យោងតាមសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបថា៖”លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា និងមន្ទីរស-២១ ដែលបច្ចុប្បន្នគឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្ដមបានបន្តឱ្យដឹងថា៖ “ក្រសួងវប្បធម៌ វិចិត្រសិល្បៈ លោកមានផែនការនៅក្នុងការរៀបចំ ស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ បើតាមអ្វីដែលខ្ញុំ អាចទទួលព័ត៌មានបាន គឺលោកជំទាវរដ្ឋមន្ត្រី លោកកំពុងរៀបចំ ឯកសារដើម្បីស្នើសុំ ចុះបញ្ជីក្រមាទៅក្នុងបេតិកភណ្ឌពិភពលោកអរូបីមួយដែរ ដោយនេះជាការរំពឹងទុក ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត។

ក្រៅពីនោះ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែង នៅក្នុងការស្នើសុំចុះបញ្ជី មន្ទីរគុកទួលស្លែង (មន្ទីរស-២១) ទៅក្នុងបញ្ជីបេតិកភណ្ឌនៃការចងចាំពិភពលោកដែរ ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតមានឡើងនៅកម្ពុជានេះ គឺជាមេរៀនមួយដែរ ដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក “៕ក្រមាវែងជាងគេលើពិភពលោក | សាលារាជធានីភ្នំពេញ