ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីដើម្បីការពារសិទ្ធិគ្រូបង្រៀន ក្រោយពីអាណាព្យាបាលសិស្សមួយចំនួនតែងទាមទារសិទ្ធិរបស់កុមារ ដោយរាយការណ៍អាក្រក់ពីគ្រូ និងធ្វើឱ្យប៉ះពាល់ដល់ការងារគ្រូ ។ កន្លងមក មានគ្រូបង្រៀននៅសាលាបឋមសិក្សាម្នាក់បានសម្លា.ប់ខ្លួ.ន ដោយសារអាណាព្យាបាលសិស្សប្តឹងច្រើនពេក ។Teacher suicide exposes parent bullying in S Korea - BBC News

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន BBC ចុះផ្សាយថា ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីដើម្បីការពារសិទ្ធិគ្រូបង្រៀន ដោយសារការរិះគន់របស់អាណាព្យាបាលសិស្ស ។ គ្រូបង្រៀននៅកូរ៉េខាងត្បូងត្រូវបានអាណាព្យាបាលសិស្សគំរា.មកំហែ.ងជាច្រើនរឿង រហូតធ្វើឱ្យគ្រូជាច្រើននាក់នាំគ្នាធ្វើបាតុ.កម្មអស់រយៈពេល៩សប្តាហ៍ ដើម្បីទាមទារសិទ្ធិកាន់តែច្រើនក្នុងថ្នាក់រៀន ។South Korea passes law to protect rights of teachers after mass protests  over abuse from parents | South Korea | The Guardian

គ្រូបង្រៀននិយាយថា អាណាព្យាបាលសិស្សរាយការណ៍ថា គ្រូបានបំពានលើកុមារ ដើម្បីឱ្យគេបណ្តេញគ្រូចេញពីការងារ ។ គ្រូខ្លះទៀតត្រូវគេរាយការណ៍ថា បង្រៀនសិស្សដោយប្រើអំពើហិ.ង្សា ឬរិះគន់សិស្សឱ្យឈប់រៀន ។ ហេតុនេះ អាណាព្យាបាលសិស្សទាញយកផលប្រយោជន៍ពីច្បាប់ពាក់ព័ន្ធនឹងសិទ្ធិកុមារនៅឆ្នាំ២០១៤ ដែលច្បាប់នេះចែងថា គ្រូណាម្នាក់ដែលរងការចោទប្រកាន់ថា បានបំពានលើកុមារ គឺត្រូវសម្រាកពីការងារភ្លាមៗ ។Thousands of South Korean teachers are rallying for new laws to protect  them from abusive parents - International - World - Ahram Online

គេហៅច្បាប់ថ្មីនេះថា «ច្បាប់ស្តារសិទ្ធិគ្រូបង្រៀន» នឹងជួយគ្រូមិនឱ្យផ្លាស់ប្តូរការងារភ្លាមៗ ដោយសារត្រូវគេរាយការណ៍ថា រំលោភសិទ្ធិកុមារ ។ ប៉ុន្តែគ្រូទាំងនេះនឹងត្រូវគេត្រួតពិនិត្យ និងរកភស្តុតាងបន្ថែមទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ ។ ចំណែកជំនួយហិរញ្ញវត្ថុនឹងផ្តល់ឱ្យគ្រូណាដែលត្រូវតទល់នឹងពាក្យបណ្តឹង ហើយនាយកសាលាអាចទទួលខុសត្រូវបន្ថែមទៀត ដើម្បីជួយការពារបុគ្គលិករបស់ខ្លួន ។South Korea passes laws to protect school teachers' rights after protests  over abuse from parents - World News

ចំណែកសមាគមគ្រូបង្រៀនកូរ៉េខាងត្បូងបានទទួលយកច្បាប់ថ្មីនេះ និងបញ្ជាក់ថា ខាងសមាគមនឹងការពារសិទ្ធិទាំងសងខាង គឺការពារសិទ្ធិគ្រូបង្រៀន និងការពារសិទ្ធិការរៀនរបស់កូនសិស្ស ។ ការតវ៉ារបស់ក្រុមគ្រូបង្រៀនបានកើតឡើង ក្រោយគេរាយការណ៍ថា គ្រូបង្រៀនម្នាក់អាយុ២៣ឆ្នាំ បង្រៀននៅសាលាបឋមសិក្សាមួយកន្លែង បានសម្លា.ប់ខ្លួ.ន កាលពីខែកក្កដា ឆ្នាំ២០២៣ ដោយសារប្រឈមនឹងពាក្យបណ្តឹងពីអាណាព្យាបាលសិស្សជាច្រើននាក់ ៕ ប្រភព ៖ Bangkok biznews