កាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដសាំងយ៉ុងមួយគ្រឿងបើកធ្លាក់ប្រឡាយទឹក បណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឱ្យដឹងថា៖”នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកអ្នកដំណើរមកពីពិធីមង្គលការមួយ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត”។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកបាភ្នំ បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក៕











