៦២% នៃសិស្សវិទ្យាល័យហុងកុងទិញទំនិញ K-pop
យោងតាមការស្ទង់មតិទៅលើសិល្សវិទ្យាល័យ ក្នុងទីក្រុងហុងកុង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២២៨ នាក់ មានចំនួន ៦២.៣% បាននិយាយថាពួកគេមានរបស់របរដែលទាក់ទងនឹង K-pop ដូចជាផ្ទាំងរូបភាពនិងអាវយឺតជាដើម។ លើសពីនេះទៀត ៦១.៤% នៃអ្នកឆ្លើយសំណួរបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរៀនភាសាកូរ៉េដោយសារតែ K-pop ខណៈដែល ៥៧% បានបង្ហាញថាម៉ូដសំលៀកបំពាក់កូរ៉េមានភាពទាក់ទាញ។
លទ្ធផលស្ទង់មតិទាំងនេះត្រូវបានបង្ហាញនៅក្នុងវេទិកាកូរ៉េលើកទី២ សម្រាប់អ្នកដឹកនាំវ័យក្មេងហុងកុងដែលប្រារព្ធឡើងនៅសាកលវិទ្យាល័យហុងកុងកាលពីពេលកន្លងទៅថ្មីៗនេះ។ វេទិកាកូរ៉េដែលរៀបចំដោយអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហុងកុង មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងនាយកដ្ឋានសិក្សាកូរ៉េនៃសាកលវិទ្យាល័យហុងកុង អនុញ្ញាតឱ្យសិស្សវិទ្យាល័យក្នុងតំបន់បង្កើតក្រុម និងធ្វើការស្រាវជ្រាវលើផ្នែកផ្សេងៗទាក់ទងនឹងប្រទេសកូរ៉េ។
នៅឆ្នាំនេះ ក្រុមដែលចូលរួមបានធ្វើបទបង្ហាញអំពីប្រធានបទដូចជា ឥទ្ធិពលរបស់ K-pop លើសេដ្ឋកិច្ចកូរ៉េ និងការផ្សព្វផ្សាយវប្បធម៌ ឥទ្ធិពលនៃរឿងភាគកូរ៉េលើវិស័យទេសចរណ៍កូរ៉េ និងផលប៉ះពាល់នៃការអប់រំកូរ៉េលើការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។
នៅហុងកុង ជាកន្លែងដែល Hallyu (Korean Wave) មានប្រជាប្រិយភាពខ្លាំង រឿងភាគកូរ៉េច្រើនតែគ្របដណ្ដប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីរឿង Netflix ក្នុងស្រុក ហើយការសម្តែង K-pop ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ដោយគិតពីនិន្នាការនេះ ចាប់ពីឆ្នាំ ២០២៥ តទៅ សញ្ញាប័ត្រអនុវិទ្យាល័យហុងកុង (HKDSE) នឹងរួមបញ្ចូលភាសាកូរ៉េជាមុខវិជ្ជាភាសាបរទេសជ្រើសរើស៕![Hello Hangeul] In trilingual Hong Kong, Korean is new kid on the block](https://res.heraldm.com/content/image/2023/05/01/20230501000159_0.jpg)




/cloudfront-us-east-2.images.arcpublishing.com/reuters/EKIXAY3V7VK6PEAO4MGHIUX2SI.jpg)
ប្រភព ៖ TNN World















គួរបញ្ជាក់ថាលោក វ៉ាត វ៉ាន គឺជាយុវជនខ្មែរមួយរូបត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ជាក់ស្តែងកម្មវិធីប្រកួត The Voice Cambodia រដូវកាលទី៣ លោកក៏បានចូលរួមប្រកួតផងដែររួមទាំងកម្មវិធីប្រលងជាច្រើនទៀត៕





២- ភ្ញាក់ពីគេង អ្នកគួរតែផឹកទឹកភ្លាមៗ
3. ពន្លឿនការរំលាយអាហាររបស់រាងកាយពីព្រឹក ដោយការផឹកកាហ្វេខ្មៅ ឬតែក្តៅ
4. ធ្វើលំហាត់ប្រាណនៅពេលព្រឹកនៅពោះទទេ
5. ប្រមូលអាហារហើយញ៉ាំនៅពេលឃ្លាន



CAN News








