរំពឹង ថា នឹងទទួលបានអ្នកទេសចរ រហូតដល់២៥លាននាក់។ ចំនួនអ្នកទេសចរ មកទស្សនា នៅក្នុងប្រទេសថៃ បានកើតឡើង ពី៣៥,៣៥លាននាក់ នៅក្នុងឆ្នាំ២០១៧ ដល់ ៣៨,២៨លាននាក់ នៅក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មក កើនដល់៣៩,៩២លាននាក់ នៅក្នុងឆ្នាំ២០១៩ នៅមុនពេលផ្ទុះវិបត្ដិជំងឺរាតត្បាតកូវីដ។Thailand welcomes the return of Chinese tourists | South China Morning Post

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បានថ្លែង ថា វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសថៃ។ វិស័យទេសចរណ៍ ជួយបង្កើនប្រាក់ចំណូលបាន ចំនួន១៨,៤ភាគរយ ឬស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ៕

កូរ៉េខាងត្បូងបារម្ភពីកិច្ចសហការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី

0

ប្រទេសកូរ៉េខាងត្បូង ៖ លោក Kim Young-ho រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលកូរ៉េខាងត្បូងព្រួយបារម្ភអំពីកិច្ចសហការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។Unification ministry not intended to support North Korea, says Yoon - The  Korea Times

លោក Kim Young-ho រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លើកឡើងថា បើទោះជាលោកមិនទាន់ទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែយើងត្រូវព្រមទទួលស្គាល់ថា វាគួរឱ្យបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហការផ្នែកយោធា និងកិច្ចព្រមព្រៀងទិញ-លក់អាវុធរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ លោក Kim Young-ho បានអំពាវនាវជាថ្មីឱ្យប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលអាចនាំទៅរកភាពឯកោ និងការធ្លាក់ចុះរបស់ភាគីទាំងសងខាង ។ លើសពីនេះ ប្រទេសទាំងពីរត្រូវគោរពតាមបទប្បញ្ញត្តិអន្តរជាតិ ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។Kim Jong Un vows full support for Russia as Putin pledges space tech for North  Korea | WUSF Public Media

សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កើតឡើងក្រោយពី លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នានៅទីក្រុងភាគខាងកើតប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងមក ។ មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាអំពីបញ្ហាយោធា, បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងភាពអាចទៅរួចដែលរុស្ស៊ីនឹងផ្តល់ជំនួយក្នុងគម្រោងផ្កាយរណបរបស់កូរ៉េខាងជើង ៕ ប្រភព ៖ TNN World

ក្រសួងសុខាភិបាលដាក់វិធានការ៥ចំណុច អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននិងបង្ការការឆ្លងជំងឺគ្រុនឈាម

0

ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថាស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។

ក្នុងន័យនេះ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអនុវត្តវិធានការដូចខាងក្រោម៖10 Warning Signs and Symptoms of Dengue Fever | Metropolis TruHealth Blog

វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចម្ដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយប ណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ដូច ជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី២៖ សូមឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារនៅតាមការដ្ឋាន សំណង់ទាំងអស់ ត្រូវសម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដាក់ទឹក និងថ្លុកដក់ទឹក ដោយ រៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវដើម្បីចៀសវាងការដក់ទឹក និងលុប បំបាត់ប្រភពនិងជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់ប្រជាជនទាំងអស់ ដែលរស់នៅចម្ងាយ១៥០ម៉ែត្រជុំ វិញការដ្ឋានសំណង់នោះ។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី ចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និង ស្លាប់ដោយសារជំងឺគ្រុនឈាម។Dengue Fever – Africa CDC

វិធានការទី៣៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការ គ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកវត្ថុទាំងនោះចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និង អាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាពគ្មានសត្វមូសកកើត គឺត្រូវ៖ ដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូល ដើម្បីចៀសវាងការដក់ទឹក ដែលបង្កទៅជាប្រភពកកើត និងជាជម្រកមូសខ្លា។

វិធានការទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរសំលៀកបំពាក់ទាំងក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វ មូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មាន ដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។Deadly Complication Behind Dengue Fever: Myocarditis | Singapore Heart  Foundation

វិធានការទី៥៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់។
ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារសុខភាពអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចៀសផុតពីជំងឺគ្រុនឈាម។

គួរកត់សំគាល់ថាជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

សម្រាប់អ្នកមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ ត្រូវស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕