បរទេស៖ រថភ្លើងពីរបានបុកគ្នានៅភាគខាងកើតប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងរបួសធ្ងន់ ១០០ នាក់ ខណៈដែលចំនួនជនរងគ្រោះរំពឹងថាអាចនឹងកើនឡើង។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ក្នុងទីក្រុង Bhairab ភាគខាងកើតប្រទេសបង់ក្លាដែស នៅពេលដែលរថភ្លើងដឹកទំនិញបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរនៅលើផ្លូវដូចគ្នា បណ្តាលឱ្យរថភ្លើងទាំងពីរគ្រឿងក្រឡាប់ នេះបើយោងតាមប្រភពព័ត៌មាន CTV News។At least 17 killed in Bangladesh train collision | News | Al Jazeera

លោក Sadiqur Rahman មន្ត្រីក្រុង Bhairab បាននិយាយថា “យើងបានរកឃើញសាកសពចំនួន ១៥ នាក់ រួមជាមួយនឹងអ្នករបួសប្រហែល ១០០ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមទូរថភ្លើង ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើង”។At least 17 killed in Bangladesh train collision, police say many injured -  National | Globalnews.ca

លោក Anowar Hossain មន្ត្រីប៉ូលីសផ្លូវដែកក្រុង Dhaka បាននិយាយថា រថភ្លើងដឹកទំនិញបានបុកពីក្រោយរថភ្លើងដឹកអ្នកដំណើរ ខណៈដែលមន្ត្រីក្នុងតំបន់បានប្រកាសថា រថភ្លើងទាំងពីរកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះមិនត្រូវបានគេប្រកាសឱ្យដឹងឡើយ។20 killed, several injured in collision between two trains in Bangladesh -  India Today គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ផ្លូវដែកកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការធ្វេសប្រហែសរបស់ប្រតិបត្តិករ ឬសញ្ញាមិនល្អជាច្រើន៕