ស្នេហាមិនគិតពីអាយុរវាងកម្លោះថៃ និងកូនក្រមុំវ័យសែប្លាយធ្វើឱ្យល្បីពេញបណ្តាញសង្គម
ការរៀបអាពាហ៍ពិពាហ៍រវាងបុរសថៃវ័យ២៣ឆ្នាំ និងស្រីជនជាតិចិនវ័យ៤៥ឆ្នាំគឺកំពុងទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់មហាជននៅប្រទេសថៃ។ ព្រោះតែអាយុនិងលក្ខណៈសម្បត្តិរបស់កូនក្រមុំជនជាតិចិននោះគឺជាប្រធានបទនៃមតិវែកញែកយ៉ាងក្តៅគគុក។
គូរស្នេហ៍រៀបអាពាហ៍ពិពាហ៍នោះមានវ័យខុសគ្នារហូតដល់ទៅ២២ឆ្នាំ ប៉ុន្តែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាគូរសេ្នហ៍ដែលស្រលាញ់គ្នាខ្លាំងណាស់។ ពិធីរៀបការរបស់ពួកគេទាំងពីរនាក់ប្រារព្ធឡើងក្នុងប្រពៃណីចិន។ ពួកគេទាំងពីរនាក់ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីចិន ដែលគេសង្កេតឃើញថាកូនក្រមុំគូរស្នេហ៍នោះពិតជាមានសេចក្តីសុខណាស់ បើមើលតាមទឹកមុខកូនក្រមុំញញឹមយ៉ាងអៀនៗ ហើយកាន់កូនកង្ហារនៅក្នុងដៃផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មានមតិលើកឡើងជាសារធារណៈជាច្រើនទាក់ទងនឹងរូបរាងនិងលក្ខណៈរបស់កូនក្រមុំ ព្រោះតែទម្រង់មុខនិងកាយវិការរបស់នាងត្រូវបានគេយល់ច្រឡំថាជាបុរស ដោយសារតែនាងកាត់សក់ខ្លី គ្មានការផាត់មុខលាបក្រេមម្សៅ និងគ្មានការលម្អរដោយផ្កាឬគ្រឿងប្រដាប់ឲ្យដូចលក្ខណៈជាស្ត្រីអ្វីបន្តិចសោះ។
ដោយមហាជនបានឃើញពីភាពចម្រូងចម្រាសនេះហើយធ្វើឲ្យមានការយល់ច្រឡំថាជាការរៀបការភេទដូចគ្នាថានរណាជាកូនកំឡោះនិងនរណាជាកូនក្រមុំ ហើយបានប្រៀបប្រដូចពួកគេទាំង២នាក់ថាដូច ពូនិងក្មួយ។ អ្នករិះគន់មួយចំនួនក៏បានសន្និដ្ឋានថាការរៀបការនេះមិនមែនជាស្នេហ៍ពិតទេ អាចមកពីទឹកលុយជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិវិជ្ជមានបានលើកឡើងដែរថា ស្នេហាគឺមិនស្ថិតលើអាយុ រូបរាងឬលក្ខណៈសម្បត្តិទេ។ ព្រោះមនុស្សគ្រប់មានសិទ្ធនៅក្នុងការជ្រើសអ្វីដែលខ្លួនអែងពេញចិត្ត។ ដូច្នេះ គួរតែគោរពទៅលើអ្វីដែលពួកគេបានសម្រេចចិត្តជាមួយនឹងអ្វីដែលអាចផ្តល់សុភមង្គលពិតប្រាកដដល់ពួកគេ។ ស្នេហាគ្មានកំហុសហើយក៏គ្មានដែនកំណត់ទេ ឲ្យតែមនុស្ស២នាក់ស្រលាញ់ ផ្តល់តម្លៃ ស្មោះត្រង់នឹងគ្នា គឺប្រាកដជាអាចជម្នះនៅរាល់ឧបសគ្គបានជាពុំខាន។
បើទោះបីជាប្រឈមមុខនឹងការរិះគន់បែបនេះក្តីក៏គូរស្នេហ៍ទាំងពីរនេះនៅតែមិនចុះចាញ់ បន្តរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខស្ទើរតែមិនគូរឲ្យជឿផងដែរ៕
ប្រភព៖ Thethaiger


មន្ទីរពេទ្យ តេជោសន្តិភាព បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕












គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ផ្លូវដែកកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការធ្វេសប្រហែសរបស់ប្រតិបត្តិករ ឬសញ្ញាមិនល្អជាច្រើន៕








គ្រាប់ប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បានវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ក្រុមចលនាតស៊ូអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានក្រុមអ្នកវិភាគពណ៌នា ថា ជាបណ្តាញក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់។ ក្រុមជីវពលទាំងនេះ បានអះអាង អំពីការទទួលខុសត្រូវជាច្រើន ពាក់ព័ន្ធនឹងការវាយប្រហារនានា។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជូនកម្លាំងទ័ពជើងទឹក ទៅកាន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រួមទាំង នាវាផ្ទុកយន្តហោះ២គ្រឿង នាវាចម្បាំងផ្សេងៗទៀត និង កងម៉ារីន ប្រហែល ២ ០០០នាក់។














